ព័ត៌មានខ្មែរ

របាយការណ៍ ​Freedom House៖ លទ្ធិប្រជាធិបតេយ្យ​លើ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​ កំពុង​ជួប​វិបត្តិ


របាយការណ៍នេះ​បាន​បញ្ជាក់​ចំ​ឈ្មោះ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​ការ​បង្ក្រាប​ទាំង​កម្រោល​ទៅលើ​គណបក្ស​ប្រឆាំង និង​អ្នក​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​របស់​លោក កំពុង​ត្រៀម​ខ្លួនសម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នេះ។

Source link

លោក មុំ វុត្ថា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​

​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​លើកដែក ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក មុំ វុត្ថា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​ឈ្មួញ​និង​អាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់លោក មុំ វុត្ថា និង​បក្ខពួក​គឺជា​ការ​ស្រេច​ទៅហើយ​។ មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក មុំ វុត្ថា ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល​ផងដែរ ទើប​អ្វីៗ​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទោះបី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​យ៉ាងណាក៏ដោយ គឺ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ ក្នុងស្រុក​លើកដែក មិន​ចាត់វិធានការ​ពិន័យ​តាមច្បាប់​នោះទេ​។ ផ្ទុយទៅវិញ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នោះ ចាំ​ប្រមូល​លុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​នោះទេ ហើយ​ករណីខ្លះ​ពួកគេ​គ្រាន់តែ​កត់​ស្លាក​លេខ​រថយន្ត​ដើម្បី​ទៅ​ប្រមូល​លុយ​ប្រចាំខែ គឺជា​ការ​ស្រេច​។ ប្រសិនបើ​ឈ្មួញ​ឬ​អាជីវក​រណា​ហ៊ាន​គេចវេះ​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ ថ្ងៃក្រោយ​អាច​ត្រឹម​ប្រឈម​នឹង​ការពិន័យ​ជាមិនខាន ព្រោះ​មន្ត្រីក្រោមឱវាទ​របស់លោក មុំ វុត្ថា ស្គាល់​ច្បាស់​ពី​អត្តសញ្ញាណ​រថយន្ត​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​រួចទៅហើយ​។

 ​តាម​ការអះអាង​របស់​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​គ្រប់​រថយន្ត​ដឹកទំនិញ​ទោះបី​ផ្ទុក​លើស​ទម្ងន់​ឬ​ខ្វះ​ទម្ងន់​យ៉ាងណាក៏ដោយ គឺ​ចៀស​មិន​ផុតពី​ចូល​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​ការគ្រប់គ្រង​របស់លោក មុំ វុត្ថា នោះទេ​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​មាន​ឈ្មួញ​មួយចំនួន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ ហើយ​លោក មុំ វុត្ថា និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​ពិន័យ​តាមច្បាប់​ឡើយ គ្រាន់តែ​តម្រូវ​ឲ្យ​ឈ្មួញ​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ​។ ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា តាមរយៈ​អំពើពុករលួយ​ដូចខាងលើ​នេះ ធ្វើ​ឲ្យ​លោក មុំ វុត្ថា ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកមក​បែងចែក​ជាមួយ​មេ​ធំៗ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ហេតុនេះហើយ​ទើប​លោក មុំ វុត្ថា អាចធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត​៕

26940876_408023202951979_999326138_nលោក មុំ វុត្ថា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ 26942977_408023222951977_19953719_n

Source link

មេ​ឈ្មួញ គង់ ក្រឹ​ង មានអំណាច​កាន់តែ​ធំធេង​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ឥឡូវនេះ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា និង​ជា​ឧកញ៉ា​ផង​នោះ មានអំណាច​កាន់តែ​ធំធេង​ក្នុង​ការប្រមូលទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ មិនតែប៉ុណ្ណោះ​មេ​ឈ្មួញ គង់ ក្រឹ​ង កំពុង​ប្រើ​អំណាច​កាង​ឈ្មួញ​ឈើ​ដទៃទៀត​ដើម្បី​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​។ ចំណែក​ឈ្មួញ​តូចតាច​ដែល​ដឹកឈើ​ពី​តំបន់​ផ្សេងៗ​មក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង នៅតាម​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ សុទ្ធតែ​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​យ៉ាង​រៀបរយ​តែម្តង​។

​មន្ត្រី​យោធា​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​មកពី​ខេត្ត​ផ្សេង​ដែល​ចង់​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ គឺ​ត្រូវ​បង់លុយ​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ក្នុង​មួយ​ម៉ែត្រគូប​២៥០​ទៅ​៣០០​ដុល្លារ​ទើប​អាច​ដឹកឈើ​ទៅដល់​គោលដៅ​។ អាចនិយាយបាន​ថា​មេ​ឈ្មួញ គង់ ក្រឹ​ង មានអំណាច​យ៉ាង​ធំធេង​ក្នុងការ​គ្រប​សង្កត់​ទៅលើ​ឈ្មួញ​ដទៃទៀត លើកលែងតែ​ឈ្មួញ​ធំៗ​ដូចជា​ឧកញ៉ា សឹង សំអុល ឬ​ឧកញ៉ា តុ​ប វី​ដា ជាដើម​ទើប​អាច​គេច​ផុតពី​ឥទ្ធិពល​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង​។ ការដែល​មេ​ឈ្មួញ គង់ ក្រឹ​ង អាច​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង ក៏ដូចជា​ជួយ​កាង​ឈ្មួញ​ដទៃទៀត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ដែល​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​លើកឡើងថា ការដែល​មេ​ឈ្មួញ គង់ ក្រឹ​ង អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺ​កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស​ក្លាយទៅជា​រឿង​ឥតន័យ​។ ជាក់ស្ដែង​មេ​ឈ្មួញ គង់ ក្រឹ​ង នៅតែ​អាច​ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ថែមទាំង​មាន​ឥទ្ធិពល​គ្រប​សង្កត់​លើ​ឈ្មួញ​ដទៃទៀត​ផងដែរ ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ សកម្មភាព​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែច្រើន​។ ជាងនេះទៅទៀត​កូនប្រសា​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ឈ្មោះ សុះ ក៏​កំពុង​ល្បីល្បាញ​ខាង​ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង​ដែរ ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​៕

26805081_156137221830784_7128617434114862352_nមេ​ឈ្មួញ គង់ ក្រឹ​ង 26734223_156137615164078_9067538002190148906_n 26231290_156137458497427_5646799465535335534_n

Source link

សម្តេចក្រុមព្រះ​ពាំត្រណោត​រឿង​តែងតាំង​សេដ្ឋី​ចិន​ជា​អនុប្រធាន​គណបក្ស​!

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច បាន​មានបន្ទូល​បែប​ពាំត្រណោត ពី​រឿង​តែងតាំង​សេដ្ឋី​ចិន​ម្នាក់​ជា​អនុប្រធាន​គណបក្ស​។ បទ​សម្ភាស​ជាមួយ​អ្នកកាសែត​នៅ​រដ្ឋសភាជាតិ ប្រធាន​គណបក្ស​ហ្វុ​ន​ស៊ី​ប៉ិច ដែល​ទទួលបាន​ជ័យ​ភ​ណ្ឌ័​កៅអី​រដ្ឋសភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​រំលាយ  មានបន្ទូលថា

ការតែងតាំង​ជនជាតិ​ចិន ជាទី​ប្រឹក្សា​ឬ​ជា​អនុប្រធាន​គណបក្ស  ហ្វុ​ន​ស៊ីន​ប៉ិច គឺ​អាស្រ័យទៅលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​អ្នកសម្រេច​?!​។ សម្តេចក្រុមព្រះ​ទ​ទួ​ស្គាល់​ថា ព្រះអង្គ​បាន​ត្រឹម​បញ្ជូន​ឈ្មោះ​ទៅ​ទេ ក៏ប៉ុន្តែ​ឮថា​មិន​បានទេ​?​។​

​ជុំវិញ​ការតែងតាំង​ជនជាតិ​ចិន​ជាទី​ប្រឹក្សា​ឬ​ជា​អនុប្រធាន​គណបក្ស​រាជានិយម​ហ្វុ​ន​ស៊ីន​ប៉ិច ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ចុះផ្សាយ និង​មានការ​ទិតៀន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ពី​ការដែល​គណបក្ស​មួយ​នេះ មានបំណង​យក​ជនបរទេស​មក ជា​សមាជិក​នយោបាយរ​បស់​គណបក្ស​នោះ​លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្លែងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិនបាន​តែងតាំង សេដ្ឋី​ចិន ឈ្មោះ​ចាក់​គី សែ នោះ អោយធ្វើជា​អនុប្រធាន គណបក្ស​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ជន​ជាតិចិន​ធម្មតា​និង​ជាទី​ប្រឹក្សា សេដ្ឋកិច្ច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ តែប៉ុណ្ណោះ​។

​សូម​បញ្ជាក់ដែរថា​៖​ថ្មីៗ​នេះ​សម្តេចក្រុមព្រះ​បានប្រកាស​ឲ្យ​ដឹង​ពី​បំណង​សុំ​ជំនួយ​ពី​ចិន​ជួយ​គណបក្ស​ហ្វុនស៊ិនប៉ិច​របស់​ទ្រង់​ដែល​ធ្វើ​ឲ្យ​មាន​រីះ​គន់​ថា​ផ្ទុយ​ពី​ច្បាប់​គនបក្សនយោបាយ​។​ក្រោយមក​ក៏​លេចចេញ​រឿង​តែងតាំង​សេដ្ឋី​ចិន​ធ្វើ​អនុប្រធាន​គណបក្ស​ទៀត​ទៅ​!​។​មិនដឹងថា​យក​ជនបរទេស​មក​ធ្វើ​អនុប្រធាន​គណបក្ស​ឬ​ទីប្រឹក្សា​ខុស​ផ្ទុយ​ពី​ច្បាប់​គនបក្សនយោបាយ​ដែរ​ឬ​អត់​នោះទេ​?

fun-rith2

Source link

​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ទើប​ចេញពី​ពន្ធនាគារ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​ចាប់បាន​៦​នាក់​មាន​ថ្នាំញៀន​និង​អាវុធខ្លី​២​ដើម​រថយន្ត​១​គ្រឿង​

បន្ទាយមានជ័យ ៖ មេខ្លោង​ជួញដូរ​គ្រឿងញៀន ទើប​ចេញពី​ពន្ធនាគារ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប ចាប់បាន ៦ នាក់ មាន​ថ្នាំញៀន និង​អាវុធខ្លី​២​ដើម រថយន្ត​១​គ្រឿង ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៨ ។​

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា ៖ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​៦​នាក់​មាន​១.​ឈ្មោះ លី លាង​គង់ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​មេខ្លោង​ជួញដូរ​ថ្នាំញៀន​)២.​ឈ្មោះ វុន សុភាព ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​(​ជា​ប្រពន្ធ​)៣.​ឈ្មោះ លី គឹម​ហូ​វ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​(​ត្រូវជា​ប្អូន​ក្រុម​ចែកចាយ​)៤.​ឈ្មោះ ប៉ង ប្រែ​ង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​(​ក្រុម​ចែកចាយ​)៥.​ឈ្មោះ លឹម វិទូ ហៅ​ឃាង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ៦.​ឈ្មោះ ស៊ុន ម៉ាប់ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​ក្រុម​ចែកចាយ​)​ជនសង្ស័យ​ទាំង​នេះ​ស្នាក់​នៅ​បន្ទប់​ជួយ​ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​.​ក្រុង​ប៉ោយប៉ែត​។​

​លោក​បាន​បញ្ជាក់ថា​៖​ដោយ​មា​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​បាន​ដាក់​វិធានការ​អោយ លោក វ​រះ​សេនីយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ចុះបង្ក្រាប នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​២០១៨ ស្ថិត​ក្នុង​បន្ទប់​ជួល​ក្នុង​បរិវេណ​ការ​ស៊ីណូ អាន​កូ​ស្ថិត ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​.​ក្រុង​ប៉ោយប៉ែត​។​

​កម្លាំង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៦​នាក់ ស្រី​ម្នាក់ និង​រឹបអូស​មាន​វត្ថុតាង​ថ្នាំញៀន​មាន​១.​កញ្ឆា​គ្រៀម​ចំនួន​៣​កញ្ចប់​ស្មើ​ទម្ងន់​៣.៩៨៥,៥​ក្រាម ២.​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​៤​ថង់ ទម្ងន់​ស្មើ​២៤១,១​ក្រាម ៣.​គ្រឿងញៀន​អ៊ិច​ស្តា​ស៊ីចំនួន​៥៨៤,៥​គ្រាប់​និង​៤​កូន​ថង់​ទម្ងន់​១៧៣,៣​ក្រាម ៤.​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ៥.​ដប​ជក់​ស៊ី​សា​ចំនួន​១​និង​ទឹក​ថ្នាំ​ចំនួន​៤​ដប ៦.​ឧបករណ៍​មូរបារី​កញ្ឆា​ចំនួន​២​គ្រឿង​៧.​អាវុធខ្លី​ទំនើប​២​ដើម ៨.​គ្រាប់កាំភ្លើង​ខ្លី​ចំនួន​១៣​គ្រាប់ ៩.​រថយន្ត​ធុន​លុច​ស៊ី​មី​នី​៣០០​ចំនួន​១​គ្រឿង​។​

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បានបញ្ជាក់​ថា​៖ ជនសង្ស័យ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឈ្មោះ លី លាង​គង់ នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាលពី​ឆ្នាំ​២០០៨ ដែល​ចាប់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន ជាប់​បាន​២​ឆ្នាំ​ក្រោយ​ពេល​ចេញពី​ពន្ធនាគារ ហើយ​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​យ៉ាង​សកម្ម ដែល​មាន​ប្អូន​ជា​មុខសញ្ញា​ចាស់​ឈ្មោះ លី គឹម​ហូ​វ ចែកចាយ​យ៉ាងសកម្ម នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​៦​នាក់​។​

​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​៖ ក្រោយ​ពេល​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ភារកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​មាន​២​ទៅ​៣​ករណី តែ​ករណី​នេះ​គឺ​មាន​ទ្រង់ទ្រាយ​ធំ ហើយ​ចម្រុញ​អោយ​កម្លាំង​ជំនាញ ត្រូវមាន​វិធានការ​លុបបំបាត់​ជនល្មើស ដែល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ដើម្បី​ភូមិ​.​ឃុំ​មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​មាន​សន្តិសុខ​និង​សុវត្ថិភាព​៕
​ដោយ​. មាឃ សុខា​

 

h1801161a h1801161c h1801161b h1801161d

Source link

អំពើពុករលួយ​របស់​លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​

ថ្មីៗ​នេះ​មន្ត្រីរាជការ​នៅក្នុង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​(TC) ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ត្រាំ អ៊ីវតឹក ដែលជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ផងដែរ​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ត្រាំ អ៊ីវតឹក ទេនោះ​គឺ​លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា មិន​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ត្រូវ​លោក​រដ្ឋមន្ត្រី​ចាត់វិធានការ​ដកហូត​តំណែង​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ដែលជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ជាបន្ទាន់​មិនត្រូវ​ពន្យារពេល​នោះទេ​។​

រឿងអាស្រូវ​ពុករលួយ​របស់លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​(TC) ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ​។ ទន្ទឹមនឹងនេះ​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សន វី ឲ្យ​បាន​ស៊ីជម្រៅ​និង​ចាត់វិធានការ​តាម​នីតិវិធី​។ ប្រភពពី​មន្ត្រី​បុគ្គលិក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សន វី ឡើងកាន់តំណែង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជាគ្គ​នាយ​ក​ទូ​គមនាគមន៍​កម្ពុជា គឺ​ប្រាក់ចំណូល​សម្រាប់​អង្គភាព​មានការ​បាត់បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​បើតាម​ប្រភពពី​មន្ត្រី​បុគ្គលិក​នៅក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រោយពេល​លោក សន វី ទទួលបាន​តំណែង​ជា​អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ក៏បាន​លើក​បន្តុប​លោក អ៊ុង ពិ​សិទ្ធ អនុប្រធាននាយកដ្ឋាន​ផែនការ​ហិរញ្ញវត្ថុ គ្រប់គ្រង​តួនាទី​យ៉ាងសំខាន់​ក្នុងការ​កឹ​ប​កេង​ថវិកា​ចំណូល​សម្រាប់​អង្គភាព​ទាំងមូល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក សន វី បានផ្ដល់​អំណាច​ពេញ​ដែន​ក្នុង​ដៃ​ឲ្យ​លោក អ៊ុង ពិ​សិទ្ធ ក្នុង​ការលើក​ផែនការ​ហិរញ្ញវត្ថុ ហើយ​រាល់​ការចំណាយ​សម្រាប់​អង្គភាព​សុទ្ធតែ​មានការ​បំប៉ោង​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យក​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ដោយមាន​ការបើក​ដៃ​ពី​សំណាក់​លោក សន វី ទើប​លោក អ៊ុង ពិ​សិទ្ធ អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ថវិកាជាតិ​ត្រូវបាន​កេង​ប្រ​វញ្ច​កាន់តែច្រើន ព្រោះ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​នោះទេ​។​

តាម​ការ​បង្ហើប​ពី​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក សន វី អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា កាល​ជំនាន់​លោក ប្រាក់ សុខុន នៅ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា គឺ​លោក សន វី មាន​តំណែង​ជា​អគ្គនាយក​ស្ដីទី​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ហើយ​គ្មាន​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប៉ុន្តែ​នៅពេលដែល​លោក ត្រាំ អ៊ីវតឹក ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​លោក សន វី ទទួលបាន​តំណែង​ជា​អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា គឺ​លោក សន វី មានអំណាច​យ៉ាង​ធំធេង​ក្នុង​ការឃុបឃិត​ជាមួយ​លោក អ៊ុង ពិ​សិទ្ធ ដើម្បី​កេង​ប្រ​វញ្ច​ថវិកាជាតិ​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​សព្វថ្ងៃ​លោក សន វី និង​លោក អ៊ុង ពិ​សិទ្ធ កំពុង​បន្ត​តួលេខ​នៃ​ការចំណាយ​សម្រាប់​អង្គភាព​ទូរគមនាគមន៍​កម្ពុជា តាម​អំពើ​ចិត្ត​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ទាន់ពេល​ផងដែរ ក្នុងខណៈដែល​មន្ត្រី​២​រូប​ខាងលើនេះ កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​៕

26857414_408023346285298_330222300_nលោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា 26552593_404474343306865_1099671339_n2

Source link