KiMEDIA

គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ

លោក ញឹក ប៊ុនឆៃ ធ្វើ​សន្និសីទកាសែត​​ប្រកាស​បង្កើត​គណបក្ស​ថ្មី នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/San Sel

ដោយ ម៉ម មុនីរតន៍ RFA 2017-07-20

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា ពី​ពេល​នេះ​តទៅ សម្ពន្ធភាព​ដែល​ធ្លាប់​មាន​ជាមួយ​លោក ញឹក ប៊ុនឆៃ ត្រូវ​កាត់​ផ្ដាច់​ហើយ។ គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ថា លោក ញឹក ប៊ុនឆៃ ថា​ក្បត់​សម្ពន្ធភាព​ជាមួយ​បក្ស​កាន់​អំណាច ហេតុ​នេះ​មិន​អាច​បន្ត​ឲ្យ​មាន​ទំនាក់ទំនង​តទៅទៀត​ឡើយ។ ស្រប​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ជំហរ​បោះបង់​សម្ពន្ធភាព​ជាមួយ​លោក ញឹក ប៊ុនឆៃ មាន​មន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ថា​នឹង​បន្ត​ទៅ​បញ្ចប់​មុខ​តំណែង​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​ជា​សមាជិក​របស់​លោក ញឹក ប៊ុនឆៃ នៅ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ឬ​មន្ត្រី​នៅ​ក្នុង​តំណែង​នៃ​ស្ថាប័ន​ណា​មួយ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ដោយ​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​នឹង​មិន​បន្ត​សហការ​ជាមួយ​មនុស្ស​ដែល​ក្បត់​សម្ពន្ធភាព​ដូច​លោក ញឹក ប៊ុនឆៃ តទៅទៀត​ទេ។ លោក​បន្ត​ថា កុំ​ថា​ឡើយ​លោក ញឹក ប៊ុនឆៃ សូម្បី​មន្ត្រី​ដែល​នៅ​ហែហម​ជាមួយ​លោក ញឹក ប៊ុនឆៃ ទាំង​អម្បាលម៉ាន នឹង​ត្រូវ​បោស​សម្អាត​ឲ្យ​អស់​ពី​ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​មិន​លើកលែង​ឡើយ។ លោក​បន្ត​ថា «បើ​មិន​ទាន់​អស់ ក៏​ធ្វើ​ទាល់​តែ​អស់​ដែរ។ អត់​រក្សា​ទុក​តំណែង​ឲ្យ​ទេ មិន​អាច​ឲ្យ​ស៊ី​ប្រាក់ខែ​រាជ​រដ្ឋាភិបាល ហើយ​មក​វ៉ៃ​រាជ​រដ្ឋាភិបាល​ទេ។ ទោះ​បី​សាមី​ខ្លួន​គាត់​ចង់ ឬ​មិន​ចង់​ក៏ដោយ នេះ​ជា​លក្ខខណ្ឌ​ដែល​ត្រូវ​តែ​ធ្វើ​បែប​ហ្នឹង»។

ការ​ប្រកាស​ជំហរ​កាត់​ផ្តាច់​សម្ពន្ធ​មេត្រីភាព​បែប​នេះ​របស់​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ព្រះមហាក្សត្រ ព្រះអង្គ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១២​រូប​ពី​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា បន្ថែម​ទៀត។ ទីប្រឹក្សា​ទាំងអស់​ដែល​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​នេះ មាន​ការ​លើក​ឡើង​ថា គឺ​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ។
ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សយ សុខា អគ្គលេខាធិការ​រាជ​រដ្ឋាភិបាល បាន​សម្រេច​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១២​រូប​ពី​ទីប្រឹក្សា​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​រហូត​អនុរដ្ឋលេខាធិការ។

ទាក់ទិន​ការ​បញ្ចប់​មុខ​តំណែង​មន្ត្រី​ទាំង ១២​រូប​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ដោយ​ព្រះរាជក្រឹត្យ​នៅ​ពេល​នេះ ត្រូវ​គេ​បញ្ជាក់​ថា គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ។

ជំនួយការ​ផ្ទាល់​លោក ញឹក ប៊ុនឆៃ គឺ​លោក ម៉ៅ សុផាន់ណា ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បញ្ចប់​មុខ​តំណែង​ដូច​ការ​លើកលែង​នេះ ប៉ុន្តែ​លោក​សុំ​រក្សា​សិទ្ធិ​ក្នុង​ការ​បកស្រាយ ដោយ​ត្រូវ​រង់ចាំ​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឲ្យ​បាន​លម្អិត​ជា​មុន​សិន។

ជុំវិញ​ការ​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជា​បន្តបន្ទាប់​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ ត្រូវ​បាន​លោក ម៉ៅ សុផាន់ណា បញ្ជាក់​ថា នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​គណបក្ស​នេះ​ឡើយ។ ជាង​នេះ​ទៀត គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​កាន់​តែ​ខ្លាំង ហើយ​រឹងមាំ​ជាង​មុន ជាពិសេស​បក្ស​នេះ​នឹង​មិន​មែន​ជា​បក្ស​ដែល​បង្កើត​ឡើង​សម្រាប់​បំបែក​សំឡេង​របស់​គណបក្ស​នយោបាយ​ណា​មួយ ដូច​ការ​ចោទ​ប្រកាន់​នោះ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «យើង​ធ្វើ​អ្វី​មួយ​ព្រោះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​បេសកកម្ម​បម្រើ​ជាតិ ហើយ​ម្យ៉ាង​គោល​នយោបាយ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​បង្រួបបង្រួម​ទេ អត់​បាន​វាយ​ប្រហារ អត់​បាន​បំបែក​បំបាក់​និន្នាការ​គណបក្ស​ណា​ទេ»។

អតីត​ឧបនាយករដ្ឋមន្ត្រី​កូតា​មក​ពី​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច គឺ​លោក ញឹក ប៊ុនឆៃ រង​ការ​ចោទ​ថា បាន​លួច​ទាក់ទង​ដោយ​សម្ងាត់​តាម​ទូរស័ព្ទ​ជាមួយ​លោក អេង ឆៃអ៊ាង ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឃុំ-សង្កាត់។ ប៉ុន្តែ​ព័ត៌មាន​ស្ដីពី​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក ញឹក ប៊ុនឆៃ បកស្រាយ​ថា ពុំ​មែន​ជា​ការពិត​ទេ។ មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​រួច​មក​ហើយ រួម​ទាំង​លោក ញឹក ប៊ុនឆៃ ផ្ទាល់ ក្រោយ​ពី​ជួប​រឿង​អាស្រូវ​មួយ​នេះ។

អ្នក​ជំនាញ​ផ្នែក​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល យល់​ឃើញ​ថា ថ្វី​បើ​ការ​បញ្ចប់​មុខ​តំណែង​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គាប់​ជួន​រឿងរ៉ាវ​ដែល​បាន​កើត​មែន បញ្ហា​នេះ​អាច​ជា​ការ​មើល​ឃើញ​របស់​រដ្ឋាភិបាល​ក្នុង​ន័យ​ទីប្រឹក្សា​ស្អេកស្កះ​ច្រើន​ហួស​ហេតុ ជាជាង​រឿង​នយោបាយ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​វា​អាច​ជា​ការ​គាប់​ជួន​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​អ្វី​ទេ ហើយ​ខ្ញុំ​ចាត់​ទុក​នេះ​ជា​រឿង​បែបបទ​រដ្ឋបាល​ដែល​ទាក់ទង​ការ​ទុក​ចិត្ត​របស់​រដ្ឋាភិបាល មន្ត្រី​រដ្ឋាភិបាល​ទៅ​លើ​មន្ត្រី​មួយ​ចំនួន​ដែល​បំពេញ​មុខងារ។ ដូច្នេះ​ខ្ញុំ​ឃើញ​ថា នេះ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដែរ ហើយ​ប្រសិន​បើ​ការ​ធ្វើ​បែប​នេះ​បញ្ចប់​ទីប្រឹក្សា​ផ្សេងៗ​ទៀត​ដែល​លោក​លើក​ថា អាច​ប្រយោជន៍​ទៅ​ដល់​ប្រជាពលរដ្ឋ និង​អាច​សន្សំ​ថវិកា​រដ្ឋ យល់​ឃើញ​ថា​ជា​ចំណុច​ល្អ»។

យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត កែម ឡី កាល​ពី​នៅ​មាន​ជីវិត ធ្លាប់​រិះគន់​ថា រដ្ឋាភិបាល​សព្វថ្ងៃ​ក្បាល​ធំ ខ្លួន​តូច ជាពិសេស​អតិផរណា​ងារ​ជា​ទីប្រឹក្សា ថ្នាក់​ឧត្ដមសេនីយ៍​ពាក់​ផ្កាយ​ព្រោងព្រាត និង​ងារ​ជា​ឧកញ៉ា ជាដើម៕

Source link

វៀតណាម​ផ្ដល់​លុយ​២៥​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​សង់​អគារ​រដ្ឋបាល​រដ្ឋសភា

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និង​ភរិយា លា​អធិរាជ​ជប៉ុន អាគីហិតូ (Akihito) នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo AFP

ដោយ អ៊ុង សេរីវុទ្ធ RAF 2017-07-20

វៀតណាម​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​សង់​អគារ​រដ្ឋបាល​របស់​រដ្ឋសភា​កម្ពុជា។ ការ​ផ្ដល់​ជំនួយ​នេះ​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី២០ កក្កដា។

ក្រៅ​ពី​ផ្ដល់​ជំនួយ​នេះ វៀតណាម និង​កម្ពុជា​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​៥​ទៀត រួម​មាន៖ ការ​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ការ​ត​ភ្ជាប់​វិស័យ​សេដ្ឋកិច្ច សហ​ប្រតិបត្តិការ​គម្រោង​រោងចក្រ​អគ្គិសនី ការ​ត​ភ្ជាប់​បណ្ដាញ​បញ្ជូន​អគ្គិសនី និង​ពាណិជ្ជកម្ម​ថាមពល សកម្មភាព​សង្គ្រោះ​គ្រោះ​មហន្តរាយ​អចិន្ត្រៃយ៍​នៅ​តាម​តំបន់​ព្រំដែន​គោក និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

លោក ង្វៀន ហ៊្វូជុង ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក ង្វៀន ហ៊្វូជុង មាន​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី ថ្វាយ​បង្គំ​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ និង​ចូល​រួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ខួប​ទី​៥០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ៕

Source link

លោក សម រង្ស៊ី គាំទ្រ​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥។ ​RFA

ដោយ យ៉ង ចាន់តារា RFA 2017-07-20

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គាំទ្រ​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ ដើម្បី​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដំណើរការ​រលូន​ទៅ​មុខ។ តែ​ខាង​គណបក្ស​កាន់​អំណាច នៅ​តែ​បន្ត​ចាត់​ទុក​ថា ច្បាប់​នេះ​ជា​ការ​មាក់ងាយ​ដល់​ខ្លួន និង​នាយក​រដ្ឋមន្ត្រី​ស្ថិត​ក្នុង​អំណាច។

អ្នក​នយោបាយ​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល គឺ​លោក សម រង្ស៊ី បញ្ជាក់​ថា កម្ពុជា គួរ​តែ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ ដើម្បី​ធានា​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

លោក សម រង្ស៊ី ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​កក្កដា កន្លង​ទៅ៖ «ក្នុង​ចិត្ត​ក្នុង​គំនិត​របស់​យើង គឺ​យើង​គួរ​តែ​ធ្វើ ទោះ​ជា​ឥឡូវ​នេះ​មាន​អ្នក​ខ្លះ​អៀនខ្មាស​បដិសេធ​ក្តី។ នេះ​ជា​រឿង​របស់​គាត់​ទេ តែ​បើ​រឿង​ប្រទេស​ជាតិ​យើង​ឲ្យ​ការ​ផ្ទេរ​អំណាច និង​ដំណើរការ​ប្រជាធិបតេយ្យ​រលូន​ទៅ​មុខ គឺ​យើង​ត្រូវ​តែ​មាន​ច្បាប់​បែប​ហ្នឹង​មែន»។

ការ​ថ្លែង​របស់​លោក សម រង្ស៊ី នេះ គឺ​ជា​ការ​គាំទ្រ​សំណើ​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ដែល​កាល​ពី​ចុង​សប្ដាហ៍​មុន បាន​ផ្ញើ​លិខិត​ចំហ​ពីរ​ច្បាប់ មួយ​ទៅ​លោក ហ៊ុន សែន និង​មួយ​ទៀត​ទៅ​លោក កឹម សុខា ដើម្បី​ឲ្យ​មេ​ដឹកនាំ​គណបក្ស​មាន​អាសនៈ​ទាំង​ពីរ ស្នើ​ទៅ​រដ្ឋសភា​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​ឲ្យ​មាន​អភ័យ​ឯកសិទ្ធិ និង​ដំឡើង​គោរមងារ​ជា​វីរបុរស​ជាតិ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​គុណ​បំណាច់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ។
តែ​សំណើ​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្រាន​ចោល​ភ្លាមៗ និង​បាន​ចាត់​ទុក​ថា​ជា​ឧបាយកល​ទុច្ចរិត ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រលំ​ថា នាយក​រដ្ឋមន្ត្រី​សព្វថ្ងៃ​កំពុង​ធ្វើ​អ្វី​មួយ​ខុស​ធ្ងន់ធ្ងរ។ លោក ហ៊ុន សែន បាន​ប្រាប់​សារព័ត៌មាន​ដែល​គាំទ្រ​រូប​លោក​ថា នេះ​ជា​សំណើ​ស្មោកគ្រោក និង​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ដែល​បង្ហាញ​អំពី​ការ​ត្រៀម​ខ្លួន​ចាញ់ ហើយ​គណបក្ស​ប្រឆាំង​វិញ កំពុង​ត្រៀម​ខ្លួន​ឈ្នះ។

គោល​បំណង​នៃ​សំណើ​របស់​លោក លឺ ឡាយស្រេង នេះ ដោយសារ​លោក​គិត​ថា ច្បាប់​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រួច​ផុត​ពី​សង្គ្រាម និង​ការ​កាប់​សម្លាប់​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ដោយសារ​តែ​ការ​ដណ្តើម​អំណាច​គ្នា​ទៅ​វិញ​ទៅ​មក។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា សំណើ​នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ពោល​គឺ​ជា​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​ស្នើ​មក​រូប​លោក និង​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​ដង​រួច​ទៅ​ហើយ​កាល​ពី​រូប​លោក និង​លោក ហ៊ុន សែន នៅ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​អំឡុង​ឆ្នាំ​២០១៤ មក​ម្ល៉េះ។ ក៏ប៉ុន្តែ​លោក​ថា សំណើ​នេះ​មិន​អាច​ចេញ​រួច ដោយសារ​តែ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បញ្ចប់​ការ​រៀបចំ​ស្ថាប័ន​ជាតិ​សំខាន់ៗ ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា ជាដើម ហើយ​ក្រោយ​មក ស្ថានការណ៍​នយោបាយ​បាន​ផ្លាស់ប្ដូរ ដូច្នេះ​គំនិត​តាក់តែង​ច្បាប់​នេះ​ក៏​ត្រូវ​នៅ​ទ្រឹង​ស្ងៀម​មក​ទល់​នឹង​សព្វថ្ងៃ៖ «លោក ហ៊ុន សែន ខ្លួន​ឯង​ផ្ទាល់​បាន​ស្នើ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ច្បាប់​បែប​ហ្នឹង​ឲ្យ ៣​នាក់​ដែល​ជា​មេ​ដឹកនាំ​កំពូល​នៃ​គណបក្ស​កាន់​អំណាច បាន​រួច​ខ្លួន​កុំ​ឲ្យ​មាន​ការ​យក​ទោសពៃរ៍​អ្វី​នៅ​ពេល​មាន​ការ​ផ្ទេរ​អំណាច​មក​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​គាំទ្រ ប៉ុន្តែ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ខ្លួន​ឯង​វា​មិន​ល្អ​មើល»។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​តែ​យល់​ឃើញ​ថា គំនិត​បង្កើត​ច្បាប់​នេះ គឺ​ជា​ល្បិចកល​អាក្រក់ ដែល​គណបក្ស​ប្រឆាំង​ចង់​ដាក់​អន្ទាក់​គណបក្ស​កាន់​អំណាច។ លោក​អះអាង​ថា បើ​ទោះ​បី​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ច្បាប់​នេះ​ទៅ​រដ្ឋសភា​ក៏ដោយ ក៏​ខាង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​គាំទ្រ​ដែរ៖ «ខ្ញុំ​យល់​ថា​នេះ​ជា​អន្ទាក់​នយោបាយ​មួយ​ដ៏​ពិសពុល ចង់​បន្លប់​ពលរដ្ឋ​ឲ្យ​យល់​ច្រឡំ​ថា នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​នេះ​កំពុង​តែ​អនុវត្ត​អ្វី​មួយ​ខុស​ឆ្គង​ធ្ងន់ធ្ងរ បាន​ជា​ភ័យ​ខ្លួន​ខ្លាច ហើយ​ចង់​ឲ្យ​មាន​ច្បាប់​នេះ»។

ទោះ​បី​ជា​ប្រមុខ​ដឹកនាំ និង​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច បាន​បង្ហាញ​ជំហរ​ដាច់ខាត​មិន​ចង់​ឲ្យ​មាន​ច្បាប់​នេះ​ក្តី ក៏ប៉ុន្តែ​សម្រាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​វិញ បាន​បង្ហាញ​គំនិត​វិជ្ជមាន​ច្រើន​ចំពោះ​ច្បាប់​នេះ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច បណ្ឌិត ចាន់ វិបុល យល់​ឃើញ​ថា ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​នេះ គឺ​ជា​វិធី​មួយ​ដ៏​ល្អ​ដើម្បី​ទុក​ឱកាស​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​កម្ពុជា ក្នុង​ករណី​ដែល​មាន​ការ​ផ្ទេរ​អំណាច​កើត​ឡើង៖ «ក្នុង​រយៈ​កាល​កន្លង​ទៅ យើង​ឮ​ពាក្យ​ថា​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី។ ចរិត​នយោបាយ​បែប​នេះ បើ​សិន​មាន​ការ​ផ្ទេរ​អំណាច កម្ពុជា នឹង​នៅ​មិន​សុខ​ទេ។ អ៊ីចឹង​ការ​តាក់តែង​ច្បាប់​នេះ គឺ​ដើម្បី​ដោះស្រាយ​ទស្សនៈ​នេះ​ឯង។ យើង​អត់​ចង់​ឲ្យ​អ្នក​នយោបាយ​មាន​ការ​គុំកួន​គ្នា​ទេ»។

ទោះ​បី​ជា​មាន​សំណើ និង​ការ​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​នេះ​ក្តី ក៏​មក​ទល់​នឹង​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​គិតគូរ​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕

Source link

Dengue infections, deaths way down: gov’t

A woman with a mosquito painted on her face attends the dengue awareness campaign United Fight Against Dengue held earlier this month at a school in Phnom Penh. Tang Chhin Sothy/AFP

Kong Meta, The Phnom Penh Post
Wed, 19 July 2017

The number of recorded dengue fever infections in Cambodia dropped dramatically in the first half of 2017 when compared to the same period the year before, a health official has said, with deaths due to the virus also dropping.

The number of dengue infections in the first 24 weeks of the year dropped to 1,133, compared to the 2,447 in the same period in 2016, according to a statement on the website of the National Centre for Parasitology Entomology and Malaria Control from director Huy Rekol.

Spikes and falls of dengue rates tend to follow a predictable cycle, with 2015 and 2016 experiencing higher-than-usual rates.

Rekol declined to comment further but was quoted as saying that the centre was preparing to hand out 5,000 litres of mosquito repellent and 350 tonnes of larvicide to highly affected areas such as Phnom Penh, Kandal, Siem Reap and Koh Kong provinces.

It would also hand out about 50,000 packets of “serum” drips to help treat the infected, but it did not say how the products would be distributed. Those most at risk of infections were aged 5 to 9, the centre said.

Source link

Timber seizures drop

Officials inspect thnong luxury timber that was discovered in the Phnom Samkos Wildlife Sanctuary in May in Pursat province. Photo supplied

Phak Seangly, The Phnom Penh Post
Wed, 19 July 2017

A six-month report from the Ministry of Agriculture, Forestry and Fisheries showed a dramatic drop in the amount of illegal timber seized, despite there being a much smaller drop in the number of logging cases as compared to the same period last year.

While the number of forestry crimes, which also includes some wildlife cases, dropped from 846 in the first six months of 2016 to 615 this year, the amount of timber seized fell by close to 85 percent, with the ministry reporting only 1,747 cubic metres of illegal timber, compared to 11,420 cubic metres from last year.

However, the ministry saw a substantial increase in royalties from the forestry products, which more than doubled, from around $2 million to $4.2 million, a rise ministry spokesman Lor Reaksmey attributed to increased processing of forestry products, especially permitted timber products.

With the illegal logging seizures, Reaksmey claimed that the anti-logging task force formed last year under the leadership of Military Police head Sao Sokha had caused the drop in cases, especially in the northeastern provinces.

“Forestry crimes or state land clearing has considerably decreased in comparison with the past,” Reaksmey said.

However, Pen Bonnar – a senior observer for Adhoc, who recently filed a court complaint over land clearing in Ratanakkiri – said forestry crimes had not dipped and that law enforcement had grown lax, attributing this to collusion between timber traders and local officials.

“The authorities have no real will to intercept [them] and they just take it for granted. It is caused by the systematic collusion and that leads to the loss of millions of dollars from the national income,” he said.

Source link

គុក…

Source link