ព័ត៌មានខ្មែរ

កាស៊ីណូ​​អត់​មានច្បាប់​ពីរ​កន្លែងបើក​ល្បែងស៊ីសង​យ៉ាង​រលូន អាជ្ញាធរ​មើលមិនឃើញ​ | មាតុភូមិ

កាស៊ីណូ​​អត់​មានច្បាប់​ពីរ​កន្លែងបើក​ល្បែងស៊ីសង​យ៉ាង​រលូន អាជ្ញាធរ​មើលមិនឃើញ​

26637874_1981219472116613_677317768_n

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​បាន​និយាយថា កាស៊ីណូ​ពីរ​កន្លែង​ស្ថិតនៅ​ភូមិ​កោះ​រកា ឃុំ​កោះ​រកា ស្រុក​ពាម​រក៍ អត់​មាន​ប៉ាយ​ឡូហ្គោ ឈ្មោះ​កាស៊ីណូ​អី​បន្តិច​បាននិងកំពុង​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាពិសេស​ល្បែង​បញ្ជល់មាន់ ដោយ​មានការ​ភ្នាល់​

ចាក់​លុយ​រាប់ពាន់​ដុល្លារ និង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ចូល​ទៅលេង​នៅក្នុង​កាស៊ីណូ​ទាំងពីរ​នោះ​ផងដែរ​។​
​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នោះបាន​និយាយថា ច្បាប់​កាស៊ីណូ​អនុញ្ញាត​ឲ្យ​តែ​ភ្ញៀវ​បរទេស​ចូល​លេង​តែប៉ុណ្ណោះ ចុះ​ហេតុអ្វី​កាស៊ីណូ​ទាំងពីរ​នេះ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​បាន​យ៉ាង​រលូន តើ​ខាង​អាជ្ញាធរ​សម​ត្ត​កិច្ច​ពាក់​ព​ន្ធ័​នៅ​ទឹកដី​នោះបាន​បើកភ្នែក​មើល​អត់​។ ប្រភព​បន្តថា ពួកគាត់​ទាំងអស់គ្នា​មានការ​ព្រួយ​បារ​ម្ម​ម្ភ​យ៉ាងខ្លាំង​ខ្លាច​ប្ដី ខ្លាច​ប្រពន្ធ ខ្លាច​ឪពុក និង​ខ្លាច​កូនៗ​របស់​ពួកគាត់​ចូលទៅ​លេងល្បែង​នៅក្នុង​កាស៊ីណូ​នោះ ហើយ​ពួកគាត់​ខ្លាច​កើតមាន​អំពើហិង្សា​ក្នុង​ក្រុមគ្រួសារ​របស់​ពួកគាត់​។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ឯណា​សុវត្ថិភាព​ភូមិ​ឃុំ​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល តើ​ខាង​អាជ្ញាធរ និង​សម​ត្ត​កិច្ច​នៅ​ទឹកដី​នោះបាន​បំពេញភារកិច្ច​ជូន​ពលរដ្ឋ​បាន​ហើយ​ឬ​នៅ​។ 
​ជុំវិញ​ការលើកឡើង​ខាងលើនេះ​ភ្នាក់ងារ​ព័ត៌មាន​យើង​បានខ​លតា​ម​ទូរស័ព្ទ​ទៅ​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពាម​រក៍​សុំ​ការបំភ្លឺ ដោយ​លោក​បាន​ឆ្លើយថា កំពុង​ជាប់រវល់​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។ ចំណែក​លោក​ឧត្ដមសេនីយ៍ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង បាន​ទូរស័ព្ទ​ដើម្បី​រាយការណ៍​ជូន​លោក នៅពេលនោះ​លោក​បាន​និយាយថា តេ​មក​អត់​ដឹង​ម៉ោង​ពេល​ទេ​។​
​ទោះបីយ៉ាងណា​នៅក្នុង​រឿង​កាស៊ីណូ​ខាងលើនេះ​ភ្នាក់ងារ​យើង​នឹងធ្វើ​ការស៊ើបអង្កេត​បន្ត​ទៀត​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ហើយ​ក្នុង​រឿងនេះ​ដែល​ភ្នាក់ងារ​យើង​រង់ចាំ​ការបកស្រាយ​ពី​ខាង​សាមីជន​ណាមួយ​ដែល​បាន​ពាក់ព័ន្ធ​៕

26637874_1981219472116613_677317768_n26612994_1981219468783280_1298682021_o26637944_1981219458783281_620057480_n

Source link

ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត កំពុង​រាលដាល​ឡើងវិញ​នៅ​ក្រុង​បាត់ដំបង

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ឬ​ប្រព័ន្ធ​អន​ឡាញ​កំពុង​កក្រើក​ឡើងវិញ​ក្នុង​ក្រុង​បាត់ដំបង ហើយ​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង និង​អភិបាលក្រុង​បាត់ដំបង មិន​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅ​ក្រុង​បាត់ដំបង ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ល្បែងស៊ីសង​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះ អាចធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែខ្លាំង​ដល់​សន្តិសុខ​សង្គម ជាពិសេស​អំពើចោរកម្ម​លួច​ប្លន់ និង​បទល្មើស​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ជាមិនខាន​។​

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ទីតាំង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដែល​កំពុងដំណើរកា​រយ៉ា​ងរ​លូន​សព្វថ្ងៃនេះ​មានដូចជា នៅ​ចំណុច​ខាងជើង​ក្លឹប​កម្សាន្ត​ស្កា​យ ភូមិ​រំចេក​៤ ចំនួន​១​កន្លែង​, ចំណុច​ខាងជើង​ផ្សារ​ទំនើប​បុរី​ថ្មី ក្នុងភូមិ​កម្មករ មាន​ចំនួន​២​កន្លែង​, ចំណុច​ខាងមុខ​អាហា​រដ្ឋា​ន​តោ​២​មាន​ចំនួន​១​កន្លែង និង​នៅ​ចំណុច​ខាងកើត​ចំណតរថយន្ត​ផ្សា​របឹង​ឈូក​ចំនួន​១​កន្លែង ហើយ​នៅ​ទីតាំង​ដទៃទៀត​ក៏មាន​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដែរ​។ នៅ​ទីតាំង​ដូច​រៀបរាប់​ខាងលើនេះ មាន​អ្នក​ចូល​លេង​យ៉ាង​កុះករ​ជាពិសេស​សិស្សានុសិស្ស ហើយ​អ្នកខ្លះ​គេច​មិន​ចូលរៀន មិន​ស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ និង​អាណាព្យាបាល​ដោយសារតែ​វង់​នឹង​ល្បែងស៊ីសង​។ ល្បែងភ្នាល់​បាល់ទាត់​និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ក្នុង​ក្រុង​បាត់ដំបង រាលដាល​កាន់តែខ្លាំង​ឡើងៗ​ក្រោយពេល​ស្ងប់ស្ងាត់​មួយរយៈ​។

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៅពេល​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត រាលដាល​ឡើងវិញ​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ​ក្រុង​បាត់ដំបង និង​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា នៅពេល​ល្បែងស៊ីសង​រាលដាល​ឡើងវិញ គឺ​អំពើចោរកម្ម ចោរលួច ចោរប្លន់ ចោរ​កាច់​សោក​ម៉ូតូ កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ ហើយ​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ក្រុង​បងធំ បងតូច ក៏​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​ដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង អំពាវនាវ​ឲ្យ​លោក ងួន រតនៈ ជា​អភិបាលខេត្ត និង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​សន្តិសុខ​សង្គម​ផ្ដល់​ភាពកក់ក្ដៅ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​៕

136លោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង
Untitled-1 Untitled-1 - Copy

Source link

​ឥទ្ធិពល​ព្យុះ​បូ​ឡាវិន នឹង​គ្របដណ្ដប់​លើ​ប្រទេស​កម្ពុជា​ពី​ស្អែក​ដល់​ថ្ងៃទី​៩

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តីពី​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា វិសម្ពា​ធដែល​បានកើតឡើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន បានវិវត្ត​ខ្លួន​ទៅ​ជា​កូន​ព្យុះ​ទី​១ ប្រចាំឆ្នាំ ២០១៨ ​ឈ្មោះ បូ​ឡាវិន និង​កំពុង​ស្ថិត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​លក្ខណៈ​បែបនេះ នឹង​ធ្វើឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ខ្សោយ​ពី​កូន​ព្យុះ បូ​ឡាវិន ហើយ​អាកាសធាតុ​មាន​ស្ថានភាព​ដូចខាងក្រោម​៖
– ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៦ ខែ​មករា ផ្ទៃមេឃ​មាន​ពពក​ច្រើន មាន​ភ្លៀវ​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ពិសេស​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​ទំនាប​កណ្ដាល​(​ភ្លៀង​ពេល​ថ្ងៃ​) ។​
-​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​០៩ ខែ​មករា ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​មធ្យម​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​(​ភ្លៀង​ពេល​យប់​)៕

 

d180105b3 d180105b4

Source link

ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ

ប្រភពព័ត៌មាន​ពី​ជនជាតិដើម​ភាគតិច​នៅ​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ដែលមាន​ទំហំ​ជាង​៤​ពាន់​ហិកតា​កំពុង​ប្រឈម​នឹង​ការទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ហើយ​នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​។ អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​កំពុង​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​ស្រួល​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។

​ប្រជា​សហគមន៍​ឃុំ​សំអាង បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ពួកគាត់​បាន​ចុះទៅ​ដល់ទី​តាំង​ដែល​កើតមាន​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យក​ដីព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ធ្វើជា​កម្មសិទ្ធិ​ហើយ​បាន​សង្កេតឃើញ​កម្មករ​ជាច្រើន​ក្រុម​បោះតង់​ស្នាក់នៅ​ក្នុងព្រៃ​សហគមន៍​ដើម្បី​ទន្ទ្រាន​យក​ដីព្រៃ​លក់​។ ឥឡូវនេះ​ព្រៃស្រោង​ដែល​ជនជាតិដើម​ភាគតិច​ក្នុង​ឃុំ​សំអាង ធ្លាប់​អាស្រ័យ​ផល​តាំងពី​ដូនតា​មក​នោះ ត្រូវ​ឈ្មួញ និង​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​អស់​រាប់ពាន់​ហិកតា​ហើយ​ដើមឈើ​ធំៗ​និង​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​ស្ទ័​រ​តែ​គ្មាន​នៅសល់​ក្នុងព្រៃ​ទៀត​ទេ​។ ជនជាតិដើម​ភាគតិច​បាន​ឲ្យ​ដឹង​ទៀតថា ប្រធាន​សហគមន៍​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មួយចំនួន​គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​យក​ធ្វើជា​កម្មសិទ្ធិ​។ ចំណែក​អភិបាលខេត្ត​ស្ទឹងត្រែង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង កំពុង​សម្ងំ​ស្ងាត់ស្ងៀម​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។

ប្រភពពី​ជនជាតិដើម​ភាគតិច​កួយ​នៅ​ឃុំ​សំអាង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មានកម្ម​ករ​ជាច្រើន​ក្រុម​បោះតង់​ស្នាក់នៅ​ក្នុងព្រៃ​សហគមន៍​ដើម្បី​ស៊ីឈ្នួល​កាប់​ឈើ​មានតម្លៃ​លក់​ឲ្យ​ឈ្មួញ​និង​ស៊ីឈ្នួល​កាប់​ព្រៃ​ទន្ទ្រាន​យក​ព្រៃ​ឲ្យ​ឈ្មួញ​ដើម្បី​បាន​ប្រាក់ចំណេញ​។ ជាងនេះទៅទៀត​បច្ចុប្បន្ន​មាន​ឈ្មួញ​បើក​សិប្បកម្ម​កែច្នៃ​ឈើ​នៅក្នុង​ទឹកដី​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ និង​ឈើ​ប្រភេទ​លេខ​២ ក្នុងព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ប្រជា​សហគមន៍​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ដែលមាន​ទំហំ​៤៤៤៦,១៦​ហិកតា នឹងត្រូវ​វិនាស​សាបសូន្យ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ជាមិនខាន ព្រោះ​ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​៕

26694290_404138103340489_624577028_n 26552947_404138153340484_844506318_n 26241804_404138186673814_684524011_n 26552968_404138200007146_333361297_n

Source link

លោក ម៉ុង ប៊ុន​លីម មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​

សេចក្ដីរាយការណ៍​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅតែ​កើតឡើង​ពេញបន្ទុក​ក្នុង​ខេត្តសៀមរាប គឺ​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ម៉ុង ប៊ុន​លីម និង​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ ចូល​ខេត្តសៀមរាប នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល គឺ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ក្នុង​មួយថ្ងៃៗ​មាន​គោយន្ត​ដឹកឈើ​ឆ្លងកាត់​ទឹកដី​ឃុំ​គោកធ្លក​ក្រោម ជាច្រើន​គ្រឿង​យកទៅ​ចែកចាយ​តាម​សិប្បកម្ម​កែច្នៃ​ឈើ​២៥​កន្លែង​ក្នុងស្រុក​ជីក្រែង ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ជីក្រែង សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​គោកធ្លក​ក្រោម បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ឃុំ​គោកធ្លក​ក្រោម ឈ្មោះ​លោក ហុង ដា និង​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​នេះ កំពុង​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទេ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន គឺជា​អ្នក​ឃុបឃិត​គ្នា​នៅ​ពីក្រោយ​បទល្មើស​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ចំណែក​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ព្រៃឈើ​នៅ​ស្រុក​ជីក្រែង រង​ការបំផ្លាញ​កាន់តែខ្លាំង​ឡើងៗ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​ពី​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តសៀមរាប ជាបន្ទាន់​ព្រោះ​អី​មួយ​រយៈពេល​ចុងក្រោយ​នេះ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​ជីក្រែង រាលដាល​កាន់តែខ្លាំង​ឡើងៗ​ហើយ​៕

26638151_404136060007360_478079435_nលោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប 26637909_404136086674024_1909532444_n 26241559_404136116674021_1011184431_n

Source link

​រថយន្ត​កាមរី​បុក​រថយន្ត​ក្រុង​បណ្តាលឲ្យ​ស្លាប់​៥​នាក់ និង​របួស​ច្រើន​នាក់​

​ខេត្ត​ពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​ក្រុង​កាប់​ពី​តូ​ល បុក​ជាមួយ​រថយន្ត​កាមរី បណ្តាលឲ្យ​មនុស្ស​៥​នាក់​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​ផង​ដែរ ខណៈ​ដែល​ករណី​នេះ​កើតឡើង​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​សារ​វ័ន្ត ឃុំ​ស្នា​អន្សា នៅវេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច​ល្ងាច​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។​

​លោក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​ក្រុង​កាប់​ពី​តូ​ល បុក​ជាមួយ​រថយន្ត​របស់​លោក សុទ្ធ តារា ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​បណ្តាលឲ្យ​ស្លាប់​ចំនួន​៥​នាក់ ក្នុងនោះ​លោក សុទ្ធ តារា ក៏​បាន​ស្លាប់​ផងដែរ ពេល​កំពុង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ខណៈ​៤​នាក់​ទៀត (​ស្រី​៣​នាក់​) ស្លាប់​នៅ​កន្លែងកើតហេតុ​។ លោក​បន្តថា នៅ​កន្លែងកើតហេតុ ក៏មាន​អ្នក​រងរបួស​ជាច្រើន​នាក់​ផង​ដែរ ដែល​សុទ្ធតែ​សាច់ញាតិ​របស់​លោក សុទ្ធ តារា​៕

 

d180103a7 d180103a10 d180103a9 d180103a8

Source link