ព័ត៌មានខ្មែរ

​ជាតិ​រងគ្រោះ​ព្រោះ​ខ្មែរ​មិន​ស្គាល់​ខ្មែរ ! មេបក្ស​ថ្មី​មិន​ល្បីឈ្មោះ​ម្នាក់​ត្រូវបាន​អ្នកលេង Facebook បោក​ពេញទំហឹង​ក្នុង​រឿង​ចោទថា បក្សប្រឆាំង​យក​ជនជាតិដើម​យួន​ឲ្យ​ធ្វើ​ចៅសង្កាត់ 

​ដោយសារ​ប្រកាន់​នូវ​និន្នាការ​គាំទ្រ​គណបក្សនយោបាយ​រៀងៗ​ខ្លួន​រហូតដល់​ថ្នាក់ «​ខ្មែរ​លែង​ស្គាល់​ខ្មែរ​» ទើប​មាន​អ្នកលេង Facebook មួយចំនួន​ព្រោះតែ​ដើម្បី​បង្អាប់បង្អោន ឬ​វាយប្រហារ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សនយោបាយ​ប្រឆាំង​នៅ​កម្ពុជា …

[អានទាំងស្រុងនៅ WWW.DTN7.COM]

Source link

ប៉េអឹម​ចាប់​ឡាន​ដឹកឈើ​ប្រណីត​ពី​គ្រឿង ហើយ​ដោះលែង​វិញ​ទាំង​យប់​បន្ទាប់ពី​មានការ​ចរចា​ | មាតុភូមិ

ប៉េអឹម​ចាប់​ឡាន​ដឹកឈើ​ប្រណីត​ពី​គ្រឿង ហើយ​ដោះលែង​វិញ​ទាំង​យប់​បន្ទាប់ពី​មានការ​ចរចា​

19074829_1888547774717117_2106574915_o

​ខេត្តតាកែវ ​៖ ឡាន​ដឹកឈើ​ពីរ​ឡាន​ត្រូវបាន​ដោះលែង​ជា​ថ្នូរ​និង​ប្រាក់​មួយចំនួនធំ​បន្ទាប់ពី​កំលាំង​អាវុធហត្ថ​ខេត្តតាកែវ​ធ្វើការ​ស្ទាក់​ចាប់បាន​នៅ​ភូមិ​កោះ​ទ្រា ឃុំ​ពន្លៃ ស្រុក​អង្គរ​បូរី ខេត្តតាកែវ កាលពី​វេលា​ម៉ោង​២​យប់​ថ្ងៃទី​០៩ មិថុនា ២០១៧ នេះ ។ 


​សូមបញ្ជាក់​ផងដែរ​ថា កន្លងមក​ខេត្តតាកែវ​ជា​ខេត្ត​មួយ​ដែ​មិនសូវ​មាននៅ​ព្រៃឈើ ដែលជា​ប្រភេទ​ឈើប្រណិត​នោះទេ ក៏ប៉ុន្តែ​ដោយសារ​ខេត្តតាកែវ​ជា​ខេត្ត​មួយ​ដែល​ឋិត​ជាប់​នៅ​តំបន់​ព្រំប្រទល់​ជាមួយនិង​ប្រទេស​វៀតណាម​នោះ យើង​សង្កេតឃើញថា បទល្មើស​ដឹកឈើ​ហុប​ជាច្រើន​កំពុងតែ​សកម្ម ដោយ​ប្រើ​រូបភាព តាមរយៈ​ឡាន​តូ​រី​ស​ដឹកឈើ សឹងតែ​ជា​រៀងរាល់ថ្ងៃ នាំចូល​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង រវាង​ខេត្តតាកែវ និង​ខេត្ត​អាងយ៉ាង នេះ​បើតាម​សំដី​របស់​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់ អោយដឹង​កាលពី​ព្រឹក​ថ្ងៃទី​០៩ មិថុនា ២០១៧ ។ 
​ប្រជាពលរដ្ឋ​មួយរូប​សូម​មិន​បង្ហាញ​ឈ្មោះ​និយាយទៀតថា ចំពោះ​ករណី​កំលាំង​អាវុធហត្ថ​ចាប់​រថយន្ត​ដឹកឈើ​ខាងលើនេះ​គឺ​ឈ្មួញ​ឈើ​បានធ្វើ​ការរត់​ការបង់​ប្រាក់​ជូន​សមត្ថកិច្ច​ដែរ​ដោយ​អោយ​ក្នុង​មួយ​ឡាន​បង់ប្រាក់​ចំនួន ១៥០​ដុល្លារ តែ​នៅពេល​ដឹកឈើ​ចុះ​ស្រាប់​តែមាន​កងកំលាំង​ប៉េ​អ៊ឹម​ចុះមក​ឃាត់​រថយន្ត​ទូ​រី​ស​ចំនួន ពីរ​គ្រឿង ដោយ​ក្នុង​ឡាន​ដឹក​សុទ្ធតែ​ឈើហុប​ធំៗ ជា​ប្រភេទ​ឈើ​ធ្នង់ ពេលនោះ​ដើម្បីអោយ​រថយន្ត​ទាំងពីរ​នោះ​ចុះទៅ​បាន ឈ្មួញ​ដែល​នាំ​ឈើ​ចុះ​នោះបាន​បង់ប្រាក់​ជា​ថ្នូរ​មួយចំនួនធំ ទៅ​អោយកំលាំង​អាវុធហត្ថ​ដែល​មក​ស្ទាក់ចាប់ ។​
​ពាក់ព័ន្ធ​ជាមួយនឹង​ការនាំ​ឈើ​ខុសច្បាប់​ចុះទៅ​លក់​នេះ គឺ​សមត្ថកិច្ច​កិច្ច​អាវុធហត្ថ​ខេត្តតាកែវ​បាន​ធ្លាប់ ឃាត់​រថយន្ត​ដឹកឈើ​បាន​ចំនួន ពី​គ្រឿង​មកហើយ​កាលពី​ថ្ងៃទី​១១ ឧសភា ២០១៧ និង​សមត្ថកិច្ច​ប៉ូលីស​ក៌​បាន​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​នេះ​បាន​មួយដង​ដែរ​កាល​ពិ​ថ្ងៃទី​០៣​មិថុនា ២០១៧ ដោយ​ឃាត់​លើ​រថយន្ត​តូ​រី​ស​ចំនួន​ពីរ​គ្រឿង ដូចគ្នា ។ 
           តាម​ប្រភពពី​ប្រា​ពលរ​ដ្ធ និង​មន្ត្រីរាជការ​រស់​ស្រុក​អង្គរបុរី​បា​នប​ង្អើ​ប​អោយដឹងថា​រាល់​បទល្មើស​ព្រៃឈើ​ដែល​ឆ្លងដែន​ចូល​វៀតណាម​បាន​រលូន​នេះ​ត្រូវគេ​ដឹងថា មាន​លោក​ស្នងការរង​នគរបាល​ខេត្តតាកែវ​ម្នាក់​ជា​អ្នកកាង​រត់ការ​និង​មាន​ជំនួយការ​គាត់​ឈ្មោះ​រិ​ទ្ឌ​អ្នកចាត់ចែង​អោយឈ្មោះ គឹម សុខ ហៅ​អា​ញ៉ុ​ក​ដែលជា​អ្នកមាន​ឡាន​តូចធំ​ជាច្រើន​គ្រឿង​និង​ឃ្លាំង​ស្តុក​ជាច្រើន​កន្លែង​ទៀតផង​។​
      ប្រភព​បាន​បន្តថា​ក្រុម​នេះ​មិនមែន​ដឹក​តែ​ឈើ​នោះទេ​សត្វព្រៃ​ពស់​អណ្តើក​និង​រាល់​ទំនិញ​គេ​ចព​ន្នាំ​ចេញចូល​ប្រទេស​វៀតណាម​។​ល​។​
      ហើយ​កណី​នេះ​លោក​ឡាយ​វ​ណ្ណះ​ប្រក​ដ​ជា​ជ្រាប​ច្បាស់​ណាស់​ចំពោះ​បទល្មើស​ដឹកឈើ​ចុះទៅ​លក់​នៅ​ប្រទេស​វៀតណាម នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តតាកែវ​បានស្នើ​សុំអោយ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ មេត្តា​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​អោយមាន​ឈ្មួញ​ខិលខូច​បន្តសកម្មភាព​នេះ​ក្នុង​ខេត្ត​យើង​តទៅទៀត ហើយ​ប្រធាន​មន្ទី​កសិកម្ម​និងរ​ដ្ឌ​បាល​ព្រៃឈើ​ក៏​ដូច​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​គួ​មាន​វិធានការ​ចំពោះ​បទល្មើស​នេះ​មិនត្រូវ​មើលរំលង​នោះទេ​។​
         ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​មិនត្រូវ​បណ្តែតបណ្តោយ​អោយ​លោក​ស្នងការរង​នគរបាល​ខេត្តតាកែវ​រូបនោះ​បន្តធ្វើ​សកម្មភាព​កាង​រត់ការ​រាល់​បទ​ល្មើ ស​ដែល​កំពង់​បំផ្លាញ​សង្គមជាតិ​និង​ហាន​យក​អំណាច​ស្ថាប​ណ្ឌ័​នគរបាលជាតិ​មក​ធ្វើ​សកម្មភាព​មក​ប្រព្រឹត្ត​បទល្មើស​ពុករលួយ​ដូច្នេះ​ឡើយ​៕

19074829_1888547774717117_2106574915_o

Source link

​ក្មួយប្រុស​បុរស​ខ្លាំង​ម្នាក់ទៀត​ដែល​ធ្លាប់មាន​រឿងអាស្រូវ​បង្ក​ហិង្សា​លើ​ភ្ញៀវទេសចរ​ជប៉ុន​ឲ្យ​របួសធ្ងន់ បាន​ពាក់​ផ្កាយ​២​ប៉ូលិស​ព្រហ្មទណ្ឌ 

​ក្មួយប្រុស​ម្នាក់ទៀត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ធ្លាប់មាន​រឿងអាស្រូវ​បង្ក​ហិង្សា​ចាក់ទៅលើ​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ ដោយ​អម្បែង​ដប​ទឹកម្ទេស …

[អានទាំងស្រុងនៅ WWW.DTN7.COM]

Source link

ឈ្មួញយួនល្បីខាងជួញដូរឈើគ្រញូងក្នុងខេត្តឧត្តរមានជ័យ ឈ្មោះ ង្វៀង ធីម៉ៃ ហៅ យាយម៉ាយ មានខ្នងបង្អែកសុទ្ធតែជាឧត្តមសេនីយ៍

ឈ្មួញយួនល្បីខាងជួញដូរឈើគ្រញូងក្នុងខេត្តឧត្តរមានជ័យឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ ត្រូវបានគេដឹងថា មានខ្នងបង្អែកសុទ្ធតែជាឧត្តមសេនីយ៍កងកម្លាំងប្រដាប់ អាវុធ ហេតុនេះហើយទើប យាយម៉ាយ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ យាយម៉ាយ គឺជាឈ្មួញ យួនអាយុ៣៩ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ មានខ្នងបង្អែករឹងមាំដូចជា លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន រហស្សនាម៥១, លោកឧត្តមសេនីត្រីយ៍ ជា សុភ័ក្ត្រ បម្រើការងារនៅអង្គភាពយោធាយោធភូមិភាគ៤ ទទួល បន្ទុកទិសទី២សមរភូមិមុខ និងលោក ឧត្តមសេនីយ៍ត្រី ចាន់ សុខុន ហៅការ៉េ២ ជាដើម។ ចំ ណែកលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដែលជាឧត្តមសេនីយ៍យោធាដែរនោះ ក៏អាចជាខ្នងបង្អែករបស់យាយម៉ាយ ផងដែរព្រោះកន្លងមកលោក ស ថាវី អត់ហ៊ានប៉ះពាល់ ឈ្មួញឈើគ្រញូងជនជាតិយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅ យាយម៉ាយ ទាល់តែសោះ។

ជាងនេះទៅទៀតយាយម៉ាយ មានខ្នងបង្អែក ជាមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធជាច្រើនស្ថាប័ន ដែលតែងតែទទួលផលប្រយោជន៍ពីឈ្មួញយួនម្នាក់នេះជាប្រចាំ។ បើតាមមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ បានរិះគន់ថាចាប់តាំងពីលោក អ៊ឹម សាវរិទ្ធ មកកាន់តំណែងជានាយខណ្ឌរដ្ឋបានព្រៃឈើខេត្តនេះ គឺជំនួញឈើគ្រញូងខុសច្បាប់ នៅតែបន្តកើតឡើងយ៉ាងរាលដាលព្រោះឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ នៅតែបន្តប្រមូលទិញឈើគ្រញូង ស្តុកឈើគ្រញូងនិងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យ យ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថាប្រសិនបើគ្មានការបើកដៃពីលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ និងលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីយោធាដូចមានឈ្មោះខាងលើទេនោះគឺឈ្មួញយួនមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។

បើតាមប្រភពពីសមត្ថកិច្ចតូចតាចក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថាការដែលឈ្មួញ ជនជាតិយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ នៅតែអាចប្រមូលទិញឈើគ្រញូងនិងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យ យ៉ាងរលូនដូចសព្វថ្ងៃនេះគឺដោយសារតែមន្ត្រីជាន់ខ្ពស់មួយចំនួនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍។ ក្នុងនោះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ត្រូវមជ្ឈដ្ឋាននានាសង្ស័យថាជាអ្នកទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញជួញដូរឈើគ្រញូងខុសច្បាប់ទើបទុកឲ្យបទល្មើសកើតឡើងយ៉ាងអនាធិបតេយ្យដូចសព្វថ្ងៃនេះ។ ឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ ត្រូវបានគេដឹងថាជាឈ្មួញដ៏មានឥទ្ធិពលក្នុងការប្រមូលទិញឈើគ្រញូងនិងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យ ហើយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឈ្មួញយួនម្នាក់នេះឡើយ។ ឥឡូវនេះប្រជាពលរដ្ឋក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានកត់សម្គាល់ថាដោយសារតែយាយម៉ាយ មានខ្នងបង្អែកសុទ្ធតែជាឧត្តមសេនីយ៍និងមន្ត្រីជំនាញពាក់ព័ន្ធ ទើបឈ្មួញយួនម្នាក់នេះអាចបន្តជួញដូរឈើគ្រញូងយ៉ាងរលូន៕

លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ

លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ

ឈ្មួញយួន ង្វៀង ធីម៉ៃ ហៅយាយម៉ាយ

ឈ្មួញយួន ង្វៀង ធីម៉ៃ ហៅយាយម៉ាយ

Source link

សូ ចាន់ណារី មេនគរបាលវរការពារព្រំដែនលេខ៩១១ កាន់តែល្បីល្បាញខាងពុករលួយ

លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ល្បីល្បាញកាន់តែខ្លាំងរឿងបើកដៃឲ្យមន្ត្រីក្រោមឱវាទ និងឈ្នួញមួយចំនួននាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ហើយក៏មាន ករណីបើកច្រករបៀងឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីសៀមផងដែរ។ ការដែល លោក សូ ចាន់ណារី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីសំណាក់លោកឧត្តមសេ នីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅ ដោយរលូនគ្មានការទប់ស្កាត់។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរទុកឲ្យលោក សូ ចាន់ណារី និងបក្ខពួកធ្វើអ្វីៗ តាមអំពើចិត្តតទៅទៀតទេព្រោះបទល្មើសឆ្លងដែនកើតឡើងកាន់តែច្រើន។

លោក សូ ចាន់ណារី មេនគរបាលវរការពារព្រំដែនលេខ៩១១ ត្រូវបានប្រជាពលរដ្ឋរិះ គន់ថា កំពុងបើកដៃឲ្យលោក រស់ ពិសិដ្ឋ មេប៉ុស្តិ៍ច្រករបៀងបឹងសាគូ ដែលជាប្អូនថ្លៃរបស់ខ្លួន ឃុបឃិតជាមួយឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងអនាធិប តេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងគ្រឿងឧបភោគបរិភោគមានលាយសារធាតុគីមីតាមច្រកបឹងសាគូ មិនត្រឹមតែធ្វើឲ្យរដ្ឋខាត បង់ចំណូលពន្ធប៉ុណ្ណោះទេគឺថែមទាំងធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទៀតផង។ ទំនិញ ដែលឈ្មួញនាំចូលតាមច្រកបឹងសាគូ មានតាំងពីគ្រឿងសំណង់ ហ្គាស និងទំនិញចាប់ហួយ ក៏ដូចជាគ្រឿងឧបភោគបរិភោគ បន្លែផ្លែឈើ ជាដើមដែលមានបរិមាណកាន់តែច្រើនឡើងៗ។

ពាក់ព័ន្ធបញ្ហានេះសមត្ថកិច្ចតូចតាចក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថាមកពីលោក សូ ចាន់ណារី អាងមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ ជាខ្នងបង្អែកយ៉ាងរឹងមាំទើបហ៊ានបើកដៃឲ្យមន្ត្រីក្រោមឱវាទជាពិសេសលោក រស់ ពិសិដ្ឋ មេប៉ុស្តិ៍ច្រកបឹងសាគូ ជាប្អូនថ្លៃរបស់ខ្លួនធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀត ថានៅច្រកបឹងសាគូ មិនត្រឹមតែមានឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់យ៉ាង ពេញបន្ទុកប៉ុណ្ណោះទេ គឺករណីពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីសៀមរកការងារធ្វើ តាមច្រកនេះ ក៏នៅតែបន្តកើតមានឥតឈប់ឈរដែរ ក្នុងខណៈដែលលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះនាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះ ឥឡូវនេះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កំពុងតែបើកដៃឲ្យលោក សូ ចាន់ណារី មេនគរបាលវរការពារព្រំដែនលេខ៩១១និងបក្ខពួកក្រោមឱវាទឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់៕

លោក សូ ចាន់ណារី

លោក សូ ចាន់ណារី

លោក រស់ ពិសិដ្ឋ

លោក រស់ ពិសិដ្ឋ

Source link

ល្បីរឿងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ជាខ្នងបង្អែករបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ

ប្រភពពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថាលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិគឺជាឪពុកក្មេកនិងជាខ្នងបង្អែកដ៏រឹងមាំរបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ។ ដូច្នេះហើយទើបរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនទាន់ចាត់វិធានការលើលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំនៅឡើយទេ គឺ ទុកឲ្យលោក ជូ កុល្លា បន្តព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ មានការរិះ គន់ថាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនហាក់ដូចជាមិនសូវចាប់អារម្មណ៍ចំពោះរឿងអាស្រូវពុករលួយរបស់លោក ជូ កុល្លា នោះទេបើទោះបីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តកំពង់ធំ លាតត្រដាងជាសាធារណៈយ៉ាងណាក៏ដោយ។ ជាងនេះ ទៅទៀតមានការសង្ស័យថាលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទំនងជាទទួលផលប្រយោជន៍ពីលោក ជូ កុល្លា ផងដែរទើបបណ្តោយឲ្យមន្ត្រីពុករលួយរូបនេះបន្តប្រព្រឹត្តអំពើពុករលូយតាមគ្រប់រូបភាពដោយឃុបឃិតជាមួយបក្ខពួកមួយក្តាប់តូច។

តាមប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្កំពង់ធំ បានឲ្យដឹងថារយៈពេលជាង ២ឆ្នាំកន្លងទៅនេះលោក ជូ កុល្លា និងបក្ខពួកឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋអស់មិនតិចជាង ២០០លានរៀលនោះទេហើយផ្លូវជាច្រើនខ្សែក្នុងខេត្តកំពង់ធំ នៅតែបន្តខូចដដែល។ ការដែល លោក ជូ កុល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងឥទ្ធិពលឪពុកក្មេកឈ្មោះ ឈុំ សុជាតិ ដែលជាមន្ត្រីធំនៅក្នុងក្រសួងការពារជាតិជាអ្នកចាំជួយជ្រោមជ្រែងនិងការពារគ្រប់ពេលវេលា។ ប្រហែលមកពី លោក ជូ កុល្លា មានខ្នងបង្អែករឹងមាំដូច្នេះហើយទើបលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនហ៊ានចាត់ការមន្ត្រីពុករលួយម្នាក់នេះហើយបណ្តោយឲ្យលោក ជូ កុល្លា បន្តប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទមដដែល។

ប្រភពពីមន្ត្រីតូចតាចបម្រើការងារនៅក្នុងមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថាប្រភពចំណូលរបស់លោក ជូ កុល្លា សព្វថ្ងៃនេះបានមកពីគម្រោងចំណាយរបស់មន្ទីរសាធារណការពាក់ព័ន្ធការស្ថាបនានិងជួសជុលផ្លូវ ព្រមទាំង គម្រោងជាច្រើនទៀត។ ដោយសារអាងមានឪពុកក្មេកជាខ្នងបង្អែករឹងមាំបានធ្វើលោក ជូ កុល្លា ប្រធានមន្ទីរសាធារ ណការនិងដឹកជញ្ជូនខេត្តកំពង់ធំ កំពុងតែបង្ហាញនូវភាពក្រអឺតក្រទមយ៉ាងខ្លាំង ហើយសូម្បីតែលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏លោក ជូ កុល្លា ហ៊ានផ្គើនដាក់យ៉ាងក្រអឺតក្រទម ផងដែរ។ រឿងនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ល្មមចាត់ការមន្ត្រីពុករលួយដូចជាលោក ជូ កុល្លា ហើយដើម្បីជាការព្រមានដល់មន្ត្រីពុករលួយដទៃទៀត កុំឲ្យពួកគេយកតម្រាប់តាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ ដែលអាងមានឪពុកក្មេកជាខ្នងបង្អែកហើយធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន៕

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការ ពារជាតិ

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការ ពារជាតិ

លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្ត កំពង់ធំ

លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្ត កំពង់ធំ

Source link