KiMEDIA

លោក គឹម សុខ បន្ត​ចាញ់​ក្ដី​បន្ត​ទៀត​នៅ​សាលា​ឧទ្ធរណ៍​ជាមួយ​នឹង​លោក ហ៊ុន សែន

អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ លោក គឹម សុខ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA

ដោយ ហេង សាកល RFA 2017-11-18

សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​បាន​សម្រេច ឲ្យ​លោក គឹម សុខ ចាញ់​ក្ដី​បន្ត​ទៀត​ជាមួយ​នឹង​លោក ហ៊ុន សែន ជុំវិញ​សំណុំរឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ។អង្គការ​មិនមែន​រដ្ឋាភិបាល ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ក្នុង​រឿង​ក្ដី​នេះ បើ​ទោះ​ជា​ត្រូវ​ឡើង​ទៅ​ដល់​តុលាការ​កំពូល​ទៀត ក៏​មិន​អាច​ឈ្នះ​ក្ដី​បាន​នោះ​ដែរ។

អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​ដែល​មិន​សំចៃ​មាត់ ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​វិញ​ភ្លាមៗ ក្រោយ​បញ្ចប់​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៧ វិច្ឆិកា។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​លោក ប្លង់ សំណាង ដែល​ទទួល​បន្ទុក​កាត់​ក្ដី​ក្នុង​សំណុំរឿង​នេះ សម្រេច​ឲ្យ​លោក គឹម សុខ ត្រូវ​ចាញ់​ក្ដី ដូច​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ទៀត ជាមួយ​នឹង​លោក ហ៊ុន សែន។ នៅ​ក្នុង​បន្ទប់​សវនាការ​លោក ជូង ជូងី ឲ្យ​ដឹង​ថា ទាំង​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក ប្លង់ សំណាង និង​អ្នក​ស្រី គឹម ដានី និង​លោក យ៉ិន ណារ៉ុង ជា​សមាជិក​ក្រុម​ប្រឹក្សា​ជំនុំជម្រះ សម្រេច​ឯកភាព ឲ្យ​លោក គឹម សុខ ចាញ់​ក្ដី​ទៀត។

លោក ជូង ជូងី យល់​ឃើញ​ថា ការ​ដែល​តុលាការ​សម្រេច​តម្កល់​សាលក្រម របស់​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ដដែល​នេះ គឺ​បាន​ផ្ដល់​ភាព​អយុត្តិធម៌​បំផុត​សម្រាប់​កូន​ក្ដី​របស់​លោក។ មេធាវី​រូប​នេះ​បន្ត​ថា មូលហេតុ​ដែល​ក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃ​សាលាឧទ្ធរណ៍​សម្រេច​ដូច​នេះ ដោយ​យល់​ឃើញ​ថា លោក គឹម សុខ មាន​ធាតុផ្សំ​គ្រប់គ្រាន់ ក្នុង​ការ​ចោទ​ប្រកាន់៖ «តុលាការ​គេ​គ្រាន់​តែ​ថា​សំអាង​ហេតុ និង​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​គឺ​ត្រឹមត្រូវ​ហើយ ដូច្នេះ​គឺ​តម្កល់​ទុក​ដដែល។ គេ​សំអាង​ថា​កាល​ដែល​លោក គឹម សុខ និយាយ​ជា​មួយ​និង​វិទ្យុ​អាស៊ី​សេរី​ថ្ងៃ​ទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧​ហ្នឹង គឺ​ជា​បទល្មើស​ញុះញង់​ហើយ​និង​បទ​ល្មើស​បរិហារកេរ្តិ៍។ ដូច្នេះ​គេ​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ»។

កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៧ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឬទ្ធី បាន​ឲ្យ​លោក គឹម សុខ ចាញ់​ក្ដី​ជា​មួយ​នឹង​លោក ហ៊ុន សែន ម្ដង​រួច​មក​ហើយ ក្នុង​រឿង​ក្ដី​នេះ។ពេល​នោះ តុលាការ​សម្រេច​ចេញ​សាលក្រម​ផ្ដន្ទាទោស​លោក គឹម សុខ ដាក់​ពន្ធនាគារ ១ឆ្នាំ ៦ខែ និង​ពិន័យ​លុយ​ចូល​រដ្ឋ ៨លានរៀល។ ក្រៅ​ពី​នេះ តុលាការ​ក៏​បង្គាប់​ឲ្យ​លោក គឹម សុខ ត្រូវ​សង​ជំងឺ​ចិត្ត​ទៅ​លោក ហ៊ុន សែន ៨០០លាន​រៀល​ផ្សេង​ទៀត។

ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​នេះ តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​គឺ​លោក គឹម សុខ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

អង្គការ​មិនមែន​រដ្ឋាភិបាល ផ្នែក​សិទ្ធិមនុស្ស យល់​ឃើញ​ថា បើ​ទោះ​សំណុំរឿង​នេះ ត្រូវ​រុញ​ទៅ​តុលាការ​កំពូល​ទៀត ក៏​មិន​សង្ឃឹម​ថា នឹង​ឈ្នះ​ក្ដី​ជា​មួយ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ដែរ។យ៉ាង​នេះ​ក្ដី សមាសភាព​មួយ​ចំនួន នៅ​ក្នុង​តុលាការ​កំពូល​ត្រូវ​គេ​ដឹង​ថា ភាគ​ច្រើន​គឺ​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ហេតុផល​នេះ​ហើយ​ដែល​កម្រ​ឃើញ​សកម្មជន​សង្គម និង​អ្នក​នយោបាយ បក្ស​ប្រឆាំង ក្លាយ​ជា​គោលដៅ​នៃ​ការ​កម្ទេច។

លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ចាត់​ទុក​ថា សំណុំរឿង​លោក គឹម សុខ នេះ​ពិត​ជា​ស្មុគស្មាញ និង​មិន​មែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះ​ឡើយ ដែល​អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។ ម្យ៉ាង​វិញ​ទៀត អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ ជា​អ្នក​រិះគន់​ដោយ​មិន​សំចៃ​មាត់​ផង នោះ​រឹត​តែ​ជា​គោលដៅ​ដែល​ត្រូវ​បិទ​សិទ្ធិ​ថែម​ទៀត។ អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ យល់​ឃើញ​ថា ការ​ឈ្នះ​ក្ដី​និង​លោក ហ៊ុន សែន តាម​ផ្លូវ​តុលាការ​វា​រឹត​តែ​មិនមែន​ជា​ការ​ងាយ​ឡើយ៖ «អ្វី​ដែល​យើង​កត់​សំគាល់​មួយ​ទៀត​នោះ​គឺ​លោក គឹម សុខ បើ​និយាយ​ពី​ឥទ្ធិពល​មិន​មាន​ទាល់​តែ​សោះ ហើយ​ចំពោះ​ដំណើរការ​នីតិវិធី​នេះ​យើង​មើល​ឃើញ​ថា​មិន​មាន​លទ្ធភាព​អ្វី​ដែល​នឹង​តទល់​ឬក៏​អាច​ដំណើរការ​ទទួល​បាន​យុត្តិធម៌ ឬក៏​ឈ្នះ​ក្ដី​ជា​មួយ​និង​លោក​នាយករដ្ឋមន្ត្រី​នោះ​ទេ»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​តួនាទី​យូរ​ជាង​គេ​ក្នុង​មុខ​តំណែង នៅ​តំបន់​អាស៊ី​នេះ ត្រូវ​គេ​ដឹង​ថា ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់ របស់​របប​ខ្មែរ​ក្រហម។ អ្នក​វិភាគ​សង្គម និង​នយោបាយ ចាត់​ទុក​ថា រាល់​រឿង​ក្តី​នៅ​តុលាការ បើ​ជា​រឿង​ដែល​លោក ហ៊ុន សែន លូកដៃ​ហើយ​គេ​កម្រ​ឃើញ​ភាគី​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ជា​មួយ​លោក ហ៊ុន សែន ឈ្នះ​ណាស់។ បើ​ទោះ​ជា​បែប​ណា លោក ជូង ជូងី បញ្ជាក់​ជំហរ​ថា នៅ​មួយ​សប្ដាហ៍​ខាង​មុខ​ទៀត លោក​នឹង​ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ៕

Source link

Shame on you, Hun Sen!

Source link

Mass Protest in Washington State Capital, Olympia, this Saturday, Nov. 11, 2017 from 1:00PM – 4:00PM

Source link

សេចក្តីសម្តែងមរណទុក្ខ

Source link

‹‹ស្ថាប័នត្រាជ័រ››

Source link

L'UIP condamne la décision de justice qui interdit le principal parti d'opposition au Cambodge

Service de presse

Genève, le 17 novembre 2017 L’Union interparlementaire (UIP) condamne fermement la décision rendue par la Cour suprême du Cambodge de dissoudre le principal parti d’opposition du pays, le Parti du salut national du Cambodge (CNRP). Par ailleurs, celle-ci interdit toute activité politique pendant cinq ans à 118 hauts responsables du CNRP, dont 53 des 66 parlementaires du CNRP. Ce jugement se fonde sur les récents amendements à la loi sur les partis politiques, qui introduisent des modifications contraires au droit à la liberté d’association et au droit de prendre part à la conduite des affaires publiques en vertu de la Constitution cambodgienne et du droit international. La décision prise hier s’inscrit dans le contexte d’une répression de plus en plus généralisée de toute forme d’opposition ou de critique à l’encontre du gouvernement à l’approche des élections nationales de 2018. Récemment, les autorités ont également modifié des lois pour leur permettre de redistribuer à d’autres partis politiques les sièges parlementaires et locaux actuellement détenus par les membres du CNRP.  De nombreux politiciens de l’opposition ont été poursuivis et harcelés, notamment le dirigeant du parti, M. Kem Sokha, qui a été emprisonné au début du mois de septembre, et un grand nombre d’entre eux auraient fui le pays à la suite des récentes mesures des autorités prises contre le CNRP. 

L’UIP demande à nouveau au Gouvernement cambodgien de faire respecter l’état de droit et d’adhérer au principe de la démocratie libérale pluraliste inscrit dans la Constitution du pays. Les actions des autorités cambodgiennes menacent les fondements de la démocratie de ce pays et remettent en question la légitimité des élections prévues en 2018. L’UIP exhorte les autorités cambodgiennes à cesser de porter atteinte aux droits fondamentaux des parlementaires de l’opposition et réitère son appel récent demandant la libération immédiate de tous les membres du CNRP détenus, y compris M. Sokha, et la fin du harcèlement dont ils font l’objet. Il est essentiel que tous les Cambodgiens, y compris ceux qui sont actuellement en exil, puissent participer librement aux activités politiques, y compris aux prochaines élections. La Déclaration universelle sur la démocratie de l’UIP, adoptée par ses Membres, parmi lesquels le Cambodge, en septembre 1997, énonce les principes fondamentaux de la démocratie, y compris les élections libres et régulières, le respect des droits de l’homme et de l’état de droit, l’égalité des sexes, la liberté d’expression et la nécessité de parlements forts. L’Organisation appelle les autorités cambodgiennes à respecter les principes et valeurs consacrés dans la Déclaration.  En savoir plus sur le Comité des droits de l’homme des parlementaires de l’UIP. Les dernières décisions prises par le Comité des droits de l’homme des parlementaires à la 137ème Assemblée de l’Union interparlementaire. Témoignage vidéo de Mme Mu Sochua, Vice-Présidente du CNRP et membre de l’Assemblée nationale, lors de la 137ème Assemblée de l’UIP. Pour plus ample information, prière de contacter :Bureau de presse, tél.:+41 22 919 41 89 – press@ipu.org

Source link