អាហារ

នំ​បញ្ចុក​ពុះ​សាច់​គោ​ពិសេស

ធ្លាប់​តែ​ល្បី​នំ​បញ្ចុក​សម្លរ​ខ្មែរ​សម្លរ​ការី ឥឡូវ​Sabayដើរ រក​ឃើញ​ហាង​នំបញ្ចុក​ឆ្ងាញ់​មួយ​ទៀត​ហើយ​គឺ​នំ​បញ្ចុក​ពុះ។ នំ​បញ្ចុក​ពុះ​នេះ​ស្រដៀង​នំ​បញ្ចុក​ខ្មែរ​ដែរ​តែ​ខុស​គ្នា​ត្រង់​ថា​មាន​សាច់គោ បង្ការ​ បឹក​ និង​បន្លែ​ស្រស់ៗ លាយ​គ្នា​ញ៉ាំ​ហើយ​មាន​អារម្មណ៏​ថា​ប្លែក​ពី​នំ​បញ្ចុក​ដ៏ទៃ។ បើ​អត់​ដឹង​ញ៉ាំ​អីសាក​ទៅ​ញ៉ាំ​ម្តង​ទៅ ធានា​ថា​លាន់​មាត់​ឆ្ងាញ់​ហ្មង។

 

នំបញ្ចុកពុះ

នំបញ្ចុកពុះ-01 (1)

 

នំបញ្ចុកសម្លរព្រៃ​

នំបញ្ចុកពុះ-03

 

ហាង​នំ​បញ្ចុក​ពុះ​មាន​អាស​យដ្ឋា​នៅ​ក្រោយ សាលា​បឋមនរោត្តម ផ្លូវលេខ១៩ ។
លេខ​ទូរសព្ទ៖ ០១៥​ ២៨ ៩៨ ០៣

អត្ថបទ៖ ពិសី

Source link

មីគោកឆ្ងាញ់ប្រចាំគ្រួសារ

ចង់សាកញ៉ាំមីគោកបែបចិនម្តងអត់? មានមិនអ្នកអានច្រើនណាស់រអ៊ូរឿងញ៉ាំអី ថាពិបាករកកន្លែងទៅ តែម្តងនេះសាកទៅញ៉ាំអីនៅ​ហាងមីគោកម្តងទៅ

មិនថាមិត្តអ្នកអានឃ្លានពេលណាទេគឺអាចជួយបានទាំងអស់ សំខាន់មានតម្លៃសមរម្យញ៉ាំហើយមិនស្តាយលុយ។

 

 

ហាងនេះមានលក់ដូចជា មីគោក មីខ្មៅ មីជួអែម មីគោកស្លឹកតយ គាវបំពង គាវស៊ុប នំបុ័ងទឹកម្ទេស។

មីគោកសាច់ចិញ្ច្រាំលាយជាមួយផ្សិតញ៉ាំហើយចង់ញ៉ាំទៀត

មីខ្មៅពិសេសអមទៅដោយសាច់ជ្រូកចានពងទាចៀនញ៉ាំច្រើនក៏មិនទ្រលាន់

មីជូអែមរសជាតិប្លែកញ៉ាំលាយជាមួយបន្លែល្អដល់សុខភាព

មីគោកស្លឹកតយពេលញ៉ាំចូលមាត់ភាយក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំ

គាវបំពងស្រួយស្រេះឆ្ងាញ់ជក់មាត់

គាវស៊ុបសាច់គាវស្វិតបើស្នូលវិញធ្វើពីសាច់ត្រីលាយសាច់ជ្រូកចិញ្ច្រាំលាយគ្នាធានាថាឆ្ងាញ់ហ្មង
នំបុ័ងទឹកម្ទេមួយមុខនេះឆ្ងាញ់អស់ស្ទះនំបុ័ងដាក់សាច់ផាត់ស្រោចទឹកជ្រលក់ពីលើញ៉ាំហើយចង់ញ៉ាំទៀត

 

ហាងមីគោកមានបម្រើសេវាកម្មចាប់ពីម៉ោង ៧:៣០​ព្រឹក ដល់ម៉ោង ៧:៣០ ល្ងាច ទីតាំងនៅផ្លូវ ១៩៣ ផ្ទះលេខ៤៣ ក្រោយសាលាវ៉ាន់ដា។

អាចទំនាក់ទំនងលេខ៖ ០១៦ ៥២៥ ៥ ៥៨ / ០៧៧ ៨២២ ២២៥​

 

អត្ថបទ៖ ពិសី

Source link

បុក​ល្ហុង​ខ្មែរ​រសជាតិ​ខ្មែរ​សុទ្ធសាធ១០០% ឃើញ​ភ្លាម​ស្រក់​ទឹក​មាត់

ថ្ងៃ​នេះ Sabay ដើរ​សូម​ណែនាំ​ចំណី​មាត់​មួយ​មុខ​ទៀត​ហើយ​គឺ​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ដែល​មាន​រសជាតិ​កាពិ និង​ប្រហុក​ជា​ពិសេស​​នោះ​គឺ​ម្ទេស​ហិល​ហ្នឹង​ហ៎្មង! អាហារ​មួយ​មុខ​នោះ​គឺ​បុក​ល្ហុង​ខ្មែរ​ពិតៗ រសជាតិ​ឆ្ងាញ់​ជក់ចិត្ត​ឃើញ​ភ្លាម​ដឹង​តែ​ស្រក់​ទឹក​មាត់​ហើយ។ បើ​ចង់​ដឹង​ថា​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណា​នោះ? ប្រិយមិត្ត​អាច​ទៅ​សាក​បាន​នៅ​ហាង​បុក​ល្ហុង​ខ្មែរ និង​សង្វាក់​បាត់​ដំបង​នៅ​ម្ដុំ​ក្រោយ​សា​សា​ភូមិន្ទ​វិចិត្រ​សិល្បៈ ។ ​

 

 

ចង់​ដឹង​ថា​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណា សូម​មើល​វីដេអូ​ខាង​ក្រោម

 

 

 

Source link

ប្រហិត​ត្រី​ចៃអេន​ត្រូវ​មាត់​សិស្ស​សាលាកប់

មិន​ថាសិស្សសាលា ឬ​អ្នក​ដំណើរ​តាម​ផ្លូវ​គឺ​មិន​អាច​រំលងពីក្លិន​របស់​ប្រហិត​ត្រី​ចៃអេន​ត្រូវ​តែ​ឈប់​ទិញ​ញ៉ាំ​សិន​ហ្ម៎ង ព្រោះ​តែ​មាន​រសជាតិឆ្ងុយឆ្ងាញ់​ ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្តញ៉ាំ​​ប្រហិត​ត្រី​ត្រូវ​ម៉ាច់​ហ្ម៎ង ប្រហិត​ត្រី​រសជាតិ​ឆ្ងាញ់​មក​ពី​ប្រទេស​ថៃ​មាន​អនាម័យ​ខ្ពស់​មិន​ប៉ះ​ពាល់​ដល់​សុខភាព ហើយ​មាន​តម្លៃ​សមរម្យ។

 

 

​លោក​អ្នក​អាច​កម៉្មង់​តាម​ចិត្ត​មាន​តាម​តម្លៃ​មួយ​កំប៉ុង ២៥០០រៀល ៣០០០រៀល ៤០០០រៀល និង៥០០០រៀល។ ថ្វីត្បិត​តែ​នៅ​ទីនោះ​​មាន​កន្លែង​តូច​លក់​តាម​ផ្លូវ​តែ​មាន​អ្នក​ចូល​ទិញ​មិន​ចេះ​ដាច់​ភ្ញៀវ​សោះ។ ចង់​ដឹង​រសជាតិ​យ៉ាង​ណា កុំ​ចាំ​យូរ​ទៅ​រក​នៅ​ផ្លូវច្រកចូលសាលាជ័យថាវីឃើញ​ហើយ។

 

 

មើលវីដេអូ​ខាង​ក្រោម​នេះ​ហើយ​ដឹងតែ​ចង់​ញ៉ាំ​ហ្ម៎ង!

 

 

 

អត្ថបទ៖​ពិសី

Source link

៧យ៉ាងដែលអ្នកមិនដឹងពីសម្បុកត្រចៀកកាំ

សម្បុកត្រចៀកកាំ គឺជាអាហារប៉ូវកម្លាំងធម្មជាតិមួយប្រភេទដែលពេញនិយមបំផុត ជាពិសេសត្រូវបានគេស្គាល់ថាជា ឱសថបុរាណចិនដ៍ល្បីល្បាញ។ ហេីយចុះអ្នកបានដឹងពីអត្ថប្រយោជន៍និង ជំនៅទាក់ទងជាមួយអាហារមួយប្រភេទនេះដែរទេ? ខាងក្រោមនេះជាការពិតទាំង៧យ៉ាង ដែលអ្នកមិនធ្លាប់ដឹងពីសម្បុកត្រចៀកកាំ:

 

Photo Licssense

 

១. សម្បុកត្រចៀកកាំជាអាហារល្អបំផុតសម្រាប់ពោះទទេរ

សម្បុកត្រចៀកកាំត្រូវបានគេចាត់ទុកជាប្រភេទអាហារប៉ូវកម្លាំង។ ការបរិភោគវាមុនពេលទទួលអាហារ អាចជួយអោយសារពាង្គកាយយេីងស្រួបយកសារធាតុចិញ្ចឹមបានកាន់តែច្រើន។

 

២. ពណ៌ក្រហមលេីសម្បុកត្រចៀកកាំមិនមែនបានពីឈាមត្រចៀកកាំទេ

ខុសពីការយល់ឃេីញភាគច្រើន ពណ៌ក្រហមនៃសំម្បុកត្រចៀកកាំគឺបានមកពីសារជាតិអុកសុីដកម្ម រឺ សារធាតុរ៉ែដែលស្រូបបានពីបរិស្ថានខាងក្រៅ។

 

៣. សម្បុកត្រចៀកកាំជួយដល់ប្រព័ន្ធភាពសុាំមនុស្ស

សម្បុកត្រចៀកកាំមានសារជាតិ glycoprotein ខ្ពស់, growth factors និង neutral energetic property, ដែលជួយពន្លឿនល្បឿនប្រតិកម្មប្រព័ន្ទភាពសាុំមនុស្ស។

 

៤. សម្បុកត្រចៀកកាំជាអាហារសម្រស់

សម្បុកត្រចៀកកាំត្រូវបានគេស្គាល់ថាមានគុណប្រយោជន៏ ជួយសម្រស់អោយក្មេងជាងវ័យ និង ធ្វេីអោយស្បែកភ្លឺរលោង។ ការសិក្សាស្រាវជ្រាវបានបង្ហាញអោយឃេីញថា វា មានផ្ទុកepidermal growth factorខ្ពស់ ដែលមាននាទីជួយ ជួសជុលស្បែកនិងកោសិការបស់មនុស្ស។

 

៥. សម្បុកត្រចៀកកាំត្រូវបានគេជឿថាជួយពន្លឿនល្បឿនជា​សះស្បេីយពីជម្ងឺ

នៅពេលដែលទទួលទៀនសម្បុកត្រចៀកកាំក្នុងបរិមាណត្រឹមត្រូវ ជាតិប្រូតែអុីននិង សារជាតិចិញ្ចឹមប្លែកពីគេរបស់វា អាចជួយជម្រុញល្បឿនជាសះស្បេីយពីជម្ងឺមួយចំនួន ដូចជាហឺត រឺក៍ក្អកខ្លាំង។

 

៦. សម្បុកត្រចៀកកាំជាគ្រឿងជំនួយសុខភាពមនុស្សចាស់

តាំងពីសម័យបុរាណមក សម្បុកត្រចៀកកាំត្រូវបានគេប្រេីដេីម្បីកាត់ស្លេស ព្យាបាលរោគក្គកស្ងួត និងរោគល្ហិតល្ហៃអស់កម្លាំង ដែលបញ្ហាគេចមិនផុតនៅពេលដែលយេីងចម្រើនវ័យ។ វាថែមទាំងជួយធ្វេីអោយមានចំណង់បរិភោគអាហារឡេីងវិញ ជួយប្រព័ន្ធរំលាយអាហារ និងដំណេីរការពោះវៀនធំទៀតផង។

 

៧. សម្បុកត្រចៀកកាំជាអាហារបន្ថែមដ៌ល្អសម្រាប់ការលូតលាស់កុមារ

តាមរបកគំហេីញជីវៈវិទូ សម្បុកត្រចៀកកាំមានផ្ទុកប្រូតែអុីន អាសុីតអាមីណូ និងរ៉ែដែលមានសារៈសំខាន់ចំពោះសុខភាព។

ការញាំសម្បុកត្រចៀកកាំជាប្រចាំ អាចជួយការពារពីរោគគ្រុនផ្តាសាយ។ វាថែមទាំងជួយដល់ដំណេីរការសួត និងតម្រងនោម ហេីយនិងជួយការពារការប្រតិកម្មនានាពីមជ្ឃដ្ឋានខាងក្រៅផងដែរ។

 

សម្រាប់មិត្តអ្នកអានចង់ស្វែងរកផលិតផលសម្បុកត្រចៀកកាំសុទ្ធ ១០០ ភាគរយ Sabay ដើរ សូមណែនាំទឹកត្រចៀកកាំបូរីបូកគោ យោងតាមបទពិសោធន៍ក្រុមការងារធ្លាប់ និងកំពុងប្រើប្រាស់ជាប្រចាំ ហើយក៏បានចុះទៅទស្សនាដល់ទីកន្លែងផលិតផងដែរ។ សម្បុកត្រចៀកកាំបូរីបូកគោ មិត្តអ្នកអានអាចរកបានតាមរយៈទំព័រ Borey Bokor Birdnest សំបុកត្រចៀកកាំបូរីបូកគោ ។ ទាក់ទងទូរសព្ទលេខ ៖ 017 289 899 ។

Advertorial

 

Source link

ញ៉ាំ​បបរ​ជក់មាត់​ជាមួយជ្រក់​​គ្រប់​មុខ​ទឹក​ក្រូច​ឆ្មា​រ

បបរ​គឺ​ជា​អាហារ​សម្រន់​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំ​នៅ​ពេល​ឈឺ​ ឬ​ពេល​យប់​ ដោយ​សារ​វា​ទន់​ងាយ​ស្រួល​រំ​លាយ​។​ តែ​ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា​ធុញ​ព្រោះ​ញ៉ាំ​វា​ជាមួយ​មុខ​ម្ហួប​ដដែល​ៗ​ដូចជា​៖​ ត្រីងៀត​ សាច់គោងៀត​ សាច់ជ្រូកផាត់​ ពងទាប្រៃ​ ឬ​ឆៃពៅ​ជាដើម​។​ ថ្ងៃ​នេះ​ Sabay​ ដើរ​សូម​ណែនាំ​ជូន​នូវ​មុខ​ម្ហូប​ជ្រក់​គ្រប់​មុខ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មា​ វា​ហាក់​ដូច​ជា​សាមញ្ញា​តែ​មាន​រស​ជាតិ​ពិសេស​ដែល​ធានា​ថា​អ្នក​ចង់​ញ៉ាំ​ហើយ​ញ៉ាំ​ទៀត​។

 

??????????

ជ្រក់​គ្រប់​មុខ​នេះ​ធ្វើ​ឡើង​ដោយ​លាយ​ជាមួយ​ហៃប៊ី​ ជ្រក់​ស្ពៃ​ ​ឆៃពៅ​ ​ជ្រក់​គល់​ខ្ទឹម​ សាច់​ជ្រូក​ផាត់​ ​សណ្តែក​ដី​លីង​ ​លាយ​ច្របល់​ចូល​គ្នា​ជាមួយ​ទឹក​ក្រូចឆ្មា​ និង​ស្ករ​បន្តិច​។​ វា​មាន​រសជាតិ​ល្មម​ មិន​ប្រៃ​ពេក​ មិន​ផ្អែម​ពេក​ តែ​ជូរ​តិច​ៗ​ស័ក្តិសម​នឹង​ញ៉ាំ​ជា​មួយ​បបរ​ស​។​ ហើយ​ការ​លាយ​បញ្ចូល​គ្នា​នៃ​គ្រឿង​ផ្សំ​ជា​ច្រើន​មុខ​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​វា​ជា​មុខ​ម្ហូប​ដ៏​សម​ស្រប​មួយ​ដែល​គួរ​ញ៉ាំ​ជាមួយ​បបរ​ស​។​​

 

third

 

អាសយដ្ឋាន៖ ហាង​បបរ​ស​សូរិយា​ ​(កែងផ្លូវ​ ១៤២​ និង​ផ្លូវ​ ៨១​ ក្រោយ​ផ្សារ​សូរិយា​)​

​អត្ថបទ​៖​ Sam

Source link