KiMEDIA

ឆ្កែបីក្បាលពីអាម្រេច…

Source link

‹‹Why Vietnam Invaded Cambodia››

Source link

អ្នក​សារព័ត៌មាន​រិះគន់​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​ក្នុង​ពិធី​ជួបជុំ​អ្នក​កាសែត

ទិដ្ឋភាព​នៅ​ខាង​មុខ​សណ្ឋាគារ​សុខា ក្រុង​ភ្នំពេញ មុន​ពេល​ពិធី​ជួបជុំ​រវាង​អ្នក​កាសែត និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth

ដោយ ម៉ម មុនីរតន៍ RFA 2017-01-14

នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ នេះ កម្មវិធី​នៃ​ការ​ជួបជុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ក្រុម​បណ្ដាញ​សារព័ត៌មាន​បាន​ចាប់​ផ្ដើម​ដូច​ការ​គ្រោង​ទុក។

ក្រុម​អ្នក​កាសែត​ដែល​មាន​លិខិត​អញ្ជើញ និង​ប័ណ្ណ​ចូល​រួម ព្រមទាំង​ស្ថិត​ក្នុង​សំលៀកបំពាក់​ជា​ពិធីការ​ផង​នោះ ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចេញ​ចូល​ដោយ​សេរី។ ផ្ទុយ​ពី​នេះ​វិញ ចំពោះ​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា តែង​តែ​រិះគន់​លោក គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ដ៏​កម្រ​របស់​លោក​នេះ​ទេ។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ម៉ម មុនីរតន៍ ដែល​លោក​បាន​​ព្រឹត្តិការណ៍​ផ្ទាល់​នេះ៖

Source link

អ្នក​ស្រាវជ្រាវ​សេរីភាព​សារព័ត៌មាន៖ ការ​ជួប​អ្នក​កាសែត​របស់​លោក ហ៊ុន សែន ជា​ឆាកល្ខោន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៣។ RFA

ដោយ មួង ណារ៉េត RFA 2017-01-13

នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មករា នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ជាមួយ​អ្នក​កាសែត​ជាង ១​ពាន់​នាក់ ក៏​ប៉ុន្តែ​អ្នក​សារព័ត៌មាន​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​មួយ​ចំនួន មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នោះ​ទេ។

មន្ត្រី​ស្រាវជ្រាវ​ផ្នែក​សេរីភាព​សារព័ត៌មាន ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ឆាកល្ខោន​គ្រាន់​តែ​បំភ័ន្ត​ភ្នែក​សាធារណៈ​តែប៉ុណ្ណោះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក មួង ណារ៉េត អំពី​បញ្ហា​នេះ៖

Source link

បក្ស​ទាំង​ពីរ​ផ្ញើ​លិខិត​ដាក់​របៀបវារៈ​នៃ​ការ​ចរចា​គ្នា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។ RFA/Rann Samnang

យ ប្រាជ្ញ ចេវ RFA 2017-01-14

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ឆ្លើយឆ្លង​កំណត់​ពី​របៀបវារៈ នៃ​ការ​ចរចា ដែល​លិខិត​នេះ​ធ្វើ​ឡើង​តាម​រយៈ​រដ្ឋ​សភា ជជែក​អំពី​តួនាទី ការងារ និង​សិទ្ធិ​អំណាច​របស់​ប្រធាន​ក្រុម​ភាគ​តិច ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​សភា និង​សភាពការណ៍​មុន​ការ​បោះ​ឆ្នោត។ អ្នក​វិភាគ​យល់​ថា របៀបវារៈ​ដែល​គណបក្ស​ទាំង​ពីរ​លើក​ឡើង នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​ជួប​ចរចា​គ្នា​នៅ​ពេល​ខាង​មុខ។

ការ​ឆ្លើយឆ្លង​គ្នា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​លិខិត​នេះ ធ្វើ​ឡើង​ពីរ​ថ្ងៃ​ជាប់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​សុក្រ ទី​១៣ និង​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មករា។ អ្នកនាំពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ថ្លែង​ថា គណបក្ស​ទាំង​ពីរ​ឆ្លើយឆ្លង​លិខិត​គ្នា​ទៅ​វិញ​ទៅ​មក។ លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង កំណត់​របៀបវារៈ​នៃ​ការ​ចរចា និយាយ​ពី​តួនាទី ការងារ និង​សិទ្ធិ​អំណាច​របស់​ប្រធាន​ក្រុម​ភាគតិច និង​ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​សភា។

ចំណែក​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក កឹម សុខា ស្នើ​ការ​ចរចា​និយាយ​បន្ថែម​ពីរ​ចំណុច​ទៀត គឺ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន និង​ចំណុច​មួយ​ទៀត ស្នើ​ជជែក​ទាក់ទង​សភាពការណ៍​មុន​ការ​បោះ​ឆ្នោត៖ «»។

លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​មាន​ការ​ចរចា​គ្នា​ធ្វើ​ឡើង​ក្នុង​អំឡុង​ខែ​មករា នេះ។

ចំណែក​ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ យល់​ថា របៀបវារៈ​ដែល​គណបក្ស​ទាំង​២ បាន​ឆ្លើយឆ្លង​គ្នា ជា​សំណើ​សមរម្យ​ដែល​ធ្វើ​ឲ្យ​គណបក្ស​អាច​ជួប​គ្នា​បាន។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា គណបក្ស​ទាំង​ពីរ​ក្រៅ​ពី​មាន​កំណត់​របៀបវារៈ​ត្រូវ​មាន​សេចក្ដី​ព្រាង​ជាក់លាក់​នៃ​របៀបវារៈ​នោះ មិន​មែន​គ្រាន់​តែ​លើក​ប្រធានបទ​ដើម្បី​ឲ្យ​បាន​ជជែក​នោះ​ទេ៖ «»។

​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក ស ខេង អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សន្យា​ថា នឹង​មាន​ការ​ចរចា​ដោះលែង​មន្ត្រី​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប ប៉ុន្តែ​ជំនួប​នោះ​ត្រូវ​ខកខាន។

​ទាក់ទង​របៀបវារៈ​នៃ​ការ​ចរចា​នេះ លោក ឡេង ប៉េងឡុង ថា គណបក្ស​ទាំង​ពីរ​មិន​ទាន់​និយាយ​ពី​រឿង​ចរចា​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​រឿង​នេះ​បាន​​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា។

​ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស បាន​សរសេរ​នៅ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ថា មាន​អ្នក​ចោទ​ប្រកាន់​លោក​ថា ការ​អត្ថាធិប្បាយ​របស់​លោក​ខ្លះៗ ដែល​ប៉ះពាល់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ចរចា​ដើម្បី​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក។ លោក​ចោទ​ប្រកាន់​ថា គណបក្ស​កាន់​អំណាច​បាន​យក​មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប ទាំង ៥​រូប​នេះ ជា​ចំណាប់​ខ្មាំង​នយោបាយ​ដើម្បី​ប្រើប្រាស់​ជា​ថ្នូរ គំរាមកំហែង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បម្រើ​ប្រយោជន៍​របស់​ខ្លួន។

​ប៉ុន្តែ​ជា​អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ យល់​ថា ការ​អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី គឺ​អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប ព្រោះ​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទោះ​លោក​ថ្លែង​នៅ​ទី​ណា ក៏​សម្ដី​តំណាង​ឲ្យ​គណបក្ស​ប្រឆាំង។ ទោះ​យ៉ាង​ណា​ក៏ដោយ លោក អ៊ូ វីរៈ យល់​ថា មន្ត្រី​សិទ្ធិមនុស្ស​​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប នឹង​ត្រូវ​ដោះលែង ដោយ​ត្រូវ​រង់ចាំ​ស្ថានការណ៍​ស្ងប់ស្ងាត់​ជាង​នេះ​បន្តិច៕​

Source link

មន្រ្ដីក្រសួងព័ត៌មាន បញ្ជាក់មូលហេតុ ដែលមិនអញ្ជើញ អ្នកសារព័ត៌មាន មួយចំនួន ឲ្យជួបជាមួយនាយករដ្ឋមន្រ្ដី

សៅរ៍, ១៤ មករា ២០១៧ 11:10 ដោយ: អូន វាយោ  DAP News

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែង ថា មូលហេតុដែលក្រសួងព័ត៌មាន មិនបានអញ្ជើញ អ្នកសារព័ត៌មាន បម្រើការងារនៅវិទ្យុសំឡេង សហរដ្ឋអាមេរិក (VOA) ,វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេង ប្រជាធិបតេយ្យ (VOD) អោយទៅចូលរួមក្នុង ពិធីជួបសំណេះសំណាល រវាងសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី ជាមួយអ្នកសារព័ត៌មាន ជាលើកដំបូងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ដោយសារតែមានការ បញ្ចេញមតិយោបល់ មួយចំនួនមុនជំនួបនេះ ថា នៅពេលអ្នកសារព័ត៌មាន ទាំង៣ស្ថាប័ននេះ ចូលរួមក្នុងជំនួបនេះហើយអាច នឹងរងឥទ្ធិពល ឬលម្អៀងទៅរាជរដ្ឋាភិបាល ដូច្នេះហើយទើប ក្រសួងព័ត៌មានសម្រេច មិនអញ្ជើញអ្នកសារព័ត៌មាន ដែលបម្រើការងារ ក្នុងស្ថាប័នទាំងនេះ ។

លោកអ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាព្រឹកថ្ងៃទី១៤ ខែមករានេះ ថា ”តាមទស្សនះរបស់ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន មុនមានព្រឹត្ដិការណ៍នេះ យើងឃើញហើយ ថា វិទ្យុទាំងឡាយទាំងពួង កម្មវិធីទាំងឡាយទាំងពួងហ្នឹង គឺគាត់បានគេហៅថា ធ្វើបទយកការណ៍ ឬក៏តុមូល តុជ្រុងអី និយាយពាក់ព័ន្ធទៅនឹងព្រឹត្ដិការណ៍ហ្នឹង ដូច្នេះយើងឃើញ ថា ពួកគាត់បានផ្ដល់ទស្សនះមតិថា អ្នកសារព័ត៌មានចូលទៅជួបនៅក្នុងពិធីនេះ អាចនឹងទទួលឥទ្ធិពល អាចនឹងលម្អៀងទៅខាងរដ្ឋាភិបាល ដូច្នេះពួកគាត់មាន គេហៅថា ទស្សនះចង្អៀតចង្អល់ហួសហេតុ អញ្ចឹងហើយក្រសួងព័ត៌មាន បានសម្រេចថា មិនអញ្ជើញពួកគាត” ។

ជាមួយគ្នានេះលោកអ៊ុក គឹមសេង បានឲ្យដឹង ថា កម្មវិធីនេះនឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជា១ពាន់នាក់ ហើយជំនួបលើកដំបូងរវាង ប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មាននេះ អាចជាការផ្ដល់ឱកាសដល់ សម្ដេចតេជោនាយករដ្ឋមន្រ្ដីសំណេះសំណាល ឬទំនាក់ទំនងផ្ទាល់ជាមួយអ្នកសារព័ត៌មាន ឬឯអ្នកសារព័ត៌មាន ក៏មានឱកាសជួបជាមួយ នាយករដ្ឋមន្រ្ដី និងអាចសាកសួរសំណួរ ដែលសម្ដេចអាចឆ្លើយបាន ។

Source link