ព័ត៌មានខ្មែរ

សម្តេច ហ៊ុន សែន នឹង​ចូល​បង់​ផាកពិន័យ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​នៅ​ចុង​សប្តាហ៍​នេះ​

សម្តេច ហ៊ុន សែន នឹង​ចូល​បង់​ផាកពិន័យ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​នៅ​ចុង​សប្តាហ៍​នេះ​

13494989_1035432309838599_8984684571807735852_n

​រាជធានី​ភ្នំពេញ​៖​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន គ្រោង​នឹង​ចូលខ្លួន​ទៅ​បង់​ការផាកពិន័យ ចំពោះ​ការមិន​ពាក់មួក​សុវត្ថិភាព ពេល​ជិះ​ម៉ូតូ នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង ។ តាម​ព័ត៌មាន​សម្តេច​នឹង​ចូលទៅ​បង់ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ

​២០១៦​ខាងមុខនេះ នៅ​ប៉ុស្តិ៍នគរបាល​ចតុមុខ វេលា​ម៉ោង​៩​ព្រឹក ។​
​តាម Facebook សម្តេច ហ៊ុន សែន បាន​បញ្ជាក់ដែរថា សម្តេច​មិន​ត្រឹមតែ​បង់​ការផាកពិន័យ​ខ្លួនឯង​ទេ សម្តេច​ក៏បាន​បង់​ផាកពិន័យ សម្រាប់​ម្ចាស់​ម៉ូតូ​ដែល​ជិះ​ជាមួយគ្នា​ផងដែរ ។​
​សម្តេច​បាន​សរសេ​រយ៉ា​ង​ដូច្នេះ​ថា «​ខ្ញុំ​ទទួល​បង់ពិន័យ​សំរាប់​ខ្លួនឯង​ផង និង​សំរាប់​ប្អូន​ម្ចាស់​ម៉ូតូ​ផង បើទោះបីជា​ម៉ូតូ​អត់​ផ្លាកលេខ​ជា កំហុស​របស់​ម្ចាស់​ម៉ូតូ​ក៏ដោយ ដើម្បី​សម្រាល​នូវ​ការលំបាក​របស់គាត់ និង​ទុក​លទ្ធភាព​ឱ្យ​គាត់​ទៅធ្វើ​ផ្លាកលេខ​»​។ សម្តេច​បន្តថា «​ខ្ញុំ​បានដឹង​ជាមុន​ហើយ​ថា បើទោះបី​ខ្ញុំ​សុំ​អភ័យទោស​ជា​សាធារណៈហើយ​ក៏ដោយ ក៏​នគរបាល​នៅតែ​ផាកពិន័យ​ខ្ញុំ​ដដែល ព្រោះ​ខ្ញុំ​បាន​សាង​នូវ​កំហុស​រួចស្រេច​ទៅហើយ​។ ម្យ៉ាងទៀត អភ័យឯកសិទ្ធិសភា​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងទៀត​គ្មាន​មាត្រា​ណាមួយ ផ្តល់​សិទ្ធិ​ឱ្យ​សមាជិកសភា ឬ​នាយករដ្ឋមន្ត្រី​រួច​ផុតពី​ការផាកពិន័យ​ដោយ​នគរបាល​ចរាចរ​ណ៌​នោះដែរ នៅពេលដែល​យើង​បំពាន​ច្បាប់​ទាំង​មិន​ពាក់មួក​សុវត្ថិភាព និង​ទាំង​ទោចក្រយានយន្ត​គ្មាន​ផ្លាកលេខ​។​
​យ៉ាងណាក៏ដោយ​កោតសរសើរ​ដល់​នគរ​បាល​ស្រុក​ស្រែអំបិល​ខេត្តកោះកុង ដែល​អនុវត្ត​ន៌​ច្បាប់​ដោយ​គ្មាន​ការរើសអើង និង​មិន​ខ្លាច​អំណាច​អ្នកធំ​រាប់ទាំង​នាយករដ្ឋមន្ត្រី​ផង​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​គាំទ្រ​ខ្ញុំ​ទាំងអស់​កុំ​ថ្នាំងថ្នាក់​ជាមួយ នគរបាល​ដែល​ផាកពិន័យ​ខ្ញុំ​តែ​ផ្ទុយទៅវិញ​ត្រូវ​លើកទឹកចិត្ត និង​យក​ធ្វើជា​គំរូ​នៃ​ការអនុវត្ត​ន៌​ច្បាប់​»៕

13494989_1035432309838599_8984684571807735852_nfn-2016-06-22-19-37-09-0

Source link

ស្ថានភាព​នយោបាយ​បច្ចុប្បន្នកំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​និង​សន្តិសុខ​សង្គម​

អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច ព្រួយបារម្ភ​ខ្លាច​ចាញ់ឆ្នោត​នៅក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គូប្រជែង​ដ៏​ខ្លាំងក្លា​របស់ខ្លួន​។ ទន្ទឹមនឹងនេះ​ក្រុមអ្នកវិភាគ​បាន​បញ្ជាក់ថា រាល់​ល្បិចកល​និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​បាន​ដឹងឮ​អស់​ទៅហើយ​។ ដូច្នេះហើយ​ទើប​គណបក្សកាន់អំណាច​ព្រួយបារម្ភ​កាន់តែខ្លាំង​អំពី​ការបាត់បង់​ប្រជាប្រិយភាព និង​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

អ្នកសង្កេតការ​ឯករាជ្យ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការ​ធ្វើទុក្ខបុកម្នេញ​លើ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុងតែ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​ប្រជាប្រិយភាព ព្រោះ​ឆាកល្ខោន​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្គាល់​មុខមាត់​អ្នករៀបចំ​ឈុត​ឆាក​រួចជាស្រេច​ទៅហើយ​។ លើស​នេះ​ទៅទៀត​ការចាប់​ឃុំខ្លួន​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយរូប គឺ​លោក នី ចរិយា បានធ្វើ​ឲ្យ​មហាជន​រិះគន់​ទៅលើ​គណបក្សកាន់អំណាច​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់តែខ្លាំង​ថែមទៀត​។ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​នោះ គឺ​អំពើចោរកម្ម​លួច​ឆក់​ប្លន់ កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន​នៅតែ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ដើម្បី​ដោះស្រាយ​ជីវភាព ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនបាន​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ​ទេ ហើយ​គិតតែ​ពី​រឿង​បង្កើត​បញ្ហា​ផ្សេងៗ​ដើម្បី​គា​ម​សង្កត់​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្សជំទាស់ ក្រុមមន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ថ្កោលទោស​ជា​បន្តបន្ទាប់​។

អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ថា វិបត្តិ​នយោបាយ​បច្ចុប្បន្នកំពុង​ស្ថិតនៅក្នុង​ភាពជាប់គាំង​និង​មាន​អស្ថិរភាព​នយោបាយ​ដែល​រដ្ឋាភិបាល​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​នៅក្នុង​សង្គម​ដូចជា ការ​ចាប់ចង​មន្ត្រី​គណបក្សជំទាស់ ការ​ចាប់ចង​មន្ត្រី​សិទ្ធិមនុស្ស និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​នៅតែ​កើតមាន​ឥតឈប់ឈរ​។ លើស​នេះ​ទៅទៀត​សមត្ថកិច្ច​និង​ប្រព័ន្ធតុលាការ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ការពារ​ផលប្រយោជន៍​នយោបាយរ​បស់​គណបក្សកាន់អំណាច ហើយ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​។ មានន័យថា​ក្រុម​បញ្ហា​កើតឡើង​គណបក្សកាន់អំណាច​មិនអាច​បិទបាំង​ការពិត​បានទេ ព្រោះ​ឆ្លងកាត់​ការបោះឆ្នោតជាតិ​៥​អាណត្តិ​កន្លងទៅនេះ ម្ចាស់ឆ្នោត​មើលឃើញ​គ្រប់​ទង្វើ​ទាំងឡាយ​របស់​អ្នកនយោបាយ​អស់​ទៅហើយ​។

​អ្នកនយោបាយ​ជើងចាស់​មួយចំនួន​បានបញ្ជាក់​ថា ស្ថានភាព​បច្ចុប្បន្នកំពុង​វិលត្រឡប់​ទៅរក​ដូច​អ្វីដែល​ធ្លាប់​កើតមាន​កាលពីមុន​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ មុនពេល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្សជំទាស់​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​។ ជាមួយគ្នានេះ​អ្នកវិភាគ​បញ្ហា​សង្គម​បាន​លើកឡើងថា ភាព​តានតឹង​ផ្នែក​នយោបាយ​បច្ចុប្បន្នកំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​សន្តិសុខ​សង្គម ហើយ​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួលរង​នូវ​ផលប៉ះពាល់​។ ក្រុមអ្នកវិភាគ​បានលើកឡើង​ទៀតថា ពាក្យ​សន្តិភាព​មិនមែន​មានន័យ​ថា ប្រទេស​នោះ​គ្មាន​សង្គ្រាម​ឬ​គ្មាន​ការ​បង្ហូរឈាម​នោះទេ គឺ​ត្រូវ​ធានា​ឲ្យ​សង្គម​ទាំងមូល ប្រជាពលរដ្ឋ​ទូទាំងប្រទេស​មាន​សន្តិភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ហើយ​អាច​រស់នៅ​ដោយ​សុខសាន្ត​៕

13442226_243655396026543_7086402855013503717_n 13442372_809600139141950_3619028049301186056_n

Source link

ពលរដ្ឋ​នៅ​ស្រុក​បាទី​មួយក្រុម ស៊ីឈ្នួល​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ឲ្យ​ថៅកែ​នៅ​ច្បារអំពៅ​

ពលរដ្ឋ​នៅ​ស្រុក​បាទី​មួយក្រុម ស៊ីឈ្នួល​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ឲ្យ​ថៅកែ​នៅ​ច្បារអំពៅ​

suga fake

​តាកែវ ៖ សកម្មភាព​ស៊ីឈ្នួល​ផលិត​ស្ករត្នោត​ក្លែង​ក្លែង​បាននិងកំពុង​កើតមាន​នៅក្នុង​ភូមិ​ថ្ម​សរ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ដើម្បី​លើក​ឲ្យ​ថៅកែ​ដ៏​ល្បី​១​រូប​នៅ​ផ្សារ​ច្បារអំពៅ ។ ប្រភព​ព​តិ​មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្ម​សរ​បាន​ប្រាប់ថា ពួកគាត់​មាន​ជីវភាព​រីកចម្រើន​បន្ទា​ប់​ពី

បាន​លោក​ថៅកែ​ម្នាក់​នៅ​ផ្សារ​ច្បារអំពៅ​បាន​បោះទុន​អោយ​ពួកគាត់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​។​តែ​ប្រជាពលរដ្ឋ​មិន​មិនដឹងថា​ថៅកែ​រូបនោះ​ឈ្មោះ​អី​ទេ ព្រោះ​គេ​មិន​ប្រាប់់​ឈ្មោះ ។ យោងតាម​សេចក្ដី​រាយ​ការ​ណ៏​បានអោយដឹងថា​៖​ការផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​ប្រើប្រាស់​វត្ថុធាតុដើម​រួមមាន​ស្ករសរ ទឹក ប្រេងសណ្ដែក អំបិល និង​វត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត​។ ពលរដ្ឋ​បន្តទៀតថា​ក្រោយ​កា​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំងនេះ​រួច​ពួកគាត់​នាំគ្នា​យក​ស្ករ​ទាំងនោះ​ដឹក​តាម​រថយន្ដ​ឬរ​ម៉ក​យកទៅអោយ​លោក​ថៅកែ​នៅ​ផ្សារ​ច្បា​អំពៅ​ទាំងអស់ ហើយ​ការផលិត​ស្ករ​របស់​អ្នកភូមិ​ថ្ម​សរ​ក្នុង​មួយថ្ងៃ​មិន​ក្រោម​១០​តោន​នោះទេ​។ ពលរដ្ឋ​បន្ត​អោយដឹងទៀតថា​ការដែល​ពួកគាត់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ​បាន គឺមាន​ការផ្ដល់​ទុន​ពី​ថៅ​ម្នា​ក់នៅ​ច្បារអំពៅ​ដោយ​គាត់​បាន​ដឹក​ស្ករសរ​យកមក​អោយ​ពួកគាត់​រាប់​តោន​ពេល​ផលិត​ហើយ​លោក​ថៅកែ​រូបនោះ​បានមក​ប្រមូល​ស្ករត្នោត​ក្លែងក្លាយ​នេះ​ទៅ​ចូល​ឃ្លាំង​របស់គាត់​វិញ​ឬ​ពេលខ្លះ​ពួ​គាត់​ផលិត​រួច​ដឹកយក​ទៅដោយ​ខ្លួនឯង​។ ករណីនេះ​លោក កេ​ត ព្រង់ ប្រ​ធា​មន្ទី​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តតាកែវ​បាន​បដិសេធថា​លោក​នៅ​មិនទាន់​ទទួលបាន​ព័​ត៏​មាន​នេះ​នៅឡើយ​ទេ ។ លោក​បន្ដទៀតថា​ការផលិត​ស្ករត្នោត​ក្លែងក្លាយ​ខុសពី​វត្ថុធាតុដើម​គឺ​ខុសច្បាប់​ហើយ​ការផលិត​បែបនេះ​គឺ​ខុស​ទាំងស្រុង​ព្រោះ​មិនមាន​ច្បាប់​អនុញ្ញាតិ​នោះឡើយ​។ បើទោះជា​លោក កេ​ត ព្រង់ អះអាង​បែបនេះ​ក៏ដោយ​តែ​លោ​កថា​មិន​ហា៑ន​ចុះទៅពិនិត្យ​ដោយផ្ទាល់​នោះទេ ដោយ​លោក​ចាំមើល​ខាង​ក្រុមមន្ត្រី​មូលដ្ឋាន​ចុះទៅ​មួយ​ជំ​ហ៊ាន​សិន​ចាំ​លោក​ចុះទៅពិនិត្យ​តាម​ក្រោយ​។​ជុំវិញ​ករណី​ខាងលើ​អ្នកយក​ព័​ត៏​មាន​យើង​នៅ​មិនអាច​រក​ឈ្មោះ​លោក​ថៅកែ​នៅ​ផ្សារ​ច្បា​អំពៅ​ដែលជា​អ្នក​ផ្ដល់ទុន​អោយមាន​ការផលិត​ស្ករ​ត្នោ​ក្លែងក្លាយ​នោះបាន​នៅឡើយ​ទេ​នឹង​បន្ត​ចាំមើល​សម​ត្ត​កិច្ច​ធ្វើការ​សិន​មើល​។​សូម​បញ្ជាក់ដែរថា​នាពេល​កនល្ងមក​ថ្មីៗ​នេះ​ខាង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដឹកនាំ​ដោយ​លោក​ឡុង​ស្រេង​ជា​អនុប្រធាននាយកដ្ឋាន​ធ្លាបបាន​រកឃើញ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​suga fake

Source link

បទល្មើស​ឈូសឆាយ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ពុំមាន​ការបង្ក្រាប​នៅឡើយ​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​និង​ដី​តំបន់ហាមឃាត់​កើតឡើង​កាន់តែច្រើន ហើយ​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​នៅពេល​យប់​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ហេតុនេះហើយ​ទើប​ពួកគាត់​មាន​សេចក្ដី​ព្រួយបារម្ភ​ខ្លាចក្រែង​ព្រៃ​លិច​ទឹក​ជាប់​បឹង​ទន្លេសាប​ក្នុង​ឃុំ​ចំណារ ត្រូវ​វិនាស​ហិនហោច​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

ប្រភពពី​ប្រជាពលរដ្ឋ​ឃុំ​ចំណារ​ក្រោម បាន​ឲ្យ​ដឹង​ទៀតថា​បទល្មើស​ឈូសឆាយ​ព្រៃ​លិច​ទឹក​និង​សកម្មភាព​ភ្ជួរ​ដី​នៅ​តំបន់ហាមឃាត់ សង្ស័យ​មានការ​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តំបន់​៣​ជម្រក​ត្រី​ពង​កូន និង​តំបន់​មួយចំនួនទៀត​រាប់រយ​ហិកតា​បានកើត​ឡើង​អស់​រយៈពេល​ប្រមាណ​១​ខែ​មកហើយ មិនឃើញ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ កន្លែង​ដែល​ទទួលរង​នូវ​ការ​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ច្រើនជាងគេ គឺ​នៅ​ចំណុច​ខាងជើង​ភ្នំ​ជី​មុ​ស ក្បែរ​មាត់បឹង​ទន្លេសាប ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ជលផល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ជាប់​មាត់បឹង​ទន្លេសាប​ជាបន្ទាន់ ព្រោះ​បទល្មើស​នោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី​ពង​កូន និង​ប៉ះពាល់​ដល់ទី​កន្លែង​ឃ្វារ​គោក្របី​របស់​ប្រជាពលរដ្ឋ​នៅ​រដូវប្រាំង​ផងដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ក្រុម​ជនល្មើស​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​បច្ចុប្បន្ន​ព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​ត្រូវ​វិនាស​ហិនហោច​ជា​បន្តបន្ទាប់​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ជាប់​មាត់បឹង​ទន្លេសាប​ក្នុង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ជាបន្ទាន់​កុំ​ឲ្យ​រាលដាល​តទៅទៀត​៕

image1701លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

Source link

ប្រធាន​និង​អនុប្រធាន​ច្រកទ្វារ​អន្តរជាតិ​បាវិត ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​រឿង​ដែល​ក្រសួង​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​នោះទេ​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ រឿងអាស្រូវ​ពុករលួយ​របស់លោក ខាត់ សារ៉ាត់ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​បាវិត និង​លោក គ​ន្ធា សីហា អនុប្រធាន​ច្រកទ្វារ​អន្តរជាតិ​បាវិត ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ដោយហេតុថា​លោក ខាត់ សារ៉ាត់ ក្នុងនាម​ជា​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​បាវិត បាន​បើកដៃ​ឲ្យ​លោក គ​ន្ធា សីហា ដែលជា​អនុប្រធាន​របស់ខ្លួន​ហើយ​ត្រូវជា​ក្មួយប្រុស​របស់ខ្លួន​ផង​នោះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ក្នុងនោះ​លោក គ​ន្ធា សីហា បាន​បើកដៃ​ឲ្យ​ក្មួយប្រុស​របស់ខ្លួន​ប្រមូល​លុយ​ពី​រថយន្តក្រុង​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អន្តរជាតិ​បាវិត បាន​ឲ្យ​ដឹងថា​ម្ចាស់​រថយន្តក្រុង​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ឆ្លងដែន​តាម​ច្រក​បាវិត ត្រូវមាន​ទំនាក់ទំនង​ជាមួយ​លោក គ​ន្ធា សីហា ទើប​អាច​ប្រកប​អាជីវកម្ម​ដោយ​រលូន គឺ​ត្រូវ​បង់លុយ​ថ្លៃ​ក្បាល​រថយន្ត​តាម​ការកំណត់​ជាប្រចាំ​។ ជាងនេះទៅទៀត​រថយន្ត​ក្រុង​ដឹកជញ្ជូន​ភ្ញៀវទេសចរ​មកពី​ស្រុក​យួន ឆ្លងកាត់​ច្រក​អន្តរជាតិ​បាវិត ហើយ​មាន​បង្កប់​ទំនិញគេចពន្ធ​នៅ​បាត​ខាងក្រោម​ត្រូវតែមាន​ទំនាក់ទំនង​ជាមួយ​លោក គ​ន្ធា សីហា ជាមុន​ទើប​អាច​គេច​ផុតពី​ការបង្ក្រាប​។ ឈ្មោះ គ​ន្ធា សីហា ទទួលបាន​អំណាច​ធំធេង​ពី​លោក ខាត់ សារ៉ាត់ ជា​ពូ​របស់ខ្លួន​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បែបនេះ ហើយ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក គ​ន្ធា សីហា ជា​ក្មួយប្រុស​របស់លោក ខាត់ សារ៉ាត់ ចូល​ធ្វើជា​នគរបាល​បាន​ប្រមាណ​២​ឆ្នាំ​ប៉ុណ្ណោះ ស្រាប់តែ​ទទួលបាន​តំណែង​ជា​អនុប្រធាន​ច្រក​អន្តរជាតិ​បាវិត យ៉ាង​ក្រអឺតក្រទម​។ ក្រោយ​ពេលដែល​ក្មួយប្រុស​របស់ខ្លួន​បានទទួល​តំណែង​ជា​អនុប្រធាន​ច្រក​អន្តរជាតិ​បាវិត​បែបនេះ លោក ខាត់ សារ៉ាត់ មិន​ប្រើប្រាស់​មន្ត្រី​ដទៃទៀត​ឲ្យ​ធ្វើ​ការងារ​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ដែល​បានមកពី​អំពើពុករលួយ​។ ប្រការ​នេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក ខាត់ សារ៉ាត់ និង​ក្មួយប្រុស​ឈ្មោះ គ​ន្ធា សីហា ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ ដើ​ម្ប​ឲ្យ​ថ្នាក់លើ​បាន​ដឹងឮ​និង​ចាត់វិធានការ​តាម​ស្ថានភាព​ជាក់ស្ដែង​។

អំពើពុករលួយ​ដ៏​ធំ​បំផុត​នោះ គឺ​លោក ខាត់ សារ៉ាត់ និង​ក្មួយប្រុស​ឈ្មោះ គ​ន្ធា សីហា បើកដៃ​ឲ្យ​ឈ្មួញ​បង្កប់​ទំនិញ​នៅ​បាត​រថយន្តក្រុង​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ លើស​នេះ​ទៅទៀត​រថយន្ត​កុងតឺន័រ​ដែល​ឆ្លងដែន​ពី​ទឹកដី​ខ្មែរ​ចូលទៅ​ដឹកទំនិញ​ក្នុង​ទឹកដី​យួន ត្រូវ​ឈ្មោះ គ​ន្ធា សីហា កំណត់​ឲ្យ​បង់លុយ​ក្នុង​រថយន្ត​១​គ្រឿង​ចាប់ពី​១៥០០​ដល់​៣០០០​ដុល្លារ ហើយ​លុយ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា ហូរ​ចូលក្នុង​ហោប៉ៅ​លោក ខាត់ សារ៉ាត់ និង​ក្មួយប្រុស​យ៉ាង​សុខ​ស្រួល​។ ប្រភពពី​មន្ត្រីនគរបាល​នៅ​ច្រក​អន្តរជាតិ​បាវិត មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ខាត់ សារ៉ាត់ និង​ក្មួយប្រុស​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ គឺ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ការពារ​គ្រប់ពេលវេលា​៕

007លោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារអន្តរជាតិបាវិត drr Bavet

Source link

កាំកុងត្រូល​ច្រក​តំបន់​ព្រំដែន​បី ស្រុក​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​នាំ​ត្រី​ក្លាស់​ស្សេ​ខូចគុណភាព​ពី​សៀម​មក លក់​លើ​ទីផ្សារ​ខ្មែរ​?

កាំកុងត្រូល​ច្រក​តំបន់​ព្រំដែន​បី ស្រុក​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​នាំ​ត្រី​ក្លាស់​ស្សេ​ខូចគុណភាព​ពី​សៀម​មក លក់​លើ​ទីផ្សារ​ខ្មែរ​?

fish thai3

 បាត់ដំបង​៖ តាម​សេចក្ដីរាយការណ៍ ពី​តំបន់​ព្រំដែន​បី ស្រុក រួម មាន ច្រក​អន្តរជាតិ​ដូង និង​ច្រក សួន​ស៊ុំ អូរ​អន្លក់ ស្រុក​កំរៀង  និង​ច្រក  អូ​រំដួល ភ្នំ​ព្រីក  និង​ច្រក គីឡូ​១៣  ភ្នំ​ដី និង​ច្រក​គីឡូ​លេខ​៩   ស្រុក​សំពៅ​លូន  គ្រឿង​ឱប​គោគ បរិភោគ ជា​គ្រឿង កំប៉ុង និង​ត្រី​ក្លាស់​ស្សេ ខូច

​ឬ​គ្មាន គុណភាព រាប់រយ​តោន ត្រូវបាន​ក្រុម​ឈ្មួញ នាំចូល​យកមក​លក់​ចែកចាយ​ពេញទី​ផ្សារ ខេត្តបាត់ដំបង​ដែល​គេ​ជឿថា គឺ​ដោយសារ មន្ត្រី កាំ​កុង​ប្រចាំ​ច្រក ព្រំដែន មិន​ធ្វើការ​ទប់ស្កាត់​ជា​ថ្នូរ​និង​លាភសក្ការៈ ។​
              ក្រៅពី​ត្រី​គ្មាន​គុណភាព​ប្រភព​ខាងលើ​បានអោយ​ដី​ង​ដែរ​ថា នៅ​ច្រក​អន្តជាតិ​ដូង​ស្រុក​កំរៀង​ក៏មាន​ការ នាំចូល​គ្រឿង​ឱប ភោគ បរិភោគ​ជា​គ្រឿង​កំប៉ុង ខូចគុណភាព ដោយឡែក ច្រក​អូរ អន្លក់​នៅពេល​យប់​មានការ​នាំចូល​ជ្រូក​រស់​និង សាច់ជ្រូក សាច់​ប្រហិត ។
           ដោយឡែក​ច្រក​អូរ​រំដួល ស្រុក​ភ្នំ​ព្រីក មានការ​នាំចូល​សាច់​ប្រហិត​ទាំង​ឡានៗ​ផងដែរ យកមក​ស្តុក​ទុក្ខ ចែកចាយ បន្ត  ។ ចំពោះ ច្រក​ភ្នំ​ដី​គីឡូ​១៣ និង​ច្រក​គីឡូ​៩ វិញ មានការ​នាំ​ត្រី​ខូចគុណភាព​រាប់រយ​តោន ដឺ​ក​យកមក​លក់​ចែកចាយ ពេញ ទីផ្សារ តាម បណ្ដាល ស្រុក និង​ខេត្តបាត់ដំបង ។​ប្រជាពលរដ្ឋ បានដាក់​កា​រស​ង្ស​យ័​ទៅ​ចំពោះ​មន្ដ្រី​ជំនាញ​តាម​ស្ថាប​ន័ ជា​ពី​សេស ផ្នែក​ជំនាញ​កាំកុងត្រូល ផ្ទាល់​តែម្ដង​ដែល​កំពុង ឈរ ប្រចាំការ​តាម​ច្រក ទាំង​នោះបាន​ត្រូវរ៉ូវ​ជាមួយ ប្រធាន​ច្រក បេ​ី​កដៃ​អោយ​ក្រុម ឈ្មួញ នាំ​ទំនិញ​និង ត្រី​ក្លាស សេ​ខូចគុណភាព នេះ​ចូល​។​
​ករណីនេះ​មន្ដ្រី​ជំនាញ បាន​និយាយ​ក្នុង​ភាព​អនាមិក​ថា​៖ ត្រី​ដែល​នាំចូល​នោះ​យកមក​ធ្វើជា​ចំណី​សត្វ ក្រពើ​។  តែ​ធាតុពិត​បើតាម​ប្រជាពលរដ្ឋ​និយាយថា ក្រុម​ឈ្មួញ​បាន យក​ត្រី​អន​គុណភាព​ទាំងនោះ​ទៅ​លក់​ចែកចាយ តាម​ស្រុក នាៗ​ក្នុង​ខេត្តបាត់ដំបង​ដែល​អាច​បង្ក​ផល ប៉ះពាល់​ដល់​សុខភាព ប្រជា​ពល​រដ្ន​យ៉ាង​ធ្ងន់​។​ចំពោះ ត្រី​ក្លាស់​សេរ​មួយចំនួន​លក់​ក្រៅ​ពីលើ​ទីផ្សារ មួយចំនួន​គេ​យកទៅ​ធ្វើ​ផ្អក​នៅ​នៅ​ផ្សារ​ប្រហុក ក្នុងស្រុក ឯក​ភ្នំ មួយចំនួនទៀត​យក​ធ្វើ ណែម​ទៀតផង  ដោយបាន​លើក​ហេតុផល​ថា ត្រី​ទាំងអស់នេះ​ទិញ​មកពី​តំបន់​ទន្លេសាប​ទៅវិញ​។​
​ឯ ទំំ​និ​ញ​ខូចគុណភាព​ឬ​ហួស​កាលបរិច្ឆេទ​ដូចជា គ្រឿង​ឱប​ភោគ បរិភោគ ជា​គ្រឿង​កំប៉ុង ត្រូវបាន​ដឹក យក​បោះ​ដុំ​ពាសពេញ​ទីផ្សារ​ខេត្តបាត់ដំបង​។​
     ការ​បើកដៃ ពី​សំណាក់​មន្ដ្រី​កាំកុងត្រូល​នៅតាម​ព្រុំដែន រួមមាន ច្រក​អន្ដរជាតិ​ដូង ច្រក​អូរ អន្លក់  ស្រុក​កំរៀង  ស្រុក​ភ្នំព្រឹក ច្រក​អូរ​រំដួល  និង​ស្រុក​សំពៅ​លូន  មាន​ច្រក​គីឡូ​១៣ ភ្នំ​ដី  ច្រក​គីឡូ​9 បាន​ត្រូវ រ៉ូ​វ​គ្នា ជាមួយ ក្រុម​ឈ្មួញ នាំចូល ទំនិញ និង​ត្រី​ខ្លះ​សេ​ខូចគុណភាព  មក​បង្ក​ជល​បិះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​គ្មាន​ការទប់ស្កាត់​។​មិនដឹងថា​៖​តើ​មេ​កាំកុងត្រូល​ធំ​នៅ​ភ្នំពេញ​លោក​ម៉ក់​ពេ​ជ្ជ​រិ​ទ្ធ​បាន​ជ្រាប​រឿង​ណឹ​ង​ដែរ​ឬ​អត់​នោះទេ​?​។​fish thai1fish thai and goodfish thai3


Source link