អាហារ

ទិញទឹកដោះគោធម្មជាតិខ្មែរពិតៗនៅឯណា?

រាល់ដងទិញទឹកដោះគោម្តងៗមិនដឹងថាជាទឹកដោះធម្មជាតិឬអត់ ហើយមិនដឹងមានប្រភពមកពីណាច្បាស់លាស់។ ថ្ងៃនេះ Sabay ដើរសូមណែនាំនូវកន្លែងទិញទឹកគោះស្រស់ធម្មជាតិ Moo Moo Farms (មូមូហ្វាម) ដែលផលិតនៅកម្ពុជាដំបូងបំផុត។

 

ទឹកដោះគោ Moo Moo Farms គឺជាទឹកដោះធម្មជាតិដែលផលិតឡើងដោយឆ្លងកាត់ប្រព័ន្ធអនាម័យ និងការសម្លាប់មេរោគត្រឹមត្រូវ។ វាបានបង្កើតឡើងដោយជនជាតិអាមេរិក ដែលវាបានផ្តល់ជូនការងារដល់ប្រជាជនកម្ពុជាដល់ទៅ ១១ នាក់។

 

moo-moo-milk%e1%9f%a1

cow
វាផ្តល់ជូននូវចំណុះបីប្រភេទ៖ ០,៥ លីត្រ ១ លីត្រ និង ៥ លីត្រ ដែលមានតម្លៃ ១,៥ ដុល្លារ ២,៥ ដុល្លារ និង ៥ ដុល្លារ ទៅតាមចំណុះរបស់វា។ ហើយអ្នកអាចរកទិញបាននៅហាង Nature Garden, Super Duper និងហាងចែកចាយមួយចំនួនទៀត។

 

ទំនាក់ទំនង៖០៩៦ ៨២៤ ១៦៧៤

Source link

ប្លែក​​មាត់​ប្លែក​​អារម្មណ៌ពី Volcano King

បើ​សិន​ជា​មិត្ត​អ្នក​អាន​កំពុង​ស្វែង​កន្លែង​ញ៉ាំ​អី​ដែលមាន​រក​បរិយា​កាស​ស្ងប់​ស្ងាត់​បែប​ឯក​ជន​កុំ​ភ្លេច​​Volcano King។ ទៅ​ដល់​ទីនោះ​ភ្លាមលោក​អ្នក​នឹង​មាន​អារម្មណ៌​ដូច​កំពុង​ដើរ​នៅ​ក្នុង​ទី​ក្រុងចាស់​មួយ​អី​ចឹង ព្រោះ​ក្នុង​ហាងVolcano King ពោរ​ពេញ​ទៅ​ដោយ​គំនូរគូ​ដោយ​ដៃ​និយាយ​ពី​ប្រទេស​ផ្សេងៗជាច្រើន​ ធ្វើ​ឲ្យ​មាន​អារម្មណ៏​ប្លែក​ម៉្យាង។​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​រសជាតិ​ម្ហូប​របស់ Volcano Kingតែ​ម្តង។  Volcano King​មាន​បម្រើ​អាហារ​សម្រន់​គ្រប់​មុខ​ដូចជា៖ មីតុង​យ៉ាំដុត​ឈីស សាឡាត់​មាន់ផ្ទុះ សាច់ថៃ សាច់BBQ នំបុ័ង​ប្រហិត​អ៊ីតាលី ប្រហិត​ភ្នំ​ភ្លើង​ដុត​ឈីស​ទឹក​ដោះ​គោ​និង​មាន​ភេស្ជជៈ​ឈ្ងុយ​ឆ្ងាញ់​ត្រជាក់​ចិត្ត​ទៀត​ផង។

 

photo-license-1-gifbbbb

 

photo-license-1-gifnnnnnnghgg

 

photo-license-1

 

photo-license-1-gifmm
Volcano King មាន​ទីតាំង​នៅ​ក្រោយ​Domino PizzaជិតIFL លើ​ផ្លូវ​លេខ​១១៨ ឬ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ០៧០ ៥៣៥ ៥៣៣។

Source link

តើដឹងទេថាអំបិលជាឃាតករលាក់មុខ?

បើ​យោង​តាម​ប្រសាសន៍​សាស្ត្រា​ចារ្យ​ផ្នែក​អាហារូបត្ថម្ភ​លោក​ Rachel Jonhson នៃ​សកល​វិទ្យាល័យ​វ័រមុន​​ បាន​ឲ្យ​ដឹង​ថា៖​ ប្រសិន​បើ​រាង​កាយ​របស់​យើង​ផ្ទុកសារ​ធាតុ​សូដ្យូម​ (ជាតិអំបិល)​ ជ្រុល​វា​ធ្វើ​ឲ្យ​ ដែល​វា​ធ្វើ​ឲ្យ​មាន​សម្ពាធ​ដល់​បេះដូង​។​ ការ​ប្រើប្រាស់​កម្រិត​សូដ្យូម​ខ្ពស់​បង្ក​ឲ្យ​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ច្រើន​ដូច​ជា​៖​ ដាច់​សសៃ​ឈាម​ខួរ​ក្បាល​ មហា​រីក​ក្រពះ​ ខូច​តម្រង​នោម​ ពុក​ឆ្អឹង​ និង​លើស​ឈាម​ជា​ដើម​។​

 

main-image

ការ​ទទួល​ទាន​កម្រិត​សូដ្យូម​ដែល​សមស្រប​គឺ​ក្នុង​បរិមាណ​ទាប​ជាង​ ១៥០០​ មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដែល​មាន​នៅ​ក្នុង​អំបិល​ ៣,៧៥​ ក្រាម​ ឬ​បីភាគបួនស្លាប​ព្រា​កាហ្វេ​។​ ហេតុអ្វី​បាន​ជា​យើង​គួរ​ទទួល​អាហារ​ដែល​មាន​ជាតិ​សូដ្យូម​តិច​?​ កម្រិត​សូដ្យូម​ខ្ពស់​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ វា​ធ្​វើសារ​ពាង្គកាយ​ហើម​ដោយ​សារ​វាផ្ទុក​កម្រិត​ជាតិ​ទឹក​លើស​កម្រិត​ ហើយ​អាហារ​ប្រៃ​រមែង​មាន​ជាតិ​ខ្លាញ់​ និង​កាឡូរី​ខ្ពស់​ដែល​ធ្វើ​ឲ្យ​កើន​ទម្ងន់​ និង​ធាត់​ជ្រុល​។​

 

​អត្ថបទ៖​ Sam​

​ប្រភព​៖​ http://www.livescience.com/36256-salt-bad-health.html


Source link

ពេលល្អបំផុតដែលគួរញ៉ាំភេសជ្ជៈប៉ូវកម្លាំង

ធ្លាប់មានអារម្មណ៍ថាដូចជា Superman ដែរទេនៅពេលដែលញ៉ាំភេសជ្ជៈប៉ូវកម្លាំងម្តងៗ?​ ថ្ងៃនេះ​ Sabay​ ដើរ​សូម​ណែនាំ​នូវ​ដំបូន្មាន​មួយ​ចំនួន​ទាក់ទង​នឹង​ពេលវេលា​ដែល​គួរ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​កម្រិត​សម​ស្រប​ដែល​គួរ​ញ៉ាំ​វា​៖​

 

​គួរ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅ​ពេល​ដែល​អ្នក​បញ្ចេញ​កម្លាំង​កាយ​ខ្លាំង​ ដូចជា​នៅ​ពេល​ដែល​លេង​កីឡា ​ហាត់ប្រាណ​ ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​បញ្ចេញ​កម្លាំង​កាយ​ខ្លាំង​ជាង​ធម្មតា​ ដោយ​សារ​តែ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នេះ​ផ្តល់​ឲ្យ​អ្នក​នូវ​ថាមពល​បន្ថែម​ ដើម្បី​កាត់​បន្ថយ​ភាព​នឿយហត់​។​

energy-drink-main-image

 

​ក្រៅ​ពី​នេះ​ប្រសិន​បើ​អ្នក​សិក្សា​ ឬ​ធ្វើ​ការ​ដល់​យប់​ ឬ​ថែម​ម៉ោង​ លោក​អ្នក​ក៏​អាច​ញ៉ាំ​វា​ដើម្បី​ដាស់​ស្មារតី​បាន​ផង​ដែរ​ ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​សារ​ធាតុ​កា​ហ្វេ​អ៊ីន​ខ្ពស់​។​ វា​ជួយ​ឲ្យ​អ្នក​អាច​ផ្ចង់​អារម្មណ៍​ក្នុង​ការ​គិត​បាន​ល្អ​។​

 

​បើទោះបី​ជា​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​គុណភាព​ប្រយោជន៍​មួយ​ចំនួន​ក៏​ដោយ​ ក៏​វា​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ប្រសិន​បើ​អ្នក​ញ៉ាំ​វា​ជា​ប្រចាំ​ និង​ខុស​កាលៈ​ទេសៈ​។​ វា​អាច​បង្ក​ផល​ប៉ះ​ពាល់​ផ្សេង​ៗ​ដូច​ជា​ជម្ងឺ​ទឹក​នោម​ផ្អែម​ ឬ​អស់​កម្លាំង​ខ្លាំង​នៅ​ពេល​ដែល​សារធាតុ​បង្កើន​កម្លាំង​របស់​ភេសជ្ជៈ​នេះ​ជ្រាប​ចេញ​ពី​ខ្លួន​របស់​អ្នក​។​

 
​គួរ​ចងចាំ​ថា​មិន​គួរ​ញ៉ាំ​វា​ម្តង​ទាំងអស់​នោះ​ទេ ​ត្រូវ​ញ៉ាំ​វា​ម្តង​បន្តិចៗ​ដោយ​ប្រើ​រយៈពេល​ ២​ ម៉ោង​ពេល​ញ៉ាំ​មួយ​កំប៉ុង​ ដើម្បី​ជៀស​វាង​ការ​បាក់​កម្លាំង​ជ្រុល​ និងវិលមុខ​នៅ​ពេល​ដែល​អស់​សារ​ធាតុ​ជំនួយ​កម្លាំង​ទាំង​នោះ​។​ ម្យ៉ាង​វិញ​ទៀត​គួរ​ញ៉ាំ​វា​ចន្លោះ​ពី​ម៉ោង​ ៩:៣០​ ព្រឹក​ដល់​ម៉ោង​ ៥:៣០​ ល្ងាច​បន្ទាប់​ពី​ញ៉ាំ​អាហារ​ទ្រាប់​ពោះ​ហើយ​។​

 

​ប្រែ​សម្រួល​ដោយ​៖​ Sam​

​ប្រភព​៖​ http: wikihow

 

Source link

សៀវម៉ៃរាត្រីមិនសាកពិតជាស្តាយក្រោយ

 

ការ​ញ៉ាំ​អាហារ​ប្លែក​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​ និង​រីករាយ​ដើម្បី​បំភ្លេច​ជីវិត​ស្មុគ​ស្មាញ​។​ ​ថ្ងៃនេះ​ Sabay​ ដើរ ​សូម​ណែ​នាំ​នូវ​សៀវម៉ៃ​រាត្រី​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​លេង​យប់​ ក៏​ដូចជា​អតិថិជន​ដែល​ស្វែង​រក​អាហារ​ញ៉ាំ​ប្លែក​ៗ​នៅ​ពេល​យប់​។​

 

photo-license

 

​សៀវម៉ៃ​នេះ​មាន​រសជាតិ​ឆ្ងាញ់​ជាប់​មាត់​ ហើយ​បន្ទាប់​ពី​បន្ថែម​ទឹក​ម្ទេស​ និង​ម្រេច​រួច​មក​ អ្នក​អាច​ជ្រលក់​វា​ជាមួយ​ឆា​ខ្វៃ​ដែល​មាន​សាច់​នំ​ទន់​ល្មើយ​ដែល​ត្រូវ​គ្នា​ម៉ាច់​នឹង​សៀវ​ម៉ៃ​ពិសេស​នេះ​តែ​ម្តង​។​ ​បន្ថែម​ពី​នេះ​ហាង​សៀវម៉ៃរាត្រី​ក៏​មាន​ផ្តល់​នូវ​ទឹក​តែ​ស្លឹក​តើយ​ដ៏​ក្រអូប​ឈ្ងុយ​ឥត​គិត​ថ្លៃ​ដើម្បី​ធ្វើ​ឲ្យ​រសជាតិ​អាហារ​កាន់​តែ​មាន​ឱ​ជា​រស​បន្ថែម​មួយ​កម្រិត​ទៀត​។​ ប្រសិន​អ្នក​ចង់​ញ៉ាំ​អាហារ​ផ្សេង​ពីនេះ​ ហាង​សៀវម៉ៃ​រាត្រី​ក៏​មាន​ផ្តល់​ជូន​​គាវ​ បាយ​ផាក់​ឡូវ​ ម៉ីស៊ុប​ និង​បាយ​សាច់​ជ្រូក​ពិសេស​ផង​ដែរ​។​

 

​ហាង​សៀវ​ម៉ៃ​រាត្រី​
​ម៉ោង​បើក​៖ ៧​ យប់​ដល់​ទាប​ភ្លឺ​
​អាសយដ្ឋាន​៖ ផ្លូវ​ ២៤០​ នៅ​ឈាង​ Lotteria​ ផ្លូវ​មុនីវង្ស​
​ទូរសព្ទ​៖ ០៩៨​ ៤៣៤​ ៤៤៤​

 

អត្ថបទ៖ Sam

Source link

ទឹកជ្រលក់២រសជាតិ ចែ ម៉ី សាលាចិនបាត់ដំបង ឆ្ងាញ់នោះឆ្ងាញ់

ហាង​ប្រហិត​ចៀន​ឈ្ងុយ​ឆ្ងាញ់​បាន​មក​ដល់​ទៀត​ហើយ ​សម្រាប់​អ្នក​ចួលចិត្ត​ជួបជុំ​គ្នា​ញ៉ាំ​អី​លេង​ពេល​ល្ងាចៗ​ឡើង។ បើ​និយាយ​ពី​ប្រហិត​ចៀន​មិត្ត​អ្នក​អាន​ប្រាកដ​ជា​ធ្លាប់​ញ៉ាំ​ហើយ ​ប៉ុន្តែ​ដោយសារ​តែ​រសជាតិ​ទឹក​ជ្រល់​ប្រហិត​ដ៏​ឆ្ងាញ់​របស់​ហាង Mr.F3 ទើបSabayដើរ​ ចង់​ណែនាំ​ឲ្យ​មិត្ត​អ្នក​អាន​ស្គាល់​ហើយ​សាក​ញ៉ាំ​ទាំង​អស់​គ្នា។ ហាង​Mr.F3 មិន​ត្រឹម​តែ​មាន​ប្រហិត​ចៀន​ទឹក​ជ្រលក់​ឈ្ងុយ​ឆ្ងាញ់​នោះ​ទេ ហាង​នេះ​ក៏​មាន​លក់​ដូចជា បុកល្ហុង គាវ​ស្នូល​សៀវម៉ៃ ស្លាប​មាន​បំពង នំ​បញ្ចុក​សម្ល​ណាំយ៉ា នំ​បញ្ចុក​សម្លខ្មែរ​ទៀត​ផង ។ ​បើ​ចង់​ញ៉ាំ​ប្រហិត​ឆ្ងាញ់​កុំភ្លេច Mr.F3 ណា‌‌ Callកម៉្មង​ពេល​ណា​បាន​ពេល​នឹង​តែ​ម្តង !!

 

%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%a0%e1%9e%b7%e1%9e%8f%e1%9e%85%e1%9f%80%e1%9e%93

 

%e1%9e%94%e1%9e%bb%e1%9e%80%e1%9e%9b%e1%9f%92%e1%9e%a0%e1%9e%84

 

%e1%9e%82%e1%9e%b6%e1%9e%9c%e1%9e%94%e1%9f%86%e1%9e%96%e1%9e%84

 

%e1%9e%93%e1%9f%86%e1%9e%94%e1%9e%89%e1%9f%92%e1%9e%85%e1%9e%bb%e1%9e%80-02

 

ហាង Mr.F3 មាន​ទីតាំង​នៅ​ក្រោយ​ចំហៀង​ពេទ្យ​ព្រះកុសមៈ និងទីតាំង​ទី២​នៅ​ ផ្ទះលេខ ៦៨ ផ្លូវ ១៣៤ ផ្សារ​ដេប៉ូ២ ក្រោយ​ឡឺ​ប្រស៊ីដង់ ឬ​អាច​ទំនាក់​ទំនងកម៉្មងតាម​លេខ ០៧០ ៧៣៧ ៦៩៦។

 

អត្ថបទ៖ ពិសី

Source link