ព័ត៌មានខ្មែរ

ហេតុអ្វីលោក ស៊ុន ចាន់ថុល មិនចាត់ការលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាលនិងបក្ខពួកដែលល្បីល្បាញខាងពុករលួយ?

រហូតមកដល់ពេលនេះរឿងអាស្រូវពុករលួយរបស់ថ្នាក់ដឹកនាំមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល គឺជារឿងដែលមិនអាចបិទបាំងបានឡើយ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បែរជារក្សាភាពស្ងប់ស្ងាត់ទៅវិញ។ ក្រុមមន្ត្រីរាជការតូចតាចក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលបានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះលោក ម៉ឹង យូឡេង ដែលជាប្រធានមន្ទីរនិងលោក ជួរ ឈុនឡេង ជាអនុប្រធានមន្ទីរ ព្រមទាំងបក្ខពួកមួយចំនួនកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក គ្មនញញើតអ្វីទាំងអស់។ អាច និយាយបានថា តាំងពីជំនាន់លោក ត្រាំ អ៊ីវតឹក នៅធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រហូតដល់សម័យលោក ស៊ុន ចាន់ថុល ឡើងធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនគឺលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាលព្រមទាំងបក្ខពួកនៅតែឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងគឃ្លើន ហើយ មិនដឹងថាលោក ស៊ុន ចាន់ថុល សម្ងំទទួលផលប្រយោជន៍ឬយ៉ាងណានោះទេ។

ក្រុមមន្ត្រីតូចតាចនៅក្នុងមន្ទីរសាធារណការខេត្តកណ្តាល បានបញ្ជាក់ថាលោក ជួរ ឈុនឡេង ដែលជាអនុប្រធានមន្ទីរសាធារណការខេត្តទទួលបន្ទុកជញ្ជីងថ្លឹងរថយន្តកំពុងប្រើអំណាចប្រមូលលុយពីរថយន្តដឹកទំនិញ ដឹកថ្ម ដឹកដី ដឹកខ្សាច់ ដឹកក្រួស យ៉ាងសប្បាយចិត្តបើទោះបីរថយន្តទាំងនោះផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីប្រចាំទីតាំងជញ្ជីងថ្លឹងរថយន្តនៅផ្លូវជាតិលេខ៣ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទមបំផុត ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ មិនគួរមើលរំលងតទៅទៀតទេហើយគួរចាត់វិធានការលើក្រុមមន្ត្រីពុករលួយដើម្បីកុំឲ្យពួកគេធ្វើអ្វីៗតាមចិត្តទៀត។

ប្រភពពីក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៣ ជាពិសេសឆ្លងកាត់ទីតាំងជញ្ជីងថ្លឹងរថយន្តក្នុងភូមិកំពង់ទួលបានឲ្យដឹងថា បើទោះបីពួកគាត់ដឹកទំនិញមិនលើសទម្ងន់ក៏ត្រូវបង់លុយឲ្យក្រុមមន្ត្រីពុករលួយតាមការកំណត់ដែរទើបអាចចៀសផុតពីការធ្វើទុក្ខបុកម្នេញ។ ជាងនេះទៅទៀតលោក ជួរ ឈុនឡេង ដែលមានការបើកដៃពីលោក ម៉ឹង យូឡេង បានបង្កើតក្រុមមន្ត្រីចល័តឲ្យតាមជំរិតយកលុយពីម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ដឹកក្រួស ដឹកថ្ម ដែលបើកបរតាមផ្លូវលំក្នុងភូមិយ៉ាងកំរោលទៀតផង។ ទង្វើរបស់ក្រុម មន្ត្រីចល័តក្រោមការគ្រប់គ្រងរបស់លោក ជួរ ឈុនឡេង អនុប្រធានមន្ទីរសាធារណការខេត្តកណ្តាល កំពុងតែប្រឈមនឹងការរិះគន់យ៉ាងខ្លាំងព្រោះអីពេលខ្លះសកម្មភាពពួកគេមើលទៅមិនខុសពីក្រុមចោរប្លន់នោះឡើយ។

មន្ត្រីរាជការក្នុងខេត្តកណ្តាល បានរិះគន់ចំៗថាក្នុងនាមជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល លោកម៉ឹង យូឡេង កំពុងតែប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមយ៉ាងពេញបន្ទុកដើម្បីប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងត្រជាក់ចិត្ត។ មន្ត្រីតូចតាចបានលាត ត្រដាងថានៅពេលផ្លូវជាតិឬផ្លូវលំក្នុងខេត្តកណ្តាលមួយចំនួនរងការខូចខាតតិចតួចគឺលោក ម៉ឹង យូឡង និងលោក ជួរ ឈុនឡេង មិនគិតគូរជួសជុលទេគឺទុកទាល់តែផ្លូវខូចខ្លាំងទើបធ្វើគម្រោងស្នើទៅថ្នាក់លើព្រោះពួកគេអាចកេងប្រវ័ញ្ចថវិការដ្ឋបានច្រើន។ បញ្ហានេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរពិនិត្យឲ្យបានដិតដល់ផងដែរព្រោះលោក ម៉ឹង យូឡេង និងលោក ជួរ ឈុនឡេង ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយ៕

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្កកណ្តាល

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្កកណ្តាល

លោក ជួរ ឈុនឡេង អនុប្រធានមន្ទីរ

លោក ជួរ ឈុនឡេង អនុប្រធានមន្ទីរ

ទីតាំងជញ្ជីងថ្លឹងរថយន្ត

ទីតាំងជញ្ជីងថ្លឹងរថយន្ត

Source link

Buffon ដាក់​សម្ពាធ​លើ Real មែនទែន​ហើយ ! Buffon ថា Juventus ប៉ះ Real Madrid វគ្គ​ផ្តាច់ព្រ័ត្រ UCL បើ​មិនបាន​លើក​ពាន គ្មាន​ន័យ​អ្វី​ឡើយ​សម្រាប់​គាត់​

​អ្នកចាំទី​ដ៏​ឆ្នើម​របស់​សេះបង្កង់ Juventus កីឡាករ Gianluigi Buffon បាន​និយាយថា «​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល​នេះ​គ្មាន​ន័យ​អ្វី​ឡើយ​ប្រសិនបើ​មិនបាន គ្រង​តំណែង​ពាន UEFA Champions League មួយ​នេះ » ។​

​អ្នកចាំទី Buffon របស់ Juventus …

[អានទាំងស្រុងនៅ WWW.DTN7.COM]

Source link

លោក យ៉ែម ហេមរ៉ាត មេគយច្រកតំបន់អូររំដួលវិលត្រឡប់មកប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន

ប្រភពពីសមត្ថកិច្ចតូចតាចប្រចាំច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងថា លោក យ៉ែម ហេមរ៉ាត បានចំណាយដើមទុនយ៉ាងច្រើនដើម្បីវិលត្រឡប់មកកាន់តំណែងជាប្រធានការិយាល័យគយ នៅច្រកតំបន់អូររំដួលឡើងវិញ ហើយបន្តប្រព្រឹត្តអំពើពុករលួយធ្វើឲ្យចំណូលពន្ធគយប្រចាំច្រកនេះធ្លាក់ចុះយ៉ាងគំហុក។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈពេលកន្លងទៅនេះលោក យ៉ែម ហេមរ៉ាត បានបើកដៃឲ្យឈ្មួញជាច្រើននាក់នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ដើម្បីប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួនរហូតដល់ឃុបឃិតឲ្យឈ្មួញនាំចូលគ្រឿងចក្រទៀតផង។ ប្រការនេះកំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ព្រោះតែការបែងចែកផលប្រយោជន៍មិនស្មើភាពគ្នារវាងមន្រ្តីគយ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកតំបន់អូររំដួល។

ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកភ្នំព្រឹកក៏បានឲ្យដឹងដែរថា រយៈពេលប៉ុន្មានខែចុងក្រោយនេះឈ្មួញបាននាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដោយសារតែមានការបើកដៃពីលោក យ៉ែម ហេមរ៉ាត ដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាលខ្លួន។ ការដែលលោក យ៉ែម ហេមរ៉ាត ហ៊ានធ្វើអ្វីស្រេចតែអំពើចិត្ត គឺដោយសារតែអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាំជួយការពារគ្រប់ពេលវេលា។ ជាក់ស្តែងកន្លងមកលោក យ៉ែម ហេមរ៉ាត ត្រូវបានថ្នាក់លើបញ្ឈរជើងមួយរយៈដោយសារពាក់ព័ន្ធនឹងរឿងក្លែងបន្លំឯកសារកេងប្រវ័ញ្ចចំណូលពន្ធគយក្នុងមួយខែៗរាប់សែនដុល្លារយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ប៉ុន្តែថ្នាក់លើដកលោក យ៉ែម ហេមរ៉ាត បញ្ឈរជើងត្រឹមមួយរយៈពេលខ្លី ក៏បញ្ជូនទៅកន្លែងដើមវិញ ហេតុនេះហើយទើបលោក យ៉ែម ហេមរ៉ាត កំពុងធ្វើសកម្មភាពប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុន។

មន្រ្តីគយតូចតាចនៅស្រុកភ្នំព្រឹកបានឲ្យដឹងថា សព្វថ្ងៃនេះលោក យ៉ែម ហេមរ៉ាត កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែខ្លាំងឡើងៗ ហើយករណីខ្លះមានដល់ក្លែងឯកសារបន្លំប្រភេទទំនិញដើម្បីទទួលផលប្រយោជន៍ពីឈ្មួញ។ ប្រភពបានឲ្យដឹងទៀតថា ទំនិញនាំចូលតាមច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សព្វថ្ងៃនេះបង់ពន្ធពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក យ៉ែម ហេមរ៉ាត មេគយច្រកអូររំដួលយ៉ាងសុខស្រួល។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យភាពមិនប្រក្រតីដែលកើតឡើងនៅច្រកតំបន់អូររំដួលជាបន្ទាន់ ព្រោះលោក យ៉ែម ហេមរ៉ាត មេគយប្រចាំច្រកនេះកំពុងប្រព្រឹត្តអំពើពុករលួយបំបាត់ចំណូលពន្ធរដ្ឋអស់រាប់សែនដុល្លារក្នុងមួយខែៗ៕

IMG_1741IMG_1741

Source link

មានមូលហេតុមួយចំនួនដែលនាំឲ្យប្រជាពលចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ កាន់តែច្រើនឡើងៗ

នៅពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ថ្ងៃទី០៤ ខែមិនថុនា ឆ្នាំ២០១៧ កាន់តែខិតជិតចូលមកដល់លក្រុមអ្នកតាមដានស្ថានភាពនយោបាយ ក្នុងប្រទេសកម្ពុជាបានកត់សម្គាល់ពីសន្ទុះគាំទ្រគណបក្សសង្គ្រោះជាតិ ដែលកំពុងមានការ កើនឡើងយ៉ាងគំហុក។ ក្រុមអ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនបានវាយតម្លៃថាតាមសន្ទុះ គាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេសចំពោះគណបក្សសង្គ្រោះជាតិ គឺគណបក្សសង្គ្រោះជាតិនឹង ទទួលបានជ័យជំនះស្របតាមឆន្ទៈប្រជាពលរដ្ឋជាមិនខានព្រោះប្រជាពលរដ្ឋអស់ជំនឿលើ គណបក្សកាន់អំណាចទៀតហើយ។ ជាក់ស្តែងសូម្បីតែលោក ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជាក្នុងរយៈពេល៣ខែចុងក្រោយនេះនិយាយតែពីរឿងគណបក្សប្រជាជនចាញ់ឆ្នោតរហូត ប្រហែលគាត់បានដឹងជាមុនថាពលរដ្ឋម្ចាស់ឆ្នោតអស់ជំនឿលើគាត់។

អ្នកតាមដានបញ្ហានយោបាយនិងស្ថានភាពសង្គមនៅក្នុងប្រទេសកម្ពុជា បានលើក ឡើងថាមានកត្តាជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើគណបក្សកាន់អំណាចហើយងាកមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ យ៉ាងផុលផុសដោយមិនខ្លាចការគំរាមកំហែងអ្វី ទាំងអស់។ ក្នុងនោះរឿងដែលប្រជាពលរដ្ឋអស់ជំនឿលើគណបក្សកាន់អំណាចមានដូចជា ការមិនអាចទប់ស្កាត់បទល្មើសព្រៃឈើ , ធនធានរ៉ែនៅតែរងការបំផ្លាញយ៉ាងមហន្តរាយ, ប្រេងឥន្ធនៈចុះថ្លៃបានតែប៉ុន្មានខែ ក៏ចាប់ផ្តើមឡើងថ្លៃវិញ, ជម្លោះដីធ្លីនៅតែកើតឡើងយ៉ាង រាលដាលនៅតាមបណ្តាខេត្តជាច្រើន, ពលរដ្ឋអត់ការងារធ្វើ ហើយធ្វើចំណាកស្រុករាប់លាន នាក់ និងបញ្ហាប្រជាពលរដ្ឋ គ្មនទីផ្សារសម្រាប់លក់កសិផលជាដើម…។ ជាងនេះទៅទៀត សេវាសាធារណៈរបស់រដ្ឋ ដូចជាសេវាសុខាភិបាល ការធ្វើលិខិតឬឯកសារផ្សេងៗប្រជាពល រដ្ឋត្រូវប្រឈមនឹង ការលំបាកយ៉ាងខ្លាំង ហេតុនេះហើយទើបពលរដ្ឋលែងគាំទ្រគណបក្ស កាន់អំណាច។

លើសនេះទៅទៀតរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នបណ្តោយឲ្យអំពើពុករលួយ កើតឡើងយ៉ាងរាលដាល ជាពិសេសនៅក្នុងស្ថាប័នគយនិងស្ថាប័នរដ្ឋសំខាន់ៗ ដែលជាមូល ហេតុធ្វើឲ្យប្រទេសកម្ពុជាជំពាក់បំណុលបរទេសកាន់តែច្រើនឡើងៗក្នុងខណៈប្រជាពលរដ្ឋប្រមាណជិត៥០ភាគរយកំពុងតែរស់នៅក្នុងជីវភាពក្រីក្ររហូតធ្វើចំណាកស្រុកកាន់តែច្រើនឡើងៗ។ សូម្បីតែការលុបបំបាត់កុងត្រូលជជុះ និងការលុបបំបាត់បទល្មើសនេសាទក៏រដ្ឋាភិ បាលលោក ហ៊ុន សែន អនុវត្តន៍មិនបានតាមពាក្យសន្យារបស់ខ្លួនដែរ ហេតុនេះហើយទើប មានការរិះគន់ចំៗថា ពាក្យសន្យារបស់លោក ហ៊ុន សែន ជារឿងឥតន័យ។ ដោយសារអស់ជំ នឿលើការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទើបប្រជាពលរដ្ឋចូលរួមគាំទ្រគណបក្ស សង្គ្រោះជាតិកាន់តែច្រើនឡើងៗ ហើយយុទ្ធនាការឃោសនារយៈពេល១០ថ្ងៃនេះបង្ហាញ យ៉ាងច្បាស់ពីភាពរឹងមាំរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងឈានទៅរកជោគជ័យ៕

IMG_1723 IMG_1724 IMG_1724 IMG_1726 IMG_1727

Source link

ឈ្មួញឈ្មោះ កែវ ឋានៈ និងប្រពន្ធដឹកធ្យូងចេញតាមច្រកអូរស្មាច់ ដោយសារតែមានការឃុបឃិតពីក្រុមសមត្ថកិច្ចពុករលួយ

មានសេចក្តីរាយការណ៍ថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានឈ្មួញដឹកជញ្ជូនធ្យូងពីទឹកដីខ្មែរចូលទឹកដីសៀមតាមច្រកទ្វារអន្តរជាតិអូរស្មាច់ យ៉ាងពេញបន្ទុកដោយមានការឃុបឃិតពីក្រុមមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយដែលគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ហើយឈ្មួញខ្លះបានយក ឈ្មោះគណបក្សប្រជាជនកម្ពុជាទៅប្រើទៀតផង។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧បានចេញបញ្ជាឲ្យបិទការនាំ ចេញធ្យូងទៅសៀមជាបន្ទាន់ ប៉ុន្តែប្រជាពលរដ្ឋគ្មានជំនឿថាអាជ្ញាធរខេត្តឧត្តរមានជ័យ អាចទប់ស្កាត់បានឡើយព្រោះឈ្មួញឈ្មោះ កែវ ឋានៈ និងប្រពន្ធឈ្មោះ ចែធំ ប្រកបមុខរបរដឹកធ្យូងចេញទៅស្រុកសៀមតាមច្រកអូរស្មាច់ជាយូរមកហើយ អត់មាននរណាហ៊ានក្អកជាមួយទេ។

សព្វថ្ងៃនេះឈ្មួញឈ្មោះ កែវ ឋានៈ ជាមន្ត្រីប្រដាប់អាវុធពាក់ស័ក្តិ៥ ( វរសេនីយ៍ឯក) និងប្រពន្ធ ឈ្មោះ ចែធំ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ធ្វើសកម្មភាពប្រមូលទិញធ្យូងពីក្រុងសំរោង និងបណ្តាស្រុកផ្សេងៗទៀតនៅក្នុងខេត្តឧត្តរមានជ័យ ហើយឆ្លងចូលទៅទិញធ្យូងដល់ស្រុកវ៉ារិន ខេត្តសៀមរាប ទៀតផងដោយពុំមានមន្ត្រីជំនាញពាក់ព័ន្ធឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ ទាល់តែសោះ។ នៅពេលប្រមូលទិញធ្យូងបានច្រើនឈ្មួញពីរនាក់ប្តីប្រពន្ធនេះដឹកជញ្ជូនតាមរថយន្តធំៗចេញទៅស្រុកសៀមតាមច្រកអូរស្មាច់ ដោយមានការឃុបឃិតពីសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលឈរជើងនៅច្រកអូរស្មាច់។ ដូច្នេះទន្ទឹមនឹងចាត់វិធានការទៅលើឈ្មួញដឹកធ្យូងចេញ តាមច្រកអូរស្មាច់គឺលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យគួរចាត់វិធានការលើក្រុមសមត្ថ កិច្ចពុករលួយនៅច្រកអូរស្មាច់ផងដែរ ព្រោះពួកគេមិនទប់ស្កាត់បទល្មើសទេគឺគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងគឃ្លើន។

មានប្រភពខ្លះបានបង្ហើបឲ្យដឹងថា បើឈ្មួញឈ្មោះ កែវ ថានៈនិងប្រពន្ធមិនបង់លុយ តាមការកំណត់របស់ក្រុមសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ទេគឺពួកគេមិនអាចដឹកធ្យូងឆ្លងដែនចូលទឹកដីសៀមបានឡើយ។ ក្នុងចំណោមសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ គឺលោក ខូង ទីន មេនគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ជាអ្នកមានសិទ្ធិសម្រេចធំជាងគេ ក្នុងការបើកដៃឲ្យឈ្មួញឈ្មោះ កែវ ឋានៈ និងប្រពន្ធ ដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀម មុនពេលដែលលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ចេញបទបញ្ជាឲ្យចាត់វិធានការ ទប់ស្កាត់។ ក៏ប៉ុន្តែមជ្ឈដ្ឋាននានាគ្មានជំនឿលើបទបញ្ជារបស់លោក ស ថាវី នោះទេព្រោះ លោក ខូង ទីន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ត្រូវបានគេដឹងថា មានខ្នងបង្អែកខ្លាំងជាងលោក ស ថាវី ទៅទៀត៕

ឈ្មួញឈ្មោះ កែវ ឋានៈ

ឈ្មួញឈ្មោះ កែវ ឋានៈ

IMG_1732 IMG_1733 IMG_1734

Source link

លោក កឹម សុខា បញ្ជាក់ថា ការវិនិយោគអ្វីក៏ដោយគប្បីផ្តល់អាទិភាពដល់ប្រជាពលរដ្ឋមូលដ្ឋាន

ក្នុងការពេលដែលការអភិវឌ្ឍលើវិស័យផ្សេងៗតែងតែរងការរិះគន់ពីប្រជាពលរដ្ឋមូលដ្ឋានថាអាជ្ញាធរ និងក្រុមហ៊ុនមិនបានយកចិត្តទុកដាក់លើផលប្រយោជន៍របស់ពួកគាត់ជាអាទិភាព ឬក៏តែងតែបង្កផលប៉ះពាល់ដល់ផលប្រយោជន៍ពួកគាត់ក្នុងសហគមន៍នោះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលថ្មីៗនេះបានបញ្ជាក់ថា លោកគាំទ្រការអភិវឌ្ឍស្របច្បាប់ទាំងអស់ តែការអភិវឌ្ឍនោះគប្បីត្រូវគិតដល់ផលប្រយោជន៍ជាអាទិភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានជាម្ចាស់ទឹកដី។

លោក កឹម សុខា បានពន្យល់ថា ប្រជាពលរដ្ឋខ្មែរឬក៏ជនជាតិខ្មែរក៏មានខួរក្បាល និងធនធានធម្មជាតិច្រើនសម្បើមដែរ ដូចនេះមិនគួរបណ្តែតបណ្តោយឲ្យជនបរទេសឬអ្នកវិនិយោគទុនគាបសង្កត់លើ ឬកេងប្រវ័ញ្ចលើប្រជាពលរដ្ឋខ្មែរ និងអ្នកនៅមូលដ្ឋាននោះទេ។ លោក កឹម សុខា មានប្រសាសន៍ថា ជាធម្មតាហើយការអភិវឌ្ឍតែងតែមានផលវិជ្ជមាននិងអវិជ្ជមាន តែបើអភិវឌ្ឍន៍ធ្វើឲ្យប្រជាពលរដ្ឋខូចខាត ឈឺចាប់ ឬទឹកភ្នែក តើគេអភិវឌ្ឍន៍ដើម្បីអ្វី ព្រោះប្រជាពលរដ្ឋជាតួអង្គសំខាន់បំផុតក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់ថា បើទោះជាគណបក្សជំទាស់ក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ ជំទាស់តែការអភិវឌ្ឍ ឬការដឹកនាំណាលើផ្លូវមិនត្រឹមត្រូវដែលនាំខាតប្រយោជន៍ ឬអន្តរាយដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ ផ្ទុយទៅវិញបើការអភិវឌ្ឍណាស្ថិតនៅលើផ្លូវត្រឹមត្រូវគណបក្សសង្រ្គោះជាតិមិនត្រឹមតែមិនជំទាស់នោះទេ គឺមានតែគាំទ្រយ៉ាងពេញទំហឹងថែមទៀត។

ជុំវិញបញ្ហាខាងលើនេះ លោក កឹម សុខា បានសង្កត់ធ្ងន់ថា នៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត ហើយឈានទៅដឹកនាំប្រទេសកម្ពុជានាពេលខាងមុខនេះ រដ្ឋាភិបាលគណបក្សសង្រ្គោះជាតិនឹងដឹកនាំប្រទេសកម្ពុជាឲ្យមានភាពវិជ្ជមានលើគ្រប់វិស័យ។ លោក កឹម សុខា បានសង្កត់ធ្ងន់ថា គណបក្សសង្រ្គោះជាតិគឺជាគណបក្សប្រជាធិបតេយ្យដែលឲ្យតម្លៃលើការភិវឌ្ឍដោយផ្តោតលើបញ្ហាសិទ្ធិមនុស្ស បរិស្ថាន តម្លាភាព ប្រសិទ្ធភាព និងសមធម៌ជាដើមដែលធានាថាគ្រប់ភាគីពាក់ព័ន្ធអាចទទួលយកបាន៕

IMG_1736

Source link