Don't Miss

ព័ត៌មានខ្មែរ

ចែក​អំណោយ​ជូន​កងទ័ព​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា ឡាវ តំបន់​អូរ​អាឡៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

ស្ទឹងត្រែង​៖  អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង និង​លោកស្រី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​ដឹកនាំ​អភិបាល​ខណ្ឌ​ទាំង​១២​ចំណុះ​អោយ​រដ្ឋបាល​រាជធានី ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ចែក​ជូន​កងទ័ព​ជួរមុខ​នៅ កងពលតូច​អន្ដរាគមន៍​លេខ​១២៨ តំបន់​អូរ​អាឡៃ​នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​កំពុង​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា ឡាវ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

​លោក​ឧត្តមសេនីយ៍​ផ្កាយ​បី ហួត ឈាង មេបញ្ជាការ​យុទ្ធ​ភូមិភាគ​១ ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍ថា ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ដឹកនាំ​អភិបាល​ខណ្ឌ​ទាំង​១២ ចុះ​មក​សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែក​ជូន​កងទ័ព​ជួរមុខ​នៅ កងពលតូច​អន្ដរាគមន៍​លេខ​១២៨ តំបន់​អូរ​អាឡៃ​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​នេះ វា​ពិត​ជា​ការបង្ហាញ​អោយឃើញ​ពី​គ្រឹះ​សាមគ្គីភាព​ដ៏​រឹងមាំ មិនអាច​បំបែកបំបាក់​បាន​រវាង​បងប្អូន​កងទ័ព​នៅ​សមូរ​ភូមិ​មុខ និង​បងប្អូន​ស៊ីវិល​នៅ​សមូរ​ភូមិ​ក្រោយ ។​

​លោក​ឧត្តមសេនីយ៍​ផ្កាយ​បី ហួត ឈាង​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ការពារ​បូរណៈភាព​ទឹកដី​អោយបាន ដោយ​មិនអោយ​មាន​ការឈ្លានពាន​ពី​កងទ័ព​ឡាវ មកលើ​បូរណៈភាព​ទឹកដី​កម្ពុជា​ឡើយ ។​ជាងនេះទៅទៀត នឹង​ការពារ​អោយ​ដាច់​ខាត ពី​ការផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈ​បដិវត្ត​ពណ៏ ដែល​ផ្តើមឡើង​ពី​ក្រុមប្រឆាំង​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍​កោតសរសើ​រ​យ៉ាងខ្លាំង ចំពោះ​បងប្អូន​កងទ័ព​ជួរ​មុខ​នៃ​កងពលតូច​អន្ដរាគមន៍​លេខ​១២៨ នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​បាន​អត់ធ្មត់ ដោយ​មិន​បាន​បង្ក​អោយ​មាន​ការ​ផ្ទុះអាវុធ ខណៈ​ដែល​ទាហាន​របស់​ឡាវ​បាន​ឈ្លានពាន​មកលើ​បូរណៈភាព​ទឹកដី​របស់​កម្ពុជា ។​

​លោក​ឃួង ស្រេង បាន​បន្តថា សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជា​ថ្នាក់ដឹកនាំ​ប្រទេស ដែល​ស្រលាញ់​ប្រទេសជាតិ​ការពារ​ទឹកដី ពី​ការឈ្លានពាន​ពី​ប្រទេស​ក្បែរ​ខាង ។ ជាងនេះទៅទៀត សម្តេច​តេជោ ក៏​ជា​ថ្នាក់ដឹកនាំ​ប្រទេស ដែល​ស្អប់ខ្ពើម​សង្ក្រាម ជាក់ស្តែង នៅ​ខណៈ​ពេល​មាន​ការឈ្លានពាន​មកលើ​បូរណៈភាព​ទឹកដី​របស់​កម្ពុជា ពី​សំណាក់​កងទ័ព​ឡាវ ពេល​កន្លងមក​នេះ ដោយសារតែ​មិន​ចង់អោយ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ក្បែរ​ខាង សម្តេច​តេជោ​ហ៊ុន សែន បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​ឡាវ​ភ្លាមៗ ដើម្បី​ទៅ​ចរចារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ដើម្បី​អោយ​ឡាវ​ដកទ័ព​ចេញពី​ដី​កម្ពុជា ពោល​គឺ​សម្តេច​តេជោ រក​អស់​គ្រប់​វិធី មិន​ចង់អោយ​មាន​ការប្រឈមមុខ​ដាក់​គ្នា​ដោយ​ចុង​កាណុង​នោះទេ ។​

​លោក ឃួ​ង ស្រេង​ក៏​បាន​បញ្ជាក់​ផងដែរ ថា កម្ពុជា​មាន​កម្លាំង​ទ័ព រឹងមាំ​និង​ខ្លាំងក្លា ទើប​ការចរចារ​យើង​មាន​ទឹកមាត់ប្រៃ ហើយ​ចំពោះ​កងពល​ដែល​ទើប​បង្កើត​ថ្មី​១២៨ ក្នុង​ខេត្ត​ស្ទឹងត្រែង​នេះ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ហ៊ុន សែន កងពល​នេះ​នឹង​ត្រូវ​សាងសង់​ជា​កន្លែង​ហ្វឹកហ្វឺន​ផងដែរ ។​ដោយឡែក​សម្រាប់​បងប្អូន​កងទ័ព សម្តេច​តេជោ​នឹង​សាងសង់​ផ្ទះ​អោយ​ស្នាក់នៅ ក្បែរៗ​កងពល​ថ្មី​នេះ​រួម​និង​ការចែក​ដី ដើម្បី​បង្កបង្កើត​ផល​ក្នុង​គ្រួសារ​កងទ័ព​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​ឃួង ស្រេង​និង​លោកស្រី​បាន​ប្រគល់​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន ជូន​កងពលតូច​អន្ដរាគមន៍​លេខ​១២៨ ថវិកា​ចំនួន​៤០​លាន​រៀល មេបញ្ជាការ​កងពល​១​រូប ថវិកា​ចំនួន​៤​សែន​រៀល មេបញ្ជាការរង នាយរង​សេនាធិការ​ចំនួន​១២៥​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល នាយការិយាល័យ នាយផ្នែក​១៤​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល មេបញ្ជាការ​កងអនុសេនាធំ​ចំណុះ​កងពល​ចំនួន​៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២០​ម៉ឺន​រៀល មេបញ្ជាការរង កងអនុសេនាធំ​ចំណុះ​កងពល​ចំនួន​១៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល គោយន្ត​២​គ្រឿង ប្រេងម៉ាស៊ូត ១០០០​លីត្រ ប្រេងសាំង ១០០០​លីត្រ​ថ្នាំពេទ្យ ២៨​មុខ នាយទាហាន ពល​ទា​ហ៊ាន​ចូលរួម​ពិធី​៦០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល ។ វរៈ​សេនា​តូច​អន្តរា​គន៍ លេខ ២៨១ ២៨២ ២៨៣ ២៨៤​និង​២៨៥ ចំនួន​៥​វរៈ ក្នុង​១​វរៈៗ​ទទួលបាន​ថវិកា​២៥​លាន​រៀល មេបញ្ជាការ​៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២០​ម៉ឺន​រៀល មេបញ្ជាការរង ជំនួយការ​សេនាធិការ មេបញ្ជាការ ចំនួន​១១៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល គោយន្ត​២​គ្រឿង ប្រេងម៉ាស៊ូត ៦០០​លីត្រ ប្រេងសាំង ៤០០​លីត្រ​។ យោធា​ភូមិភាគ​ទី​១ ចំនួន​៥​លាន​រៀល តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង ១​លាន​រៀល សាលាស្រុក​សៀម​ប៉ាង ចំនួន​១​លាន​រៀល ផ្នែក​សឹក​រង​សៀម​ប៉ាង ចំនួន​៥​សែន​រៀល កងរាជអាវុធហត្ថ​ស្រុក​សៀម​ប៉ាង​ចំនួន​៥​សែន​រៀល នរគ​បាល​ស្រុក​សៀម​ប៉ាង​ចំនួន​ចំនួន​៥​សែន​រៀល ជូន​ឃុំ​៥ ចំនួន​៥​សែន​រៀល និង​ប្រគេន​បច្ច័យ​ដល់​វត្ត​ចំនួន​២ ដែល​ក្នុង​មួយ​វត្ត ចំនួន​២​លាន​រៀល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី ក្រោយ​សំណេះសំណាល​ជាមួយ កងពលតូច​អន្ដរាគមន៍​លេខ​១២៨​រួចហើយ ក៏​បាន​ចុះហត្ថលេខា​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​គ្នា​ផង​ដែរ រួច​បាន​បន្តដំណើរ​ទៅ​កងពលធំ​អន្ដរាគមន៍​លេខ​៣ ដែល​នឹង​មាន​ទទួល​ស្វាគមន៍​ពី​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្ដរាគមន៍​លេខ​៣​ផងដែរ​៕

 

img20170915p3 (4) img20170915p3 (2) img20170915p3 (3)

Source link

ព្រៃឈើ​ក្នុងស្រុក​លំផាត់ និង​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​នៅតែមាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មានការ​រិះគន់​ចំៗ​ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ លើស​នេះ​ទៅតៀត​មាន​ឈ្មួញ​យួន​មួយចំនួន​អាច​ចូលមក​ប្រមូល​ទិញ​ឈើ​ដល់​តំបន់​ព្រំប្រទល់​រវាង​ស្រុក​លំផាត់ ខេត្តរតនគិរី និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

ចំណែក​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្ត​រតនគីរី បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ ព្រៃឈើ​ក្នុង​មូលដ្ឋាន​ពួកគាត់​តាម​ព្រំដែន​ខ្មែរ​-​យួន កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​អនាធិបតេយ្យ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​អណ្ដូង​មាស មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ ផ្ទុយទៅវិញ​ពួកគេ​នៅ​ពី​ក្រោយខ្នង​ក្រុម​ជនល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យថា ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈើ​ធំៗ​មួយចំនួន​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ​។

ដោយឡែក​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​វ៉ើ​ន​សៃ ស្រុក​កូន​មុំ និង​ស្រុក​តា​វែង ខេត្តរតនគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ព្រៃឈើ​ដែល​នៅ​សេសសល់​តិចតួច​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ជាក់ស្ដែង​ឈ្មួញ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ទាំង​៣​នេះ​មក​ស្តុក​ទុក​ក្នុង​ក្រុង​បាន​លុង បន្ទាប់មក​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​រលូន​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​ទៀត​ទេ​ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី ពុំមាន​ការថយចុះ​នោះឡើយ​។ សូម្បីតែ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដែរ ព្រោះ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី គិតតែ​ពី​រឿង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​៕

21586140_363753724045594_431325057_n 21754185_363753680712265_789931480_n

Source link

មេ​ឈ្មួញ សឹង សំអុល មានអំណាច​ធំ​ជាង​អភិបាលខេត្ត​មណ្ឌលគិរី និង​ខេត្តក្រចេះ​?

​គ្រាន់តែ​រយៈពេល​១៤​ថ្ងៃ​កន្លងទៅនេះ​មេ​ឈ្មួញ សឹង សំអុល បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ឆ្លងកាត់​ស្រុក​ស្នួល ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល រាប់សិប​រថយន្ត​យី​ឌុប​ធំៗ​។ សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​មេ​ឈ្មួញ សឹង សំអុល មិនឃើញ​មាន​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​បង្ក្រាប​នោះទេ ហើយ​ទុក​ឲ្យ​មេ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រការ​នេះហើយ​ទើប​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយចំនួន​វាយតម្លៃថា​មេ​ឈ្មួញ សឹង សំអុល មានអំណាច​ធំ​ជាង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ទើប​អភិបាលខេត្ត​ទាំង​២​រូបនេះ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល ទាល់តែសោះ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​មេ​ឈ្មួញ សឹង សំអុល គ្មាន​សល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ​។ ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈើ​ដែល​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​រាប់សិប​គ្រឿង​ចេញពី​ស្រុក​កោះ​ញែក​ថ្មីៗ​នេះ គឺជា​ឈើ​កាប់​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​អភិរក្ស​ក្បែរៗ​នោះ​។ ការដែល​មេ​ឈ្មួញ សឹង សំអុល នៅតែ​បន្ត​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត​។

គួរ​រំលឹក​ដែរ​ថា​កន្លងមក​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​លើ​មេ​ឈ្មួញ សឹង សំអុល តាមច្បាប់​ដោយសារ​ឈ្មួញ​រូបនេះ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​គ្មាន​មន្ត្រី​អាជ្ញារ ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល ហើយ​ទុក​ឲ្យ​មេ​ឈ្មួញ​ម្នាក់នេះ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​ដដែល​។ លើស​នេះ​ទៅទៀត​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ មិនឃើញ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​មេ​ឈ្មួញ សឹង សំអុល នៅឡើយ​ទេ​បើទោះបី​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដោយសារ​ស្នាដៃ​មេ​ឈ្មួញ សឹង សំអុល ក៏ដោយ​៕

21754397_363753850712248_190586392_n - Copy (2) 21754397_363753850712248_190586392_n - Copy 21754397_363753850712248_190586392_n 21586052_363753807378919_1097435676_n

Source link

មន្ត្រី​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ច្រើន​នាក់​ជាប់​ពាក់ព័ន្ធ​ល្បែងស៊ីសង​នៅ​ក្រុង​ប៉ោយប៉ែត

​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​ឲ្យ​លោក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​ទៅលើ​មន្ត្រី​អាវុធហត្ថ​មួយចំនួន​ដែលជា​ប់​ពាក់ព័ន្ធ​ទៅនឹង​ល្បែងស៊ីសង​ក្នុង​ក្រុង​ប៉ោយប៉ែត​ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។ ដោយហេតុថា​ដោយសារ​តែមាន​មន្ត្រី​អាវុធហត្ថ​នៅ​ពីក្រោយ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ ល្បែង​បញ្ជល់មាន់ និង​បៀ​អាប៉ោង​ជាដើម ទើប​នៅក្នុង​ក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ន​កើតមាន​បទល្មើស​ផ្សេងៗ​កាន់តែច្រើន ជាពិសេស​អំពើចោរកម្ម​។ ទន្ទឹមនឹងនេះ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ មួយចំនួន​ដែលជា​ប់​ពាក់ព័ន្ធ​បើក​ល្បែងស៊ីសង​ក្នុង​ក្រុង​ប៉ោយប៉ែត​ផងដែរ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ភូមិគ្រឹះ​របស់លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ត្រូវបាន​ជនជាតិ​ចិន​ជួល​បើក​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​កំពុងដំណើរការ​យ៉ាងរ​លូន​។ ចំណែក​លោក វណ្ណ លី​ហោ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដែលមាន​ខ្នងបង្អែក​រឹងមាំ​កំពុង​ប្រើ​តួនាទី​និង​អំណាច​កាង​សង្វៀន​បញ្ជល់មាន់​នៅក្នុង​ប្លុក​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន របស់លោក កុក មីន ហើយ​គ្មាន​សមត្ថកិច្ច​មូលដ្ឋាន​ហ៊ាន​ទៅ​ក្បែរ​ឡើយ​។ រីឯ​វរសេនីយ៍ទោ ប៊ុន ណាំ​អៀង ហៅ​បារាំង ដែលជា​មេបញ្ជាការរង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ផ្នែក​ភស្តុភារ​និង​ហិរញ្ញវត្ថុ កំពុងបើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់​មាន​យីហោ​HBO ក្នុង​អគារ​ដ៏​ខ្ពស់​មួយ​ជិត​ផ្សារ​ដើម​ពុទ្រា​។

ប្រភពពី​មន្ត្រី​អាវុធហត្ថ​តូចតាច​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា អគារ​ខ្ពស់​ដែល​លោក ប៊ុន ណាំ​អៀង បើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​មាន​យីហោ​HBO នោះ​ត្រូវបាន​គេ​ដឹងថា​ជា​កម្ម​សិទ្ធ​របស់លោក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​តែម្តង​។ នៅក្នុង​អគារ​ខ្ពស់​នោះដែរ​មាន​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​របស់លោក នី ណា​រ៉ូ ហៅ​ណូ ដែលជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ទទួលបន្ទុក​សន្តិសុខ ហេតុនេះហើយ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដោយសារតែ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក បោ​ន ប៊ិន មាន​អគារ​សម្រាប់​ជួល​ឲ្យ​មន្ត្រីក្រោមឱវាទ​បើក​ល្បែង​ខុសច្បាប់​បែបនេះហើយ ទើប​លោក ប៊ោ​ន ប៊ិន មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ក្រុង​ប៉ោយប៉ែត​។ ហេតុនេះ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​ទង្វើ​របស់​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តបន្ទាយមានជ័យ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្ដិ៍ឈ្មោះ​ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំងមូល​៕

01លោក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ 21741750_1931952793709948_295853479_n-500x333 21742124_1931952807043280_1240508172_o-500x281 21733290_1931952797043281_705816626_n-500x375

Source link

លោក​កេង​ឌី មេ​ពេទ្យសត្វ​ខេត្តឧត្ដរមានជ័យ​ ​សំគំនិត​ជាមួយ​ឈ្មួញ​នាំចូល មាន់​ពី​ស្រុកថៃ​ដោយ​មិន​ខ្វល់​ពី​ច្បាប់​និង​សុខភាព​ប្រជាពលរដ្ឋ​!

​ឧ​ត្ត​រ​មានជ័យ​៖​ពាក្យចាស់​ពោលថា​ដំរី​ងាប់​យក​ចង្អេរ​មក​បាំង វា​មិន​ជិត​ទេ​ហើយ​រឿង​មេ​ពេទ្យសត្វ​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​នាំចូល​សត្វ​ពី​ប្រទេសជិតខាង​ដោយ​មិន​ខ្វល់​ពី​ហានិភ័យ​សុខភាព​ប្រជាពលរដ្ឋ​ក៏​មិនអាច​លាក់​ជិត​បានដែរ​។​​ជាក់ស្ដែង​ឡាន​ឈ្មួញ​នាំ​សត្វ​មាន់ ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​​អន្តរជាតិ​អូ​ស្មាច់ ក្រុង​សំរោង​ខេត្តឧត្ដរមានជ័យ​មិនតិច ជាង​១០​អ្នក​ទេ​

ដែល​ក្នុង មួយ​​ថ្ងៃៗ​បាន​ដឹកជញ្ជូន​មាន​តាម ចូល​ស្រុក​ខ្មែរ​តាម​ឡាន​នីសា​ន់ ឡាន​កូរ៉េ ជាង​២០​គ្រឿង​ដូច​ហែរ​​ការ​ឋិ​ន ដែលមាន​សត្វ​មាន់​ប្រមាណ​ពី​៤​ពាន់​ក្បាល​ទៅ​៦​ក្បាល​យកទៅ​ចែកចាយ លក់​តាម​ខេត្ត​​សៀមរាប កំពង់ធំ ព្រះ​វិ​ហ៊ា​រ​។​ល​។​

​អ្នកស្រី​ផល​ធឿន​ហៅ​ក្រាញ់​រស់នៅ​ភូមិ ដើម​ជ្រៃ​សង្កាត់​អូ​ស្មាច់​ដែលជា​ឈ្មួញ​នាំ​មាន់​ម្នា​ក់បាន​​ឲ្យ​ដឹងថា​៖ ខ្ញុំ​រកស៊ី​ដឹក​មាន់ ពី​អ្នក​ប្អូនស្រី​ឈ្មោះ​សៀម​អូន ជាង​បី​ឆ្នាំ​​ហើយ មាន​អាជ្ញា​ប​ណ្ណ័​នាំចូល​ពី ការិយាល័យ​ពេទ្យសត្វ​ធ្វើ​ច្បាប់​ពី នាយក​​ដ្ឋា​ន​ផលិតកម្ម​និ​បសុព្យាបាល ស៊ី​ញ៉េ​បោះត្រា​ដោយ​លោក​តាន់ ផាន់​ណា​រ៉ា ។​​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្ដម​ឡោ​​រស្មី ស៊ី​ញ៉េ​និង​បោះត្រា ។

​ទោះជា​មានច្បាប់​នាំចូល​តែ​អ្នកស្រី​បន្តថា​មាន់​មួយ​ក្បាល បង់ប្រាក់​២០០​រៀល មួយខែ​បង់ប្រាក់​អស់ ៣​លាន​៦០​ម៉ឺន​រៀល មានច្បាប់​។​អ្នកស្រី​រអ៊ូ​ថា​៖​ក្រៅពី​បង់លុយ​តាម​ក្បាលមាន់​ក៏មាន អ្នកកាសែត​ខ្លះ យ៉ាប់​ខ្លាំងណាស់​មកសុំ​លុយ​ចង់​​បានតែ​ច្រើន ឲ្យ​តិច​មិន​យក​ទេ​ខឹង​ចុះផ្សាយ​។​ឯ ទា​ហ៊ាន​ក៏​មកសុំ​ដែរ តិច​អ្នកនេះ​អ្នកនោះ​តេ​សុំ​លុយ​ហើយ យក​មាន់​ទៀត ។​ពេល​សួ​ថា​​តាមផ្លូវ​ត្រូវ​ចូល​បង់លុយ​ឲ្យ​ត្រង់​ណាខ្លះ​? អ្នកស្រី​ថា​៖​គយ​គយ​និង​ប៉ូលិស​ក៏ត្រូវ​បង់​ឲ្យ​ដែរ ។​

 

​ប្រហែលជា​បាន​លុយ​ក្រោម​តុ​ច្រើន​ហើយ​មើលទៅ​បានជា​ពេល មេ​ឈ្មួយ​ដឹក​មាន់​ជាង​១០​អ្នក នាំ​មាន់​ចូល​គេ​មិនដែល​ឃើញ​​មាន​លោក​កេង​ឌី​មេ ពេទ្យសត្វ​ឬ​កូនចៅ​ទៅពិនិត្យ​មើល​សត្វ​មាន់ ឈឺ​​ឫ​ជា​យ៉ាងណា​នោះឡើយ​។​​អ្នកស្រី​ហុង​ម៉ាប់​ឈ្មួញ​មាន់​ម្នាក់ទៀត​បាន ឲ្យ​ដឹងថា​គាត់​មាន​បងប្អូន ៤, ៥​នាក់​រកស៊ី​ទិញ​មាន់​លក់​គាត់​គ្មាន​ច្បាប់​ពិ​ស្រុក​ខ្មែរ​ទេ​។​គាត់​បាន បង្ហាញ​ច្បាប់​ដឹក​មាន់​ពី​ប្រទេស​ថៃ​។

ពេល​សួ​ថា​​មិន​ធ្វើ​ច្បាប់​ស្រុក​ខ្មែរ អ្នកស្រី​ម៉ាប់​ឆ្លើយថា លោក​គយ​ថា​មិនចាំបាច់​ធ្វើ​ច្បាប់​ទេ អស់ប្រាក់​ច្រើនណាស់​?! ។​​លោក​កេង​ឌី​មេ​ពេទ្យសត្វ​ខេត្ត​ឧ​ត្ត​មានជ័យ​ពេល​សួរ​តាម​ទូរ​សព្ទ័​ថា តើ​ឈ្មួយ​ដឹក​មាន់​ច្រក​អូ​ស្មាច់​​មានច្បាប់​ប៉ុន្មាន​នាក់​?​លោក​ឌី​ឆ្លើយថា មាន​អាជ្ញា​ប​ណ្ណ័ ៣​ឫ​៤​នាក់​ដែរ​។​លោក​ថា​​ស្ដាប់​មិនសូវ​ច្បាស់​ទេ ចាំ​ជួបគ្នា ទៅ​។​ពេល​សួរថា​ជួប​នៅ​នៅត្រង់ណា​ខ្ញុំ​ទៅ​ជួប លោក​ឌី​​ឆ្លើយថា គេ​(​មន្ត្រី​ពេទ្យសត្វ​)​ទៅផ្ទះ​អស់ហើយ​រួច​ក៏​ចុច​ផ្តាច់ទៅ៕

sim-posim-po1

Source link

ហេតុអ្វី​លោក គុណ ញឹម ទុក​ឲ្យ​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ប្រព្រឹត្ត​អំពើពុករលួយ​តាមចិត្ត​?

​មជ្ឈដ្ឋាន​ខ្លះ​បានបង្ហាញ​នូវ​ការសង្ស័យថា ការដែល​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ប្រើ​អំណាច​ប្រ​ព្រ​ត្ត​អំពើពុករលួយ​តាមចិត្ត គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ផងដែរ​។ ជាក់ស្ដែង​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ត្រូវបាន​ឈ្មួញ អាជីវករ​និង​ពលរដ្ឋ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​ឆ្លងកាត់​ខេត្តតាកែវ រិះគន់​ជា​បន្តបន្ទាប់​ហើយ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​អគ្គនាយក​គយ​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក លាង ម៉ុង មេ​គយ​ចល័ត​នៅក្នុង​ខេត្តតាកែវ​នោះទេ​។ ហេតុនេះហើយ​ទើប​លោក លាង ម៉ុង ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​សាខាគយ​ខេត្តតាកែវ​ផង​នោះ បន្តសកម្មភាព​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តតាកែវ កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។​

​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ បាន​ឲ្យ​ដឹងថា​មន្ត្រី​គយ​ចល័ត​ក្រោម​ការដឹកនាំ​របស់លោក លាង ម៉ុង បាន​បង្កើត​កុងត្រូលជជុះ​២​កន្លែង​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ក្នុងនោះ​កុងត្រូលជជុះ​១​កន្លែង​ស្ថិតនៅក្នុង​ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ និង​១​កន្លែង​ទៀត​ស្ថិតនៅក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​ចាំ​ជំរិត​យកលុយ​ពី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​២៤​ម៉ោង​លើ​២៤​ម៉ោង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​យកលុយ​ទៅ​ទម្លាក់​ក្នុង​ហិប​របស់​មន្ត្រី​គយ​ចល័ត​ក្រោម​ការគ្រប់គ្រង​របស់លោក លាង ម៉ុង នោះឡើយ​។​

ឥឡូវនេះ​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ កំពុង​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន រិះគន់​កាន់តែខ្លាំង​ព្រោះ​ពួកគេ​ត្រូវ​លោក លាង ម៉ុង គាបសង្កត់​ឲ្យ​បង់លុយ​លើ​តុ​ក្រោម​តុ​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​។ ផ្ទុយទៅវិញ​លោក លាង ម៉ុង បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​នៅ​ច្រកព្រំដែន និង​ប្រធាន​សាខាគយ​ខេត្តតាកែវ ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ព្រមទាំង​ប្រេងសាំង​គេចពន្ធ​ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ផងដែរ​។ ប្រការ​នេះហើយ​ដែល​ក្រុម​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ អំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ​ជាបន្ទាន់​។ ជាពិសេស​ប្រសិនបើ​លោក គុណ ញឹម អគ្គនាយក​គយ មិន​ជាប់​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ​ទេនោះ គឺ​មិនគួរ​បណ្ដោយ​ឲ្យ​លោក លាង ម៉ុង ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លេង​ដៃ​ទៀតឡើយ​៕

Pic404 លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ 21397258_360738177680482_2092162853_n1 download1

Source link