អាហារ

ឌីម​សាំ ល្បី​អត់​ទៅ​ភ្លក់​ម៉េច​បាន

ទាំង​រូបរាង ទាំង​រសជាតិ ទាំង​អនាម័យ​គ្រាន់​តែ​ឃើញ​ភ្លាម​ឃ្លាត​ហ្ម៎ង! ឲ្យ​តែ​និយាយ​ដល់​ឌីម​សាំ យើង​តែងតែ​គិត​ដល់​ហាង​ចិន​ធំៗ​បាន​មាន។ ប៉ុន្តែ​ឥឡូវ​នេះ​មិន​បាច់​ក្នក់ចិត្ត​ថា​ខ្វះ​លុយ​ចូល​ហាង​ធំ​ទេ អ្នក​គ្រាន់​តែ​មក​ហាង​ Steam Food មាន​លក់​ឌីមសាំ​គ្រប់​មុខ មាន​រសជាតិ ប្រៃ ផ្អែម លើស​ពី​នេះ​មាន​តុងយ៉ាំ​បង្កង តុងយ៉ាំ​ក្ដាម និង​មាន​អាហារ​ឆ្ងាញ់ៗ​ជា​ច្រើន​មុខ​ទៀត ហើយ​តម្លៃ​ធូរ​ល្មម​សមរម្យ ។ ​នៅ​ជិត​សាលា​សន្ធរម៉ុក យើង​នេះ​ទេ​កុំ​ភ្លេច​ទៅ​ភ្លក់​ណា! Sabay ដើរ​ធានា​ថា​ឆ្ងាញ់​ហើយ​ធូរ​ថ្លៃ​ទៀត ។

 

បើ​ចង់​ទៅ​ញ៉ាំ​កុំ​ភ្លេច Steam Food ផ្ទះ​លេខ 140c សង្កាត់ទឹកល្អក់១ ខណ្ឌទួល​គោក​ជិត​សាលា សន្ធរម៉ុក

Source link

នំ​ប៉ោង នឹង​នំ​បុ័ង​គាប​ប្រហិត​សាច់​គោ

រាល់​ថ្ងៃ​ទៅ​ធ្វើ​ការ​រឺ​ទៅ​សាលា​យឺត​អត់​មាន​ពេល​ញុំ​បាយ​ព្រឹក​មែន​ទេ? ពេល​ថ្ងៃ​ក្តៅ​ពេក​ខ្ជិល​ចេញ​ពី​កន្លែង​ឬ​សាលា​ទៅ​ញុំ​បាយ​ថ្ងៃ​ណាស់​ចឹង​បាន​អី​ញុំ​ទៅ?? កុំ​បារម្ហ​អី​ចង់​ញ៉ាំនំបុ័ង នំ​ប៉ោង​គាប់​ជាមួយ​ប្រហិត​សាច់​គោ​គ្រាន់​តែ​Call មួយ​ភ្លេត​ទៅ​ដល់​ភ្លាម។ បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​គ្រាន់​តែ​ចូលLink ខាង​ក្រោម​នេះ​ជា​ការ​ស្រេច ៖​ចុច​ទី​នេះ 

 

13245424_1004084359639270_7247608294046564941_n

 

13241259_1004084339639272_3484320709398556904_n

 

13220994_1004084336305939_2058454920284277550_n

 

 

 

 

 

 

Source link

បបរ​កង្កែប​រសជាតិ​ជាប់​បបូរ​មាត់

ញ៉ាំ​អាហារ​ដដែល​មាន​អារម្មណ៍​ទ្លាន់​មែន​ទេ​?​ បើ​ដូច្នេះ​មែន​ ​Sabay​ ដើរ​សូម​ណែនាំ​នូវ​មុខ​ម្លូប​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ស្គាល់​គឺ​បបរ​កង្កែប​រសជាតិ​ដើម​មក​ពី​ចិន​ភាគ​ខាង​ត្បូង​។​

 

ពេល​និយាយ​ពី​បបរ​កង្កែប​ភ្លាម​អ្នក​ខ្លះ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា​ប្រហែល​ជា​មាន​ក្លិន​ឆ្អាប​មិន​គួរ​ឲ្យ​ចង់​ញ៉ាំ​ ប៉ុន្តែ​វា​មិន​ពិត​នោះ​ទេ​ ដោ​យ​សារ​វា​ត្រូ​វបាន​ចម្អិន​ដោយ​ការ​លាយ​គ្រឿង​ផ្សំ​ជា​ច្រើន​មុខ​ដែល​កាន់​បន្ថយ​ក្លិន​ ​និង​បន្ថែម​នូវ​រសជាតិ​ហឺរ​ផ្អែម​តិច​ៗ​ ​ជាមួយ​នឹង​សាច់ភ្លៅ​ដ៏​ផុយ​គួរ​ឲ្យ​ចង់​ញ៉ាំ​។​​

 

ការ​ចម្អិន​មើល​ទៅ​ដូចជា​លក្ខណៈ​ខ​ដូច្នេះ​ដែរ​ ​ហើយ​វា​មាន​ភ្ជាប់​មក​ជាមួយ​បបរ​ស​ដាច់​ដោយ​ឡែក​។​ ប្រសិន​បើ​បាន​ភ្លក់​ម្តង​ហើយ​ ​អ្នក​ប្រហែល​ជា​​ជាប់ចិត្ត​ ​ហើយ​បញ្ចូល​អាហារ​ប្រភេទ​នេះ​ទៅ​ក្នុង​បញ្ជី​ប្លូម​ដែល​អ្នក​ចូលចិត្ត​។​ ​សម្រាប់​ឆ្នាំង​តូច​វា​មាន​តម្លៃ​ ​៧​ ​ដុល្លារ​។​

 

manzhu main photo edit

 

photo2


ភោជនីយដ្ឋាន​ម៉ាន់​ជូ​

អាសយដ្ឋាន​៖​ ​#128C4​ ផ្លូវ​សុធារស​ ​(ម្តុំប៊ូឌីញ)​

រូបភាព​៖ ម៉ាន់ជូ

អត្ថបទ៖ វិសាល

Source link

​គុយទាវ​កាត់​ល្បីនៅផ្លូវសុកហុក

 

​ថ្ងៃ​នេះ​អត់​ដឹង​នាំ​សង្សារ​ ​មិត្តភក្តិ​ ឬ​ក្រុមគ្រួសារ​ទៅ​ញ៉ាំ​អី​មែន​?​ កុំ​បារម្ភ​អី​ ថ្ងៃនេះ​ Sabay ​ដើរ​សូម​ណែនាំ​នូវ​អាហារ​មួយ​បែប​ទៀត​ ដើម្បី​ផ្តល់​ជូន​លោក​អ្នក​នូវ​រសជាតិ​ថ្មី​មួយ​បែប​ទៀត​ជាមួយ​គុយទាវ​កាត់​ពិសេស​ប្រចាំ​ផ្លូវ​សុកហុក​។​

 

​គុយទាវ​កាត់​ពិសេស​នេះ​ល្បី​ដោយសារ​មាន​លាយ​ចម្រុះ​នូវ​គ្រឿង​ផ្សំ​ជាច្រើន​ដូចជា​៖​ ប៉ាតេ​ ណែម​ ​សាច់ខ្ចប់ចំហ៊ុយ​ ​នំបំពង​ ​បូក​រួម​ជាមួយ​បន្លែ​សាឡាត់​ ​សណ្តែកបណ្តុះ​ ​និង​ខ្ទឹម​បំពង​។​ ​បន្ទាប់​ពី​លាយ​ ​ឬ​ជ្រលក់​វា​ជាមួយ​នឹង​ទឹកត្រី​ម្ទេស​ហើយ​វា​នឹង​មាន​រសជាតិ​ឆ្ងាញ់​ជាប់​ម៉ាត់​។​ ប៉ុន្តែ​ទោះបីជាយ៉ាងក៏ដោយ​ ​លោក​អ្នក​អាច​កុំម៉ង់​ឲ្យ​អ្នក​លក់​ដាក់​ខ្ទឹមបំពង​ក្នុង​កម្រិត​មួយ​ដែលអ្នក​អាច​ញ៉ាំ​បាន​ ព្រោះ​ថា​វា​អាច​ធ្វើ​ឲ្យ​អាហារ​នេះ​មាន​រសជាតិ​ទ្រលាន់​ ប្រសិនបើ​អ្ន​កមិ​ន​សូវ​ចេះ​ញ៉ាំ​ខ្ទឹម​បំពង​។​ ​តែ​និយាយ​រួម​មក​ ​វា​ជា​អាហារ​មួយ​ដែល​មាន​រសជាតិ​ប្លែក​ ប្រសិនបើ​អ្ន​ក​ធុញ​ទ្រាន់​នឹង​បាយ​ គុយទាវ​ ឬ​មី​ជាដើម​។​

 

kuteavkat1

 

Kuteavkat

 

kuteavkat3

 

kuteavkat2

 

​អាសយដ្ឋាន​៖ #៨៣A​ ​ផ្លូវសុកហុក​ (​ហាងគុយទាវកាត់ ៥៥៥​)
​ទូរស័ព្ទ​៖ ០៩២ ៨២៨ ៨៩៨​
​ម៉ោងបើក​៖ ៧ ព្រឹក – ៩ យប់​

អត្ថបទ ៖ វិសាល

Source link

ឡុកឡាក់​ធ្វើឲ្យកម្ពុជា​ជាប់​លេខ​១​ ជាគោល​ដៅ​ទេសចរ​អាហារ​

 

 

បច្ចុប្បន្ននេះមិនត្រឹមតែប្រាសាទអង្គរវត្តទេ ដែលមានភាពល្បីរន្ទឺទូទាំងសកលលោក។ ភ្ញៀវទេសចរបរទេសជាច្រើនបានងាកមកចាប់អារម្មណ៍លើអាហារខ្មែរបន្តិចម្តងៗ ដោយសារភាគច្រើនអាហារខ្មែរផ្សំឡើងពីគ្រឿងផ្សំធម្មជាតិស្រស់ៗ មានរសជាតិស្រាល (មិនសូវហឺរ) និងឆ្ងាញ់ពិសារ។

 

បើយោងតាមគេហទំព័របរទេសដែលមានឈ្មោះថា The Christian Post បានវាយតម្លៃកម្ពុជាក្នុងលំដាប់ទីមួយដោយផ្តោតទៅលើមុខម្ហូបឆាឡុកឡាក់សាច់គោ។ ដែលអាហារនេះជាប្រភេទអាហារទូទៅដែលមាននៅក្នុងបញ្ជីមុខម្ហូបស្ទើរតែគ្រប់ហាងនៅក្នុងប្រទេសកម្ពុជា។ អាហារនេះផ្សំឡើងពីសាច់គោស្រស់ ពងទា លាយជាមួយខ្ទឹមបារាំង សាឡាត់ និងបន្លែផ្សេងទៀត។ វាកាន់តែមានរសជាតិពិសេសនៅពេលជ្រលក់វាជាមួយទឹកម្រេចក្រូចឆ្មា ដែលប្រើម្រេចកំពតដ៏ល្បីល្បាញ។

 

ប្រទេសដែលជាប់ចំណាត់ថ្នាក់បន្តបន្ទាប់គឺប្រទេសជប៉ុន វៀតណាម ថៃ និងហ្វីលីពីន។

 

បាយឡុកឡាក់

 

ប្រភព ៖ christianpost

ប្រែសម្រួល ៖ វិសាល
Source link

កំពូល​អាហារ​សាមញ្ញ​ ៧​ យ៉ាង​សម្អាត​តម្រង​នោម

 

តម្រងនោមគឺជាសេរីរាង្គដ៏ចាំបាច់បំផុតមួយរបស់មនុស្សយើងម្នាក់ៗ បើតម្រងនោមដំណើរការមិនល្អ រាកាយរបស់យើងនឹងមានបញ្ហាក្នុងការកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន ដោយសារវាជាសេរីរាង្គដ៏សំខាន់បំផុតសម្រាប់ចម្រោះជាតិពុល ដូច្នេះយើងត្រូវថែរក្សាឲ្យមានសុខភាពល្អ ដោយការអនុវត្តរបៀបរស់នៅប្រចាំថ្ងៃប្រកបដោយសុខភាព ក៏ដោយជាបរិភោគអាហារណាដែលជួយទ្រទ្រង់សេរីរាង្គនេះផងដែរ។ ថ្ងៃនេះយើងសូមណែនាំអាហារ ប្រភេទដើម្បីជួយសម្រួលតម្រងនោម។ ទាំងនេះគឺជាប្រភេទអាហារដែលមានសារធាតុចាំបាច់ និងជម្រុញឲ្យតម្រងនោមដំណើរយ៉ាងរលូន៖

 

. ស្ពៃក្តោប

pic 1 e


. ខ្ទឹមស

 

pic 2 e. ខ្ទឹមបារាំង

 

onion final

 

. ប៉ោម

 

apple final


. ទំពាំងបាយជូរក្រហម

 

pic 5 e

. ត្រី

 

pic 6


. ផ្នែកពណ៌សនៃស៊ុត

 

pic 7 e

 


ទាំងនេះគឺជាអាហារដែលងាយស្រួលរកបំផុត ដូច្នេះអ្នកនឹងមិនមានឡេះក្នុងការមិនរាប់បញ្ចូលអាហារទាំងនេះចូលក្នុងបញ្ជីអាហាររបស់អ្នកឡើយ។ សូមចងចាំថា ប្រសិនបើតម្រងនោមរបស់អ្នកខូចរាងកាយរបស់អ្នកនឹងផ្ទុកសារធាតុពុលមួយភាគធំនៃរាងកាយ នឹងត្រូវការវិធីសាស្ត្រដ៏ធ្ងន់ធ្ងរដូចជាការលាងឈាមជាប្រចាំជាដើមដើម្បីកម្ចាត់ជាតិពុល។ ដូច្នេះគួរប្រើវិធីអ្វីដែលងាយស្រួលដើម្បីជៀសផុតពីជម្រើសដ៏ពិបាកនេះ។

 

ប្រែសម្រួល៖ វិសាល
Source link