KiMEDIA

Phnom Penh air quality levels disputed

A man wears a mask as smoke is released from a factory chimney behind him in Phnom Penh. The capital’s air quality is now being measured by a new PM2.5 monitor. Hong Menea

Jovina Chua, The Phnom Penh Post
Thu, 29 June 2017

The first readings of the capital’s PM2.5 concentration, a major indicator of air quality, show that levels of the harmful particulates are “still low”, said Thiv Sophearith, chief of the Ministry of Environment’s Air Quality, Noise and Vibration Office, though an environmental specialist yesterday challenged how representative the readings were.

In April Cambodia received its first air quality monitor, which detects ultra-fine airborne particles that contribute to dangerous forms of air pollution.

According to data provided by the Ministry of Environment, the daily average concentration in April was 19.8 micrograms per cubic metre of air, and 12.9 micrograms per cubic metre in May. The World Health Organization’s guidelines recommend a level of 25 micrograms per cubic metre or less.

The ministry’s readings showed particulate levels exceeded that benchmark on just one day in April, when the mean was 25.8 micrograms per cubic metre.

While PM2.5 data are now available, national guidelines setting goals are not yet in place, Sophearith said.

“We don’t have the national standards for PM2.5 yet. However, we can see by using standards for our neighbouring countries that our results are still low,” he said.

The figures recorded by the monitor, installed at the top of the ministry’s building located near the river, likely underestimated pollution levels, said Chhinh Nyda, a lecturer and researcher in environmental studies at the Royal University of Phnom Penh.

“There is a lot of open space near the river so the air will generally be quite good,” he said, adding that the location near parks and greenery may have contributed to the low readings.

While Sophearith defended the monitor’s location – saying that the ministry is located near construction sites and would “get both clean air and polluted air” – Nyda explained that air particles from these sources “will still be carried away by the wind from the river”. More representative, he said, would be readings in built-up areas where air is stagnant.

According to Sophearith, levels of toxic gases, including carbon monoxide, sulfur dioxide and nitrogen dioxide – have been consistently below the maximum levels laid out in a 2000 air pollution control sub-decree.

However, he conceded that PM10 – particles most commonly associated with construction activities and road dust – are important air quality indicators yet to be monitored in the country.

“Because Phnom Penh is a developing city, we have a lot of infrastructure development and construction,” he said. “However, I think it’s temporary pollution. After construction, the pollution will be over.”

Nonetheless, he said, more should be done to reduce vehicle emissions.

“These two years the number of vehicles has increased dramatically. We have to find a solution to reduce pollution from transportation.”

Source link

កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ក្រោយ​ការ​បោះឆ្នោត

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA

ដោយ សេក បណ្ឌិត RFA 2017-06-29

ការ​បោះឆ្នោត​ជា​ភារកិច្ច​សំខាន់​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដើម្បី​ជ្រើសរើស​តំណាង​របស់​ខ្លួន​ទាំង​នៅ​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ។ ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត​ពលរដ្ឋ​នៅ​មាន​ភារកិច្ច​សំខាន់ និង​ចម្បង​មួយ​ដំណាក់​ការ​ទៀត ដែល​មិន​អាច​រំលង​បាន​នោះ គឺ​ការ​តាមដាន​សកម្មភាព​ការងារ ឬ​ការ​អនុវត្ត​គោលនយោបាយ​របស់​មន្ត្រី​គណបក្ស​ដែល​ជាប់​ឆ្នោត​នោះ ដើម្បី​វាយតម្លៃ និង​កំណត់​ជា​តម្រុយ​មួយ​សម្រាប់​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ជា​បន្តបន្ទាប់​ទៀត។

​ក្រុម​អ្នក​ជំនាញ​ការ​អភិវឌ្ឍ​សង្គម និង​អភិបាលកិច្ច​ល្អ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សកម្ម​ក្នុង​ការ​តាម​ដាន​ការ​អនុវត្ត​គោលនយោបាយ​របស់​គណបក្ស​ដែល​ខ្លួន​បាន​បោះឆ្នោត​ឲ្យ​នោះ។ ​ការ​តាម​ដាន​នេះ ដើម្បី​វាយ​តម្លៃ​ថា អ្នកដឹកនាំ​ដែល​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​នោះ បាន​បម្រើ​ផលប្រយោជន៍​ដល់​ម្ចាស់​ឆ្នោត​បាន​កម្រិត​ណា និង​មាន​សមត្ថភាព​អភិវឌ្ឍ​ភូមិ ឃុំ និង​ប្រទេស​ទាំង​មូល​បាន​ដែរ ឬ​ក៏​អត់? ដើម្បី​ឲ្យ​ការ​ចូលរួម​នេះ​មាន​ប្រសិទ្ធភាព និង​មាន​ថាមពល​នោះ ក្រុម​អ្នក​ជំនាញ​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​ឆ្នោត​បង្កើត​ជា​ក្រុមប្រឹក្សា​ប្រជាពលរដ្ឋ​សម្រាប់​ឃ្លាំមើល​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

លោក​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច​ល្អ លោក​បណ្ឌិត ចាន់ វិបុល ពន្យល់​ថា ក្រុមប្រឹក្សា​ប្រជាពលរដ្ឋ​ជា​ការ​ចងក្រង​នូវ​បណ្ដុំ​ប្រជាពលរដ្ឋ ដែល​មាន​ទស្សនវិស័យ​លើ​ការ​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​វិជ្ជមាន ព្រម​ទាំង​មាន​រចនាសម្ព័ន្ធ​មាន​តំណាង​ច្បាស់លាស់​អាច​មាន​សមត្ថកិច្ច​ក្លាហាន​ហ៊ាន​ជជែក​ពិភាក្សា ឬ​តស៊ូ​មតិ​លើ​ផ្នែក​អ្វី​មួយ៖ «ក្រុមប្រឹក្សា​ប្រជាពលរដ្ឋ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ស្ថិត​នៅ​ចន្លោះ​កណ្ដាល​រវាង​ប្រជាពលរដ្ឋ និង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដើម្បី​ពាំនាំ​មតិយោបល់ និង​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ​ទៅ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​ជា​តំណាង​ស្រប​ច្បាប់​នៅ​ក្នុង​កៅអី​អ្នក​នយោបាយ ឬ​កៅអី​របស់​រដ្ឋាភិបាល ទី​២ ប្រជាពលរដ្ឋ​នៅ​កន្លែង​ខ្លះ​មិន​ទាន់​បង្កើត​តំណាង ក៏​ត្រូវ​ចាប់​ផ្ដើម​ត្រួតពិនិត្យ​កិច្ចការ​របស់​ក្រុមប្រឹក្សា​នេះ​ដែរ…»។

​លោក​បន្ត​ថា ក្រុមប្រឹក្សា​ប្រជាពលរដ្ឋ​អាច​មាន​សិទ្ធិ​ចូលរួម​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ អាច​សរសេរ​ពាក្យ​បណ្ដឹង​រិះគន់ និង​លើក​នូវ​សំណើ​ផ្សេងៗ​ដាក់​ក្នុង​ប្រអប់​សំបុត្រ​នៅ​សាលាឃុំ-​សង្កាត់ ដើម្បី​ពិនិត្យ​ដោះស្រាយ៖ «ការ​ឃ្លាំមើល​នេះ ជា​ទូទៅ​នៅ​ក្នុង​សង្គម​កម្ពុជា គេ​បង្កើត​ប្រអប់​គណនីភាព​នៅ​តាម​សាលាឃុំ-​សង្កាត់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង ឬ​ពី​គំនិត​យោបល់​ផ្សេងៗ»។

​លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ក៏​បាន​គាំទ្រ​នូវ​វិធីសាស្ត្រ​នេះ។ លោក​ក៏​បាន​លើក​ពី​សារប្រយោជន៍​របស់​ម្ចាស់​ឆ្នោត​ក្នុង​ការ​ឃ្លាំមើល​លទ្ធផល​ក្រោយ​បោះឆ្នោត​នោះ៖ «ពលរដ្ឋ​ខ្មែរ​គួរ​យល់​ដឹង​ឲ្យ​បាន​ច្រើន​លើ​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ ហើយ​នៅ​ពេល​គណបក្ស​នោះ​ជាប់​ឆ្នោត ត្រូវ​ពិនិត្យ​មើល​ថា តើ​បាន​យក​គោលនយោបាយ​នោះ​មក​អនុវត្ត ឬ​ទេ…»។

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​មាន​ក្រុមប្រឹក្សា និង​តំណែង​មេ​ឃុំ-​ចៅសង្កាត់​ច្រើន គួរ​កត់សំគាល់​នៅ​អាណត្តិ​ទី​៤​នេះ បាន​ប្រកាស​បើក​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ចូល​រួម​សហការ​គ្នា​ក្នុង​ការ​កសាង​សហគមន៍​ទាំង​អស់​គ្នា​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៖ «នៅ​ពេល​គាត់​មិន​អនុវត្ត​តាម​ការ​សន្យា ប្រជាពលរដ្ឋ​នឹង​មាន​ការ​លើក​ជា​អនុសាសន៍ ឬ​រិះគន់ និង​វាយ​តម្លៃ​ទៅ​លើ​ការងារ​ក្រុមប្រឹក្សា​ទាំង​នោះ ហើយ​គណបក្ស​ក៏​មាន​កម្មវិធី​តាម​ដាន​ដូចគ្នា​ដែរ មែន​ទែន​ទៅ​មន្ត្រី​ជាប់​ឆ្នោត​ទាំង​ជាង ៥​ពាន់​នាក់​នោះ គឺជា​អាយុជីវិត ឬ​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ បើ​គាត់​ធ្វើ​មិន​ល្អ​ប្រាកដ​ជា​មាន​បញ្ហា​ហើយ»។

​ជុំវិញ​រឿង​នេះ​ដែរ អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច និង​មាន​មេ​ឃុំ-​ចៅសង្កាត់​ចាស់​វស្សា​ជា​ច្រើន បាន​ដឹកនាំ​កន្លង​មក​នោះ​នៅ​ឡើយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា។

អ្នក​ជំនាញ​ការ​អភិវឌ្ឍ​សង្គម និង​អភិបាលកិច្ច​ល្អ បង្ហាញ​ថា បើ​ការ​ដឹក​នាំ​មួយ​ខ្វះ​ការ​ចូលរួម​ពី​ម្ចាស់​ឆ្នោត​នោះ គឺ​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឲ្យ​ដឹង​ថា ការ​អាក់ខាន​ចូលរួម​របស់​ប្រជាពលរដ្ឋ​កន្លង​មក​នោះ គឺ​ដោយសារ​ពួកគាត់​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ និង​មិន​មាន​ការ​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាដើម។ ​ប៉ុន្តែ​សម្រាប់​បរិបទ​បច្ចុប្បន្ន ពួកគាត់​មាន​ជំនឿ​ថា ពលរដ្ឋ​អាច​យល់​ដឹង​បាន​ច្រើន​ទាក់ទង​សិទ្ធិ អំណាច​របស់​ពួកគាត់​ទៅ​លើ​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន ទាំង​នៅ​មុន​ការ​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត។

ពលរដ្ឋ​ម្ចាស់​ឆ្នោត​ភាគ​ច្រើន​អាច​មាន​សិទ្ធិ​រួម​គ្នា​ធ្វើ​ញត្តិ សុំ​ដក​មេ​ឃុំ-​ចៅសង្កាត់ ណា​ដែល​មិន​បម្រើ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ៕

Source link

លោក​ហ៊ុន សែន​ខឹង​ខ្លាំង​នឹង​បន្ទប់​ស្ថានការណ៍ ហើយ​បញ្ជា​ឲ្យ​ពិនិត្យ​ផ្លូវច្បាប់

បឹតទ្វាវៃឆ្កែឬក៏ឈ្លក់នឹងអំណាចវីវក់ព្រុសដូចឆ្កែឈ្កួត? ~Reader

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ហ៊ុល រស្មី VOA Khmer 28 មិថុនា 2017

លោក​ហ៊ុន​ សែន​បាន​ដាក់​ការ​សង្ស័យ​​ថា​ ​បន្ទប់​ស្ថាន​ការណ៍​អាច​ជា​បណ្តាញ​នៃ​បដិវត្តន៍​ពណ៌​ ដែល​លោក​បាន​លើក​ឡើង​ជា​រឿយៗ​​​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក។​​

ភ្នំពេញ — លោក​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី៦៦នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្តី​បន្ទោសខ្លាំងៗ​ថា បន្ទប់​ស្ថាន​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើ​ឲ្យ​អាប់​អួរ​ស្ថាន​ការណ៍​នយោបាយ និង​ស្នើ​ឲ្យ​សមាជិក​សភា​របស់​គណបក្ស​កាន់​អំណាច​ធ្វើ ​«វិសោធនកម្ម​បន្ថែម​ទៀត»​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដើម្បី​ដាក់​អ្នក​មាន​ពិរុទ្ធ​ភាព​នៅឲ្យ​ឆ្ងាយ​ពី​សកម្ម​ភាព​នយោបាយ។

ថ្លែង​នៅ​ក្នុង​ការ​ជួបជុំ​អ្នក​គាំទ្រ​ និង​សមាជិក​របស់​គណបក្ស​កាន់​អំណាច​រាប់ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​កោះ​ពេជ្រ​ នា​ព្រឹក​ថ្ងៃពុធ​នេះ​ លោក​ហ៊ុន​ សែន​ ប្រធាន​គណបក្ស​កាន់អំណាច បាន​ចោទសួរ​ពី​ភាព​ស្រប​ច្បាប់​របស់​បន្ទប់​ស្ថាន​ការណ៍​ដែល​បាន​វាយ​តម្លៃ​ថា​ ការ​បោះឆ្នោត​ឃុំ-សង្កាត់នៅ​មិន​ទាន់​មាន​សេរីភាព​ ​និង​យុត្តិធម៌​ពេញ​លេញ។

«បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​តែ​ដោះស្រាយ​ នៅពេល​ខាង​មុខនេះ​ នោះ​តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ បន្ទប់​ស្ថាន​ការណ៍​ ដែល​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ បាន​ធ្វើ​ឲ្យ​អាប់​អួរ​យ៉ាង​ខ្លាំង​ ជាមួយ​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ ​បន្ទប់​ស្ថាន​ការណ៍​បាន​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហា​ផ្ទៃ​ឬ​ទេ?»​

លោក​ហ៊ុន​ សែន​បាន​ដាក់​ការ​សង្ស័យថា​ ​បន្ទប់​ស្ថាន​ការណ៍​អាច​ជា​បណ្តាញ​នៃ​បដិវត្តន៍​ពណ៌​ ដែល​លោក​បាន​លើក​ឡើង​ជា​រឿយៗ​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក។

«តើ​ពួក​គេ​មាន​សិទ្ធិ​បង្កើត​នូវ​ទីតាំង​បែប​នេះ​ ឬក៏​ទីតាំង​បែប​នេះ​ជាមូលដ្ឋាន​បញ្ជា​នៃ​គោល​ការណ៍​បដិវត្តន៍​ពណ៌? ​ប្រសិន​បើ​យ៉ាង​ដូច្នោះ​ ក្រសួង​មហា​ផ្ទៃ​ត្រូវ​ចាត់​ការ​បន្ទាន់​ លើ​អ្វី​ដែល​ពួកគេ​បាន​នឹង​កំពុង​ធ្វើ​ ក្រោម​លេស​តាម​ពិនិត្យ​មើល​នៃ​ការ​បោះឆ្នោត»។​

លោក​ហ៊ុន សែន​បាន​ហៅ​ការ​វាយ​តម្លៃ​របស់​បន្ទប់​ស្ថាន​ការណ៍​អំពី​បរិយាកាស​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ថា​ ជា​ការ​មើល​ស្រាល​ដល់​សមត្ថភាព​របស់​គណបក្ស​កាន់​អំណាច និងគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​ខិតខំ​ធានា​បាន​ការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​បរិយាកាស​គ្មាន​អំពើ​ហិង្សា​ និង​ការ​ភ័យ​ខ្លាច។​ លោក​អះអាង​ថា​ ​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ឆ្នំាំ​នេះ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌។​

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ បន្ទប់​ស្ថាន​ការណ៍​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ ក្នុង​នោះ​មាន​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ក្នុង​ស្រុក​ គឺ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​ ដែលបាន​ឲ្យ​ដឹង​ថា​ បញ្ហា​មួយ​ចំនួន​បាន​កើត​ឡើង​មុន​ថ្ងៃ​បោះ​ឆ្នោត​ ដូច​ជា​ បរិយាកាស​ ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ វិសមភាព​ខាង​ហិរញ្ញ​វត្ថុ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​ ដែល​ខ្វះ​សមធម៌​ និង​តម្លាភាព​ ទីលាន​ប្រជែង​នយោបាយ​ (Level of Playing Field) ​ដែល​ខ្វះ​សមភាព​ ​បទ​បញ្ញត្តិ​ចម្រូង​ចម្រាសនៃ​ក្រប​ខណ្ឌ​ច្បាប់​បោះ​ឆ្នោត​ ក៏​ដូច​ជា​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ។​

បន្ទប់​ស្ថាន​ការណ៍​នេះ​បានឲ្យ​ដឹង​ទៀត​ថា ​មាន​ការ​ខ្វះ​ឯករាជ្យ​ភាព​របស់​មន្ត្រី​តុលាការ​ និង​ការ​លម្អៀងនយោបាយ​នៃ​មន្ត្រី​ជាន់​ខ្ពស់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ដាក់​សម្ពាធ​ដល់​សេរីភាព​បញ្ចេញ​មតិ ​និង​ការ​គំរាម​ដល់​សកម្មភាព​គណបក្ស​ប្រកួត​ប្រជែង​ និង​សមាគម​ ​សហជីព ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ​ទាំងនេះ​នាំ​ឲ្យ​បរិយាកាស​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​ស្ថិត​នៅ​ក្នុង​កម្រិត​រឹតត្បិត​សេរីភាព​ និង​ខ្វះ​យុត្តិធម៌​ពេញ​លេញ។​

បីថ្ងៃ​ក្រោយ​ការ​ចេញសេចក្តី​ថ្លែង​ការណ៍របស់បន្ទប់​ស្ថាន​ការណ៍​ គ.ជ.ប.​ កាល​ពីថ្ងៃ​អង្គារ​បាន​ប្រតិកម្ម​តប​នឹង​បន្ទប់​ស្ថាន​ការណ៍​ ដោយ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា៖​

«គ.ជ.ប.​មានការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​វាយ​តម្លៃ​ ដែល​គ្មាន​ព្រឹត្តិ​ការណ៍​ជាក់​ស្តែង​មកឆ្លុះ​បញ្ចាំង​ការណ៍​ពិត​ទៅលើ​ទិដ្ឋ​ភាព​បច្ចេកទេស​ ដែល​បាន​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ ​និង​បទ​បញ្ជា​ និង​នីតិវិធី​របស់​គ.ជ.ប.​ ដែល​អាចធ្វើ​ឲ្យ​សាធារណជន​មាន​ការ​យល់​ច្រឡំ​លើ​ដំណើរការ​ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត»។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ ​គ.ជ.ប.​បាន​បញ្ជាក់​ថា​ គ្មាន​ការ​បោះឆ្នោត​ណា​មួយ​ ដែល​រៀបចំ​ឡើង​បាន​ល្អ​ឥត​ខ្ចោះ​ ១០០​ភាគរយ​នោះទេ​ ទោះបី​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ ឬ​អារ្យ​ប្រទេស​ក៏ដោយ។ ​គ.ជ.ប.​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ជាទូទៅ​ នៅ​ថ្ងៃ​បោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ ​ពុំ​មាន​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៅ​ការិយាល័យ​បោះឆ្នោត​ទេ​ ហើយ​គ្រប់​កំណត់​ហេតុ​ នៃ​ការ​បោះឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត​សុទ្ធតែ​មាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​ភ្នាក់​ងារ​នៃ​គណបក្ស​នយោបាយ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ ហើយ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ ទម្រង់​១១០២​ ​គ.ជ.ប.​បាន​ផ្សព្វផ្សាយ​ និង​បង្ហោះ​តាម​គេហទំព័រ​ គ.ជ.ប.​ឲ្យ​សាធារណជន​បាន​ដឹង»។​

នា​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៦៦​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ឆ្នាំ​១៩៥១​ ក្រោម​ឈ្មោះ​ថា​ «គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា»​ ដើម្បី​ប្រឆាំង​នឹង​របប​អាណានិគម​និយម​បារំាង​ លោក​ហ៊ុន សែន​មាន​ការ​ថ្នាំង​ថ្នាក់​នឹង​អ្នក​នយោបាយ​មាន​ពិរុទ្ធភាព​ ដែលបានវាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ការ​រិះ​គន់​ជា​បន្តបន្ទាប់​ ចាប់​តាំង​ពីមុន​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​ និង​ក្រោយ​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ដ៏​សំខាន់​នេះ។

លោក​ហ៊ុន សែន​បាន​ស្នើ​ឲ្យ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ធ្វើ​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តី​គណបក្ស​នយោបាយ​បន្ថែម​ទៀត​ ដើម្បី​ដាក់​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​នៅ​ឆ្ងាយ​ពី​ដែននយោបាយ​កម្ពុជា។​

«ខ្ញុំ​ស្នើ​សមាជិក​សមាជិកា​នៃ​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិនិត្យ​មើល​អាច​ស្នើ​សុំ​ធ្វើការ​ ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​កុំ​ឲ្យ​ ពួក​ដែល​គេ​ហៅ​អ្នកទោស​ អាច​ធ្វើ​សកម្មភាព​តាមរបៀប​នេះ​ ព្រោះ​រឿង​នេះ​គឺ​ជា​រឿង​ផ្លូវ​ច្បាប់​ មិន​អាច​លេង​សើច​បានទេ។​ នៅ​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ យើង​មិន​បាន​ខ្លាច​អ្នក​ទេ​ ក៏ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​អ្នក​មក​ច្របូក​ច្របល់​ជាមួយ​នឹង​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ប្រទេស​ជាតិ»។​

លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗអ្នក​នយោបាយ​ណា​ដែល​តុលាការ​រក​ឃើញ​ថា​ មាន​ទោស​ដោយ​នោះ​ទេ តែ​អ្នក​នយោបាយ​មួយ​រូប​ដែល​ធ្លាប់​អះអាង​ថា​ មេ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ខ្លាច​រូប​លោក​នោះ​គឺលោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ​លោក​កំពុង​រស់​នៅ​ក្នុង​ប្រទេស​បារំាង។​

ក្នុង​បទ​សម្ភាសន៍​ដែល​ធ្វើ​ឡើង​ដោយ​ VOA ​ជាមួយ​លោក​សម រង្ស៊ី​ ​កាលពី​ដើម​ខែ​មិថុនា​នេះ​ ​អតីត​មេ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះ​បាន​ថ្លែង​ថា​ លោក​ហ៊ុន សែន​ភ័យ​ខ្លាច​វត្តមាន​របស់លោក​ ​ដោយ​បាន​ហាម​ឃាត់មិនឲ្យ​លោក​ធ្វើ​ដំណើរ​មក​ជាន់​ដី​នៃ​មាតុ​ប្រទេសរបស់​លោក។ ​ហើយ​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​ជាមួយ​វិទ្យុ​អាស៊ីរី​ ​ លោក​សម រង្ស៊ី​បាន​ចាត់​ទុក​ថា​ លោក​ហ៊ុន សែនជា​មនុស្ស​កំសាក។​

យ៉ាងណាក្តី​ លោក​ហ៊ុន សែន​ នៅថ្ងៃ​ពុធ​នេះ បាន​អំពាវនាវ​ឲ្យ​លោក​សម រង្ស៊ី​ចូល​មក​ប្រទេស​វិញ​ ​ បើ​លោក​សម រង្ស៊ី​មាន​ចិត្ត​សឿង​គ្រាន់បើ។​ ការ​អំពាវនាវ​ឲ្យ​អតីត​មេ​គណបក្ស​ប្រឆាំង​វិល​ចូល​ប្រទេស​វិញនេះ​ ធ្វើឡើង​ ក្រោយពី​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​បាន​សម្រេច​លុប​ចោល​បម្រាម​ហាម​ឃាត់​មិន​ឲ្យយន្តហោះ​ដឹក​លោក​សម រង្ស៊ី​មក​ប្រទេស​កម្ពុជា។​

ទាក់​ទិន​នឹង​ការ​ស្នើ​របស់​លោក​ហ៊ុន សែន​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ពិនិត្យ​ភាព​ស្រប​ច្បាប់​របស់​បន្ទប់​ស្ថាន​ការណ៍ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​មហាផ្ទៃបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធនេះ​ថា​ ក្រសួង​កំពុង​ពិនិត្យ​លើ​វិធាន​ការ​ច្បាប់​នានា​ និង​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​របស់​បន្ទប់​ស្ថាន​ការណ៍​ ដែល​បាន​ផ្តល់​ព័ត៌មាន​មិន​ពិត​ ហើយ​អាច​បង្ក​ភាព​វឹកវរ​ក្នុង​ប្រទេស។​

លោក​នាយឧត្តម​សេនីយ៍​ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃពុធ​នេះ​ យ៉ាង​ដូច្នេះ​ថា៖​

«គាត់​ថា​ មាន​ការ​បំភិត​បំភ័យ ​ប្រជាជន​មិន​ទៅ​បោះឆ្នោត​អី​ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ នែ៎ ​តួលេខ​នេះ​ តួលេខ​ដែល​ទៅ​បោះឆ្នោត​ហ្នឹង​មាន​ចំនួន​លើស៩០​ភាគរយ​នៃ​អ្នក​ចុះ​ឈ្មោះ​រួច​ទៅ​ហើយ។ ​អីចឹងបាន​ថា​ ដូច​ជា​អត់មាន​ការ​ភិតភ័យ​អី​ទេ។​ ដូច្នេះ​អ្វី​ដែល​គាត់​បាន​និយាយ​មក​ហ្នឹង ​វា​មិនត្រឹមត្រូវ​តាម​គោល​ការណ៍​ជាក់ស្តែង​ទេ​ ហើយ​ព័ត៌មាន​នេះ​អាច​ដូច​ជា​ព័ត៌មាន​អុជអាល​ ដូចជា​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​មិន​ទទួល​ស្គាល់​លទ្ធផល​ការ​បោះឆ្នោត​ អាច​នឹង​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ ទៅ​ដល់​សង្គម​ជាតិ​យើង​ទៀត​ផង»។​

រី​ឯ​លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​នឹង​កោះ​ប្រជុំ​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ ដើម្បី​ពិភាក្សា​លើ​ការ​ស្នើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដើម្បី​បញ្ចប់​សកម្ម​ភាព​នយោបាយ​របស់​អ្នក​នយោបាយ​ ដែល​ជា​ទណ្ឌិត។ ​លោក​ថា​ តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​នឹង​ស្នើ​ឲ្យ​មាន​វិសោធន​កម្ម​ ទោះជា​មាន​ការ​រិះគន់​យ៉ាង​ណាក្តី។​

«ទេ​ អត់​មាន​ឈឺ​ក្បាល​រឿង​រិះគន់​ទេ​បាទ!​ ពីព្រោះ​អាហ្នឹង​ យើង​ធ្វើ​ត្រឹម​ត្រូវ​ទៅ​តាម​គោល​ការណ៍​ច្បាប់​ ហើយ​ទុក​បណ្តោយ​ឲ្យ​ជន​អនាធិបតេយ្យដើរ​តា​ពីស​តាពាស​អីចឹង​អ្ហេ!​ ទី​មួយ​អត់​មាន​សមាជិក​គណបក្ស​ណា​មួយ​ផង​ ហើយ​ទីពីរ​មិន​មែន​ជា​ប្រធាន​គណបក្ស​ផង​ ហើយ​ចេះ​តែ​អុកឡុក​ អា​ដែងសភាព​ការណ៍​ស្រុក​ទេស​ឲ្យ​គេ​ ១៥​លាន​នាក់ហ្នឹង​វេទនា​ចិត្ត​ដោយសារ​មនុស្ស​ម្នាក់​ដែល​ជា​ទណ្ឌិត​ហ្នឹង​អ្ហេ!​ នែ៎​ យើង​មិន​ញញើត​នឹង​ធ្វើ​ទេ​បាទ»។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោកយឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ នៅ​ថ្ងៃ​ពុធ​នេះ។​

លោក​យឿង សុធារ៉ា​ ​មន្ត្រី​ផ្នែក​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ សុំមិន​ធ្វើការ​អធិប្បាយ​ទេ។ ​ប៉ុន្តែ​អង្គការ​ខុមហ្វ្រែល​ និង​អង្គការនិចហ្វិចបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នា​ល្ងាច​ថ្ងៃ​ពុធ​នេះ​ ដោយ​បាន​ពន្យល់​ថា អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ទាំងពីរ​នេះជា​អ្នក​រៀបចំ​ និង​ចាត់​ចែង​«បន្ទប់​ស្ថាន​ការណ៍»​ ដែល​ជា​វេទិកា​អព្យាក្រឹត្យ​ឥត​លម្អៀង។​

សេចក្តី​ថ្លែង​ការណ៍នេះ​បាន​បន្ត​ថា​ អង្គការ​ និង​សមាគម​ចំនួន​៤០​ទៀតបាន​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្តជាមួយ​បន្ទប់​ស្ថាន​ការណ៍​នេះ ក្នុង​គោល​បំណង​សម្រប​សម្រួល​ និង​សហការ​រួមគ្នា​ដើម្បី​ប្រមូល​ផ្តុំ​ធនធាន​ ដើម្បី​បង្កើន​សមត្ថភាព​ និង​ការ​រួម​ចំណែក​សហការ​ជា​មូលនិធិ​ ឬ​គាំទ្រ​ ដើម្បីដំណើរ​ការ​ផែនការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ក្នុង​ស្រុក​នៅថ្ងៃ​បោះឆ្នោត​ ចែក​រំលែក​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ទាក់​ទង​ការ​បោះឆ្នោត​ ធ្វើការ​វាយ​តម្លៃ​ ​និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដោយ​ផ្អែក​លើ​បទដ្ឋាន​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ អាណត្តិ​ទីបួន​ ឆ្នាំ​២០១៧។​

ក្រោយការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​អ្នក​តាមដាន​ស្ថាន​ការណ៍​នយោបាយ​មើល​ឃើញ​ថា​ បាន​បង្កើន​ការ​រឹត​បន្តឹងទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែងមតិ​ និង​ការ​ប្រើ​ប្រាស់​សិទ្ធិ​នយោបាយ។​

ការ​អនុម័ត​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទទួល​រង​ការទិតៀន​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរ​ជាតិ​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ ​តែ​ទីបំផុតច្បាប់​នេះ​ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ និង​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៥។ ​ចុងក្រោយ​នេះគឺ​ តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ផ្តល់​ការ​យល់​ព្រម​លើ​សេចក្តី​ស្នើ​វិសោធន​កម្មច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដែល​ទទួល​បាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ផង​ដែរ​ពី​សហគមន៍​អន្តរជាតិ​ និង​អង្គការ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស ​ដោយ​ហេតុ​ថា​ ​ការ​អនុម័ត​វិសោធន​កម្ម​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយនោះ​មាន​គោល​បំណង​រំលាយ​គណបក្ស​នយោបាយ​ណា ដែលមេដឹកនាំត្រូវ​បាន​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​ទោស​កំហុស៕

Source link

Elections monitor under scrutiny

Hun Sen (left) and Heng Samrin. KT/Chor Sokunthea

Khmer Times/Ven Rathavong Thursday, 29 June 2017

Prime Minister Hun Sen yesterday ordered an investigation into the Situation Room, a consortium of rights groups that monitored the recent commune elections.

Speaking at a ceremony marking the 66th anniversary of his ruling CPP, Mr Hun Sen ordered the Interior Ministry to probe the group of nearly 40 NGOs, which on Sunday issued a statement saying election management had improved but restrictions on political freedom remained.

The statement said that issues including political suppression, lack of an independent judiciary and the intimidation of civil society groups persist, summarising that elections in Cambodia cannot yet “be considered fully free and fair”.

“What is the Situation Room?” the prime minister said, addressing thousands of supporters gathered on Koh Pich for the anniversary.

“It has made the election results very gloomy these past few days. Did it ever register with the Interior Ministry?”

Mr Hun Sen said that while international observers had applauded the June 4 commune elections as free and fair, the consortium seemed determined to undermine it.

“On one hand they announced that it was a success, but on the other hand they attacked the CPP and National Election Committee,” he said. “So, what is the reality here?”

The prime minister said he remains suspicious that the consortium was illegal and was built to foment a colour revolution in the country, leading to his ouster.

The opposition CNRP made major gains in the June 4 ballot and has since framed its success as proof that it will topple the ruling CPP in the 2018 general election, ending Mr Hun Sen’s 32-year rule.

The CPP won 1,156 communes and the CNRP took 489, according to official results released on Sunday by the NEC.

In 2012, the Sam Rainsy Party and Human Rights Party, which later merged to form the CNRP, gained just 40 seats.

Mr Hun Sen added that it seems the Situation Room and CNRP are in cahoots with each other.

“The Situation room and the CNRP issued parallel statements,” he said before ordering Interior Minister Sar Kheng to investigate the group under the Law on Associations and Non-Governmental Organisations.

CNRP spokesman Yim Sovann yesterday said the Situation Room’s claim on Sunday that the political atmosphere leading up to the polls was not free or fair is accurate.

Interior Ministry spokesman General Khieu Sopheak said the Situation Room did not officially register at his ministry, and added that the ministry is reviewing the case.

Asked if any of the NGOs would be shut down, he said the case is in its early stages and the rule of law will be followed.

Sam Kuntheamy, executive director of election watchdog NICFEC, a member of the Situation Room, said that the prime minister does not understand the work of the consortium, which was made up of NGOs that are all registered with the government and was formed with the sole purpose of monitoring the election.

“We are not concerned with the investigation because we did not commit any crime,” said Mr Kuntheamy.

Source link

លោក ហ៊ុន សែន បញ្ជា​ឲ្យ​លោក ស ខេង ពិនិត្យ​ផ្លូវ​ច្បាប់​ចំពោះ​បន្ទប់​ស្ថានការណ៍

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៧។  RFA/Brach Chev

ដោយ ប្រាជ្ញ ចេវ RFA 2017-06-27

បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​តាមដាន​ដំណើរការ​បោះឆ្នោត ដែល​សកម្មភាព​នេះ​ហៅ​ថា​បន្ទប់​ស្ថានការណ៍ រង​ការ​ព្រមាន​ជា​ថ្មី​ទៀត​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លើក​នេះ លោក ហ៊ុន សែន មិន​និយាយ​ចោល​ទេ។ លោក​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ភ្លាមៗ​ឲ្យ​ពិនិត្យ​លទ្ធភាព​ផ្លូវ​ច្បាប់​លើ​បន្ទប់​ស្ថានការណ៍។ ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​រៀបចំ និង​ចាត់ចែង​បន្ទប់​ស្ថានការណ៍​កន្លង​ទៅ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយតប​ថា ការ​វាយ​តម្លៃ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​កន្លង​ទៅ ព្រោះ​ផ្អែក​លើ​បទដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ។

ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ នេះ​ក្តី ប៉ុន្តែ​ប្រធាន​គណបក្ស​នេះ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ចេញ​មុខ​វាយ​តម្លៃ​លើ​ការ​បោះឆ្នោត​ថា​នៅ​តែ​ខ្វះ​យុត្តិធម៌ និង​មាន​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ។

ថ្លែង​នៅ​មុខ​សមាជិក​បក្ស​ជាង ៥​ម៉ឺន​នាក់​ក្នុង​ពិធី​ខួប​លើក​ទី​៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​២៨ ខែ​មិថុនា លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ប៉ុន្មាន​ថ្ងៃ​នេះ បន្ទប់​ស្ថានការណ៍​ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត​អាប់អួរ។ លោក​នាយក​រដ្ឋមន្ត្រី​ចោទ​សួរ​ថា តើ​បន្ទប់​ស្ថានការណ៍​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ដែរ​ឬ​ទេ? បើ​គ្មាន​ទេ ក្រសួង​មហាផ្ទៃ ត្រូវ​ចាត់​វិធានការ៖ «បន្ទប់​ស្ថានការណ៍​ដែល​ជា​អ្នក​ខោក​ក្បាល​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តើ​ពួក​គេ​មាន​សិទ្ធិ​បង្កើត​ទេ?»។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ក្រោយ​ពេល​បញ្ចប់​ពិធី​នោះ​យ៉ាង​ខ្លី​ថា លោក​នឹង​ឲ្យ​ក្រុម​ជំនាញ​ពិនិត្យ​មើល​ករណី​នេះ។ ប៉ុន្តែ​លោក​មិន​អធិប្បាយ​ថា តើ​នឹង​ចាត់​វិធានការ​បែប​ណា​ទេ​ចំពោះ​បទបញ្ជា​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ៖ «អ្វី​ដែល​មិន​ទាន់​ច្បាស់ ខ្ញុំ​មិន​ទាន់​និយាយ​ទេ ក្រោយ​ការ​សិក្សា​សិន»។

បញ្ជាក់​បន្ថែម​ពី​លោក ស ខេង អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា បន្ទប់​ស្ថានការណ៍​មិន​បាន​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ ទេ។ លោក​ថា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៉ុល លឹម ជា​អ្នក​ទទួល​បន្ទុក​ស៊ើប​អង្កេត​ករណី​នេះ​ដើម្បី​ពិនិត្យ​មើល​ផ្លូវ​ច្បាប់។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន អង្គការ​សង្គម​ស៊ីវិល​ពីរ គឺ​អង្គការ​ខុមហ្វ្រែល (COMFREL) និង​អង្គការ​និកហ្វិច (NICFEC) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​សកម្មភាព និង​គោល​បំណង​នៃ​បន្ទប់​ស្ថានការណ៍។ ប្រភព​ដដែល​បញ្ជាក់​ថា បន្ទប់​ស្ថានការណ៍ គឺ​ជា​វេទិកា​អព្យាក្រឹត្យ​ឥត​លម្អៀង។ បន្ទប់​ស្ថានការណ៍​ប្រមូល​ផ្តុំ​ធនធាន និង​សមត្ថភាព ដើម្បី​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​ថ្ងៃ​បោះឆ្នោត ចែក​រំលែក និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ទាក់ទង​ការ​បោះឆ្នោត ធ្វើ​ការ​វាយ​តម្លៃ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដោយ​ផ្អែក​លើ​បទដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា ក្រោយ​ការ​បោះឆ្នោត​ចប់​រួច​រាល់ សកម្មភាព​នៃ​វេទិកា​បន្ទប់​ស្ថានការណ៍ ក៏​ត្រូវ​បាន​ប្រកាស​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា កន្លង​ទៅ។

បន្ថែម​ពី​នេះ អតីត​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍ និង​ជា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី ប្រាប់​ថា បន្ទប់​ស្ថានការណ៍​គ្រាន់​តែ​ជា​វេទិកា​នៃ​អង្គការ​សង្គម​ស៊ីវិល ដូច្នេះ​បន្ទប់​ស្ថានការណ៍​មិន​ទៅ​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ ទេ៖ «យើង​គ្រាន់​តែ​មក​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត លើ​ការងារ​បច្ចេកទេស​បោះឆ្នោត​ទាំងអស់​គ្នា ព្រោះ​បណ្ដា​អង្គការ​ទាំងអស់​នឹង​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត»។

ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន មក​លើ​បន្ទប់​ស្ថានការណ៍​ម្តង​នេះ ជា​លើក​ទី​ពីរ​ហើយ​ដែល​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា លោក ហ៊ុន សែន ប្រាប់​ថា បន្ទប់​ស្ថានការណ៍​នេះ​ល្មមៗ​បាន​ហើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និយាយ​ថា សកម្មភាព​នៃ​បន្ទប់​ស្ថានការណ៍ គឺ​ខុស​នឹង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លោក​ថា ក្រសួង​នឹង​យក​មាត្រា​៣២ នៃ​ច្បាប់​នេះ​មក​សិក្សា ដែល​មាត្រា​នេះ​ចែង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​សកម្មភាព​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ពិន័យ​ជា​ប្រាក់ ហើយ​បើ​នៅ​តែ​បន្ត សមត្ថកិច្ច​អាច​ប្ដឹង​ទៅ​តុលាការ។

ប៉ុន្តែ​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន យល់​ថា បន្ទប់​ស្ថានការណ៍​មិន​មែន​ជា​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ទេ គឺ​គ្រាន់​តែ​ជា​កន្លែង​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជួបជុំ​គ្នា​ធ្វើ​ការ ដូច្នេះ​មិន​ខុស​ទៅ​នឹង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឡើយ៕

Source link

លោក ហ៊ុន សែន ព្រមាន​កែប្រែ​ច្បាប់​រារាំង​លោក សម រង្ស៊ី ដែល​ជួយ​បក្ស​ប្រឆាំង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥ Photo: RFA

ដោយ ទីន ហ្សាការីយ៉ា RFA 2017-06-28

អ្នក​ច្បាប់ និង​អ្នក​វិភាគ​លើក​ឡើង​ថា គម្រោង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ឲ្យ​ទណ្ឌិត​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​នោះ ជា​រឿង​រំលោភ​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

អ្នក​វិភាគ​ពន្យល់​ថា លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​គ្រប់គ្រង​រដ្ឋ ប្រសើរ​ជាង​ការ​ចង់​ធ្វើ​ច្បាប់​ដើម្បី​កម្ចាត់​មនុស្ស​ម្នាក់ ដើម្បី​ជា​ការ​ផ្ចាញ់ផ្ចាល ឬ​សងសឹក​បែប​នេះ គឺ​នាំ​ឲ្យ​គណបក្ស​កាន់​អំណាច​ឆ្ពោះ​ទៅ​រក​ភាព​បរាជ័យ​លើ​លទ្ធផល​បោះឆ្នោត​ពេល​ខាង​មុខ​ទៅ​វិញ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បន្ថែម​ទៀត ដើម្បី​រារាំង​កុំ​ឲ្យ​ទណ្ឌិត​លូកលាន់​កិច្ចការ​របស់​គណបក្ស​នយោបាយ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ក្នុង​ពិធី​ខួប​លើក​ទី​៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ហាក់​សំដៅ​ទៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​មាន​ទោស​នៅ​តុលាការ​កម្ពុជា ប៉ុន្តែ​លោក​នៅ​តែ​បន្ត​រក​ការ​គាំទ្រ​ដល់​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស បើ​ទោះ​បី​ជា​លោក​បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ស្នើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ត្រូវ​ពិនិត្យ​មើល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឡើង​វិញ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ដែល​ចែង​ពី​ទណ្ឌិត​មិន​អាច​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​បាន៖ «»។

ទោះ​បី​ជា​លោក ហ៊ុន សែន ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​មិន​ប្រកាស​ឈ្មោះ​ឲ្យ​ចំ​ថា អ្នក​ណា​ជា​អ្នក​ដែល​លោក​ចង់​រារាំង​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​ថា លោក ហ៊ុន សែន ចង់​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ តទៅទៀត ព្រោះ​ថា​លោក សម រង្ស៊ី តែងតែ​បញ្ចេញ​មតិ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក (facebook) របស់​លោក​ទាក់ទង​នឹង​រឿង​នយោបាយ ជាពិសេស​លោក សម រង្ស៊ី បាន​ទម្លាយ​របាយការណ៍​សម្ងាត់​ដែល​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួល​ក្រុមហ៊ុន​បរទេស​មួយ​ធ្វើ​ការ​ស្ទង់​មតិ​អំពី​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្លាក់​ចុះ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ត្រូវ​តែ​ធ្វើ​ច្បាប់​ដើម្បី​ឲ្យ​មេ​ដឹកនាំ​ខ្មែរ​មាន​ការ​បង្រួបបង្រួម​ជាតិ​វិញ ប្រសើរ​ជាង​គ្រាន់​តែ​ចង់​ធ្វើ​ច្បាប់​ដើម្បី​កម្ចាត់​គ្នា ដោយ​គ្រាន់​តែ​ខ្លាច​ឥទ្ធិពល​លោក សម រង្ស៊ី បែប​នេះ៖ «»។

ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​របស់​លោក ហ៊ុន សែន នេះ ជា​លើក​ទី​ពីរ​ហើយ។ លោក ហ៊ុន សែន ធ្លាប់​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ចែង​ពី​ទណ្ឌិត មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​បាន ដែល​ជំរុញ​ឲ្យ​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​ប្រឆាំង មុន​ពេល​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ។ ក្រៅ​ពី​នេះ​ទៀត គេ​ក៏​មើល​ឃើញ​ការ​ធ្វើ​ច្បាប់​ឯកពន្ធភាព​ដែល​ត្រូវ​បាន​សភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០០៦ ដែរ ដែល​ច្បាប់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ច្បាប់​ដែល​លោក ហ៊ុន សែន ចង់​កម្ចាត់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។

លោក​មេធាវី ហុង គឹមសួន ពន្យល់​ថា គម្រោង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​ពេល​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​រឿង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ លោក​មេធាវី​បញ្ជាក់​ថា ទណ្ឌិត​គ្រាន់​តែ​ជា​អ្នក​មាន​ទោស​ដែល​ត្រូវ​គេ​ឃុំឃាំង ឬ​រត់​គេច​ពី​ការ​ឃុំឃាំង តែ​មិន​មែន​មាន​ន័យ​ថា គាត់​គ្មាន​សិទ្ធិ​បញ្ចេញ​យោបល់ ឬ​ពាក់ព័ន្ធ​នឹង​គណបក្ស​ណា​មួយ​នោះ​ទេ៖ «»។

រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។ ឯ​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ លោក​មើល​ឃើញ​ថា លោក ហ៊ុន សែន ប្រើ​ល្បែង​ដដែលៗ​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​លោក សម រង្ស៊ី។ ម្យ៉ាង​វិញ​ទៀត បើ​សិន​ជា​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដើម្បី​កម្ចាត់​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ នោះ លោក មាស នី បាន​ចោទ​សួរ​ថា តើ​ច្បាប់​នេះ​មាន​ប្រយោជន៍​អ្វី​ដល់​សង្គម​ជាតិ?៖ «»។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាន ១១​ជំពូក និង ៤៦​មាត្រា។ មាត្រា​៤ នៃ​ច្បាប់​នេះ​ចែង​ថា គ្រប់​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ស្មើៗ​គ្នា​ក្នុង​ការ​ទទួល​បុព្វសិទ្ធិ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្មើ​ភាព​គ្នា​ពី​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់។

អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ក្នុង​ការ​ដឹកនាំ​រដ្ឋ​របស់​លោក​វិញ ប្រសើរ​ជាង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​ចង់​កម្ចាត់​បុគ្គល​លោក សម រង្ស៊ី តែ​ម្នាក់​បែប​នេះ ព្រោះ​ថា​ការ​ប្រើ​អំណាច​របស់​លោក​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ពិតប្រាកដ​នោះ គណបក្ស​នេះ​នឹង​មិន​បាត់បង់​អ្នក​គាំទ្រ និង​មិន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភាព​បរាជ័យ​នៅ​ពេល​ខាង​មុខ​នោះ​ឡើយ៕

Source link