ព័ត៌មានខ្មែរ

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ពិសី ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី …

[អានទាំងស្រុងនៅ WWW.DTN7.COM]
Source link

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

yeai-mai-court1


​ឧ​ត្ត​រ​មានជ័យ​៖​មេ​ឈ្មួញ​ឈើ​គ្រញូង​ល្បីឈ្មោះ​នៅ​ខេត្តឧត្ដរមានជ័យ មានឈ្មោះ ង្វៀង ធី​ម៉ា​យ ហៅ​យាយ ម៉ា​យ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​ត្រូវ​ចាប់ខ្លួន​សាជាថ្មី​ទៀតហើយ​ក្រោយពី​បាន​រួចខ្លួន​ហើយ​ប្រកបមុខរប​ចាស់​បាន​មួយ​ដង្ហើម​ចង្រឹត​។​សម​ត្ត​កិច្ច​ចំរុះ​រួមមាន​៖ ១/.​មន្ត្រីរដ្ឋបាល​ព្រៃឈើ២/.​កំលាំង​អាវុធហត្ថ​ស្រុក អន្លង់វែង


៣/.​កំលាំង​នគរបាល ស្រុក ខេត្ត​ដឹកនាំ​ដោយ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តឧត្ដរមានជ័យ បាន​ចុះ​អនុត្ត​ដីកា លេខ​០៥៥ ចុះ​ថ្ង​ទី​០៦ ខែតុលា ឆ្នាំ​២០១៧​ចុះ ហត្ថលេខា ដោយ​លោក ទ្រី សុ​ភ័ត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាប់ ខ្លួន​ឈ្មោះ ង្វៀង ធី​ម៉ា​យ ហៅ​យាយ ម៉ា​យ ភេទ​ស្រី មេ​ឈ្មួញ​ឈើ​គ្រញូង​ល្បីឈ្មោះ​រូបនេះ នៅ​ភូមិ អភិវឌ្ឍន៍​ឃុំ​-​ស្រុក អន្លង់វែង ពីបទ​ប្រមូល​សន្និធិ​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មា​លិខិត​អនុ​ញ​តិ ។

​ក្នុងនោះ​សម​ត្ត​កិច្ច​បាន​ឆែកឆេរ រកឃើញ​វត្ថុតាង​នៅ​ចំណុច ភូមិ​១០៥ ឃុំ ផ្អៅ ស្រុក​ត្រពាំង​ប្រាសាទ មាន​រថយន្ត ហៃ​ឡិន​ដឺ​ពណ៌​ទឺ​ក​ប្រាក់ គ្មាន​ស្លាក​លេខ​០១ គ្រឿង រថយន្ត​បា​ឡែ​ន​ពណ៌ ទឺ​ក​ប្រាក់​គ្មាន​ស្លាក​លេខ​០១​គ្រឿង រថយន្ត​កាំ​មា​រី​ឆ្លាម​ពណ៌​សរ​០១​គ្រឿង ពាក់​ស្លាក​លេខ 2E.8776 ភព ព្រមទាំង​ឈើ​គ្រូ​ញូ​ង​មួយចំនួន កាលពី​វេលា​ម៉ោង ១២:៣៥ នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ឧត្ដរមានជ័យ​និង វត្ថុតាង​បញ្ជូន ទៅ​រក្សាទុក នៅ រដ្ឋបាល​ព្រៃឈើ​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​សូម​បញ្ជាក់ដែរថា​យាយ​ម៉ា​យ​នេះ​ធ្លាប់​ត្រូវបាន​សម​ត្ត​កិច្ច​ក្រោម​បញ្ជារ​រាជអាជ្ញា​តុលាការខេត្ត​កំពង់ធំ​ចាប់ខ្លួន​ម្តង​ដែរ​តែ​បាន​មួយ​ដង្ហើម​ចង្រឹត​ប្រហែល​តុលាការ​បាំង​ភ្នែក​រក​មិនឃើញ​បទល្មើស​ដែល​យាយ​ម៉ា​យ​ប្រព្រឹត្ត​ហើយ​មើលទៅ​បានជា​យាយ​ម៉ា​យ​ត្រូវបាន​ដោះលែង​វិញ​។

​ក្រោយមក​ក៏មាន​សេចក្តីរាយការណ៍​ថា​យាយ​ម៉ា​យ​រកស៊ី​ឈើ​ដដែល​តែ​រក​តាម​ផ្លួ​វ​ជាតិ​លេខ​៥​ម្តង​លែង​តាមផ្លូវ​ជាតិ​លេខ​៦​ឆ្លងខេត្ត​កំពង់ធំ​។​អា​ឡូ​វ​យាយ​ម៉ា​យ​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់​នៅក្នុង​អាណ​ចក្រ​ដែល​គាត់​នាំចេញ​ឈើ​ដែល​ប្រមូល​ទិញ​ពី​ពលករ​ចូល​កាប់​ពី​ដី​ថៃ​ម្តង​!​ចាំ​មើលថា​ចាប់​យាយ​ម៉ា​យ​ជាប់​អត់​!?៕

yeai-mai-court1yeai-mai-timberyeai-mai-oficial

Source link

ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា គ្រាន់តែ​ទាស់សម្តី​គ្នា​ពេល​ផឹកស្រា​

បាត់ដំបង ៖ កាលពី​នៅ​ថ្ងៃទី 15 វិច្ឆិកា ឆ្នាំ 2017 វេលា​ម៉ោង 23:30 នាទី នៅ​ចំណុច ក្រុមទី​9 ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន  ខេត្ត​បាត់ដំបង មាន​ករណី​ហិង្សា​ដោយ​ចេតនា កើតឡើង 01 លើក បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន 02 នាក់  1-​ឈ្មោះ ភឿន សោភ័ណ្ឌ ភេទ​ប្រុស អាយុ 27​ឆ្នាំ 2-​ឈ្មោះ ជុន ឡើង ភេទ​ប្រុស ទា​យុ 29​ឆ្នាំ ។ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ បានធ្វើ​សកម្មភាព ដណ្តើម​យក​កាំបិត​ពី​ជនរងគ្រោះ​ឈ្មោះ ចៀន អា​ត ភេទ​ប្រុស​. អាយុ 29​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា និង​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ម្តងម្នាក់ របួស​ដាច់​កែងដៃ​ខាងស្តាំ និង​ស្មងជើង​ខាងស្តាំ (​ធ្ងន់​)​។​

​មូលហេតុ ផឹកស្រា​ជជែក​ទាស់សម្តី​គ្នា  ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​យើង​បាន​យក​រថយន្ត​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន រីឯ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការឃាត់ខ្លួន នៅវេលា​ម៉ោង 13:18​នាទី នា​ថ្ងៃ​ទី 16/11/2017 បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ធ្វើការ​សាកសួរ និង កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

 

i1711118p2-(1)

Source link

ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ យ៉ាង​គគ្រឹកគគ្រេង​

ប្រភពពី​ពលរដ្ឋ​រស់នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឈ្មួញ​បាន​សម្រុក​ដឹកឈើ​ចេញពី​មូលដ្ឋាន​ពួកគាត់​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​កាមរី​បា​ឡែ​ន រថយន្ត​ធុន​ដ្រា និង​រថយន្ត​ស្តា​រិច ជាដើម​សរុប​ប្រមាណ​ជាង​៥០​គ្រឿង​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​ភ្នំក្រវាញ​យ៉ាង​ពេញបន្ទុក​នោះ គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​នគរបាល ឬ​សមត្ថកិច្ច​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ផ្ទុយទៅវិញ​ឈ្មួញ​ខ្លះ​បាន​យកឈ្មោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​ធំៗ​ក្នុង​សាលាខេត្ត​ពោធិ៍សាត់ ទៅប្រើ​ប្រាស់​ដើម្បី​ការពារ​សកម្មភាព​ជំនួញ​ឈើ​ខុសច្បាប់​របស់​ពួកគេ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

សកម្មជន​ព្រៃឈើ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​វាលវែង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ចូល​ស្រុក​ភ្នំក្រវាញ តាមផ្លូវ​ជាតិ​លេខ​៥៥​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ទេ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ហើយ​ចៀស​មិន​ផុតពី​សេចក្ដី​វាសនា​ស​សាបសូន្យ​នោះទេ​។ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​កា​ប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល កើតឡើង​យ៉ាង​អនាធិបតេយ្យ​បំផុត​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់ ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​បក្ខពួក​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​រថយន្ត​ច្រើន​ប្រភេទ​ប្រមាណ​ជាង​៥០​គ្រឿង​បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​យ៉ាង​រលូន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ដែល​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់ បាន​លើកឡើងថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃ​នេះឡើយ​៕

23722194_385891961831770_915811062_n 23722004_385892018498431_62937625_n 23667229_385891985165101_229170854_n

Source link

មេ​ឈ្មួញ សឹង សំអុល មាន​ទីតាំង​ស្តុក​ឈើ​ជិត​២០​កន្លែង​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ សឹង សំអុល (​ឧកញ៉ា សឹង សំអុល​) កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី មិន​យកចិត្តទុកដាក់​បង្ក្រាប​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​រប​ស់មេ​ឈ្មួញ សឹង សំអុល ដែល​យក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ មក​បិទបាំង​នោះទេ​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់​និង​នេសាទ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​មេ​ឈ្មួញ សឹង សំអុល បន្ត​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។

​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់​នេះ កំពុង​កាក់កប​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​បច្ចុប្បន្ន​មាន​ទីតាំង​ស្តុក​ឈើ​របស់​មេ​ឈ្មួញ សឹង សំអុល មិនតិចជាង​២០​កន្លែង​នោះទេ​ហើយ​មេការ​របស់​មេ​ឈ្មួញ សឹង សំអុល គឺជា​អ្នកជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​យកមក​លក់​នៅតាម​ទីតាំង​ស្តុក​ឈើ​របស់​មេ​ឈ្មួញ សឹង សំអុល​។ ពេល​ប្រជាពលរដ្ឋ​កាប់​ឈើ​បាន គឺ​មេ​ឈ្មួញ សឹង សំអុល ប្រើប្រាស់​រថយន្ត​ធំៗ​ជាពិសេស​រថយន្ត​បង្កុង​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ចូលទៅក្នុង​បរិវេណ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​នៅក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ភាគច្រើន​នៃ​ឈើ​ដែល​កាប់​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ​។ ការដែល​មេ​ឈ្មួញ សឹង សំអុល បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​គឺ​ដោយសារ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ដែលជា​មន្ត្រីជាន់ខ្ពស់ ស្និទ្ធ​មេដឹកនាំ​កំពូល​។ ដូច្នេះហើយ​ទោះបី​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយ​ក៏​ឈ្មួញ​ម្នាក់នេះ​នៅតែ​អាច​បង្ក​វិនាសកម្ម​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ព្រោះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​៕

23618877_385892205165079_268864257_n 23667029_385892128498420_728233067_n 120

Source link

មានការ​វាយតម្លៃថា​ក​រ​ណី​បង្ក្រាប​ឈ្មួញ​ឈើ​គ្រញូង​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ គ្រាន់តែ​ជា​រឿង​លេងសើច​

កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ច​ក្នុង​ខេត្តឧត្ដរមានជ័យ ដែលមាន​ការសម្របសម្រួល​ពី​មន្ត្រី​តុលាការ​បាន​ចាប់ខ្លួន​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ និង​រឹបអូស​បាន​វត្ថុតាង​ជាច្រើន​ផងដែរ​។ ក៏ប៉ុន្តែ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ ពុំមាន​ជំនឿ​លើ​វិធានការ​របស់​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ នោះទេ​ហើយ​ថា​ការបង្ក្រាប​កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ គ្រាន់តែ​ជា​រឿង​លេងសើច​ឥតន័យ​។ ដោយហេតុថា​កន្លងមក​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ធា្ល​ប់​ត្រូវបាន​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ធំ ចាត់វិធានការ​តាមច្បាប់​ផងដែរ ក៏ប៉ុន្តែ​ឈ្មួញ​ម្នាក់នេះ​ជាប់ឃុំ​មិនបាន​ប៉ុន្មាន​ខែ​ផង​ក៏មាន​សេរីភាព​ទៅ​ជួញដូរ​ឈើ​គ្រញូង​នៅក្នុង​ខេត្តឧត្ដរមានជ័យ ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ប្រចាំ​នៅ​ទិស​ទី​២​សមរភូមិ​ជួរមុខ​នៃ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់​។ ប្រតិបត្តិការ​នោះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​គ្រញូង​មួយកន្លែង​ក្នុងភូមិ​១០៥ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ​។ នៅពេល​ឃាត់​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ សមត្ថកិច្ច​រឹបអូស​វ​ត្ថុ​តាង​មួយចំនួន​ដូចជា រថយន្ត​២​គ្រឿង​និង​ឈើ​គ្រញូង​យ៉ាងច្រើន​ផងដែរ​។ វត្ថុតាង​ទាំងនោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​និង​មន្ត្រី​តុលាការ​ក្នុងការ​បង្ក្រាប​មេ​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​ដែលជា​ជនជាតិ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ នោះឡើយ​ហើយ​វាយតម្លៃ​ទុកជាមុន​ថា យាយ​ម៉ា​យ អាច​ត្រូវ​ដោះលែង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ជាមិនខាន​។ ដោយហេតុថា​កន្លងមក​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ប្រសិនបើ​លោក ស ថា​វី និង​លោក អ៊ឹម សា​វរិ​ទ្ធ មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់ គឺ​ឈ្មួញ​ដែលជា​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ល្បី​ខាង​ជួញដូរ​ឈើ​គ្រញូង​ក្នុង​ខេត្តឧត្ដរមានជ័យ ត្រូវ​បង្ក្រាប​ទាំងអស់​ជាមិនខាន​។ ជាពិសេស​ឈ្មួញ​ឈ្មោះ មករា ក៏​ជា​ឈ្មួញ​ដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ក្នុង​ខេត្តឧត្ដរមានជ័យ ត្រូវ​ចាត់វិធានការ​បង្ក្រាប​ក្នុងពេល​ឆាប់ៗ​ផងដែរ​៕

23721765_385893411831625_1244233732_n 23718387_385893461831620_935723482_n 23758305_385893428498290_155976464_n

Source link