Don't Miss

KiMEDIA

ហ៊ុនសែនមិនមែនជាតុលាការ

Source link

Reader: ចិនយួនកំពុងជម្រុញ ហ៊ុន សែន ឲ្យនាំនាវាកម្ពុជាឯកោពី សហគមន៍អន្តរជាតិ

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនិស្ដ យួនមកបើកភ្លើងខៀវឲ្យហ៊ុន សែនទៅពឹង ចិន ជួយហ៊ុន សែន ដោយដេញស្តេច
ឲ្យប្រាប់ចិនដឹងជាមុន?
~Reader

(ភ្នំពេញFN) ៖ នៅម៉ោង៤ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមទទួលជួបសំណេះសំណាល ជាមួយ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នៅក្នុងវិមានសន្តិភាព។

បន្ទាប់ពីបញ្ចប់ការពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុនសែន និង លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម នឹងចូលរួមជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ រវាងប្រទេសកម្ពុជា និងវៀតណាម។

កិច្ចព្រមព្រៀងចំនួន៥នោះរួមមានដូចតទៅ៖

១៖ សេចក្តីថ្លែងការណ៌រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ និង រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។

២៖ ក្របខ័ណ្ឌកិច្ចព្រមព្រៀងរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក ង្វៀន ជីយ៉ុង និង រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោកទេសរដ្ឋមន្ត្រី ឆាយ ថន!

៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍគម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្តាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ត្រាន់ តួនអាញ់ និងរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ។

៤៖ សកម្មភាពសង្គ្រោះគ្រោះមហន្តរាយអចិន្រៃ្តយ៍នៅតាមតំបន់ព្រំដែនគោក ដែលចុះហត្ថលេខាដោយ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ង្វៀន ជីវិញ និង រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក នាង ផាត។

និងទី៥៖ អនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានប្រៃសណីយ៌ ទូរគមនាគមន៌ បច្ចេកវិទ្យាគមនាគមន៌និងព័ត៌មាន ( NIPTICT) នៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនវៀតធែលកម្ពុជា ភីធីអ៊ី អ៊ិលធីឌី ( VIETTEL Cambodia PTE.,LTD) ដែលចុះហត្ថលេខាដោយ អគ្គនាយកក្រុមហ៊ុនវៀតធែលកម្ពុជា លោក ង្វៀន ថាញ់ញឿង និង ប្រធានវិទ្យាស្ថានប្រៃសណីយ៌ លោក សេង សុភាព។

សូមបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧៕

ក្នុងជំនួបវាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាមួយលោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្ដេចប្រធានព្រឹសភាកម្ពុជា បានប្ដេជ្ញាគាំទ្រទាំងស្រុង រាល់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងចាត់ទុកលទ្ធផលដ៏ធំធេងទាំងនេះ ជាមូលដ្ឋានគ្រឹះធានាដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេង ដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល។

ថ្ងៃទី២០កញ្ញាឆ្នាំ២០១៧នេះគណអចិន្រ្តៃយ៍ការិយាល័យនយោបាយនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តចិនមកជួយធានាហុនសែនប្រឆាំងសហគមន៏អន្តរៈជាតិ

(ភ្នំពេញ)៖ បន្ទាប់ពីបានប្រជុំពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិនរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោក លីវ យុនសាន សមាជិកគណអចិន្រ្តៃយ៍ការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តចិន បានញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៦ដូចជា៖

១៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និង ការសហប្រតិបត្តិការ» រវាង គណបក្សកុម្មុយនីស្តចិន និង គណបក្សប្រជាជនកម្ពុជា។

២៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា» រវាង បណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

៣៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព» រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។

៤៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព»» រវាង ក្រសួងអប់រំ នៃព្រះរាជាណាចក្រកម្ពុជា និង មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

៥៖ អនុស្សរណៈយោគយល់គ្នា ស្តីពី «កិច្ចសហការថតភាពយន្តឯកសារ»រវាងស្ថានីយទូរទស្សន៍មជ្ឈឹមចិន និង ស្ថានីយទូរទស្សន៍ជាតិកម្ពុជា។

៦៖ អនុស្សរណៈយោគយលគ្នា ស្តីពី «ការសហប្រតិបត្តិការសិក្សាលើគំរោងសាងសង់បណ្តាញទូរទស្សន៍ឌីជីថលទូទាំងប្រទេសកម្ពុជា» រវាងក្រសួងព័ត៌មានកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា និង ទូទស្សន៍យួណាន នៃសាធារណរដ្ឋប្រជាមានិតចិន៕

Source link

រដ្ឋាភិបាល​កម្ពុជា ​និង​ចិន​គ្រោង​បង្កើត​ទូរទស្សន៍​ឌីជីថល​គ្រប់​ដណ្ដប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា

លោក លូ យ៊ុនសាន សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន(ខាងឆ្វេង) និងលោកហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (ខាងស្តាំ) Photo courtesy of PM Hun Sen’s Facebook Page

អាស៊ីសេរី RFA 2017-09-20

រដ្ឋាភិបាល​កម្ពុជា និង​កុម្មុយនិស្ត​ចិន​បាន​ព្រមព្រៀង​គ្នា ​ថា​នឹង​បង្កើត​ឲ្យ​មាន​ទូរទស្សន៍ ឌីជីថល (Digital) នៅ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ក្នុង​ក្របខណ្ឌ​រវាង​សង្គម​ស៊ីវិល និង​​សង្គម​ស៊ីវិលនៃ​ប្រទេស​ទាំងពីរ។

គម្រោង​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នឹង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ពេល​ខាងមុខ​នេះ ស្រប​ពេល​ដែល​លោក ហ៊ុន សែន កំពុង​ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមមាន កាសែត អង្គការ​មិនមែន​រដ្ឋាភិបាលឯករាជ្យ ​ចេញ​ពី​កម្ពុជា។

អង្គការ​មិនមែន​រដ្ឋាភិបាល ហាក់​មាន​ការ​ភ្ញាក់ផ្អើលនៅ​ពេល​ដឹង​ថា រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បែប​ទំនើប​នៅ​កម្ពុជា​ជាមួយ​និង​ចិន ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ព្យាយាម​បិទ​សំឡេង​ប្រឆាំង​ស្ទើរ​ទាំង​អស់​នៅ​កម្ពុជា​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា យល់​ឃើញ​ថា ការ​បិទ​សិទ្ធិ​ភាគី​ម្ខាង​ហើយ​ព្យាយាម​លើក​ភាគី​ម្ខាង​ទៀត គឺ​ជា​ការ​រុញ​ឲ្យ​កម្ពុជា ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ទៅ​វិញ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​ចង់​ឲ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ទាំង​នៅ​ថ្នាក់​តំបន់ និង​លើ​ឆាក​អន្តរជាតិ រដ្ឋាភិបាលត្រូវ​បើក​ចិត្ត​ឲ្យ​បាន​ទូលាយ​ជាង​នេះ​បន្ថែម​ទៀត ហើយ​ត្រូវ​ប្រាកដ​ថា​ភាគី​នីមួយ​ៗ អាច​ទទួល​យក​បាន​ផល​ប្រយោជន៍​ទាំង​សង្ខាង។

សំឡេងលោក សន ជ័យ៖ «ការបង្កើនទំនាក់ទំនងរវាងកម្ពុជា និងចិន មិនទាន់ជាអ្វី ដែលគ្រប់គ្រាន់ទេ។ សំខាន់គឺកម្ពុជាត្រូវការបើកចំហរទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងពិភពលោកទាំងមូល គឺមានទាំងលោកសេរី និងលោកកុម្មុយនីស្ត ដូចជាចិនហ្នឹង។»

ការ​រិះគន់​​នេះ ក្រោយ​ពេល​កាសែត​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី ២០ ខែ កញ្ញា ថា លោក ហ៊ុន សែន និង​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​លោក លូ យ៊ុនសាន (Liu Yunshan) បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈយោគយល់​គ្នា កាល​ពី​ថ្ងៃ​ទី ១៩ ខែ កញ្ញា ក្នុង​ទី​ក្រុង​ភ្នំពេញ។

ភាគី​ទាំង​ពីរ បាន​ចុះ​កិច្ច​ព្រមព្រៀង និង​ឯកភាព​លើ​គោលការណ៍ ចំនួន​៦ចំណុច ក្នុង​នោះ​ចំណុច​ទី២ និង​ទី៦ គឺ​ជា​យន្តការ​ដែល​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ជា​ផ្នែក​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​កម្ពុជា និង​អាច​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា និង​ចិន សម្រេច​ថា នឹង​បង្កើត​គម្រោង​សាងសង់​បណ្ដាញ​ទូរទស្សន៍​ឌីជីថល (Digital) គ្រប់​ដណ្ដប់​ឲ្យ​បាន​ទូទាំង​ប្រទេស​កម្ពុជា។​ សេចក្ដី​សម្រេច​នេះ ក៏​នឹង​បង្កើន​ការ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា និង​ចិន ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ថែម​ទៀត​ផង។

អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ទេ នៅ​ថ្ងៃ​ទី ២០ ខែ កញ្ញា។ ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​នេះ ត្រូវ​រង​ការ​រិះគន់​ថា លោក ហ៊ុន សែន កំពុង​បំផ្លាញ​ប្រជាធិបតេយ្យ​ដែល​បាន​ចាក់គ្រឹះ​រួច​មក​ហើយ និង​នាំ​ប្រទេស​កម្ពុជា​ទៅ​រក​របប​ផ្ដាច់ការ​តាម​បែប​កុម្មុយនិស្ត។

គម្រោង​បង្កើត​ទូរទស្សន៍ និង​ជំរុញ​ឲ្យ​មាន​សម្ពន្ធភាព​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ពុំ​ធ្លាប់​មាន​ជា​មួយ​និង​ចិន​នេះ កើត​មាន​ឡើង​ស្រប​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​កម្ចាត់ ​វិទ្យុ កាសែត និង​អង្គការ​បរទេស​មួយ​ចំនួន​ចេញ​ពី​កម្ពុជា នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត ដ៏​សំខាន់​ខាង​មុខ​នេះ។

ជុំវិញ​រឿង​នេះ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​កាល​ពី​ថ្ងៃ​ទី​៣ សីហា ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០ សីហា ស្ដីពី​ការ​តែងតាំង​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល។ អង្គការ​សង្គម​ស៊ីវិល ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នេះ ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា នេះ​ជា​ការ​ព្យាយាម​ដាក់​ជំនួស អង្គការ-សមាគម​ដែល​មាន​ស្រាប់ ហើយ​តែង​ការពារ​ផលប្រយោជន៍​ពលរដ្ឋ។

ក្នុង​ពេល​លោក ហ៊ុន សែន ព្យាយាម​បំបិទ​សំឡេង​ប្រឆាំង នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ប្រកាស​គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ហើយ​ចាត់​ទុក​ថា​ជា​រឿង​ត្រឹមត្រូវ។ មិន​តែ​ប៉ុណ្ណោះ ប្រទេសកុម្មុយនិស្ត​ចិន​នេះ បញ្ជាក់​ជំហរ​ថា​នឹង​នៅ​ពី​ក្រោយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន គ្រប់​ពេល និង​មិន​បោះបង់​ចោល​ឡើយ។

បើ​ទោះ​ជា​បែប​ណា លោក សន ជ័យ យល់​ឃើញ​ថា ការ​ប្រកាស​ជំហ​បែប​នេះ របស់​ចិន​ គឺ​ជា​រឿង​មិន​ល្អ​ទៅ​វិញ​ទេ​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា ប្រសិន​បើ​ចង់​ឲ្យ​កម្ពុជា​មាន​ភាព​ជឿនលឿន ត្រូវ​ទុក​ឲ្យ​កម្ពុជា​ធ្វើ​សេចក្តី​សម្រេ​ច​ចិត្ត​មួយ លើ​គោលការណ៍​តម្លាភាព ក្នុង​ក្របខណ្ឌ​ប្រជាធិបតេយ្យ។

សំឡេងលោក សន ជ័យ៖ «ឆ្លៀតឱកាសដែលកម្ពុជាមានទំនាក់ទំនងពុំសូវល្អជាមួយអាមេរិកនេះ មិនគួរណាប្រើភាសា ឬប្រើឱកាសនេះ ទៅជាការកេងចំណេញណាមួយ សម្រាប់ឥទ្ធិពលកុម្មុយនីស្តសម្រាប់កម្ពុជាទេ ជាពិសេសឥទ្ធិពលរបស់ចិននៅកម្ពុជា។ ដូច្នេះ បើអ្នកស្រលាញ់កម្ពុជាពិតប្រាកដ អ្នកគួរតែមើលកម្ពុជាឲ្យទូលាយ ផ្តល់ឱកាសឲ្យ កម្ពុជា ស្គាល់ទាំងលោកសេរី និងលោកកុម្មុយនីស្ត។»

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ (LICADHO)លោក អំ សំអាត ធ្លាប់​បញ្ជាក់​ថា ការ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​មួយ​តង់​ទៀត ដោយ​រដ្ឋាភិបាល​ដែល​មាន​ឈ្មោះ​ថា សង្គម​ស៊ីវិល​ដែរ​នេះ វា​ហាក់​ដូចជា​ចម្លែក​បន្តិច។ លោកបន្តថា សព្វថ្ងៃ​នេះ​មាន​អង្គការ-សមាគម​មិនមែន​រដ្ឋាភិបាល​ជាង ៤ពាន់​ស្ថាប័ន​រួច​ទៅ​ហើយ ក្នុង​ចំណោម​នោះ អង្គការ-សមាគម​មួយ​ចំនួន បាន​បំពេញ​កិច្ច​របស់​ខ្លួន តាម​លក្ខន្តិក និង​នីតិវិធី ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​អង្គការ​មិនមែន​រដ្ឋាភិបាល៕

Source link

The Mother of All Wisdom

(by Chou Leang Hak)

From my recent essay perhaps “some” of the KI readers remember not long ago that I accidently discovered a plain thought in plain view which I am now 100% certain it is a mother of all wisdom. Why? Through God’s grace it holds a great power to deliver me from the fast approaching punishment a million times more horrific than Harvey or Irma the hurricanes. I’ll tell you my view.  That wisdom is having genuine faith in God which is far more superior than having a degree to become a rocket scientist, a surgeon general, an engineer or a President of the blessed greatest country.

It is an undeniable fact to say that on that “big day” to come, the so called  Judgment Day, all the wisdoms that earn people many high degrees from school will not serve them well. They will have no power to deliver anyone to any height on that day. But the wisdom of having genuine faith in God will definitely have that power of deliverance from hell.

Let say my family and I dwell and live on a lonely island, the “only” land on the planet, with all other families somewhere in the middle of the ocean. And today the broadcast says a storm is headed this way and our home island is right in its path.  At first no one can predict how big this storm will get. Then through intense study only some hours later they say it can turn violent and become a cat 5 storm in ten days or so. Ten days you say? Yes, in the next ten days or even sooner.

The next couple of days the dreadful news changes. Everyone hears that our tiny island will get hit hard within the next three days and possibly by midnight- no time to prepare or do any thing to stay safe. But there is no safe place anywhere on this lonely tiny island. Everything and everyone may be blown into the water when the night falls and it is darkest and so black that seems unusual and cruel. My God in Heaven, how so dreadful this latest news is… Our children??

But is the information really true, though? I assume that truth is in your own knowledge – look around and agree that seeing is believing. And so, what can we do? Well, nothing much we can do really on this vulnerable and helpless tiny island in the middle of nowhere except getting delivered by some capable means. Yes, there’s got to be a way, right? In such a dire circumstance let’s ask this important question: What way do you see in your own understanding to get saved? It’s colossal! Lean not on your own understanding! Says the Bible. In God we trust. And this is the mother of all wisdom.

This illustration of tiny island in the middle of the vast ocean is the planet earth in which we dwell. It is vulnerable as it is orbiting the sun in a vast space. And its inhabitants have been warned of the Great White Throne Judgment in a generation to come. And it’s been widely believed that generation is ours. The Judgment day is at hand… The Christ is about to return to earth with great glory and all eyes shall see Him in the sky. Even if the belief is incorrect that the Day of Great Judgment will transpire in our time that time is still to come – the great storm is seen through the light of the Bible. Don’t get caught like the 5 foolish virgins. He will not know you. The hopelessness in this case is pure hell.

The great storm is coming. Foolishness will kill. Don’t be like folks in Noah’s day. Please get in the ship of “trust in God”. Hope this will convince you for the sake of your little children who depend on your wisdom. Until then, have a nice day!

ជូលាងហាក់

Source link

Bunroeun Thach: Happy bonn daun ta../ bonn pchum ben..from our family to yours…

Yesterday, September 19, 2017, during this bonn pchum ben, Khemaradevi-Julie and Khemarajati-Juliet went to pray to our Lord Buddha and our ancestors to bless our khmer families in Srok Khmer and in Kampuchea Krom for peace and prosperity.

Pictures of Julie and Juliet, in July 2017, as they paid respect to their 95 year-old grandpa and his brothers and sister, in phum Chong Prei, Srok Tkov, Khet Preah Trapaing, Kampuchea Krom




Source link

In New Zealand

Sam Rainsy | ១៩ កញ្ញា ២០១៧ / 19 September 2017 – In New Zealand (*)

ខ្ញុំបានមកដល់ទីក្រុង Auckland ប្រទេស ញូហ្សេលែន (New Zealand) រសៀលនេះ ហើយមានគម្រោងជួបជាមួយ បងប្អូនខ្មែរយើងជាច្រើន នៅទីក្រុង Auckland, Wellington និង Christchurch ដែលគាំទ្រ សមាគម លើកតម្កើង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលខ្ញុំទើបតែបង្កើត។
(*) I arrived in Auckland, New Zealand this afternoon and plan to meet with many members of the Cambodian communities in Auckland, Wellington and Christchurch who support my newly-formed Association for Democracy in Cambodia .

Source link