អាហារ

ស៊ុប​បួស​សម្រាប់​​អ្នក​ម៉ាប់​ៗដែលខ្លាច​ឡើង​គីឡូ

ពេល​ញ៉ាំ​អី​ហើយ​ម្តងៗ​តែង​តែ​ដេក​ភ័យ​ខ្លាច​ឡើង​គីឡូ ​ព្រោះ​តែ​អាហារ​ដែល​ញ៉ាំ​រាល់​ថ្ងៃ​ពោពេញ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ​ដល់​ថ្នាក់​អ្នក​ខ្លះ​មិន​ហាន​ញ៉ាំ​សូម្បី​តែ​ទឹក។ តែ​ពេល​នេះអ្នក​ម៉ាប់ៗ​មិន​បាច់​ដេក​ឃ្លាន​មិន​ហាន​ញ៉ាំ​ទៀត​ទេ​ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តផាកវេមាន​ហាង​ស៊ុប​បួស​មួយ​កន្លែង គ្រប់​អាហារ​ទាំង​អស់​មិន​ប្រើ​សាច់​ហើយ​មិន​មាន​ជាតិ​ខ្លាញ់​ សម្បូរ​ទៅ​ដោយ​បន្លែ​មាន​ជីវជាតិ​ល្អ​សម្រាប់​សុខភាព។

 

បើ​និយាយ​ពី​រសជាតិ​ឆ្ងាញ់​បែប​ម្យ៉ាង ​តែ​ដោយ​សារ​ស៊ុប​នេះ​មាន​សុទ្ធ​តែ​បន្លែ​អ្នក​ខ្លះ​ក៏​មិន​ស៊ូវ​ចេះ​ញ៉ាំ​ តែ​យ៉ាង​ណា​ក៏​គួរ​ទៅ​សាក​ញ៉ាំ​ម្តង​ឲ្យ​បាន​ស្គាល់​រសជាតិ​នឹង​គេ ជាពិសេស​ដើម្បី​សុខ​ភាព​ផង​ដែរ។ ហាង​ស៊ុប​បួស​នេះ​មាន​ឈ្មោះ​ថា LOVEPOWER Cafe មាន​នៅនៅក្នុងមជ្ឈមណ្ឌលកម្សាន្តផាកវេ ចាប់​បើក​ពី​ម៉ោង​ ៨ព្រឹក​ ដល់ ម៉ោង​៨​ល្ងាច។

 

Photo-License1

 

 

 

អត្ថបទ៖ ពិសី

Source link

នំពុម្ព​ខ្មែរ​​ឆ្ងុយឆ្ងាញ់​ហើយ​អ្នក​លក់​ស្អាត​ទៀត​រក​ទិញណា​បាន?

និយាយ​ពី​របស់​ញ៉ាំ​ឥឡូវ​ស្អី​ក៏​មានដែរ ​តែ​ពេល​ខ្លះ​ក៏​ចង់​ញ៉ាំ​របស់​ដែល​ធ្លាប់​ញ៉ាំ​ពី​ក្មេង​ដែរ​មែន​អត់? Sabay​ ដើរ ចង់​ប្រាប់​ថា​នៅ​ម្តុំ​ឌឿង​ហែម​អូរឬស្សីមាន​លក់​នំពុម្ព​ខ្មែរ​​មួយ​បន្ទះតែ​៥០០រៀល​ និង​នំ​ជើង​ជ្រូក​ស្រួយ​ខ្ញោក ឆ្ងុយឆ្ងាញ់​មួយ​ដុំ​តែ៥០០រៀល​ដូច​គ្នា ធានា​ថា​ញ៉ាំ​ហើយ​មិន​ស្តាយ​លុយ។ បើ​ចង់​ញ៉ាំ​សាក​រក​នៅ​ទី​នោះ​បាន។​

 

 

 

នៅ​ម្ដុំ​ឌឿង​ហែម អូរឬស្សី​យើង​ហ្នឹងចូល​ទៅ​ឃើញ​ហើយ

 

https://www.youtube.com/watch?v=6LRo7md7aOw&feature=youtu.be

 

អត្ថ​បទ៖ ពិសី​

Source link

ណា​គេ​​ Vegetarian ខ្លះ​ស្គាល់​កន្លែង​ញ៉ាំ​ម្ហូប​គ្មានជាតិសាច់​អត់​?

តាម​ពិត​ទៅ​​អ្នក​ដែល​មិន​ញ៉ាំ​សាច់​ពេល​ចង់​រក​អាហារ​នៅ​ក្រៅ​ញ៉ាំ​ មាន​កន្លែង​ច្រើន​អាច​ទៅ​ញ៉ាំ​បាន​ហើយ​ហាង​ខាង​ក្រោម​នេះ​គឺ​ជា​កន្លែង​ទាំង​ប្រាំ​ដែល​អ្នក​អាច​ញ៉ាំ​អាហារ​គ្មាន​រសជាតិ​សាច់​ មាន​ផាសុកភាព​ និង​រសជាតិ​ឆ្ងាញ់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គឺ​មាន​បរិយាកាស​ប្លែក​ៗ​ពី​គ្នា​មិន​ធុញ​ទ្រាំ​ និង​មាន​មុខ​ម្ហូប​ជា​ច្រើន​ប្រភេទ​អាច​ជ្រើស​រើស​បាន​តាម​ចំណង់​ចំណូល​ចិត្ត​​។​

 

Artrillery

 

ARTillery
អាសយដ្ឋាន​ ៖​ នៅ​លើ​បណ្ដោយ​ផ្លូវ​លេខ​២៤០ ក្បែរ​វាំង
ចាប់​បើក​ពី​ម៉ោង​៧​:៣០​ព្រឹក​ដល់​ម៉ោង​៩​ល្ងាច

 

 

backyard coffee

 

Backyard Cafe

អាសយដ្ឋាន​ ៖ ផ្ទះលេខ​១១B ផ្លូវ​លេខ​២៤៦ ភ្នំពេញ
ចាប់​បើក​ពី​ម៉ោង​៧​:៣០​ព្រឹក​ដល់​ម៉ោង​៤:៣០​ល្ងាច

 

 

feel good coffee

 

Feel Good Cafe​
អាសយដ្ឋាន​ ៖ ផ្ទះ​លេខ​៧៩ ផ្លូវ​លេខ​១៣៦​ ភ្នំពេញ​
ចាប់​បើក​ពី​ម៉ោង​៧​:៣០​ព្រឹក​ដល់​ម៉ោង​៤:៣០​ល្ងាច

 

 

k-nyay-khmer-vegan-cuisine

 

 

K’NYAY Khmer & Vegan Cuisine

អាសយដ្ឋាន​ ៖ ផ្ទះលេខ​៤៣ ផ្លូវ​លេខ​៩៥​ ភ្នំពេញ​
ចាប់​បើក​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​ដល់​ម៉ោង​៩​​ល្ងាច

 

 

friends-the-restaurant

 

Friends The Restaurant

អាសយដ្ឋាន​ ៖ ផ្ទះលេខ២១៥ ផ្លូវ​លេខ​១៣​ ភ្នំពេញ​
ចាប់​បើក​ពី​ម៉ោង​​១១​ព្រឹក​ដល់​ម៉ោង​១១​យប់

 

អត្ថបទ​៖ និតា​

Source link

ទឹក​មៀន​ផ្អែម​បន្ទន់​ឱរ៉ា​មួយ​កែវ​តែ​ ២០០០​ រៀល​

បច្ចុប្បន្ននេះ​អាហារ​ដ្ឋាន​នីមួយៗ​តែង​តែ​រិះរកវិធី​គ្រប់​យ៉ាង​ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន ហើយវិធី​ទាំង​នោះ​ក៏​រាប់​បញ្ចូល​ទាំងការផ្តល់ជូននូវភេសជ្ជៈប្លែកៗ​ដែល​ស្រប​ជាមួយ​រសជាតិ​អាហារ​ដែល​ពួកគេ​មាន​ផ្តល់​ជូន​ផងដែរ ដោយ​ឡែក​ថ្ងៃ​នេះ​ Sabay​ ដើរសូមណែនាំជូននូវភេសជ្ជៈមួយបែបប្លែកគឺទឹកមៀនត្រជាក់ពិសេស

 

longan juice

 

ទឹកមៀននេះមានរសជាតិត្រជាក់ស្រាលល្មម​មិន​សូវ​ផ្អែម ដែលស្រប​ទៅ​តាម​ចំណូលចិត្តអតិថិជន​ជា​ច្រើន​ វាមានរសជាតិ​ស្រដៀង​នឹង​ទឹកត្រជាក់ដូច្នេះដែរ តែ​នៅ​ពេល​ដែលពិសារ​វា​ ​អ្នក​មាន​អារម្មណ៍​ថា​ឈ្ងុយក្លិនមៀន ដោយវាក៏លាយ​ជា​មួយ​សាច់មៀនក្នុងនោះផងដែរ ទឹកមៀន​នេះ​មាន​តម្លៃ​មួយកែវ.០០០ រៀល ដែលជាភេសជ្ជៈពិសេសប្រចាំភោជនីយដ្ឋានថៃ​មួយ​

ភោជនីយដ្ឋានអាហារ​ថៃ យុសាយ៉ា (នៅក្រោយវិទ្យាល័យយុគន្ធរ)​

ទូរស័ព្ទ​ ០​១៥​ ២៣២ ១៧៣

អត្ថបទ Sam

Source link

សាឡាត់​ស្រស់​គ្រីម​ឆ្ងាញ់​មធ្យម​​ងំ​សាច់​ក្រក​

ណា​គេ​ចូលចិត្ត​ញ៉ាំ​សាឡាត់​ជា​មួយ​គ្រីម​ខ្លះ​ទៅ​ហាង​ Digby’s Grocer & Cafe ដឹង​តែ​ពេញ​ចិត្ត​ហ្មង​ព្រោះ​សាឡាត់​និង​បន្លែ​ស្រស់​ៗ​ល្អ​ហើយ​គ្រីម​មាន​រសជាតិ​ឈ្ងុយ​មិន​សូវ​ទ្រលាន់​ទេ​ល្មម​ឆ្ងាញ់​តែ​ម្តង​។ ពិសេស​លើស​ពី​នេះ​ទៀត​នោះ​គឺ​មាន​សាច់​ក្រក​ដែល​ធ្វើ​ពី​សាច់​​សុទ្ធ​ជាមួយ​រសជាតិ​ជា​ច្រើន​ប្រភេទ​ខុស​ៗ​ពី​គ្នា​និង​មាន​រសជាតិ​ឆ្ងាញ់​មែន​ទែន បើ​បាន​ទៅ​ដល់​ទីនោះ​ហើយ​ទោះ​កុម្ម៉ង់​អី​ផ្សេង​ញ៉ាំ​ក៏​ដោយ​ក៏​មិន​គួរ​រំលង​សាក​សាច់​ក្រក​នៅ​ Digby’s Grocer & Cafe បាន​ពីរ​បី​រសជាតិ​ដែរ​ច្បាស់​ជា​ជាប់​ចិត្ត​ហ្មង​។

 

22

 

អាសយដ្ឋាន​៖ ផ្ទះ​លេខ​១៩៧ ផ្លូវ​លេខ​៦៣​ បឹងកេងកង​១​ ភ្នំពេញ

 

អត្ថបទ​៖​ និតា

Source link

ស៊ុប​គោ​ល្បី​យូរ​ឆ្នាំ​រសជាតិ​នៅ​ឆ្ងាញ់​ដូច​ដើម​

ពេល​ចង់​ញ៉ាំ​ស៊ុប​គោ​ម្តង​ៗ​តែង​គិត​ថា​គួរ​ទៅ​ញ៉ាំ​នៅ​ណា​តម្លៃ​សមរម្យ​ហើយ​ឆ្ងាញ់​ សាច់​ច្រើន​ មាន​អនាម័យ​ ថ្ងៃ​នេះ​ Sabay ដើរ​ណែ​នាំ​ហាង​ស៊ុប​គោ​មួយ​ដែល​អ្នក​ខ្លះ​គាត់​ធ្លាប់​ស្គាល់​ហើយ​តែ​អ្នក​ខ្លះ​ទៀត​គាត់​មិន​បាន​ដឹង។ ​ នៅ​ហាង​​ស៊ុប​គោ​ពេញ​ចិត្ត ទៅ​ញ៉ាំ​ស៊ុប​គ្នា​ប្រាំ​នាក់​កុម្ម៉ង់​តែ​ម៉ា​ឈុត​ឆ្នាំង​ធំ​ ៦​ម៉ឺន​ប្រាំ​ពាន់​រៀល​​ហ្នឹង​ញ៉ាំ​ចង់​សល់​ផង​ នៅ​ហ្នឹង​ស៊ុប​គោ​មាន​រូបមន្ត​ពិសេស​ដែល​មាន​រសជាតិ​ឆ្ងាញ់​សុទ្ធ​តែ​សាច់​ដួស​ឡើង​ហត់​។ និយាយ​រួម​ទៅ​រសជាតិ​ស៊ុប​ពេល​ញ៉ាំ​ហើយ​មាន​អារម្មណ៍​កក់​ក្តៅ​ដូច​រសជាតិ​ស៊ុប​ធ្វើ​ញ៉ាំ​ជុំ​គ្នា​នៅ​ផ្ទះ​អ៊ីចឹង​ ទោះ​បី​ហាង​ដូច​ជា​បុរាណ​បន្តិច​តែ​មាន​អនាម័យ​និង​ផាសុកភាព​ ទាល់​តែ​សាក​ទៅ​ញ៉ាំ​ម្តង​បាន​ដឹង​។​

 

 

ស៊ុបគោ

 

អាសយដ្ឋាន​៖ នៅ​លើ​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ជាប់​សណ្ឋាគារ​ម៉ាន់អ៊ី​​

 

អត្ថបទ​៖​ និតា

Source link