KiMEDIA

CNRP official in Pursat in hit-and-run

CNRP President for Pursat province poses in an undated photograph_He has recently been accused of a hit-and-run that left two injured. Photo supplied

Khouth Sophak Chakrya
The Phnom Penh Post, Mon, 29 May 2017

A provincial Cambodia National Rescue Party official was arrested in Pursat province after he allegedly injured a 6-year-old in a traffic accident and fled the scene on Saturday.

Theang Leng, Veal Veng district police chief, said the boy, Nat Sovandy, was sent to Battambang Provincial Hospital, but was then transferred to a Siem Reap hospital because “his skull was cracked”.

“The victim is in the Intensive Care Unit now,” he said.Suspect Yan Senghort, president of the CNRP in Pursat, was sent to the police station for questioning, Leng said.

According to the report, Senghort hit the boy while returning from an election campaign event. He allegedly fled the scene, but was halted by police about 40 kilometres away in Samrong commune.

“Police have not charged him yet, but according to Article 83 of the Land Traffic Law, he will face one to three years of imprisonment and a fine from [about $1,000 to $3,750],” Senghort said.

Ruling party supporters said on social media the action reflected the party’s irresponsibility, but Rem Samouen, head of the CNRP in Pursat town, said the accident was an individual case.

Source link

លោកស្រី ពុង ឈីវកេក៖ សន្ដិភាព ​ត្រូវ​តែ​ផ្សារភ្ជាប់​ជាមួយ​នឹង​សិទ្ធិ​មនុស្ស

លោកស្រី ពុង ឈីវកេក (​កណ្ដាល​) សម្ដេចឪ នរោត្តម សីហនុ​ចាប់ដៃ​ជាមួយ​បរទេស​ក្នុង​ទសវត្សរ៍​ទី​ ៨០ ​។ 

កៃ គឹមសុង   ភ្នំពេញ ​ប៉ុស្តិ៍​ Fri, 26 May 2017

ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប​ពី​ចំណុច​ចាប់ផ្តើម​នៃ​កិច្ចចរចា​រក​សន្ដិភាព​រវាង​សម្ដេចឪ ព្រះនរោត្តម សីហនុ និង​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង​ជា​ប្រមុខ​ការបរទេស​កម្ពុជា​នៅ​អំឡុង​ទសវត្សរ៍​ទី​ ៨០ ​។

មាន​ព្រឹត្តិការណ៍​មួយ​ដែល​លោកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក នៅ​ចងចាំ​មិន​ភ្លេច​នោះ​គឺ​នៅ​យប់​មួយ​ក្រុម​គណប្រតិភូ​ក្រុង​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន បាន​ជួប​ស្វាមី​ជនជាតិ​បារាំង​របស់​លោកស្រី​នៅ​គេហដ្ឋាន​របស់​អគ្គរដ្ឋទូត​បារាំង​រូប​នេះ​ប្រចាំ​ប្រទេស​​អង់ហ្គោឡា​។ ជំនួប​នោះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៨ ​យប់​ដល់​ម៉ោង ១ រំលង​អធ្រាត្រ​។ ការពិត​ក្រុម​ប្រតិភូ​ក្រុង​ភ្នំពេញ និង​ស្វាមី​របស់​លោកស្រី​មិន​បាន​ជួប​នៅ​ក្នុង​ផ្ទះ​ខ្មែរ​តូច​មួយ​ដូច​កាសែត​បាន​រាយការណ៍​ពី​លេខ​មុន​ទេ​។

លោកស្រី ពុង ឈីវកេក៖ សន្ដិភាព ​ត្រូវ​តែ​ផ្សារភ្ជាប់​ជាមួយ​នឹង​សិទ្ធិ​មនុស្ស

ថ្ងៃ​នេះ​លោកស្រី​សូម​លើក​ពី​ផល​វិជ្ជមាន​ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​ ២៣ តុលា ឆ្នាំ​ ១៩៩១ នោះ​។ តើ​វា​ជា​ថ្ងៃ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​លោកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក ផ្ទាល់​ក៏​ដូចជា​មាតុភូមិ​របស់​លោកស្រី​?

តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោកស្រី ស្ថាបនិក​អង្គការ លីកាដូ (Licadho) ដែលជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ធ្វើឲ្យ​មាន​ជំនួប​រវាង​ឥស្សរជន​នយោបាយ​ (​សីហនុ-ហ៊ុន សែន​) លោកស្រី​គិត​ថា​កិច្ចព្រមព្រៀង​នេះ​បាន​នាំ​មក​នូវ​សមិទ្ធផល​ធំៗ​គួរ​ឲ្យ​កត់សម្គាល់​មួយ​ចំនួន​៖

ទី​ ១-គឺ​បញ្ចប់​សង្គ្រាម​ជាមួយ​នឹង​ខ្មែរក្រហម​។

ទី​ ២- កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ១៩៩៣ ដោយ​សេរី និង​យុត្តិធម៌ និង​បាន​អនុម័ត​រដ្ឋធម្មនុញ្ញ​។

ទី​ ៣-កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ណា​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​មនុស្ស​។

ទី​ ៤- កិច្ចព្រមព្រៀង​នេះ​បាន​រារាំង​កុំ​ឲ្យ​របប​អតីតកាល​ត្រឡប់​មក​វិញ (​របប​ខ្មែរ​ក្រហម​)​។

ទី​ ៥- គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ជាប់​ស្អិត​ទៅ​នឹង​ឧបករណ៍​សិទ្ធិ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​អង្គការ​សហប្រជាជាតិ (UN) បាន​រៀបចំ​។ មាន​ន័យ​ថា​កម្ពុជា​ត្រូវ​ចុះ​បត្យាប័ន និង​អនុវត្ត​បត្យាប័ន​ទាំង​នោះ​។

លោកស្រី​ប្រធាន​អង្គការ​លីកាដូ​បាន​រំឭក​ថា​នៅ​ឆ្នាំ ១៩៩២ កម្ពុជា​មាន​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​ដែល​សម្តេច​ឪ​ជា​ប្រធាន​ដឹកនាំ​សមាជិក ១២ នាក់​។ ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​នេះ​បាន​ចុះ​បត្យាប័ន​ជាច្រើន​នៅ​សន្និសីទ​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​។

ក្នុង​កិច្ចព្រមព្រៀង​បាន​ចែង​ថា​ «​ប្រសិន​ជា​អង្គការ​សហប្រជាជាតិ​ឃើញ​ថា​ចាំបាច់​ត្រូវ​ចាត់​តាំង​អ្នក​រាយការណ៍​ពិសេស​ម្នាក់​ឲ្យ​មក​តាមដាន​ហើយ​រាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​»​។

ដូច្នេះ​ចាប់​តាំងពី​បោះឆ្នោត​ដំបូង (១៩៩៣) ​មក​កម្ពុជា​មាន​អ្នក​រាយការណ៍​ពិសេស​ចំនួន ៤ រូប​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា​តាម​ន័យ​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។

ទោះ​ជា​យ៉ាង​ណា​គេ​មិន​អាច​វាស់​ស្ទង់​បាន​ទេ​ថា តើ​កម្ពុជា​បាន​អនុវត្ត​ប៉ុន​ណា តាម​សេចក្តី​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នោះ​។

លោកស្រី​ថ្លែង​ថា «​វា​មិន​ងាយស្រួល​ឡើយ​ក្នុង​ការ​វាយតម្លៃ​អំពី​ការ​អនុវត្ត​នៃ​កិច្ចព្រមព្រៀង​ថា​បាន​អនុវត្ត​ប៉ុន​ណា​ព្រោះ​កម្ពុជា​មិន​ធ្លាប់​បាន​សិក្សា​ពី​ការ​វាយតម្លៃ​នេះ​ទេ​។ យើង​បាន​កិច្ចព្រមព្រៀង​នេះ​មក​ធ្វើ​ជា​គំរូ​ហើយ​បាន​ចុះ​បត្យាប័ន​ជា​​ច្រើន​។ យើង​បាន​ច្បាប់​អន្តរជាតិ​មក​ធ្វើ​ជា​គំរូ​ដើម្បី​យើង​ធ្វើ​ច្បាប់​ជាតិ​ធ្វើ​ម៉េច​កុំ​ឲ្យ​ផ្ទុយ​​ពី​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​ហ្នឹង​»​។

លោកស្រី​បាន​បន្ទោស​ថា​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​បាន​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ណាស់​ចំពោះ​សង្គម និង​សេដ្ឋកិច្ច និង​សិទ្ធិ​មនុស្ស​។ ប្រទេស​ណា​ដែល​មាន​ស្ថិរភាព​សង្គម​កំពុង​តែ​ដើរ​ទៅ​មុខ​ស្ទើរ​គ្រប់​វិស័យ​។

ដោយ​ឡែក​​ កម្ពុជា​កំពុង​ដើរ​ពី​ក្រោយ​ប្រទេស​ជិត​ខាង​ពី ៥០ ទៅ ៦០ ឆ្នាំ​ដោយសារ​តែ​សង្គ្រាម​។ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​អភិវឌ្ឍ​បាន​ល្អ ទី​ ១-មិន​ត្រូវ​ឲ្យ​មាន​សង្គ្រាម​កើតឡើង​ឡើយ លើស​ពី​នេះ​ត្រូវ​មាន​ស្ថិរភាព​ក្នុង​សង្គម​ទៀត​នោះ​បាន​ន័យ​ថា​កុំ​ឲ្យ​មាន​ការ​រើសអើង​លើ​ស្ត្រី កុមារ ជនជាតិ​ភាគតិច សាសនា ជនពិការ ពណ៌​សម្បុរ និង​ភេទ​ជាដើម​។​ល​។

សម្រាប់​លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក ផ្ទាល់​យល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​ ២៣ ខែ​តុលា ឆ្នាំ ១៩៩១ មាន​អត្ថន័យ​ថា «​ជា​ថ្ងៃ​ដែល​ប្រជាជន​ខ្មែរ​បញ្ចប់​សង្គ្រាម​បាន​រំដោះ​យក​សិទ្ធិ​រស់រាន​មាន​ជីវិត និង​អាច​អភិវឌ្ឍ​តទៅ​មុខ​ទៀត​បាន​។

លោកស្រី​បញ្ជាក់​ថា «​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​នៅ​រស់​ដល់​ថ្ងៃ​នេះ​បាន​ធ្វើ​កិច្ចការងារ អភិវឌ្ឍ​ប្រទេស​ជាតិ បាន​កូន​ខ្មែរ​យើង​ទៅ​រៀនសូត្រ​អ្នក​ឈឺ​បាន​ទៅ​មន្ទីរពេទ្យ​ឡើង​វិញ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​មួយៗ​ចង់​បាន​តែ​ប៉ុណ្ណឹង​ចង់​បាន​ឲ្យ​ចប់​សង្គ្រាម​មិន​ចង់​ឲ្យ​គេ​មក​ជិះជាន់​លើ​យើង ចង់​រស់​ប្រកប​ដោយ​ក្តី​សុខ​»​។

ចំពោះ​លោកស្រី​មិន​អាច​និយាយ​បាន​ទេ​ថា​ថ្ងៃ​ជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ និង​ថ្ងៃ ២៣ តុលា ឆ្នាំ​ ១៩៩១ មួយ​ណា​មាន​សារៈសំខាន់​ជាង​។ ប៉ុន្ដែ​លោកស្រី​ថ្លែង​ថា​ថ្ងៃ​ទាំង​ពីរ​ជា​ថ្ងៃ​ប្រវត្តិសាស្ដ្រ​ដូច​គ្នា​។ ថ្ងៃ​ជ័យជម្នះ ៧ ខែ​មករា ឆ្នាំ ១៩៧៩ ជា​ថ្ងៃ​ខ្មែរ​បាន​រស់​ពី​​ចង្កូម​ខ្មែរក្រហម​ហើយ​ថ្ងៃ​ទី ២៣ ខែ​តុលា ឆ្នាំ​១៩៩១ ជា​ថ្ងៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​ដែល​នាំ​អ្វី​មក​ទល់​សព្វ​ថ្ងៃ​នេះ​។

នៅ​ថ្ងៃ​ទី ៤ មិថុនា​គឺជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បោះឆ្នោត​ជ្រើសរើស​មេឃុំ​ដែល​​ខ្លួន​ពេញចិត្ត​ស្រឡាញ់​។

លោកស្រី​ថ្លែង​ថា​ក្នុង​ករណី​មាន​វិបត្តិ​នយោបាយ​អ្នក​នយោបាយ​គួរ​ត្រូវ​បាន​គិត​ដល់​គំរូ​នៃ​ការ​ចរចា​រក​សន្ដិភាព និង​ភាព​ចុះ​សម្រុង​នឹង​គ្នា​ដូច​ដែល​សម្ដេចឪ នរោត្តម សីហនុ និង​សម្ដេច ហ៊ុន សែន ធ្លាប់​បាន​អនុវត្ត​លើ​កិច្ចព្រមព្រៀង​ថ្ងៃ​ ២៣ តុលា ឆ្នាំ​ ១៩៩១​។

លោកស្រី​ថ្លែង​ថា «​កាលពី​មុន​នោះ​ឈ្លោះ​គ្នា​ខ្លាំង​ជាង​ឥឡូវ​ផង​ហើយ​សង្គ្រាម​ទៅ​ទៀត​ស្លាប់​មិន​ដឹង​ជា​ប៉ុន្មាន​ទេ​។ «​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច​ព្រោះ​អ្នក​នយោបាយ​យើង​ឥឡូវ​ចាស់ទុំ​ហើយ ខាង​នយោបាយ​»​។

លោកស្រី​ថ្លែង​ថា​ការ​ដោះស្រាយ​បញ្ហា​ដោយ​ប្រើ​ហិង្សា វា​នឹង​មក​នាំ​នូវ​ការ​ខាតបង់​ប្រយោជន៍​យ៉ាង​ធ្ងន់ធ្ងរ​ដូច្នេះ​មាន​តែ​សន្ដិភាព និង​អហិង្សា​ទេ​ទើប​ចំណេញ​ទាំង​ប្រជាពលរដ្ឋ​ទាំង​អ្នក​នយោបាយ​។ «​ខ្ញុំ​ជឿ​ថា​គ្មាន​នរណា​ចង់​ឲ្យ​ជាតិ​យើង​ខ្ទេចខ្ទី​ដូច​ជំនាន់​ខ្មែរក្រហម​ទេ​។ បើ​យើង​ស្រឡាញ់​ជាតិ​របស់​យើង យើង​ត្រូវ​យក​អំពើ​អហិង្សា​មក​ដាក់​ក្នុង​ខ្លួន​កុំ​យក​ហិង្សា​មក​ប្រើ​ទោះបី​ជា​ខឹង មិន​ពេញ​ចិត្ត​យ៉ាង​ណា​ក៏ដោយ​ត្រូវ​តែ​អត់ធ្មត់​ហើយ​គិតគូរ​ដោយ​បោះឆ្នោត​អហិង្សា​»​។

លោកស្រី​បាន​ព្រមាន​ថា​ការ​ឈ្លោះ​ជាមួយ​ខ្មែរ​ដូច​គ្នា​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​សត្រូវ​ម៉ាក់​ងាយ និង​ធ្វើឲ្យ​អ្នក​វិនិយោគិន និង​ទេសចរ​ខ្លាច​រអា​។ ការ​ឈ្លោះ​គ្នា​វា​នាំ​ឲ្យ​សត្រូវ​នៅ​ជុំវិញ​ខ្លួន គេ​ឆ្លៀត​ឱកាស​កេងចំណេញ​។ ម្យ៉ាង​ទៀត​ក្រុម​ទេសចរ និង​អ្នក​វិនិយោគិន​នឹង​នៅ​ឲ្យ​ឆ្ងាយ​ពី​កម្ពុជា​។

លោកស្រី​បាន​ថ្លែង​ថា​ប្រទេស​សន្តិភាព​ត្រូវ​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​កិច្ចការ​សិទ្ធិមនុស្ស អហិង្សា សេរីភាព​សារព័ត៌មាន និង​លទ្ធិ​ប្រជាធិបតេយ្យ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​លោកស្រី​បង្កើត​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​នៅ​ឆ្នាំ​ ១៩៩២​។ តែ​មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​មាន​អំពើ​ហិង្សា​នោះ​នៅ​ប្រទេស​បារាំង​ ឬ​អាល្លឺម៉ង់​ក៏​មាន​ដែរ​៕

រាយការណ៍​បន្ថែម​ដោយ តាំង រីនិត្យ/សហការ​ផលិត VIDEO ដោយ គាំ ច័ន្ទរស្មី​, កែវ រតនា​, មានសង្ហារ ដេវីត និង លៀប ទេវិពិទូ

Source link

លោក​ កឹម សុខា ថា​ការ​ផ្ទេរ​អំណាច​អាស្រ័យ​លើ​ឆន្ទៈ​ពលរដ្ឋ

លោក កឹម សុខា ពេល​ឃោសនា​នៅ​ព្រៃវែង​ពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក

មាស សុខជា ភ្នំពេញ ​ប៉ុស្តិ៍​ Mon, 29 May 2017

ភ្នំពេញៈ ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា​ការ​ផ្ទេរអំណាច​ទៅ​ឲ្យ​កូន​របស់​ខ្លួន​ ឬ​សមាជិក​គណបក្ស​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​​ពលរដ្ឋ​មិនមែន​ដោយ​នរណា​ម្នាក់​ទេ​ដែល​សារ​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​យល់​ស្រប​ជាមួយ​ក្ដីសង្ឃឹម​ថា​នឹង​ឈ្នះឆ្នោត​ជាថ្មី​ទៀត​។

ថ្លែង​ក្នុង​ពិធី​ឃោសនា​រក​សំឡេង​ឆ្នោត​ឃុំ​សង្កាត់​នៅ​ខេត្ត​ព្រៃវែង​ពី​ម្សិលមិញ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​អ្នក​គាំទ្រ​រាប់ពាន់​នាក់​ថា​ស្ថានភាព​បោះឆ្នោត​នាពេល​នេះ​គឺ​ដូច​ស្ថានភាព​បោះឆ្នោត​ឆ្នាំ​ ១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ហើយ​ការ​បោះឆ្នោត​នេះ​មិន​ឯកា​ទេ​សហគមន៍​អន្តរជាតិ​កំពុង​សម្លឹង​មើល​ស្ថានភាព​បោះឆ្នោត​របស់​កម្ពុជា ហេតុ​ដូច្នេះ​គ្មាន​នរណា​ម្នាក់​អាច​បន្ត​​អំណាច​ដឹកនាំ​ប្រទេស​ទៅ​កូន​របស់​ខ្លួន​ ឬ​សមាជិក​របស់​ខ្លួន​ក្នុង​​គណបក្ស​តាម​ដែល​ពួកគេ​ចង់​នោះ​ទេ​ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​ប្តូរ​របប​គ្រប់គ្រង​ដូច​ការ​អះអាង​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​ការ​បន្ត​ ឬ​ការ​ផ្ទេរ​អំណាច​ពី​របប​មួយ​ទៅ​របប​មួយ​ទៀត​គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​។

លោក កឹម សុខា បាន​បន្ត​ថា​៖ «​បញ្ហា​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​វា​មិន​អាស្រ័យ​ទៅ​លើ​បុគ្គល​ណា​មួយ​និយាយ​ថា​ត្រូវតែ​ឲ្យ​អ្នក​នេះ​បន្ត​ដឹកនាំ​ ឬ​គណបក្ស​នោះ​ដឹកនាំ​ ឬ​ឲ្យ​កូន​របស់​នរណា​ម្នាក់​ប​ន្ត​ដឹកនាំ​ទេ វា​មិន​អាស្រ័យ​លើ​បុគ្គល​នោះ​ ឬ​មិន​អាស្រ័យ​លើ​គណបក្ស​នោះ​ទេ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​បោះឆ្នោត​»​។

លោក សុខា ក៏​បាន​ថ្លែង​សំដៅ​ទៅ​សារ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​ដោយ​លើក​ឡើង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ហើយ​ពលរដ្ឋ​យល់​ស្រប​តាម​សារ​នេះ​។ ប៉ុន្តែ​លោក​ថា​វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​ពលរដ្ឋ​។ ​ជាង​នេះ​ទៀត​លោក សុខា បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​ប្រសិន​បើ​ឃើញ​គណបក្ស​នេះ​​បំពេញ​តាម​កម្មវិធី​របស់​ខ្លួន​ដោយ​ជួយ​ពលរដ្ឋ​ឲ្យ​រីកចម្រើន​ដោយ​គ្មាន​ការ​ឈឺចាប់​។

លោក កឹម សុខា បាន​បន្ត​ទៀត​ថា​៖ «​ប៉ុន្តែ​ប្រសិន​បើ​កាន់​អំណាច​ហើយ​ខ្លួន​បាន​សន្យា​រួច​ហើយ​ពលរដ្ឋ​មិន​ពេញ​ចិត្ត ពលរដ្ឋ​ផ្លាស់ប្តូរ​កុំ​ខឹង​ពលរដ្ឋ​»​។

បើ​ទោះ​ជា​ការ​ឆ្លើយតប​របស់​លោក សុខា មិន​ចំ​ឈ្មោះ​នាយករដ្ឋមន្ត្រី​ក្ដី ប៉ុន្តែ​សារ​នយោបាយ​នេះ​បាន​កើតឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​អះអាង​ថា​លោក​នឹង​មិន​ផ្ទេរ​អំណាច​ទៅ​គណបក្ស​ដទៃ​ទេ​តែ​លោក​នឹង​ផ្ទេរ​អំណាច​ទៅ​កូន​របស់​លោក​ ឬ​សមាជិក​។

កាលពី​សប្តាហ៍​មុន​លោក ហ៊ុន សែន បាន​ចំអក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ឲ្យ​សង្ឃឹម​ក្នុង​ការ​រង់ចាំ​ការ​ផ្ទេរ​អំណាច​ពី​គណបក្ស​ប្រជាជន​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​សោះ ប៉ុន្តែ​​ថា​ប្រសិន​បើ​មាន​ការ​ផ្ទេរ​លោក​នឹង​ផ្ទេរ​អំណាច​របស់​លោក​ទៅ​បុគ្គល​នៅក្នុង​គណបក្ស​ប្រជាជន​ដូចជា​កូន​របស់​លោក​ ឬ​សមាជិក​ប៉ុន្តែ​មិន​ផ្ទេរ​អំណាច​ទៅ​គណបក្ស​ដទៃ​ទេ​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​យល់​ស្រប​នឹង​អត្ថាធិប្បាយ​របស់​លោក កឹម សុខា លើ​ការ​ផ្ទេរ​អំណាច​នេះ​គឺ​អាស្រ័យ​លើ​ឆន្ទៈ​ពលរដ្ឋ​ដោយ​លោក​សង្កត់​​ធ្ងន់​ថា​គណបក្ស​ប្រជាជន​ត្រូវ​តែ​ឈ្នះ​ការ​បោះឆ្នោត​បន្ថែម​ទៀត​ដើម្បី​ផ្ទេរ​អំណាច​ទៅ​ក្មេង​ជំនាន់​ក្រោយ​ ឬ​សមាជិក​ដែល​មិនមែន​ជា​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សុខ ឥសាន ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ ៧,៨ ​លាន​នាក់​មាន​អ្នក​បោះឆ្នោត​ ៦៨ ​ភាគរយ​ជា​សមាជិក​គណបក្ស​ប្រជាជន ដូច្នេះ​គណបក្ស​ប្រជាជន​នៅ​តែ​ឈ្នះ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​។ លោក​បាន​បញ្ជាក់​ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​កាន់​អំណាច​បន្ត​ទៀត​ហើយ​ការ​ផ្ទេរ​អំណាច​នេះ [​យើង​] ​ផ្ទេរ​ទៅ​អ្នក​ឆ្លាស់​វេន​របស់​ [​គណបក្ស​ប្រជាជន​កម្ពុជា​] មិន​ផ្ទេរ​ទៅ​គណបក្ស​ប្រឆាំង​ទេ​»​។

លោក​ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ឈ្នះ​ជា​ដាច់ខាត​ហើយ​ការ​ផ្ទេរ​អំណាច​នេះ​ [​យើង​] ​ផ្ទេរ​ពី​មនុស្ស​ចាស់​ទៅ​មនុស្ស​ក្មេង​»​។

លោក សុខ ឥសាន បាន​បន្ថែម​ថា​តួលេខ​ ៦៨ ​ភាគរយ​នៃ​អ្នក​បោះឆ្នោត​ទាំងអស់​នេះ​គឺជា​តួលេខ​នៃ​សមាជិក​គណបក្ស​ប្រជាជន​ដែល​បាន​ចុះ​បញ្ជី​បោះឆ្នោត​។

ប៉ុន្តែ​លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិច​បាន​ថ្លែង​ថា​តួលេខ​ ៦៨ ​ភាគរយ​របស់​សមាជិក​គណបក្ស​ប្រជាជន​ដែល​បាន​ចុះ​បញ្ជី​បោះឆ្នោត​នោះ​គ្រាន់តែ​ជា​តួលេខ​នៃ​ការ​សិក្សា​វាស់ស្ទង់​ប៉ុណ្ណោះ ដូច្នេះ​តួលេខ​នៅ​មិន​អាច​ទុកចិត្ត​សម្រាប់​ការ​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ​។

លោក សំ គន្ធាមី បាន​បន្ត​ថា​៖ «​បើ​ទោះបី​ជា​មាន​សមាជិក​ ៦០‑៧០ ​ភាគរយ​គឺ​មិន​ប្រាកដ​ថា​អ្នក​ទាំង​នោះ​បោះឆ្នោត​ឲ្យ​​គណបក្ស​ណា​មួយ​ដូចគ្នា​ទេ​។

គ្រាន់​តែ​ការ​សិក្សា​វាស់ស្ទង់​មួយ​វា​មិន​អាច​ប្រាកដ​ទេ​ពីព្រោះ​ [​បុគ្គល​] ​ដែល​ទៅ​សិក្សា​វាស់ស្ទង់​ស្នើ​សុំ​សមាជិក​ពេល​ខ្លះ​សមាជិក​គ្រាន់​តែ​ឆ្លើយ​វា​មិនមែន​ជា​ឆន្ទៈ​របស់​ពួកគេ​ទេ​»៕ PS

Source link

រៀនធ្វើលេខ LEARN ARITHMETIC (ដោយ អ៊ុម-ហាក់)

រៀនធ្វើលេខ
LEARN ARITHMETIC (ដោយ អ៊ុម-ហាក់)
‹‹ខ្ញុំទៅសាលារៀន ខ្ញុំរៀនមើល រៀនសរសេរ រៀនធ្វើលេខ…››។ នេះជាអ្វីដែលខ្ញុំប្រទះកាលខ្ញុំរៀននៅថ្នាក់កុមារដ្ឋាន។
គេអាចចោទខ្ញុំថាឡប់សតិ ព្រោះនៅក្នុងប្រទេសមួយដែលសំបូរទៅដោយបណ្ឌិតដូចជាស្រុកខ្មែរ ខ្ញុំបែរជាឆ្កួតទៅលើកយកវិជ្ជាថ្នាក់កុមារដ្ឋានមកនិយាយលេងទៅវិញ។ លើករឿងនេះមករំលឹក ព្រោះ បារម្ភខ្លាចបណ្ឌិតនយោបាយសម្លឹងតែទៅលើអវកាសភ្លេចលេខបូក លេខសង កាលរៀននៅកុមារដ្ឋានប៉ុណ្ណោះ។ សូមអនុញ្ញាតរំលឹកថា ក្នុងចំណោមពលរដ្ឋជាង៩លាននាក់ដែលមានសិទ្ធិ៍បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤មិថុនា២០១៧នេះ មានពលរដ្ឋតែខ្ទង់៧លាន៨សែនប៉ុណ្ណោះដែលបានទៅចុះឈ្មោះបោះឆ្នោត។ គណកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានបោះពុម្ភប័ណ្ណបោះឆ្នោតជាង៨លានសន្លិកយកលេសថាក្រែងខ្វះខាតឬមានប័ណ្ណខ្លះខូចខាតដោយប្រការណាមួយ។ មកដល់ត្រឹមនេះ ខ្ញុំសង្ឃឹមថាបងប្អូនខ្មែរមួយចំនួនយល់ខ្ញុំខ្លះហើយ។
អ្នកទទួលខុសត្រូវពិនិត្យការរាប់សន្លឹកឆ្នោត ជាពិសេសដែលមកពីបក្សក្រៅរដ្ឋាភិបាល បន្ថែមលើការផ្ទៀងផ្ទាត់សន្លិកឆ្នោតចេញពី ហិបឆ្នោត កុំភ្លេចទាមទាររាប់ប័ណ្ណបោះឆ្នោតដែលនៅសល់ផង។ យកប័ណ្ណដែលចេញពីហិបមកបូកនឹងប័ណ្ណដែលនៅសល់។ ឃើញប៉ុន្មានយកទៅសងនឹងចំនួនប័ណ្ណដែលគ.ជ.ប.បានបោះពុម្ភ។ បើលទ្ធផលមិនឃើញលេខសូន្យទេនោះគឺមានស្អីមិនប្រក្រដីហើយ។ បើខុសដល់ថ្នាក់រយឡើងទៅនោះ ខ្មោច‹‹រាត្រីឆ្កែលូ››កាលពីឆ្នាំ ២០១៣មកលងពលរដ្ឋខ្មែរម្តងទៀតហើយ‌។ រៀនធ្វើលេខថ្នាក់កុមារដ្ឋានអាចជួយសង្រ្គោះជាតិខ្មែរបានដែរតើ៕
អ៊ុម ហាក់ ២៦ឧសភា២០១៧

Source link

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ច្រាន​ចោល​ការ​ចោទ​ថា​រារាំង​បក្ស​ប្រឆាំង​ឃោសនា​និង​ឃាត់​ព្រះសង្ឃ

កម្លាំង​ប៉ូលិស​ឈរ​នៅ​តាម​ដង​ផ្លូវ​ជិត​រង្វង់​មូល​ជ័យវរ្ម័នទី៧ ខេត្ត​ឧត្តរមានជ័យ កាក់​ពលរដ្ឋ​ដែល​ទៅ​ចូលរួម​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សាកសួរ​រក​ទីលំនៅ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo Courtesy of Luon Sovath

ដោយ ហង្ស សាវយុត RFA 2017-05-28

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ថា​គេ​ពុំ​បាន​ប្រើ​កម្លាំង​សមត្ថកិច្ច​ឲ្យ​រាយ​បណ្ដាក់​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​សំរោង ដើម្បី​រារាំង​ក្បួន​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ឃាត់​ខ្លួន​ព្រះសង្ឃ​ចំនួន ៤​អង្គ ដូច​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា នោះ​ទេ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​ឧសភា ថា អាជ្ញាធរ​ខេត្ត​មិន​បាន​បញ្ជា​កម្លាំង​សន្តិសុខ ប៉ូលិស និង​កង​រាជ​អាវុធហត្ថ ឲ្យ​ទៅ​រារាំង​ក្បួន​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក កឹម សុខា ជា​ប្រធាន​ទៅ​កាន់​ទីនោះ​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​ដោយ​បំពាន​ទៅ​លើ​ច្បាប់ គ.ជ.ប។

លោក ស ថាវី បញ្ជាក់​ថា កាល​ពី​ដំបូង មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ច្បាប់​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ថា​ធ្វើ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​តំបន់​ផ្សារ​សំរោង ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា នៅ​ពេល​ដែល​លោក កឹម សុខា មក​ដល់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹម​តែ​យក​ប្រជាពលរដ្ឋ​ក្រុង​សំរោង ទៅ​ហែ​ទេ ថែម​ទាំង​យក​មក​ពី​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ និង​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ហើយ​មិន​ធ្វើ​យុទ្ធនាការ​នៅ​ផ្សារ​ទេ បែរ​ជា​ទៅ​ធ្វើ​នៅ​ឯ​ទី​វត្ត​ទៅ​វិញ ធ្វើ​ឲ្យ​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ ស្នើសុំ​កម្លាំង​សន្តិសុខ​រារាំង​ក្បួន​ឃោសនា​នេះ៖ «ក្រោយ​ពី​ហ្នឹង​ម៉ោង​ប្រហែល​ជាង ១០ មាន​ហេតុការណ៍​កើត​ឡើង គឺ​លោក កឹម សុខា បង្វែរ​ក្បួន​ទាំងអស់​នេះ​បំណង​ហែ​ទៅ​ស្រុក​អន្លង់វែង ត​ពី​អន្លង់វែង ឆ្ពោះ​ទៅ​កាន់​ស្រុក​ត្រពាំងប្រាសាទ ហើយ​ទៅ​ខេត្ត​ព្រះវិហារ ផង»។

កម្លាំង​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ​ចាប់​ក្រៀក​ភិក្ខុ ព្រឹម ហួន បញ្ចូល​ក្នុង​ឡាន​យក​ទៅ​សាកសួរ នៅ​ថ្ងៃ​​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo Courtesy of Luon Sovath Photo

ចំណែក​ព្រះសង្ឃ ៤​អង្គ​ទៀតសោត គឺ​សមត្ថកិច្ច​ក៏​មិន​បាន​ចាប់​ខ្លួន​ដែរ គ្រាន់​តែ​និមន្ត និង​យក​កាមេរ៉ា​ទៅ​ពិនិត្យ​មើល បន្ទាប់​ពី​ព្រះសង្ឃ​បាន​ថត​សកម្មភាព​របស់​សមត្ថកិច្ច ហើយ​ផ្សាយ​ផ្ទាល់​ទៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មក។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​សុំ​ប្រតិកម្ម​ពី​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ លោក ម៉ោញ សារ៉ាត់ ជុំវិញ​ការ​ច្រាន​ចោល​របស់​អាជ្ញាធរ​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៧ ឧសភា។

ចំណែក​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ លោក ជីង សំភួ ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​សុំ​កម្លាំង​ប៉ូលិស ប៉េអិម ឲ្យ​រាយ​បណ្ដាក់​កាក់​ក្បួន​គោយន្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មែន ដោយសារ​តែ​លោក​ឃើញ​ថា អ្នក​ចូលរួម​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​មិន​គោរព​ច្បាប់​ទម្លាប់។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ដែល​តាម​ឃ្លាំ​មើល​ក្បួន​ឃោសនា​នោះ បាន​ហៅ​សកម្មភាព​របស់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ ថា​ហាក់​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ពីព្រោះ​លោក​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំ​ក្បួន​បម្រុង​ចូល​ទៅ​ឃោសនា​នៅ​ម្ដុំ​ផ្សារ​សំរោង ក៏ប៉ុន្តែ​មុន​ពេល​ក្បួន​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់ បែរ​ជា​មាន​ក្បួន​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ក្រុម ទៅ​ដាក់​គោយន្ត​ជាច្រើន​គ្រឿង​រាំង​ផ្លូវ​មិន​ឲ្យ​ចូល​ទៅ​រួច ហើយ​ពិសេស​ទៅ​ទៀត គឺ​ផ្ទះ​របស់​ទាហាន​ម្នាក់​បាន​ចាក់​ធុងបាស​រំខាន​ដល់​ការ​ឃោសនា​របស់​គណបក្ស​ប្រឆាំង ដោយ​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត មិន​អាច​ទប់ស្កាត់​សកម្មភាព​ទាំងនោះ​បាន​ផង៕

Source link

លោក គឹម សុខ បង្អត់​អាហារ​៧​ថ្ងៃ​ដើម្បី​អង្វរ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤​មិថុនា

លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang

ដោយ ថា កិត្យា RFA 2017-05-28

អ្នក​ឃ្លាំ​មើល​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ថា លោក​នឹង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​រយៈពេល ៧​ថ្ងៃ ដើម្បី​អង្វរ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះឆ្នោត ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ ដើម្បី​ផ្លាស់ប្ដូរ​មេ​ឃុំ​កុម្មុយនីស្ត​ភ្នែក​ខ្វាក់ ដាក់​មេ​ឃុំ​ប្រជាធិបតេយ្យ​ភ្នែក​ភ្លឺ។ រីឯ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច ថា​លិខិត​របស់​លោក គឹម សុខ គ្មាន​ឥទ្ធិពល​អ្វី​ឡើយ ហើយ​ពលរដ្ឋ​ក៏​មិន​ទទួល​យក​សំណូមពរ​របស់​លោក​ដែរ។

សារ​លិខិត​មួយ​ច្បាប់​របស់​លោក គឹម សុខ ដែល​ដាស់តឿន​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​នេះ គឺ​ត្រូវ​បាន​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​តាម​រយៈ​មេធាវី​របស់​លោក គឺ​លោក ជូង ជូងី ឲ្យ​ជួយ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ហើយ​លិខិត​មួយ​នេះ ក៏​ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​ផ្សព្វផ្សាយ​បន្ត​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។

មេធាវី​ការពារ​ក្តី​លោក គឹម សុខ គឺ​លោក ជូង ជូងី បញ្ជាក់​ថា លិខិត​មួយ​នេះ គឺ​កូន​ក្តី​របស់​លោក​បាន​សរសេរ​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​លោក ហើយ​ពឹង​ឲ្យ​លោក​ជួយ​យក​ទៅ​ផ្សព្វផ្សាយ​បន្ត។ ក្នុង​សារ​លិខិត​នោះ លោក គឹម សុខ ផ្ដើម​សរសេរ​រៀបរាប់​ថា លោក​ឃ្លាន​បោះឆ្នោត​ដូរ​មេ​ឃុំ ដើម្បី​សុខ​ចម្រើន​ស្រុក​ភូមិ ជាង​ឃ្លាន​បាយ​ចំអែត​ក្រពះ ដើម្បី​គ្រាន់​តែ​ជីវិត​រស់​ទៅ​ទៀត។ លោក គឹម សុខ បន្ត​ថា សូម​ក្រោក​ឡើង​ជាមួយ​លោក បោះឆ្នោត​ដូរ​មេ​ឃុំ​កុម្មុយនីស្ត​ភ្នែក​ខ្វាក់ ដាក់​មេ​ឃុំ​ប្រជាធិបតេយ្យ​ភ្នែក​ភ្លឺ។

អ្នក​ឃ្លាំ​មើល​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​បណ្ដឹង​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ក៏​ប្រកាស​ដែរ​ថា លោក​សម្រេច​ចិត្ត​បង្អត់​អាហារ​ខ្លួន​ឯង ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ដើម្បី​អង្វរ​ឲ្យ​ជន​រួម​ឈាម​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដែល​មាន​ឈ្មោះ​បោះឆ្នោត សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ហើយ​បោះឆ្នោត​ផ្លាស់ប្ដូរ​ឲ្យ​បាន​នូវ​មេ​ដឹកនាំ​ឃុំ-សង្កាត់​ដែល​ជា​មេរោគ​កុម្មុយនីស្ត​សម្លាប់​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​កន្លង​មក។

លោក​មេធាវី ជូង ជូងី លើក​ឡើង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​មួយ​សប្ដាហ៍​នេះ ប៉ុន្តែ​លោក​គោរព​ឆន្ទៈ​របស់​កូន​ក្តី។ ទោះ​យ៉ាង​ណា លោក​នឹង​ព្យាយាម​ចូល​សួរ​សុខ​ទុក្ខ​អំឡុង​ពេល​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «»។

លោក​វេជ្ជបណ្ឌិត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា ប្រសិន​បើ​មនុស្ស​មាន​សុខភាព​ល្អ ហើយ​គាត់​បង្អត់​អាហារ​មួយ​សប្ដាហ៍​នោះ គឺ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ ប្រសិន​បើ​គាត់​ទទួល​ទាន​ទឹក​ធម្មតា។ ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ ហើយ​ដាច់​ចិត្ត​បង្អត់​អាហារ និង​ស្ថិត​នៅ​ក្នុង​ទីកន្លែង​លំបាក​គ្មាន​ខ្យល់​ចេញ​ចូល​ជាដើម​នោះ គឺ​រាងកាយ​របស់​គាត់​អាច​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។

យ៉ាង​ណា​ក្តី នៅ​ក្នុង​សារ​លិខិត​របស់​លោក គឹម សុខ ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​បោះឆ្នោត គឺ​ជា​ដំណោះស្រាយ​សន្តិវិធី​នៃ​ការ​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​ទាំង​នៅ​មូលដ្ឋាន និង​ថ្នាក់​ជាតិ ហើយ​គ្មាន​ទេ​សង្គ្រាម។ លោក​ថា ក្រុម​មេ​ដឹកនាំ​បច្ចុប្បន្ន ទាំង​នៅ​ថ្នាក់​មូលដ្ឋាន និង​កម្រិត​ជាតិ បាន​ឆ្លង​ពេញ​បន្ទុក​នូវ​មេរោគ​ឧក្រិដ្ឋកម្ម និង​ពុក​រលួយ ចូល​ជ្រាប​គ្រប់​សព្វ​ដល់​ខួរក្បាល ឆន្ទៈ ស្មារតី និង​ព្រលឹង​វិញ្ញាណ​របស់​ពួក​គាត់​អស់​ហើយ។ ដូច្នេះ បើ​ចូល​ចិត្ត អាណិត និង​ស្រឡាញ់​ពួក​គាត់ គឺ​ត្រូវ​ផ្លាស់ប្ដូរ​ពួក​គាត់​ចេញ ដើម្បី​នាំ​ពួក​គាត់​ចេញ​ទៅ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។

ឆ្លើយតប​ចំពោះ​លិខិត​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា វា​កាន់​តែ​បង្ហាញ​នូវ​ចរិត​ជា​អ្នក​ប្រឆាំង ព្រោះ​អ្នក​ប្រឆាំង​មាន​ចរិត​មិន​ដែល​សរសើរ​បក្ស​កាន់​អំណាច​ទេ។ លោក​នៅ​តែ​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​នឹង​មាន​សុភវិនិច្ឆ័យ​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​ប្រទេស​តទៅទៀត ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​ពលរដ្ឋ​នឹង​មិន​យក​សំណូមពរ​របស់​លោក គឹម សុខ ឡើយ ព្រោះ​ការ​លើក​ឡើង​របស់​លោក គឹម សុខ គឺ​ក្នុង​ន័យ​សងសឹក ក្នុង​ន័យ​គំនុំ និង​ក្នុង​ន័យ​ចង​អាឃាត​ជាមួយ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ៖ «»។

ក្រៅ​ពី​លោក គឹម សុខ នោះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា កន្លង​ទៅ មន្ត្រី​អាដហុក​ម្នាក់​ក្នុង​ចំណោម ៤​នាក់​កំពុង​ជាប់​ឃុំ គឺ​លោក នី សុខា បាន​ផ្ញើ​លិខិត​សរសេរ​ផ្ទាល់​ដៃ​របស់​លោក តាម​រយៈ​កូន​ប្រុស​លោក មក​អាស៊ីសេរី ដោយ​សរសេរ​ថា ក្នុង​សង្គម​មួយ​ដែល​ដឹកនាំ​បែប​ផ្ដាច់ការ ពិបាក​ធ្វើ​ឲ្យ​ពួក​លោក​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ណាស់ ព្រោះ​យុត្តិធម៌​មាន​សម្រាប់​តែ​អ្នក​មាន​អំណាច និង​បក្ស​របស់​គេ​ប៉ុណ្ណោះ។

លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា ទាំងអស់​គ្នា តាម​ឆន្ទៈ និង​មិន​ត្រូវ​ខ្លាច​ការ​គំរាម​កំហែង។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​អ្នក​នយោបាយ​មិន​ប្រើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ កន្លង​ទៅ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ ការ​ឃុំ​ខ្លួន​នេះ ក្រោម​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក គឹម សុខ និយាយ​ជា​ប្រយោល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី និង​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន បណ្តោយ​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ដែល​មាន​ការ​សម្លាប់​មនុស្ស ហើយ​រក​មុខ​ឃាតក​មិន​ឃើញ។

សំណេរ​ចុង​ក្រោយ​នៃ​លិខិត​នោះ លោក គឹម សុខ ក៏​បាន​បង្ហាញ​ពី​ការ​សោកស្ដាយ​ដែរ ដោយសារ​តែ​លោក​មាន​ពេលវេលា​ខ្លី​ដើម្បី​ចូលរួម​ជា​គំនិត​យោបល់​ជាមួយ​ជន​រួម​ជាតិ៕

Source link