អាហារ

ទឹកកក​ឈូស​ល្បី​បី​ជំនាន់

ត្បិត​តែ​ឥលូវ​គេ​និយម​តែ​របស់​ញ៉ាំ​ប្រែនៗ​តែ​ក៏​មិន​ដែល​ភ្លេច​របស់​ញ៉ាំ​កាល​ពី​ក្មេងៗ​ដែរ ​ព្រោះ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​នឹក​ដល់​អនុស្សាវរីយ៏​កាល​នៅ​ក្មេងៗ។ ថ្ងៃនេះSabayដើរ ចង់​ណែនាំ​ទឹកកក​ឈូស​ស្ករ​ត្នោត​ធម្មជាតិ​មួយ​កន្លែង​គឺ​លក់​តាំង​ពី​ជាង​១០​ឆ្នាំ​មុន​មក​ទល់​ឥឡូវ​ក៏​នៅ​តែមាន​គេ​លាន់​មាត់​ថា​ឆ្ងាញ់​គ្រប់​គ្នា និយាយ​ទៅ​មិន​ថា​ចាស់​មិន​ថា​ក្មេង​ទេ​ឲ្យ​តែ​ជិះ​កាត់​ដឹង​ឈប់​ម៉ូតូ​កង់​តំរង់​ជួរ​ចាំ​ទិញ​។ ទឹកកក​ឈូស​ត្រជាក់​ចិត្តប្រើប្រាស់ស្ករ​ត្នោត​ធម្មជាតិ​មិន​ដាក់​មេ​ស្ករ​មាន​ក្លិន​ឈ្ងុយ​ញ៉ាំ​ហើយ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ព្រឺស​ហ្មង។

 

ទឹកកកឈូស-01 (1)

 

ចង់​ញ៉ាំ​ទឹកកក​ឈូស​ស្ករ​ត្នោត​ធម្មជាតិ​អាច​ទៅ​រក​នៅ​ផ្ទះ​១០៤E0 ផ្លូវ១៤៤ សង្កាត់​ផ្សារ​កណ្តាល​២ ឬ​ទំនាក់​ទំនង​តាម​លេខ០១២ ៥៥៤ ៨៨៣​។

 

អត្ថបទ៖ ពិសី

Source link

មាន់​ឆឹង​ពី​Lotteria ធានា​ថា​ឆ្ងាញ់​

ពេល​ចូល​ទៅ​ញ៉ាំ fast food ម្ដងៗ​គឺ​ភាគ​ច្រើន​ញ៉ាំ​តែ​ភ្លៅ​មាន់​បំពង បឺហ្គឺរ ឬ​ការ៉េម​អី​ហ្នឹង ។ ប៉ុន្តែ​ថ្មី​នេះ Lotteria បាន​បង្ហាញ​មុខ​ម្ហូប​ថ្មី​មួយ​ទៀត​ធានា​ថា​ពិសេស បើ​និយាយ​ពី​រសជាតិ​វិញ​កប់​ហ្ម៎ង​គឺ​មាន់​ឆឹងGang Jeong Chicken ! និយាយ​ទៅរសជាតិ​គឺ​ផ្អែម ហឹរ ឆ្ងុយ​ឆ្ងាញ់ ពេល​យើង​ទំពា​នៅ​ក្នុង​មាត់​ភ្លាម គឺ​មាន​អារម្មណ៍​ថា​ឆ្ងាញ់​ប្លែក។ កុំ​ទាន់​អាល​ជឿ Sabay ដើរ សូម​ទៅ​សាក​ភ្លក់​នៅ​Lotteria ម្ដង​បាន​ដឹង!

 

 

 

ចង់​ដឹងថា​គួរ​ឲ្យ​ចង់​ញ៉ាំ​ប៉ុណ្ណា​សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

សព្វថ្ងៃ​នេះ Lotteria មាន​៤សាខា​នៅ​ទី​ក្រុង​ភ្នំពេញ ទី១ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស ​ទូរសព្ទ​លេខ 093 305 111 ទី២ នៅ​ផ្សារ​សុវណ្ណា ជាន់​ទី​២ ទូរសព្ទ​លេខ 093 304 111 ទី៣ នៅ​ផ្សារ​សូរិយា ជាន់​ទី២ ទូរសព្ទ​លេខ 093 303 111 ទី៤ នៅ​ផ្សារ​Aeon ទូរសព្ទ​លេខ 093 591 111

អត្ថបទ៖ សុខ​អូន

Source link

បាញ់​ឆែវ​ចល័ត​មិន​ឆ្ងាញ់​មិន​យក​លុយ

ឃ្លាន​ចង់​បាញ់​ឆែវ​មិន​បាច់​ទៅ​ណា​ឆ្ងាយ​នាំ​តែ​ហត់​អី? តេ​តែ​មួយ​រឺង​មក​ដល់​មុខ​ផ្ទះ​តែ​ម្ដង ។ បើ​និយាយ​ពី​រសជាតិ​វិញ​ឆ្ងាញ់​មិន​ចាញ់​បាញ់​ឆែវ​ល្បី​នៅ​ត្រើយ​ម្ខាង​ប៉ុន្មាន​ទេ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​អ្នក​លក់​ប្រុស​វ័យ​ប្រហែល​៣០​ស្ដើង បាន​ប្រាប់ Sabay ដើរ​ថា​គាត់​បាន​ប្រើ​អង្ករ​ស្រែ​ធ្វើ​ខ្លួន​ឯង​សុទ្ធសាធ ស្នូល​ធ្វើ​ផ្សំ​ពី​សាច់​ជ្រូក​ចិញ្ច្រាំ ខ្ទឹម​បារាំង និង​ការ៉ុត ។

 

Banhchev

 

banhcheav1

 

សាច់​ម្សៅ​ស្រួយ​ឆ្ងុយ​ឆ្ងាញ់​ត្រូវ​ជា​មួយ​ទឹក​ត្រី ជូរ​ផ្អែម ប្រៃ​ល្មម ។ ធានា​ថា​ឆ្ងាញ់ បាញ់ឆែវ ចល័ត​នេះ​លក់​ជា​រៀងរាល់​ថ្ងៃ​នៅ​ម្ដុំ ពេទ្យ​កាល់​ម៉ែត្រ តែ​បើ​ចង់​ឲ្យ​គាត់​យក​ទៅ​ដល់​ផ្ទះ​សូម​ទូរសព្ទ​តាម​លេខ​នេះ 071 71 999 65

 

 

Source link

ឃ្លាន​បុកល្ហុង​ក្តាម​ប្រៃ​ហេ្អ?

បើ​និយាយ​ពី​បុក​ល្ហុង​នៅ​ណា​ក៏​មាន​លក់​ដែរ​គ្រាន់​តែ​រសជាតិ​និង​គ្រឿង​ផ្សំ​ផ្សេង​គ្នា​ បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ញ៉ាំ​បុកល្ហុង​ឆ្ងាញ់ ​មោះ! Sabayដើរ ណែ​នាំ​ហាង​បុកល្ហុង​មួយ​កន្លែង​ គឺ​ហាង​មីគាវ​គោដុត នៅ​ទី​នោះ​ពេល​ល្ងាច​មាន​លក់​បុក​ល្ហុង​ក្តាម​ប្រៃ​និង​ស្លាប​មាន់​ពិសេស ចាប់​បើក​ពី​ម៉ោង ១២ ថ្ងៃត្រង់ ដល់​ម៉ោង ៨ ល្ងាច ។

 

បុក​ល្ហុង​មាន​រសជាតិ​ឆ្ងាញ់​ខុស​ពី​ធម្មតា​គឺ​រសជាតិ​ប្រៃ ផ្អែម ហិរ ជូរ​ លាយ​ចូល​គ្នា​បើ​បាន​ដាក់​ក្តាម​ប្រៃ​បន្តិ​ចធានា​ថា​ញ៉ាំ​ហើយ​មិន​ស្តាយ​លុយ​ !

 

mikeav

 

mikeav2

 

ស្លាប​មាន់​ពិសេស​មួយ​មុខ​នេះ​ក៏​មិន​អន់​ដែរ​គឺ​គេ​យក​ស្លាប​មាន់​ទៅ​ចំអិន​ជាមួយ​គ្រឿង​ផ្សំ​ជា​ច្រើន​ មិន​ប្រើ​ល័ក្ត ពេល​ញ៉ាំ​ទៅ​ឈ្ងុយ​ជាប់​មាត់

 

Mikeav1

 

អាយស​ដ្ឋាន៖ ផ្លូវ ១៤៤ ខាង​ក្រោយ​ធនាគារ​ May Bank ផ្លូវ​នរោត្តម ។

រូបភាព៖ M-Free
អត្ថបទ ៖ ពិសី​

Source link

គ្រាន់​តែ​ឃើញ​សាច់​​អាំង​ប័រ​ស្រក់​ទឹក​មាត់​ហ្មង

ចង់​ញ៉ាំ​សាច់​អាំង​ដែល​មាន​រសជាតិ​ឆ្ងាញ់​ មិន​បាច់​ចំណាយ​ពេល​គិត​ច្រើន​ទេ​គ្រាន់​តែ​អញ្ជើញ​ទៅ​ហាង Butter Barbecue ជា​ការ​ស្រេច។ លោក​អ្នក​នឹង​ពេញ​ចិត្ត​ជាមួយ​សាច់​គោអាំង​ប័រ​​ដែល​ជា​មុខ​ម្ហូប​ពិសេស​របស់​ហាង​នេះ។ ​សាច់​អាំង​នេះ​គេ​ញ៉ាំ​លាយ​ជាមួយ នំបញ្ចុក បន្លែ ​ខ្ចប់​មូល​ចូល​គ្នា​ ពេល​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៏​ថា​ឆ្ងាញ់​ប្លែក​ពី​សាច់​អាំង​ដ៏ទៃ។ ជា​ពិសេស​ការ​រៀប​ចំ​ចំអិន​គឺ​អនាម័យ​ខ្ពស់​ដោយ​ដាក់​ក្រដាស​ដុតនំក្រាលពីក្រោមជៀសវាងខ្លោចនិងការពារសុខភាព។ លើសពីនេះនៅ Butter Barbecue ក៏មានមុខម្ហូបជាច្រើនមុខទៀត ហើយ​ល្ងាចៗ​ឡើង​ បើ​ចង់​ញ៉ាំ​អី​ជុំ​គ្នា​ជា​មួយ​មិត្តភ័ក្តិ​ទៅ Butter Barbecue ត្រូវ​ម៉ាច់​ហ្មង។

 

Butter BBQ-07

 

Butter BBQ-06

 

 

Butter BBQ-08

 

Butter BBQ-02

 

Butter BBQ-03

 

Butter BBQ-04

 

Butter BBQ-05

 

Butter Barbecue បើក​បម្រើ​ចាប់​ពី​ម៉ោង​៤​ល្ងាច​ដល់​ម៉ោង​១១​យប់ មាន​ទីតាំង​នៅ​កោះ​ពេជ្រ​ជួរ​មាត់​ទន្លេរ​ ក្បែរ​ផ្សារ​រាត្រី​កោះ​ពេជ្រ​ក្រោយ​ការិយាល័យ​ទំនាក់ទំនង​ជួល​អគារការ​។
លេខ​ទំនាក់​ទំនង៖ ០៩៣ ២៨៨ ៨៣៧

រូបភាព៖ Bopha

អត្ថបទ៖ពិសី

Source link

ភ្លក់​ផាត់​ថៃ​ភ្លាម​​លាន់​មាត់​ភ្លាម​!​

មិន​ដឹង​ថា​ត្រូវ​ញ៉ាំ​អី​នៅ​ចុង​សប្តាហ៍​នេះ​មែន​ទេ? អ្នក​ខ្លះ​ប្រហែល​ជា​ធ្លាប់​ញ៉ាំ​ផាត់ថៃ​រួច​ហើយ​ តែ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​មិន​ទាន់​ស្គាល់​អាហារ​នេះ​នៅឡើយ​ទេ​។​ ថ្ងៃនេះ​ Sabay​ ដើរ​សូម​ណែ​នាំ​នូវ​អាហារ​ប្លែក​មួយ​បែប​ទៀត​ ដើម្បី​បន្ថែម​នូវ​រសជាតិ​ជីវិត​ថ្មី​សម្រាប់​អ្នក​ដែល​ចូលចិត្ត​សាកល្បង​ញ៉ាំ​អាហារ​ប្លែកៗ​។​

 

pat thai

 

នេះ​គឺជា​អាហារ​ថៃ​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​គុយ​ទាវ​ឆា​ដែរ​ តែ​ខុស​គ្នា​ត្រង់​ថា​មាន​គ្រឿង​ផ្សំ​ខុស​ពី​គ្នា​ ហើយវា​មិនសូវ​ទ្រលាន់​។​ កាលពីពេលថ្មីៗ ​ផាត់​ថៃមាន​ការ​ពេញនិយម​ខ្លាំង​សម្រាប់​ប្រជាជន​អាស៊ី​ ក៏​ដូច​ជាភ្ញៀវទេស​ចរ​អ៊ឺរ៉ុប​ ដែល​ពួកគេ​ម្នាក់ៗ​តែងតែ​លាន់​មាត់​មិន​ដាច់​បន្ទាប់​ពី​បាន​ភ្លក់​អាហារ​នេះ​ជា​លើក​ដំបូង​។​

 

​អ្នក​អាច​ជ្រើស​រើស​រសជាតិ​ផ្សេងៗគ្នា​ ដោយ​ផ្អែក​ទៅ​តាម​ប្រភេទ​សាច់​ដែល​ប្រើ​ក្នុង​ម្ហូប​នេះ​ ដូចជា​សាច់​ជ្រូក​ សាច់គោ​ ឬ​គ្រឿង​សមុទ្រ​។​ ហើយ​ថ្ងៃនេះ​ក្រុម​ការងារ​ Sabay​ ដើរ​សូមណែនាំជូន​នូវផាត់​ថៃ​គ្រឿង​សមុទ្រ​។​

 

​ជា​ធម្មតា​វា​មាន​រស​ជាតិរាង​ស្រាល​បន្តិច​ ​ដែលតម្រូវ​ឲ្យបន្ថែម​ក្រូច​ឆ្មារ​ ម្មេស​ និង​ទឹក​ត្រី​កោះ​កុង​ទៅ​តាម​ចំណូល​ចិត្ត​របស់​អ្នក​ញ៉ាំ​ផ្ទាល់​។​ នៅ​ពេលដែលអ្នក​ញ៉ាំ ​អ្នក​មាន​អារម្មណ៍​ថា​មាន​រសជាតិ​ជូរអែម​ ហឺរ​ និង​ប្រៃ​តិចៗ​ ហើយ​សរសៃ​គុយទាវ​ដ៏​ទន់​ល្មើយ​ លាយ​ជាមួយ​សណ្តែក​ដី​ និង​បន្លែ​ជា​ច្រើន​មុខ​ទៀត​នឹង​ធ្វើ​អ្នក​ចង់​សាក​វា​ជា​លើក​ទីពី​រជាមិន​ខាន។​ តែ​មិន​គួរ​ប្រើ​ម្ទេស​ច្រើន​ពេក​ទេ​ ប្រសិន​បើ​អ្នក​មិន​សូវ​ចេះ​ញ៉ាំ​ម្ទេស​។​

 

ភោជនីយដ្ឋានភូមិកោះកុង
តម្លៃ៖ ១៤.០០០ រៀល

អត្ថបទ៖ វិសាល

Source link