អាហារ

ដែល​ឆ្ងល់​ទេ​ថា​ហេតុអ្វី​មិន​គួរ​ញ៉ាំ​អាហារ​ល្ងាច​ច្រើន?

ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ឬ​យប់​ច្រើន​ប៉ះពាល់​ដល់​រាងកាយ​របស់​យើង​ជាង​ការ​ញ៉ាំ​អាហារ​ព្រឹក​ ឬ​ពេល​ថ្ងៃ​ ដោយ​សារ​តែ​កាឡូរី​ដែល​ទទួល​បាន​ពី​អាហារ​នៅ​ពេល​យប់​មិន​អាច​ដំណើរ​ការ​បាន​ប្រក្រតី​ និង​មិន​មាន​ប្រសិទ្ធភាព​ដូច​ការ​ញ៉ាំ​អាហារ​នៅ​ពេល​ថ្ងៃ​នោះ​ទេ​។​

 

1111111111

 

​នៅពេល​យប់​រាង​កាយ​របស់​យើង​មិន​សូវ​សកម្ម​ដូច​ពេល​ថ្ងៃ​​ ដូច្នេះ​ប្រសិន​បើ​យើង​ញ៉ាំ​ច្រើន​នៅ​ពេល​យប់​ ហើយ​រាងកាយ​​មិន​សកម្ម​ទៀតនោះ វា​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​នៅ​ពេល​ព្រឹក​។​ ក្រៅ​ពី​នេះ​វា​ក៏​រំខាន​ដល់​ដំណេក​របស់​យើង​ផង​ដែរ​ ដោយ​សារ​តែ​សារពាង្គកាយ​ ជាពិសេស​ប្រព័ន្ធ​រំលាយ​អាហាររបស់​យើង​ដែល​គួរ​តែសម្រាក​ ត្រូវ​ប្រឹង​រំលាយ​អាហារ​ទាំងនេះ​។​

 

​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​រំលាយ​អាហារ​ប្រភេទ​សាច់​ ដូច្នេះ​ចូរ​កុំ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​សាច់​ច្រើន​នៅ​ពេល​យប់​។​ គួរ​ញ៉ាំ​អាហារ​ប្រភេទ​ណា​ដែល​ងាយស្រួល​រំលាយ​។​
​ផ្អែក​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ដែល​ញ៉ាំ​អាហារ​ល្ងាច​ច្រើន​ជាង​ពេល​ថ្ងៃ​អាច​ប្រឈម​មុខនឹង​ខ្ពស់​នឹង​បញ្ហា​ជម្ងឺ​ទឹកនោម​ផ្អែម​ បញ្ហា​ផ្នែក​រំលាយ​អាហារ​ និង​កើន​ទម្ងន់​ជាដើម​។​

 

​គន្លឹះ​មួយ​ចំនួន​៖​

 

​ញ៉ាំ​អាហារ​ពេល​ព្រឹក​សម​ល្មម​ ហើយ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ច្រើន​ បន្ទាប់​មក​កាត់​បន្ថយ​វិញ​នៅ​ពេល​ល្ងាច​ ឬ​ពេល​យប់​។​ បើ​ចង់​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន​ត្រូវ​ញ៉ាំ​មុន​ម៉ោង​ ៦​។​ នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ចង់​ញ៉ាំ​ពេល​យប់​ជ្រៅ​ សូម​ទទួល​ទាន​ទឹក​ក្រូច​ឆ្មារ​ក្តៅ​ ឬ​តែ​ក្តៅ​អ៊ុន​ៗលាយ​ជាមួយ​ទឹក​ឃ្មុំ​។​ ភេសជ្ជៈ​ក្តៅ​អ៊ុន​ៗនេះ​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ជួយ​សម្រួល​ដល់​រាងកាយ​ទាំង​មូល​។​

 

ប្រែសម្រួល៖ Sam


Source link

ម្ហូប​ជនជាតិ​អ៊ីតាលី​ឆ្ងាញ់​ហើយ​ធូរ​ថ្លៃ​

ចង់​ញ៉ាំ​ម្ហូប​អ៊ីតាលី​មាន​ច្រើន​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ​តែ​សំខាន់​នៅ​ភោជនីយដ្ឋាន​​ឡា វ៉ុលប៉ាយ៉ា​ មាន​ម្ហូប​ជនជាតិ​ដើម​អ៊ីតាលី​ក្នុង​តម្លៃ​សមរម្យ​ហើយ​មាន​រសជាតិ​ឆ្ងាញ់​ទៀត​ផង​។ ជាមួយ​បរិយាកាស​បែប​អ៊ឺរ៉ុប​ហើយ​ក្លិន​ឈ្ងុយ​នៃ​ភីស្សា​ដែល​ដុត​ភ្លាម​ៗ​នឹង​ធ្វើ​ឲ្យ​ការ​អង្គុយ​រង់​ចាំ​របស់​អ្នក​កាន់​តែ​ស្រស់​ស្រាយ​។

 

10154098_10152372138550225_5673390187154041669_n

 

អាសយដ្ឋាន​៖​ផ្ទះ​លេខ​២០ និង​២២ ផ្លូវ​លេខ​១៣​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូនពេញ​ ភ្នំពេញ​
ចាប់​បើក​ពី​ម៉ោង ​​(12am-2:30pm)​ និង​បើក​ម្តង​ទៀត​នៅ​ម៉ោង ​5:30pm-10:30pm (​ច័ន្ទ​ដល់​សុក្រ​)
​ (សៅរ៍-​​អាទិត្យ​បើក​ពី​ម៉ោង​12am- 10:30pm)
Website: lavolpaia.com

 

អត្ថបទ​៖​ និតា

Source link

បាយក្តាំង Online ឆ្ងាញ់កប់

សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​អី​មិន​ទំនេរ​មាត់​មក​ជួប​ជាមួយ​បាយ​ក្តាំង​ពិសេស​នេះ​ដឹង​តែ​ត្រូវ​ចិត្ត​ម៉ាច់​តែ​ហ្មង។ ព្រោះបាយ​ក្តាំង​ពិសេស​នេះ​ញ៉ាំ​ច្រើន​ក៏​មិន​ទ្រលាន់​ ​ឈ្ងុយ​ឆ្ងាញ់ញ៉ាំ​ទៅស្រូយ​​ខ្ញោកៗ​ជក់​មាត់​តែ​ម្តង។​

 

បើ​និយាយ​ពី​ការ​ចម្អិន​វិញ​ទំរាំ​តែ​ធ្វើ​ចេញ​មក​បាន​មួយៗ​គឺ​ត្រូវ​ប្រើ​ពេល​យូរ​ច្រើនដំណាក់កាលត្រូវ​ដាក់​ភ្លើង​ចម្អិន​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ព្រោះ​ខ្លាច​ខ្លោច​នឹង​មាន​ក្លិន​ផ្សែង។ ចង់​ដឹង​អត់​ថា​មាន​រស​ជាតិ​ឆ្ងាញ់​ប៉ុណ្ណា កុំភ្លេច​សាក​ញ៉ាំ​ទាំង​អស់​គ្នា។ តម្លៃ៖ ២៣០០០រៀល

សម្រាប់​ពត៌​មាន​បន្ថែម៖ ចុច​ទី​នេះ​ 

វីដេអូ៖​ bopha
អត្ថបទ៖ ពិសី

Source link

មាន​លុយ ​តែ​​៥០០០​រៀល​មែន​អត់? មោះ! នាំ​ទៅ​ញ៉ាំ​របស់​ឆ្ងាញ់

ដើម​ខែ​យើង​ញ៉ាំា​​របស់​ Brand Brand ដល់​ចុង​ខែ​ដាច់​លុយ​យើង​សាក​មក​ញ៉ាំ ទឹក​អំពៅ​ឆ្ងាញ់​ត្រជាក់​ចិត្ត នំ​បាវ​ស្លឹក​តយ​ក្តៅៗ​និង​ចេក​ចៀន​អ្នក​តាចិន​ម្តង​មើល៏​ មាន​ទៅ​អន់​អីឆ្ងាញ់​ក៏​ឆ្ងាញ់ សំខាន់​ធូរ​ថ្លៃ​អស់​មិន​ដល់៥០០០រៀល​ផង​។ បើ​ចង់​ញ៉ាំ​អាច​ទៅ​រក​នៅ​ម្តុំ​សាលា​ទួល​ស្វា​ព្រៃ​បាន។

 

Mix 3 in 1

 

អត្ថបទ៖ ពិសី

Source link

ប៊ឺហ្គឺរលេខមួយមកពីប្រទេសកូរ៉េ

រស​ជាតិ​ប៊ឺហ្គឺរ​របស់ Lotteria ពិសេស​ហើយ​ប្លែក​ដែល​គ្រប់​គ្នា​បាន​ញ៉ាំ​ហើយ ចង់​ញ៉ាំ​ទៀត ត្រូវ​បាន​ធ្វើ​ ឡើង​ដោយ​ផ្ចិតផ្ចង់ ជាមួយ​គ្រឿង​ផ្សំ​ដែល​មាន​គុណភាព​ខ្ពស់ និង មាន​អនាម័យ​ ល្អ​បំផុត​សម្រាប់​ភ្ញៀវ​។មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ពេល​ដែល​ភ្ញៀវ​ដើរ​ចូល​ក្នុង​ហាង​ភ្ញៀវ​តែងតែ​ទទួល​បាន​ក្លិន​ដ៏​ឆ្ងុយ​ពី​ សាច់​មាន់​បំពង​ថ្មីៗ ជាមួយ​រសជាតិ​ដែល​មិន​អាច​បំភ្លេច​បាន។​

Lotteriaគឺ​ជា​ហាង​ប៊ឺហ្គឺរ​ធំ​មួយ​ដែល​មាន​ដើម​កំណើត​ដំបូង​ពី​ប្រទេស​ជប៉ុន ហើយ​បាន​ពង្រីក​សាខា​ធំ​បន្ទាប់​ពី​ប្រទេស​កូរ៉េ។សព្វ​ថ្ងៃ​នេះ​Lotteriaមាន​សាខា​ជា​ច្រើន​នៅ​ជុំវិញ​ពិភព ក្នុង​នោះ​មាន​ហាង​ចំនួន​៣​នៅ​ទី​ក្រុង ភ្នំពេញ ប្រទេស​កម្ពុជា។ ក្នុង​ពេល​ឆាប់ៗ​នេះ​សាខា​ធំ​ថ្មី​របស់​Lotteria​ នឹង​ចាប់​បើក​ដំណើរ​ការ​នៅ​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស។

ក្រៅ​ពី​ប៊ឺហ្គឺរ​និង​សាច់​មាន់​បំពង​ថ្មីៗ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ហាងLotteria​មាន​អាហារ​សម្រន់​ជា​ច្រើន​ទៀត​សម្រាប់​ភ្ញៀវ​ជាពិសេស។ភ្ញៀវ​បាន​ញ៉ាំ​នៅLotteriaហើយ ប្រាកដ​ជា​ត្រលប់​មក​ចង់​ញ៉ាំ​ម្តង​ទៀត!

 

 

ចង់​ដឹង​ថា​ឆ្ងុយឆ្ងាញ់​មាន​អនាម័យ​ប៉ុណ្ណា សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ

1. Lotteria Sovanna
Yothapol Khemarak Phoumin Blvd (271), Sovanna Shopping Center, 2st Floor, Sangkat Tumnup Teuk, Khan Chamkar Morn, 12306 Phnom Penh
Mobile Phone 093 304 111

2. Lotteria Sorya
No. 11-13, Preah Trasak Paem (St. 63), Shopping Center Sorya, 2nd Floor, Sangkat Phsar Thmey I, Khan Daun Penh, 12208 Phnom Penh
Mobile Phone 093 303 111

3. Lotteria Aeon
No. 132, Samdech Sothearos Blvd (3), Aeon Mall Phnom Penh, Sangkat Tonle Bassac, Khan Chamkar Morn, 12301 Phnom Penh
Mobile Phone 093 591 111

 

 

Source link

អាហារ​ពេល​ព្រឹក​បែប​អឺរ៉ុប​ឆ្ងាញ់​ៗ​

មិន​ថា​សម្រាប់​តែ​បរទេស​នោះ​ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​ពេល​ព្រឹក​បែប​ជនជាតិ​អឺរ៉ុប​ ខ្មែរ​យើង​មួយ​ចំនួន​ក៏​ចូលចិត្ត​ញ៉ាំ​អាហារ​បែប​អឺរ៉ុប​អ៊ីចឹង​ដែរ​។ បើ​ចូល​ចិត្ត​អាហារ​ពេល​ព្រឹក​ដូច​ជនជាតិ​អ៊ីចឹង​ Sabay ដើរ​ណែនាំ​អ្នក​​សាក​ទៅ​ហាង​ The Providore ម្តង​ទៅ នៅ​ទី​នោះ​មាន​អាហារ​ពេល​ព្រឹក​ដែល​សំបូរ​ជីវជាតិ​ទ្រទ្រង់​រាង​កាយ​និង​មាន​ការ​រៀប​ចំ​បាន​ស្អាត​​យ៉ាង​ផ្ចិត​ផ្ចង់​គួរ​ឲ្យ​ចង់​ញ៉ាំ​ទៀត​ផង​។​

 

13619801_1761364454085642_8678340621770198790_n

 

13590397_1761364450752309_4015183474321980684_n

 

អាសយដ្ឋាន​៖ ផ្ទះ​លេខ​៦៧ ផ្លូវ​​សុធារស សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​
ចាប់​បើក​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៨​យប់

Facebook Page: facebook.com/TheProvidoreCambodia

ទំនាក់ទំនង​៖095 907 879

 

រូបភាព​៖ The Providore’s Facebook Page

អត្ថបទ​៖ និតា

Source link