KiMEDIA

អាជ្ញាធរ​ថា​បទល្មើស​ពាក់ព័ន្ធគ្រឿង​ញៀន​ថយ​ចុះ​ជិត​២០%​ក្រោយ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ លោក មាស វីរិទ្ធ ថ្លែង​នៅ​ក្នុង​ទិវា​ពិគ្រោះ​យោបល់ យុទ្ធនាការ​ពិគ្រោះ​យោបល់ និង​បញ្ឈប់​ទណ្ឌកម្ម​លើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Morm Moniroth

ដោយ យ៉ង ចាន់តារា RFA 2017-05-15

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ថ្លែង​ថា បទល្មើស​ដែល​ជាប់​ទាក់ទង​នឹង​គ្រឿង​ញៀន​មាន​ការ​ថយ​ចុះ​ប្រហែល ២០​ភាគរយ ចាប់​តាំង​ពី​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១។ អង្គការ​សង្គម​ស៊ីវិល សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ក៏ប៉ុន្តែ​ស្នើ​ឲ្យ​អាជ្ញាធរ​វែក​មុខ​ចាប់​ឈ្មួញ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ យក​មក​កាត់​ទោស​ឲ្យ​បាន ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​នេះ។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា សមត្ថកិច្ច​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​ភាព​អវិជ្ជមាន​នានា​ដែល​បង្ក​ឡើង​ដោយ​គ្រឿង​ញៀន ឲ្យ​ដល់​កម្រិត​មួយ​ទាប​បំផុត។

លោក​ថា តាំង​ពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​ត្រូវ​បាន​អនុវត្ត ការ​ចរាចរណ៍​គ្រឿង​ញៀន​ពី​ក្រៅ​ប្រទេស​ចូល​មក​កម្ពុជា ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ហើយ​តំបន់​គ្រឿង​ញៀន​អនាធិបតេយ្យ​ក៏​ត្រូវ​បាន​លុប​បំបាត់​ចោល​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា បទល្មើស​មួយ​ចំនួន​ដែល​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន គឺ​ផ្ដើម​ចេញ​ពី​គ្រឿង​ញៀន ដែល​រួម​មាន​អំពើ​ហិង្សា និង​អំពើ​ចោរកម្ម ជាដើម៖ «យើង​វាយ​តម្លៃ​ជា​រួម​ថា លទ្ធផល​មាន​ភាព​វិជ្ជមាន ក៏ប៉ុន្តែ​ដើម្បី​ឲ្យ​កត្តា​វិជ្ជមាន​នេះ​មាន​និរន្តរភាព លុះត្រា​តែ​ការ​អនុវត្ត​សកម្មភាព​នានា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ផ្ដើម​ចេញ​ពី​ការ​ចូលរួម​ពី​គ្រប់​វិស័យ គ្រប់​ផ្នែក និង​គ្រប់​សមាសភាព​នៃ​សង្គម ដោយ​មិន​ត្រូវ​ពឹង​ផ្អែក​តែ​ទៅ​លើ​សមត្ថកិច្ច ឬ​អាជ្ញាធរ​តែ​មួយ​មុខ​នោះ​ឡើយ»។
គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា ដែល​ជា​ថ្ងៃ​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា សមត្ថកិច្ច​បង្ក្រាប​បាន​បទល្មើស​គ្រឿង​ញៀន​ចំនួន​ជាង ៣​ពាន់​ករណី (៣.៤៧៧​ករណី) ឃាត់​ខ្លួន​ជន​សង្ស័យ​ជិត ៨​ពាន់​នាក់ (៧.៨៤៣​នាក់) និង​រឹបអូស​បាន​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ចំនួន ៥១​គីឡូក្រាម។

លោក មាស វីរិទ្ធ បញ្ជាក់​ថា ការ​ប្រជុំ​វាយ​តម្លៃ​អំពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មិថុនា ឬ​ដើម​ខែ​កក្កដា ខាង​មុខ។ លោក​ថា ដោយសារ​តែ​យុទ្ធនាការ​លើក​ទី​១ នេះ ទទួល​បាន​លទ្ធផល​វិជ្ជមាន ដូច្នេះ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​២ អាច​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​បន្ត​ទៀត។

នាយក​ប្រតិបត្តិ​អង្គការ​ខាណា (KHANA) លោក ជួប សុខចំរើន សាទរ​ចំពោះ​ការ​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល។ លោក​ក៏​សង្កេត​ឃើញ​ដែរ​ថា បទល្មើស​គ្រឿង​ញៀន​មាន​ការ​ថយ​ចុះ ក៏ប៉ុន្តែ​អ្វី​ដែល​ជា​ចំណោទ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នោះ គឺ​ការ​បង្ក្រាប​បទល្មើស​នេះ​ហាក់​ធ្វើ​ឡើង​បាន​តែ​ទៅ​លើ​ជន​ល្មើស​ជួញដូរ​តូចតាច តែ​ឈ្មួញ​ជួញដូរ​ទ្រង់ទ្រាយ​ធំ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​វែក​មុខ​ចាប់​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ៖ «គាត់​ពិត​ជា​មាន​ការ​ប្រឹងប្រែង ហើយ​និង​ឈាន​ទៅ​បង្ក្រាប​អ្នក​ជួញដូរ ឬ​ក៏​ចរាចរណ៍​មួយ​ចំនួន​បាន​ហើយ ប៉ុន្តែ​យើង​សំណូមពរ​សុំ​ឲ្យ​ពិចារណា​ពិនិត្យ​មើល​អ្នក​ចែកចាយ​ទ្រង់ទ្រាយ​ធំ​ផ្សេងៗ​ទៀត ពីព្រោះ​តាម​ភូមិ-ឃុំ​ដាច់ស្រយាល ក៏​នៅ​តែ​មាន​ការ​ចែកចាយ​គ្រឿង​ញៀន​ដែរ។ កន្លែង​ហ្នឹង​ដែល​យើង​ព្រួយ​បារម្ភ ហើយ​សំណូមពរ​សុំ​ឲ្យ​គាត់​ពិចារណា​រឿង​ហ្នឹង»។

លោក​គាំទ្រ​ឲ្យ​មាន​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​នេះ​ជា​បន្ត​ទៀត តែ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចូល​ចំណុច​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​យុទ្ធនាការ​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព។ នោះ​គឺ​ជា​ការ​បែងចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ការ​បញ្ចូល​អង្គការ​សង្គម​ស៊ីវិល​ទៅ​ក្នុង​យន្តការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ការ​ធានា​សុវត្ថិភាព​ជូន​អ្នក​រាយការណ៍​អំពី​បទល្មើស​គ្រឿង​ញៀន៖ «សូម​ឲ្យ​មាន​ការ​បែងចែក​រវាង​ជន​រងគ្រោះ​ដោយ​សារធាតុ​ញៀន និង​អ្នក​ជួញដូរ​គ្រឿង​ញៀន។ ទី​ពីរ ខ្ញុំ​ក៏​សំណូមពរ​ដល់​រដ្ឋាភិបាល​ឲ្យ​ដាក់​បញ្ចូល​អង្គការ​សង្គម​ស៊ីវិល​ទៅ​ក្នុង​យន្តការ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នេះ ដើម្បី​យើង​បាន​ធ្វើ​ការ​រួម​គ្នា។ ក្នុង​នោះ​សំខាន់ គឺ​ធ្វើ​យ៉ាង​ម៉េច​ធានា​ថា អ្នក​រាយការណ៍​ពី​បញ្ហា​គ្រឿង​ញៀន ការ​ជួញដូរ​គ្រឿង​ញៀន ឬ​បទល្មើស​គ្រឿង​ញៀន គាត់​មាន​សុវត្ថិភាព និង​មាន​ការ​គាំទ្រ​ពី​ថ្នាក់​ជាតិ។ ខ្ញុំ​ជឿ​ថា យន្តការ​បែប​នេះ​ធ្វើ​ឲ្យ​អាច​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន»។

ទាក់ទង​នឹង​ការ​ប្រឆាំង​គ្រឿង​ញៀន​នេះ​ដែរ កាល​ពី​ខែ​មីនា កន្លង​ទៅ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​រិះគន់​យ៉ាង​កម្រ​ទៅ​លើ​តុលាការ​ថា បាន​កាត់​ទោស​ឈ្មួញ​គ្រឿង​ញៀន​មិន​សម​នឹង​ស្ថាន​ទម្ងន់​ទោស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​សមត្ថកិច្ច​ដែល​ប្រឹង​អនុវត្ត​ច្បាប់។ លោក​បាន​រិះគន់​តុលាការ​ថា បាន​បន្ធូរ​បន្ថយ​ទោស​ដល់​ជន​ល្មើស​គ្រឿង​ញៀន ដែល​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ហើយ​ករណី​ខ្លះ ឈ្មួញ​គ្រឿង​ញៀន​មាន​តែ​ឈ្មោះ​ជាប់​ពន្ធនាគារ តែ​ជាក់ស្តែង ពួក​គេ​នៅ​ក្រៅ​ពន្ធនាគារ និង​បាន​បន្ត​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត៕

Source link

គ.ជ.ប នឹង​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​សារ​គំរាម​និង​សារ​ញុះញង់​នៅ​ពេល​ឃោសនា​បោះឆ្នោត

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Van Vanndeth

ដោយ វ៉ាន វណ្ណដេត RFA 2017-05-15

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​ប្រជុំ​ពិនិត្យ​មើល​ប្រភេទ​សារ​គំរាម​កំហែង និង​ប្រភេទ​សារ​បែប​ញុះញង់​របស់​គណបក្ស​នយោបាយ នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា។ ការ​កោះ​ប្រជុំ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល គ.ជ.ប បាន​ណែនាំ​ឲ្យ​ពិធីករ​ពិធីការនី និង​អ្នក​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ ទូរទស្សន៍ ត្រូវ​ចេះ​ប្រើប្រាស់​ភាសា និង​វោហារសាស្ត្រ​ទាំងឡាយ​ឲ្យ​បាន​ច្បាស់​អំពី​ការ​បោះឆ្នោត។

គ.ជ.ប នៅ​មិន​ទាន់​បាន​កំណត់​ថា សារ​ព្រមាន​អំពី​សង្គ្រាម នឹង​ចាត់​ទុក​ជា​សារ​គំរាម​កំហែង ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ គ.ជ.ប លោក​បណ្ឌិត ហង្ស ពុទ្ធា ប្រាប់​ថា គ.ជ.ប នឹង​ប្រជុំ​គ្នា​សិន ហើយ​លោក​តែ​ម្នាក់​ឯង​មិន​អាច​សម្រេច​បាន​ទេ។ ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា នៅ​ក្រសួង​ព័ត៌មាន ក្នុង​សិក្ខាសាលា​ស្ដីពី​សិល្បៈ​អត្ថាធិប្បាយ​ជុំវិញ​ការ​បោះឆ្នោត​ឃុំ-សង្កាត់។

នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​មាន​រយៈពេល ២​សប្ដាហ៍​ខាង​មុខ​នេះ គ.ជ.ប នឹង​ប្រជុំ​សមាជិក​ទាំងអស់​ដើម្បី​កំណត់​អំពី​ប្រភេទ​នៃ​ការ​គំរាម​កំហែង និង​សារ​ញុះញង់។ គ.ជ.ប ក៏​នឹង​មាន​វិធានការ​ហាមឃាត់​គណបក្ស​នយោបាយ កុំ​ឲ្យ​ប្រើ​សារ​ដែល​មាន​លក្ខណៈ​គំរាម​កំហែង និង​សារ​បែប​ញុះញង់​នេះ​ដែរ៖ «»។

មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឧស្សាហ៍​បាន​ឮ​ពាក្យ​ថា “កម្ពុជា នឹង​មាន​សង្គ្រាម” បើ​គណបក្ស​កាន់​អំណាច​ចាញ់​ឆ្នោត ដែល​ពាក្យ​នេះ​ចេញ​ពី​មាត់​មេ​ដឹកនាំ​កំពូល​តែ​ម្ដង គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បញ្ចេញ​ពាក្យ​ថា​សង្គ្រាម​នេះ​ជា​ញឹកញាប់។ អ្នក​វិភាគ និង​ពលរដ្ឋ​មួយ​ចំនួន ចាត់​ទុក​ការ​ប្រកាស​សង្គ្រាម​នេះ ថា​ជា​សារ​គំរាម និង​ជា​ការ​បំភិត​បំភ័យ​ពលរដ្ឋ​នៅ​មុន​ពេល​បោះឆ្នោត។
ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង នៅ​មិន​ទាន់​ជឿជាក់​ទាំងស្រុង​ថា គ.ជ.ប អាច​មាន​សមត្ថភាព​ក្នុង​ការ​ដាក់​វិធានការ​ហាមឃាត់​កុំ​ឲ្យ​អ្នក​នយោបាយ​បញ្ចេញ​សារ​នយោបាយ​គំរាម​កំហែង បំភិត​បំភ័យ​ពលរដ្ឋ​តាម​ខ្លួន​ចង់​បាន​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​សូវ​ខ្លាច​ការ​សម្លុត​របស់​អ្នក​នយោបាយ​ទៀត​ទេ៖ «»។

ក្រោយ​មាន​ការ​គំរាម​ថា កម្ពុជា អាច​នឹង​មាន​សង្គ្រាម មិន​បាន​យូរ​ប៉ុន្មាន ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​នរោត្ដម សីហមុនី បាន​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ដោយ​ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​ជំរុញ​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ទៅ​ចូលរួម​បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ ជ្រើសរើស​បេក្ខជន ឬ​គណបក្ស​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។ ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ នេះ គឺ​ជា​ការ​បោះឆ្នោត​ជាទូទៅ ជា​សកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ដូចនេះ​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ គំរាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

អ្នក​តាមដាន​សង្គម និង​នយោបាយ លោក​បណ្ឌិត មាស នី ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា បើ​ការ​បោះឆ្នោត​ថ្ងៃ​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ នឹង​មិន​អាច​កើត​សង្គ្រាម​នោះ​ទេ។ លោក​បន្ថែម​ថា បើ​សិន​ជា​កម្ពុជា មាន​ស្ថាប័ន​បោះឆ្នោត​ថ្នាក់​ជាតិ​មួយ​ដែល​បាន​ធានា​នូវ​ឯករាជ្យ និង​យុត្តិធម៌ បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ ទោះ​បី​មាន​អ្នក​ស្រែក​ច្រើន​លើស​ហ្នឹង​ទៀត​អំពី​សង្គ្រាម ក៏​សង្គ្រាម​មិន​អាច​ផ្ទុះ​ឡើង​ដែរ៖ «»។

ចំពោះ​លោក យង់ គិមអេង វិញ​លើក​ឡើង​ថា ការ​បោះឆ្នោត​ត្រូវការ​បរិយាកាស​ដែល​គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​ការ​សម្លុត ឬ​ការ​គំរាម​កំហែង និង​ទាល់​តែ គ.ជ.ប ធានា​បាន​នូវ​បរិយាកាស​សេរី និង​យុត្តិធម៌។ តែ​យ៉ាង​ណា លោក​មើល​ឃើញ គ.ជ.ប ហាក់​មិន​សូវ​មាន​អំណាច​ក្នុង​ការ​បញ្ជា​ទៅ​សមត្ថកិច្ច ឬ​អាជ្ញាធរ​នោះ​ទេ តែ​បែរ​ជា​អាជ្ញាធរ​អាច​ចេញ​បម្រាម​បំពាន​ទៅ​លើ គ.ជ.ប វិញ។

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា លោក​មើល​មិន​ឃើញ​ថា គណបក្ស​ណា​មួយ​អាច​ធ្វើ​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ព្រោះ​គណបក្ស​ទាំងនោះ​គ្មាន​អំណាច គ្មាន​កង​កម្លាំង​ប្រដាប់​អាវុធ។ ជាង​នេះ​ទៅ​ទៀត លោក​ថា​ប្រសិន​បើ​រដ្ឋាភិបាល​សព្វថ្ងៃ​ចាញ់​ឆ្នោត ក៏​គ្មាន​សង្គ្រាម​ដែរ ព្រោះ​ជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មាន​កាតព្វកិច្ច​ការពារ​លទ្ធផល​បោះឆ្នោត។

ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា ការ​បោះឆ្នោត​គឺ​ជា​ជម្រើស​ក្នុង​ការ​បញ្ចៀស​សង្គ្រាម។ ផ្ទុយ​ទៅ​វិញ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ការពារ​អំណះអំណាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​ប្រកាស​ថា ប្រសិន​គណបក្ស​កាន់​អំណាច​ចាញ់​ឆ្នោត នឹង​កើត​សង្គ្រាម។

លោក​បណ្ឌិត ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បញ្ជាក់​ថា គ.ជ.ប គាំទ្រ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ហើយ គ.ជ.ប ក៏​នឹង​ចេញ​សារ​មួយ​ដែរ​ដើម្បី​ប្រាប់​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​មាន​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត​គ្រប់ៗ​គ្នា។ ក្រៅ​ពី​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ ដែល​ទ្រង់​មិន​យាង​ទៅ​បោះឆ្នោត សមាជិក គ.ជ.ប ទាំង ៩​នាក់ ក៏​ត្រូវ​បាន​ព្យួរ​សិទ្ធិ​ក្នុង​ការ​ហាមឃាត់​មិន​ឲ្យ​ទៅ​បោះឆ្នោត​ដែរ ដោយសារ​តែ​ច្បាប់​បាន​កំណត់​ឲ្យ​នៅ​អព្យាក្រឹត្យ៕

Source link

លោក ទៀ បាញ់ ព្រមាន​វាយ​បំបែក​ធ្មេញ​អ្នក​ហ៊ាន​តវ៉ា​ក្រោយ​ការ​បោះឆ្នោត

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev

ដោយ មួង ណារ៉េត RFA 2017-05-15

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ ចេញ​សារ​ព្រមាន​ជា​សាធារណៈ​ថា នឹង​វាយ​អ្នក​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ចាញ់​ឆ្នោត​ឲ្យ​បែក​ធ្មេញ។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ និង​សង្គម ចាត់​ទុក​សារ​ព្រមាន​បែប​នេះ ថា​ជា​ការ​ធ្វើ​ខុស​តួនាទី និង​ខុស​ច្បាប់។

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​សល់​តែ ១៩​ថ្ងៃ​ទៀត នឹង​ចូល​មក​ដល់ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​បញ្ចេញ​សារ​គំរាម​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​បោះឆ្នោត​ខាង​មុខ​នេះ។

លោក ទៀ បាញ់ បាន​គំរាម​ជា​សាធារណៈ​ថា បើ​អ្នក​ណា​ចាញ់​ឆ្នោត​ហើយ មិន​ព្រម​ទទួល​លទ្ធផល​ចាញ់ ដោយ​នាំ​គ្នា​ចេញ​មក​តវ៉ា លោក​ថា​នឹង​បង្ក្រាប​វាយ​ឲ្យ​បែក​ធ្មេញ៖ «ពេល​ដែល​បោះឆ្នោត​ចាញ់​ហើយ គឺ​មិន​ព្រម​ចាញ់​ទេ ចេញ​មក​ព្រោងព្រាត​មក​ទាមទារ​នេះ ទាមទារ​នោះ ដាក់​បែក​ធ្មេញ​ឥឡូវ​ហើយ។ លើក​នេះ​មិន​ទុក​ទេ ប្រាប់​ឲ្យ​ហើយ គឺ​និយាយ​គ្នា​ត្រង់​ចឹង​ម៉ង ថា​ម៉េច​ថា​ចុះ រឿង​ពិត​ត្រូវ​និយាយ​គ្នា​ចឹង មិន​អនុញ្ញាត​ជា​ដាច់ខាត»។

លោក ទៀ បាញ់ លើក​ឡើង​បន្ថែម​ទៀត​ថា ការ​តវ៉ា​ណា​មួយ​ក្រោយ​ពេល​ចាញ់​ឆ្នោត គឺ​នាំ​ឲ្យ​មាន​ការ​ចលាចល ដែល​នាំ​ឲ្យ​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម ដែល​លោក​ថា​លោក​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​កើត​ឡើង​តទៅទៀត​បាន​ទេ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ណាស់​ក្នុង​ការ​បង្ក្រាប​កន្លង​មក។
អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​យល់​ឃើញ​ថា ទាំង​សារ​គំរាម​ថា​នឹង​មាន​សង្គ្រាម​របស់​ប្រមុខ​រដ្ឋាភិបាល និង​សារ​ព្រមាន​ថា​នឹង​វាយ​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ឲ្យ​បែក​ធ្មេញ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ នៅ​មុន​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​បែប​នេះ គឺ​ជា​ការ​រំលោភ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​រដ្ឋាភិបាល ដែល​មិន​ត្រូវ​ផ្ញើ​សារ​បម្រើ​គណបក្ស​នយោបាយ​របស់​ខ្លួន​នោះ​ទេ។

លោក​បណ្ឌិត មាស នី ចាត់​ទុក​ទង្វើ​បែប​នេះ​ថា​ជា​ការ​ភ្លេច​ខ្លួន និង​ភ្លេច​តួនាទី៖ «គាត់​គិត​ថា​គាត់​ជា​គណបក្ស​ដ៏​អ៊ីម​ចឹង​ទៅ ពេល​ដែល​និយាយ​អី​មក៍ ក្នុង​នាម​ដែល​គាត់​កំពុង​ពាក់​ឯកសណ្ឋាន​ជា​រដ្ឋាភិបាល ប៉ុន្តែ​គាត់​កាន់​ជើង​គណបក្ស ឬ​ក៏​ធ្វើ​ដើម្បី​តែ​គណបក្ស​របស់​គាត់​ទៅ​វិញ»។

អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​ដដែល លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ថ្លែង​សារ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួង​ការពារ​ជាតិ ដែល​ជ្រៀតជ្រែក​កិច្ចការ​របស់​ក្រសួង​មហាផ្ទៃ។ លោក​លើក​ឡើង​ថា តួនាទី​របស់​យោធា គឺ​ធ្វើ​អន្តរាគមន៍​តែ​ក្នុង​ករណី​មាន​ជម្លោះ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប៉ុណ្ណោះ មិន​មែន​យក​មក​បង្ក្រាប​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ និង​ក្រោក​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​អ្វី​មួយ​នោះ​ទេ៖ «ជា​របៀប​ពលរដ្ឋ​តវ៉ា​ដោយ​សន្តិវិធី ដោយ​អហិង្សា ការ​យក​កង​យោធា​មក​បង្ក្រាប មក​បាញ់​សម្លាប់​ពលរដ្ឋ គឺ​ជា​រឿង​ខុស​ច្បាប់»។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​ណា​មួយ​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ទេ។ លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​គោរព​តាម​ឆន្ទៈ​របស់​ប្រជារាស្ត្រ និង​ធ្វើ​ទៅ​តាម​ច្បាប់។ លោក​មិន​យល់​ថា តើ​លោក ទៀ បាញ់ ចង់​បាន​អ្វី​ពី​ការ​ប្រើ​សារ​គំរាម​បែប​នេះ៖ «បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដោយ​ឆន្ទៈ​រាស្ត្រ អ្នក​ផ្សេង​ទៀត​ត្រូវ​តែ​គោរព​ឆន្ទៈ​នេះ។ ក្នុង​នាម​ជា​កូន​ខ្មែរ យើង​ធ្វើ​អ្វីៗ​ស្រប​ច្បាប់ យើង​ធ្វើ​អ្វីៗ​ដើម្បី​គោរព​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​ប្រជារាស្ត្រ និង​គោរ​តាម​ឆន្ទៈ​ប្រជារាស្ត្រ។ តែ​បើ​សិន​ជា​មាន​វោហារសាស្ត្រ​ណា​មួយ​ដែល​ធ្វើ​ទៅ​ផ្ទុយ​ពី​ឆន្ទៈ​រាស្ត្រ ខ្ញុំ​ក៏​មិន​យល់​ដែរ»។

នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​មាន​រយៈពេល ២​សប្ដាហ៍​ខាង​មុខ​នេះ គ.ជ.ប នឹង​ប្រជុំ​សមាជិក​ទាំងអស់​ដើម្បី​កំណត់​អំពី​ប្រភេទ​នៃ​ការ​គំរាម​កំហែង និង​សារ​ញុះញង់។ គ.ជ.ប ក៏​នឹង​មាន​វិធានការ​ហាមឃាត់​គណបក្ស​នយោបាយ កុំ​ឲ្យ​ប្រើ​សារ​ដែល​មាន​លក្ខណៈ​គំរាម​កំហែង និង​សារ​បែប​ញុះញង់​នេះ​ដែរ។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៥ ឧសភា។

កាល​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ក្រោយ​ការ​បោះឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ព្រមាន​ថា​នឹង​មាន​សង្គ្រាម បើ​គណបក្ស​លោក​ចាញ់​ឆ្នោត។ ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ដោយ​ការ​ព្រមាន​នេះ ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​បាត់បង់​កៅអី​តំណាងរាស្ត្រ​នៅ​សភា​ចំនួន ២២​អាសនៈ គឺ​ពី ៩០​អាសនៈ​មក ៦៨​អាសនៈ​វិញ៕

Source link

‘Threatened’ fisherman rescued near Malaysia

Fisherman Voeun Von, 36 reunites with his mother yesterday at the Phnom Penh International Airport after he was repatriated by Malaysian authorities. Heng Chivoan

Chhay Channyda, The Phnom Penh Post
Mon, 15 May 2017

A Cambodian fisherman was repatriated yesterday after being rescued at sea in Malaysian waters, where he had been adrift alone for a day after jumping overboard to escape what he said was an attempted murder aboard a Thai fishing vessel.

Mao Sovanda, an international liaison officer with Singapore’s Information Fusion Centre, a multinational maritime security information centre, said yesterday that the victim, Voeun Von, 36, had jumped into the sea on May 9 to escape from seven Cambodian crewmates and six Thais who were allegedly trying to kill him.

Von was rescued the following day by Brunei naval officials who were en route to Singapore for a joint maritime exercise, he added.

“We interviewed [the victim] and he said that he had no choice but to jump into the sea, [in order to] flee from the attempted murder by colleagues with samurai swords,” Sovanda said.

“Those colleagues always threatened to kill him, so he decided to leave without knowing if he would be rescued.”

Sovanda added that the victim’s colleagues were following the orders of a Cambodian broker named only as “Kouk”, who allegedly had an argument with Von over money.
“Before Khmer New Year, Voeun Von called home to tell his mother he would send 20,000 Thai baht [about $575] to her via Kouk, but he later learned that Kouk only gave his mother 10,000 Thai baht, so he got angry,” Sovanda said. “They had an argument after Khmer New Year, so Kouk tried to incite the colleagues on the same boat to kill him.”

Fisherman Voeun Von, 36, returned to the Kingdom yesterday after being rescued by Brunei naval authorities while adrift in Malaysian waters. Heng Chivoan

/>Reached by phone yesterday, Von confirmed his story, adding that he never had any conflicts with his colleagues, but “they only listened to Kouk”.

He claimed that not only had he overheard his colleagues plotting to kill him on multiple occasions, he had been openly threatened as well.

“One day I was sleeping on the upper bunk, I overheard my colleagues sleeping on the lower bunks discuss about how to kill me,” Von said.

“They also said ‘We must kill him before he arrives at the shore’ openly,” he said.

Keam Sarath, a consultant to the Cambodian Embassy in Singapore, said that he reported the incident to the Ministry of Foreign Affairs but declined to comment further.

Spokesman for the ministry Chum Sounry could not be reached yesterday.

According to Sovanda, Cambodian Navy Commander Tea Vinh will be requesting assistance from the Thai navy in locating the alleged perpetrators.

Source link

សាសន៍អ្នករងគ្រោះ




Source link

Selling sugar cane juice this Sunday in Paris to raise funds for young CNRP candidates

Sam Rainsy | ១៤ ឧសភា ២០១៧ / 14 May 2017
លក់ទឹកអំពៅ ថ្ងៃអាទិត្យនេះ នៅទីក្រុងប៉ារីស ដើម្បីរៃអង្គាសថវិកា ជួយយុវជនសង្គ្រោះជាតិ ដែលឈរឈ្មោះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃ ០៤ មិថុនា ២០១៧។

Selling sugar cane juice this Sunday in Paris to raise funds for young CNRP candidates at the 4 June 2017 commune council elections.

Source link