ព័ត៌មានខ្មែរ

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្តកំពង់ធំ រង​ការរិះគន់​កាន់តែខ្លាំង​

មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​៣​នាក់​ដែល​ឈរជើង​ក្នុង​ខេត្តកំពង់ធំ កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​របស់ខ្លួន​ក្នុងការ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកឈើ ក៏ដូចជា​ពី​ប្រជាពលរដ្ឋ​ដឹក​កសិផល​និង​ដឹកទំនិញ​ផ្សេងៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ មន្ត្រីនគរបាល​ទាំង​៣​នាក់​នោះ​មានឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខ​បាន និង​ឈ្មោះ ហួត តឿ ពួកគេ​មានអំណាច​យ៉ាង​ធំធេង​ក្នុងការ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​អាង​លើ​លិខិត​បេសកកម្ម​ដែល​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ ជាពិសេស​អាជីវក​រដឹក​ជញ្ជូន​ទំនិញ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រីនគរបាល​ទាំង​៣​នាក់​ខាងលើនេះ​ផង​។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ការដែល​មន្ត្រីនគរបាល​ទាំងនោះ​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឬ​ប្រើប្រាស់​រថយន្ត​ប្រដេញ​តាម​រថយន្ត​ឈ្មួញ​ដឹកឈើ ដើម្បី​ជំរិត​យកលុយ​វា​ជា​រឿង​ធម្មតា​ទៅហើយ ព្រោះ​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ក៏ប៉ុន្តែ​ករណី​ឈ្មួញ​ទាំងនោះ​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកទំនិញ​របស់​ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ជា​ទំនិញ​មានច្បាប់ មានការ​អនុញ្ញាត​ត្រឹមត្រូវ​ក្នុងការ​នាំចូល​។ រឹតតែ​អាក្រក់​ជាងនេះទៅទៀត គឺ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ទាំង​៣​នាក់​ខាងលើ​ជំរិត​យកលុយ​ពី​រថយន្ត​ដឹក​កសិផល​របស់​អ្នកភូមិ​ដោយ​ពុំមាន​ការយោគយល់​ឡើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​យ៉ាងខ្លាំង​។

​ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ បាន​លើកឡើងថា​ប្រហែលជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខ​បាន និង​ឈ្មោះ ហួត តឿ ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​ទទួលបាន​លិខិត​បេសកកម្ម​ចុះទៅ​ឈរជើង​នៅ​ខេត្តកំពង់ធំ ទើប​ខំប្រឹង​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​និង​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ មន្ត្រី​ទាំងនេះ​មិន​ត្រឹម​តែមាន​រថយន្ត​ចាំ​ប្រដេញ​តាម​រថយន្ត​ឈ្មួញ​ដឹកឈើ និង​ដឹកទំនិញ​ផ្សេងៗ​ដើម្បី​ជំរិត​យកលុយ​ប៉ុណ្ណោះ​ទេ គឺ​ជួនកាល​គេ​បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ធម្មតា​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកទំនិញ ដឹកឈើ និង​ដឹក​កសិផល ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មានការ​រិះគន់​ចំៗ​ថា​មន្ត្រីនគរបាល​ទាំង​៣​នាក់​នោះ បង្ក្រាប​បានតែ​ឈ្មួញ​ឈើ​តូចតាច និង​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​មក​ធ្វើ​ផ្ទះសម្បែង​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​ធំៗ​ពី​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ​យ៉ាង​ពេញបន្ទុក គឺ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​៕​

WAT-0107g

Source link

មន្ត្រី​កាំកុងត្រូល​ខេត្តបាត់ដំបង ព្យាយាម​បិទបាំង​រឿង​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​តាម​ច្រក​ភ្នំ​ដី

មួយរយៈ​ពេល​ចុង​ក្រោយនេះ​នៅ​ច្រក​តំបន់ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ឈ្មួញ​បាន​នាំចូល​ទំនិញ​ខូចគុណភាព​និង​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ពុករលួយ ជាពិសេស​មន្ត្រី​កាំកុងត្រូល​។ មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​សំពៅ​លូន បាន​លើកឡើងថា​ប្រសិនបើ​គ្មាន​ការ​បើកដៃ​ពី​មេ​កាំកុងត្រូល​ខេត្តបាត់ដំបង​ទេនោះ គឺ​ឈ្មួញ​ខិលខូច​មិនអាច​នាំចូល​សាច់ជ្រូក សាច់មាន់ ត្រី និង​ចំណីអាហារ​ខូចគុណភាព​ជាច្រើន​ប្រភេទ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​បានឡើយ​។ ហេតុនេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​មន្ត្រី​កាំកុងត្រូល​នៅ​ខេត្តបាត់ដំបង​ជាបន្ទាន់​។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ច្រក​តំបន់ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​ទាំង​គយ កាំកុងត្រូល និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ដូចខាងលើ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ក្នុងនោះ​មន្ត្រី​កាំកុងត្រូល​ដែលមាន​តួនាទី​ក្នុងការ​ពិនិត្យ​គុណភាព​ទំនិញ មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហេតុនេះហើយ​ទើប​ឈ្មួញ​ខិលខូច​អាច​នាំ​សាច់ជ្រូក សាច់មាន់​ស្អុយ ប្រហិត និង​ត្រី ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​រាប់​តោន​ក្នុង​មួយថ្ងៃៗ​។ នៅពេលដែល​សារព័ត៌មាន​មួយចំនួន​ចុះ​ផ្សារ​ព័ត៌មាន​ទាំងនេះ ជា​សាធារណៈ​ស្រាប់តែ​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​ម្នាក់ ឈ្មោះ ប្រាថ្នា បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ទទឹងទិស​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ប្រសិនបើ​សមត្ថកិច្ច​ប្រចាំ​ច្រក​តំបន់ភ្នំ​ដី មិន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​សាច់ជ្រូក សាច់មាន់ ឆ្អឹង​មាន់ ត្រី​ស្អុយ និង​ប្រហិត​ខូចគុណភាព​ទេនោះ គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​បានឡើយ​។ ទាល់តែ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​តំបន់ភ្នំ​ដី ស្រុក​សំពៅ​លូន និង​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ផងដែរ ទើប​ឈ្មួញ​ខិលខូច​អាច​នាំចូល​ចំណីអាហារ​ខូចគុណភាព និង​មាន​លាយ​សារ​ធាតុគីមី​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​អាជ្ញាធរខេត្ត​បាត់ដំបង ក៏ដូចជា​ក្រសួងពាណិជ្ជកម្ម ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​តំបន់ភ្នំ​ដី និង​មន្ត្រី​កាំកុងត្រូល​ខេត្តបាត់ដំបង មិន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​ឡើយ​៕

3f9dd4b5-a299-46e7-b2c1-60c809a53a51 eceb80bb-5d8d-4c33-804f-813db0fb7555 1740b72c-30db-4860-8018-a9c4ae240c55f3887b90-ec07-4bc1-b8eb-301472393e06

Source link

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សម្តែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សន្តិសុខ​សាធារណៈ​

​ក្រោយពី​អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតក​បាញ់សម្លាប់​កណ្តាល​ទីក្រុង​មក​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​សម្តែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សន្តិសុខ​សាធារណៈ​។ ការបាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ម្សិលមិញ បានធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំងបំផុត និង​បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​នាំខ្លួន​ជនដៃដល់ និង​អ្នកសមគំនិត​យកមក​ផ្តន្ទាទោស​ឲ្យ​បាន​។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួបជុំគ្នា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែកក្កដា ឆ្នាំ​២០១៦  ដើម្បី​ពិភាក្សាគ្នា​អំពី​ស្ថានភាព​នយោបាយ​ដែល​កាន់តែ​អាក្រក់​ទៅធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ថែមទៀត​ចំពោះ​មតិ​ជាតិ និង​អន្ដរជាតិ និង​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្នុងការ​បំពេញភារកិច្ច បន្ទាប់ពី​ឃាតកម្ម ដ៏​សាហាវព្រៃផ្សៃ​ទៅលើ​លោក​បណ្ឌិត កែម ឡី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ លោក កឹម សុខា បាន​បញ្ជាក់ថា មុននឹង​បើក​អង្គប្រជុំ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​មិញ​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី ផងដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ក្រសួងការបរទេស​អា​មេ​រិ​កបាន​នាំមុខគេ​ក្នុង​ការបញ្ចេញ​ប្រតិកម្ម ចំពោះ​ការបាញ់សម្លាប់​អ្នកវិភាគ​នយោបាយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​លោក​បណ្ឌិត កែម ឡី ដោយ​ហៅ​ករណី​បាញ់ប្រហារ​នេះ​គឺ ជា​រឿង​ដ៏​បារម្ភ ហើយ​សហរដ្ឋអាមេរិក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ លោក ច​ន ឃី​ត​ប៊ី អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​សង្កត់ធ្ងន់ថា យើង​មានការ​រន្ធត់ និង​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​ស្តីពី​ការបាញ់សម្លាប់​ដ៏​រន្ធត់​លើ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​។​

​ចំណែក​ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា លោក ប៊ី​ល ឡង​ហ័​ស្ត៍ បាន​សម្ដែង​ភាព​តក់ស្លុត និង​សោកស្ដាយ នៅពេលដែល​លោក​បានដឹង​ពី​ដំណឹង​ដ៏​អកុសល​ខាងលើនេះ​។ លោក​ឯកអគ្គរាជទូត​បាន​បញ្ជាក់ថា លោក​មានការ​តក់ស្លុត និង​សោកស្ដាយ បន្ទាប់ពី​បានដឹងថា​អ្នកធ្វើ​អត្ថាធិប្បាយ​នយោបាយ លោក កែម ឡី ត្រូវបាន​បាញ់សម្លាប់​។ រហូតមកដល់​ពេលនេះ​ទាំង​សាធារណមតិ​ជាតិ និង​អន្តរជាតិ​បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំងបំផុត និង​បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​នាំខ្លួន​ជនដៃដល់ និង​អ្នកសមគំនិត​យកមក​ផ្តន្ទាទោស​ឲ្យ​បាន​៕

13590279_1402129213137707_8655342617754395558_n 13567297_1401559323194696_29444208807232530_n c1_1032625_620x413 13599873_1402129219804373_7613846486685087343_n

Source link

​ឈ្មួញ​កំពុងតែ​ដឹកឈើ​ទៅ​ប្រទេស​យួន​បាន​បំផ្លាញ​ផ្លូវ​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​

​ប្រជាពលរដ្ឋ​ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​រាយការណ៍​មក​ថា ផ្លូវជាតិ និង​ផ្លូវលំ​នានា​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ចំការលើ ខេត្តកំពង់ចាម កំពុងតែ​រង​ការខូចខាត​កាន់តែខ្លាំង​ឡើងៗ​ដោយសារតែ​ក្រុម​ឈ្មួញ​ឈើ​ដែលមាន​ការឃុបឃិត​ពី​មន្ត្រី​ខិលខូច​សម្រុក​ដឹកឈើ​យកទៅលក់​នៅ​ប្រទេស​យួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ខណៈ​ផ្លូវថ្នល់​នៅ​ប្រទេស​កម្ពុជា​ពុំ​សូវ​មានគុណ​ភាព ហើយ​នៅមាន​ចំនួន​តិចតួច​មិនទាន់​សមស្រប​នឹង​តម្រូវការ​សេដ្ឋកិច្ចជាតិ​នោះ បែរជា​មានការ​បណ្តែត​បណ្តោយ​ឲ្យ​ឈ្មួញ​ដឹកឈើ ដឹកទំនិញ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច​ទៅវិញ​។​

ជាក់ស្តែង​ប្រជាពលរដ្ឋ​ស្រុក​ចំការលើ​បាន​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន​មាន​រថយន្ត​ធុន​យក្ស​១​គ្រឿង​បាន​ដឹកឈើ​បាន​ជាប់ផុង​ដោយសារតែ​មេឃ​មាន​ភ្លៀង​ធ្លាក់ ។ ជាមួយ​នោះគេ​បានឃើញ​រថយន្ត​១​គ្រឿង​ទៀត​បានមក​ចងខ្សែ​កាប​អូសទាញ​តែ​ទាញ​មិន​រួច និង​បាន​យក​រថយន្ត​១​គ្រឿង​ផ្សេងទៀត​មក​ដា​ក់នៅ​ខាងក្រោយ​រថយន្ត​ដឹកឈើ​ដើម្បី​សាង​ឈើ​ចេញ​ឲ្យ​ស្រាល​រថយន្ត​។ ក្រោយមក​ក្រុម​ឈ្មួញ​បាន​ជម្លៀស​ឈើ និង​រថយន្ត​ចេញពី​កន្លែងកើតហេតុ​ដោយ​សុវត្ថិភាព​។​

កម្មករ​ដែល​កំពុងតែ​លើកដាក់​ផ្ទេរ​ឈើ​បាន​បង្ហើប​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត​ជា​ប្រភេទ​ឈើ​ជំនៀរ​ចេញពី​ក្រុមហ៊ុន​៩៩ ក្នុង​ខេត្តកំពង់ធំ​របស់​ស្ត្រី​ម្នាក់ តែ​គេ​មិនបាន​បង្ហើប​ប្រាប់​ដឹក​យកទៅ​ទីណា​ឡើយ​ដែល​ឈើ​ទាំងនោះ​មាន​ទាំង​ប្រភេទ​ឈើ​ប្រណីត និង​ប្រភេទ​ឈើ​ជន្លង់ម្រេច​ផងដែរ​។ យ៉ាងណាក្តី​ប្រជាពលរដ្ឋ​ស្រុក​ចំការលើ​បាន​បញ្ជាក់ថា ឈើ​ភាគច្រើន​ត្រូវបាន​ដឹក​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​បន្ទាត់​ព្រំដែន ហើយក៏​មាន​ឈើ​របស់​មន្ត្រី​មានអំណាច​មួយចំនួន​នៅក្នុង​ខេត្តកំពង់ចាម​ដែរ​ដែល​ពួកគេ​យកមក​ច្នៃ​ជា​គ្រឿង​សង្ហា​រឹម​លក់​ក្នុង​ក្រុង​កំពង់ចាម​។

លោក ខ្លូត ចិន្តា អភិបាលស្រុក​ចំការលើ និង​ក្រុមមន្ត្រី​ជំនាញ​គ្រប់គ្រង​ស្ថានីយ​ថ្លឹង​រថយន្ត​ត្រើង ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គ្មាន​សមត្ថភាព​ទប់ស្កាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ដែលជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ឆាប់​ខូច​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​មន្ត្រី​ជំនាញ​ទាំងនោះ​គ្មាន​សមត្ថភាព​ទប់ស្កាត់​ឈ្មួញ​ពួកគេ​គប្បី​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មកពី​អង្គភាព​ផ្សេងទៀត ឬ​រុញ​បញ្ហា​ទៅ​ថ្នាក់លើ​ឲ្យ​ជួយ​ដោះស្រាយ​បន្ត ដើម្បី​បញ្ចប់​បញ្ហា​ចំពោះមុខ​ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ផ្លូវថ្នល់​បន្ត​ខូចខាត​ដូច​សព្វថ្ងៃ​នោះទេ​៕​

2a1606f3-3d28-474c-bdc8-c008c4f43cd0 adf1077f-2c59-4c60-86af-fd87214e9b7d    ​

Source link

បទល្មើស​នេសាទ​នៅ​ស្រុក​មុខកំពូល ស្រុក​ខ្សាច់កណ្ដាល ល្វាឯម កៀនស្វាយ និង​លើកដែក កំពុង​កើតឡើង​យ៉ាង​រាលដាល​

​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ បទល្មើស​នេសាទ​ក្នុង​ខេត្តកណ្ដាល កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​មុខកំពូល ស្រុក​ខេត្តកណ្ដាល ស្រុក​ល្វាឯម ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក ដោយសារតែ​មន្ត្រីរដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញាធរ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក កែ សា​វី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​កូនចៅ​នៅតាម​ស្រុក​ដូច​រៀបរាប់​ខាងលើ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​និង​ចាត់វិធានការ​ជាបន្ទាន់ ព្រោះ​បទល្មើស​ក្នុង​រដូវ​បិទ​នេសាទ​កំពុង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​។

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ស្រុក​ដូចខាងលើ​បាន​ឲ្យ​ដឹងថា មិនមែន​តែ​នៅក្នុង​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​ប៉ុណ្ណោះ​ទេ ដែល​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង គឺ​សូម្បីតែ​នៅក្នុង​ព្រែក នៅក្នុង​អូរ និង​ស្ទឹង ក៏មាន​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដែរ​។ ឧបករណ៍​នេសាទ​ដែល​ក្រុម​ជនល្មើស​ប្រើប្រាស់​តាម​ស្ទឹង​បឹងបួ និង​ក្នុង​ទន្លេ​យ៉ាង​ពេញបន្ទុក​នោះ​មានដូចជា សៃយ៉ឺន ស្បៃ​មុង ឡុ​ក ណ​រ៉ាវ ឆា​រ៉ា​នាម យ៉ាង​កាវ លប​ជើងរាវ លប​បង្កង លប​ប្រើស​១០០ ទូក​ឆក់​ក្ដៅ ទូក​ឆក់​ត្រជាក់ និង​ដាយ​ចាប់​ត្រី​ប្រា​ម្សៅ​ជាដើម​។ នៅក្នុង​ស្រុក​ទាំង​៥​ខាងលើនេះ​បទល្មើស​កើតឡើង​កាន់តែច្រើន ហើយ​លោក កែ សា​វី មេ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល និង​មន្ត្រីក្រោមឱវាទ មិន​ចាត់វិធានការ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​តាម​តួនាទី​របស់ខ្លួន​នោះទេ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ទាំ​ង​៥​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា​ពួកគាត់​តែងតែ​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល​មួយចំនួន​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ និង​ឈរជើង​តាមផ្លូវ​ជាតិ​លេខ​១ ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដែល​នាំ​ត្រី​ចូល​ពី​ស្រុក​យួន​ផងដែរ​។ មជ្ឈដ្ឋាន​មួយចំនួន​បាន​រិះគន់ថា ឈ្មោះ អ៊ុន ប៉ូ​រ៉ា និង​ឈ្មោះ ម៉ែន វិបុល ដែល​ដឹកនាំ​ដោយ​ឈ្មោះ ម៉ាញ ពៅ មិនដែល​ទប់ស្កាត់​ករ​ណី​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន​នោះទេ គឺ​ចាំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ទាំងនោះ​យ៉ាង​ក្រអឺតក្រទម​ទៅវិញ​។ ហេតុនេះហើយ​ទើប​បទល្មើស​នេសាទ​ក្នុងស្រុក​ទាំង​៥​ខាងលើ កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ហើយ​ក្រុម​ឈ្មួញ​នៅតែ​អាច​នាំចូល​ត្រី​ខុសច្បាប់​ពី​ប្រទេស​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តតាកែវ យ៉ាង​ពេញបន្ទុក​មក​ចែកចាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​៕

jul1014 jul1011 jul1010 jul1012 jul1013​    ​

Source link

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​តម្លៃ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​រៀបចំ​កសាង​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្មីៗ​នេះ​បានបញ្ជាក់​ពី​តម្លៃ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​រៀបចំ​កសាង​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ ការបញ្ជាក់​នេះ គឺ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក អេង ឆៃអ៊ាង និង​លោក យ៉ែម បុញ្ញឫទ្ធិ ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ដឹកនាំ​មូលដ្ឋាន ឃុំ​-​សង្កាត់ និង​ស្រុក ក្នុង​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គណបក្ស​ង្គ្រោះ​ជាតិ ខេត្តបាត់ដំបង​។​

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ការចូលរួម​គាំទ្រ​របស់​ប្រជាពលរដ្ឋ ការចូលរួម​រៀបចំ​កសាង​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​រៀបចំ​គោលការណ៍ ប្រព័ន្ធគ្រប់គ្រង​ដឹកនាំ ត្រូវការ​ចាំបាច់​ពី​ថ្នាក់ដឹកនាំ​គ្រប់រូប នូវ​គុណធម៌ ទឹកចិត្ត​ទូលំទូលាយ គ្មាន​ជម្ងឺ​តួឯក មាន​គោលការណ៍ ផែនការ សកម្មភាព​ជាក់លាក់ ដើម្បី​បុព្វហេតុ និង​ផលប្រយោជន៍​រួម ពោលគឺ​ដើម្បី​សង្គមជាតិ​យើង​។​

នៅ​ចំពោះមុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបាត់ដំបង ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ដឹកនាំ​ជា​ក្រុម​ពិគ្រោះ​យោបល់ ពិភាក្សា​វែកញែក​ដោយ​ក្តី​គោរព និង​ផ្តល់​តម្លៃ​ដល់​គ្នា​ទៅវិញទៅមក តាម​តួនាទី​ភារកិច្ច គឺជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ឈានទៅរក​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ដឹកនាំ​មួយ​ប្រកបដោយ​តម្លាភាព សុចរិត​ភាព និង​គណនេយ្យភាព ដោយ​គ្មាន​ការប្រមាថ ញុះញង់​បំបែកបំបាក់ ដើម្បី​មហិច្ឆតា​របស់ខ្លួន​។​

គួរ​បញ្ជាក់ថា បើ​ទោះ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​តានតឹង​ក្នុង​កម្រិត​ណាក៏ដោយ ក៏​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​ចុះ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ដដែល​។ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​គ្រប់​កាលៈទេសៈ​នោះ គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី និង​ភាព​វិជ្ជមាន​នៅ​កម្ពុជា​៕

​    ​13627049_1164292793634184_271112634911521875_n 13654170_1164292796967517_392048462653385430_n

Source link