ព័ត៌មានខ្មែរ

ពលរដ្ឋចោទមេបញ្ជាការអាវុធហត្ថស្រុកវ៉ើនសៃ ខេត្តរតនគិរី ថាឃុបឃិតប្រព្រឹត្តបទល្មើសព្រៃឈើ

ពលរដ្ឋចោទមេបញ្ជាការអាវុធហត្ថស្រុកវ៉ើនសៃ ខេត្តរតនគិរី ថាឃុបឃិតប្រព្រឹត្តបទល្មើសព្រៃឈើ ហើយបទល្មើសព្រៃឈើកំពុងតែប្រព្រឹត្តទៅយ៉ាងរលូនដោយមានសមត្ថកិច្ចខិលខូចមួយចំនួនជាអ្នកកាងពីក្រោយ។ ប្រភពដដែលបានបញ្ជាក់ថាបទល្មើសព្រៃឈើភាគច្រើនបានផលប្រយោជន៍ច្រើនទៅលើឈ្មួញធំៗ និងជនជាតិយួន ហើយសមត្ថកិច្ចខិលខូចដែលឃុបឃិតនោះមិនបានចំណែកច្រើនប៉ុន្មានទេ។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រូបលោកមិនហ៊ានបង្ក្រាបបទល្មើសព្រៃឈើក្នុងករណីមួយចំនួន ព្រោះជារបស់អ្នកមានអំណាចជាក់ស្តែងរបស់ លោក ឡាក់ សេងហ៊ន មេបញ្ជាការអាវុធហត្ថស្រុកវ៉ើនសៃ។ ប្រភពដដែលបានបញ្ជាក់ថា ពេលខ្លះកុំបន្ទោសលើមន្រ្តីជំនាញ ព្រោះអ្នកប្រព្រឹត្តបទល្មើសមានអំណាចដែលពិបាកដល់ការអនុវត្តច្បាប់ខ្លាំងណាស់។

តែប្រជាពលរដ្ឋស្រុកវ៉ើនសៃ បានបញ្ជាក់ថា លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ក៏ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើផងដែរ ហើយក៏មិនបាច់ឆ្លើយការពារខ្លួនឡើយ។ ប្រភពដដែលបានបញ្ជាក់ថា បើលោក កែប កត់ គ្មានសមត្ថភាពបង្រ្កាបបទល្មើសព្រៃឈើលោកគប្បីស្នើសុំទៅថ្នាក់លើអន្តរាគមន៍ ដោយមិនត្រូវបណ្តែតបណ្តោយឲ្យមានបទល្មើសព្រៃឈើដូចសព្វថ្ងៃនេះទេ។

ជុំវិញបញ្ហាខាងលើនេះសកម្មជនព្រៃឈើនៅខេត្តរតនគិរី បានរិះគន់ថា សព្វថ្ងៃនេះបទល្មើសព្រៃឈើនៅតែកើតមានជារៀងរាល់ថ្ងៃ បើទោះជារដ្ឋាភិបាលតែងតែឆ្លើយថា គ្មានបទល្មើសព្រៃឈើក៏ដោយ។ ជាក់ស្តែងសព្វថ្ងៃនេះនៅតែមានឈើត្រូវឈ្មួញដឹកចេញពីខេត្តរតនគិរីយកទៅលក់ឲ្យឈ្មួញយួននៅតាមព្រំដែន និងយកទៅលក់តាមបណ្តាខេត្តផ្សេងៗ ហើយក៏មានការកែច្នៃធ្វើជាគ្រឿងសង្ហារឹមលក់ឲ្យឈ្មួញក្នុងស្រុកផងដែរ៕

IMG_1681

Source link

មន្រ្តីគយច្រកអូរស្មាច់ បើកដៃឲ្យឈ្មួញឈ្មោះ ធី នាំធ្យូងខ្មែរទៅលក់នៅប្រទេសសៀម

ប្រភពព័ត៌មានពីខេត្តឧត្តរមានជ័យ បានរាយការណ៍មកថា លោក រ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើ សង្កាត់កូនក្រៀល ត្រូវបានគេសង្កេតឃើញថា ឃុបឃិតជាមួយមន្រ្តីគយច្រកអូរស្មាច់បើកដៃឲ្យឈ្មួញឈ្មោះធី នាំធ្យូងខ្មែរទៅលក់នៅប្រទេសសៀម។ ប្រភពដដែលបានបញ្ជាក់ថា បើគ្មានការទប់ស្កាត់នោះទេ ព្រៃឈើស្រុកខ្មែរនឹងរលាយហិនហោចគ្មានសល់ឡើយ ព្រោះអាជីវកម្មធ្យូងនេះត្រូវបំផ្លាញព្រៃឈើច្រើនណាស់។

ករណីនាំធ្យូងខ្មែរលក់ឲ្យសៀមនេះ លោក ធី ត្រូវបានប្រជាពលរដ្ឋមូលដ្ឋានបញ្ជាក់ថា គឺជាឈ្មួញធំជាងគេក្នុងការធ្វើសកម្មភាពនាំចេញធ្យូងដែលបញ្ហានេះ គឺមានជាប់ពាក់ព័ន្ធនឹងមន្រ្តីគយនៅច្រកអូរស្មាច់។ ប្រភពដដែលបានបញ្ជាក់ថាធ្យូងរបស់ឈ្មួញឈ្មោះ ធី ដែលដឹកជញ្ជូនចេញទៅប្រទេសសៀម គឺមានឥទ្ធិពលណាស់ ព្រោះមិនត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឡើយ គឺអនុញ្ញាតឲ្យឆ្លងដែនយ៉ាងរលូនតែម្តង។

សកម្មជនព្រៃឈើនៅខេត្តឧត្តរមានជ័យ បានបញ្ជាក់ថាការរកស៊ីដឹកជញ្ជូនធ្យូងទៅលក់ឲ្យសៀមនេះឈ្មួញឈ្មោះ ធី គឺជាអ្នកបំផុសឲ្យប្រជាពលរដ្ឋកាប់ព្រៃដុតធ្យូង ដោយមានការឃុបឃិតពុករលួយជាប្រព័ន្ធជាមួយគយ និងនគរបាលអន្តោប្រវេសន៍ ដែលការឃុបឃិតនេះបានកើតឡើងយូរមកហើយ។

ជុំវិញបញ្ហាខាងលើនេះ មានការសំណូមពរពីប្រជាពលរដ្ឋខេត្តឧត្តរមានជ័យស្នើដល់អាជ្ញាធរខេត្តឧត្តរមានជ័យ គប្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ព្រោះបើមិនទប់ស្កាត់ឲ្យទាន់ពេលទេ ព្រៃឈើនឹងវិនាសហិនហោចមិនខាន។ ប្រភពដដែលបានបញ្ជាក់ថា សព្វថ្ងៃនេះប្រទេសសៀមគេរក្សាព្រៃឈើបានល្អណាស់ ព្រោះពេលឆ្លងដែនចូលដីសៀមមានទេសភាពខៀវស្រងាត់ ខណៈដីខ្មែរបែរជាក្តៅហួតហែងទៅវិញ៕

IMG_1684 IMG_1685

Source link

ដំណើរការ​វែកមុខ​ឃាតក​សម្លាប់​លោក​ ជា​ វិជ្ជា​ អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បីឈ្មោះ​អស់​រយៈពេល​១៣​ឆ្នាំ​«​ដូច​សុំ​ភ្លើង​យក្ស​»

​លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ល្បីឈ្មោះ​ និង​ជា​អ្នក​ធ្លាប់​គាំទ្រ​កម្មវិធី​នយោបាយ​គណបក្សប្រឆាំង​មាន​លោក​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​យ៉ាង​សកម្ម​ …

chea-vichea-feeds
[អានទាំងស្រុងនៅ WWW.DTN7.COM]

Source link

ខួប ១០ ឆ្នាំ ថ្ងៃ​បាតុកម្ម នៅ​ខេត្ត​ព្រះ​ត្រពាំង ទាមទារ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​

មកដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧ នេះ មានរយៈពេល ១០ ឆ្នាំហើយ ដែលកាលណោះនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០០៧ សមណសិស្សខ្មែរក្រោម និមន្តមកពីខេត្តនានា ដូចជា ខេត្តព្រះត្រពាំង មាត់ជ្រូក ក្រមួនស ពលលាវ ឡុងហោ និងព្រែកឫស្សី ជាដើម មករៀននៅសាលាពុទ្ធិកអនុវិទ្យាល័យ ឬថ្នាក់បាលីរងវត្តកំពង់និគ្រោធ ហៅវត្តកំពង់ជ្រៃ ចំនួន ៤១ ព្រះអង្គ ដែលដឹកនាំដោយភិក្ខុ ស៊ឺន ចែងចើន និងភិក្ខុ ស៊ឺន លំអាន បានទៅធ្វើការតវ៉ាដោយសន្តិវិធី និងអហិង្សានៅមុខការិយាល័យនគរបាលស្រុកកញ្ចោង ដើម្បីទាមទារឲ្យរដ្ឋអំណាចយួន នៅស្រុកនោះ ផ្តល់សេរីភាពដល់ភិក្ខុ ថាច់ ធន ។

ព្រះសង្ឃខ្មែរក្រោមនៅភ្នំពេញ ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលយួនដោះលែងព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានចាប់ផ្សឹក កាលពីឆ្នាំ ២០០៧ ។

ព្រះសង្ឃខ្មែរក្រោមនៅភ្នំពេញ ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលយួនដោះលែងព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានចាប់ផ្សឹក កាលពីឆ្នាំ ២០០៧ ។

ក្រោយពីការធ្វើបាតុកម្មនេះ ព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ផ្សឹក ដោយចោទពីបទ « បង្កឲ្យខូចសណ្តាប់ធ្នាប់ទីសារធារណៈ » ។

ក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំ នៃព្រឹត្តិការណ៍ ១៩ ខែមករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយរបស់ខ្មែរក្រោម ដែលមានសមណសិស្សប្រមាណជាង ៤០ អង្គ នៃសាលាពុទ្ធិកអនុវិទ្យាល័យ ថ្នាក់បាលីរងវត្តកំពង់ជ្រៃ បានក្រោកឡើងធ្វើបាតុកម្ម ដោយអហិង្សាទាមទារឲ្យអជ្ញាធរវៀតណាមគោរពសិទ្ធិខ្មែរក្រោម ក្នុងនាមជាជនជាតិដើម នៅដែនដីកម្ពុជាក្រោម ។

ព្រះតេជព្រះគុណ ថាច់ ចាន់តារា ដែលកាលនោះ ព្រះអង្គជាអតីតសមណប្បាតុករមួយអង្គ ក្នុងចំណោមសមណប្បាតុកររាប់សិបអង្គ ដែលបានចូលរួមបាតុកម្មទាមទារឲ្យដោះលែង ព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាម ថាច់ ធន ត្រូវបាននគរបាលយួនស្រុកកញ្ចោងចាប់យកទៅឃុំឃាំង ដោយចោទថា នាំយកព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ព្រះតេជព្រះគុណ ថាច់ ចាន់តារា រំឭកឡើងវិញនូវព្រឹត្តិការណ៍នេះ ថា ៖


ព្រឹត្តិការណ៍ ១៩ ខែមករា ២០០៧ ជាព្រឹត្តិការណ៍ដំបូងគេបង្អស់ ដែលបានកើតឡើង នាដើមសតវត្សរ៍ទី ២១ បន្ទាប់ព្រឹត្តិការណ៍តស៊ូរបស់វីរសមណ និងវីរជនអ្នកស្នេហាជាតិខ្មែរក្រោមជំនាន់មុនៗ មានដូចជាក្នុងសម័យព្រះតេជព្រះគុណ សឺន វ៉ង់ ព្រះតេជព្រះគុណ គឹម សាង ព្រះតេជព្រះគុណ គឹម តុកចើង និងព្រះសង្ឃជាច្រើនអង្គទៀត ដែលកាលនោះ បានក្រោកឡើងធ្វើបាតុកម្ម តវ៉ា រហូតដល់ពលិកម្មជីវិតក្នុងបុព្វហេតុការពារវប្បធម៌ ប្រពៃណី សាសនា អក្សរសាស្ត្រខ្មែរ នៅក្នុងទឹកដីកម្ពុជាក្រោម ពីការហាមឃាត់យ៉ាងតឹងរ៉ឹង មិនឲ្យបើកសាលា និងរៀនសូត្រអក្សរសាស្ត្រខ្មែរ នៅលើទឹកដីកម្ពុជាក្រោម ដោយរដ្ឋាភិបាលវៀតណាម ។

ការរំឭកឡើងវិញនូវការតស៊ូរបស់សមណសិស្សខ្មែរក្រោម ក្នុងសម័យកាលថ្មី ដែលហ៊ានក្រោកឡើងទាមទារឲរដ្ឋាភិបាលបក្សកុម្មុយនីស្តវៀតណាម គោរពសិទ្ធិខ្មែរក្រោម ម្ចាស់ស្រុកនៃ ដែនដីកម្ពុជាក្រោមនោះ គឺជាសារ និងការដាស់សតិអាម្មណ៍ដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមគ្រប់រូប ឲ្យហ៊ានក្រោកឡើងតស៊ូ ចំពោះការរំលោភសិទ្ធិអ្វីមួយ ពីសំណាក់រដ្ឋាភិបាល វៀតណាម មកលើប្រជាជាតិខ្មែរក្រោម ៕

Source link

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់  និង​របួស​១១​នាក់​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក (​យប់​៧​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ របួសធ្ងន់​៩​នាក់ និង​របួសស្រាល​ចំនួន​២​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍

​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​១២​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​១៤​គ្រឿង រថយន្ដ​ធុន​តូច​ចំនួន​៤​គ្រឿង​, រថយន្ដ​ធុន​ធំ​១​គ្រឿង និង​អ្នក​ថ្មើរជើង​១​នាក់​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះ​ថា្នក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៧​លើក​, មិន​ប្រកាន់​ស្ដាំ​២​លើក​, បត់​គ្រោះថ្នាក់​២​លើក និង​មិន​គោរព​សិទ្ធិ​១​លើក ។​
​គួរ​បញ្ជាក់ថា រយៈពេល​១៩​ចាប់ពី​ថ្ងៃទី​០១ រហូតដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ចំនួន​២៣០​លើក បណ្ដាល​ឲ្យ​ស្លាប់​១១៤​នាក់ របួសធ្ងន់​ចំនួន​២១៧​នាក់ និង​រងរបួស​ស្រាល​ចំនួន​១១៩​នាក់​៕

16114750_1827276417484486_4664375268658653576_n

Source link

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបញ្ជាក់ថា អយុត្តិធម៌នៅប្រទេសកម្ពុជាមានច្រើនទម្រង់

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្មីៗនេះបានរិះគន់ថា អំពើអយុត្តិធម៌នៅប្រទេសកម្ពុជាមានច្រើនទម្រង់ ហើយថាកុំថាឡើយប្រជាពលរដ្ឋក្រីក្រ គឺសូម្បីតែអ្នកនយោបាយក៏រងភាពអយុត្តិធម៌ផងដែរ ពិសេសមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការបម្រើសង្គមដោយឯករាជ្យក៏រងភាពអយុត្តិធម៌ផងដែរ។

លោក សម រង្ស៊ី បានបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ ពិសេសកសិករ និងពលករ មិនបានទទួលឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដោយសមធម៌ឡើយ បើប្រៀបធៀបជាមួយអ្នកមានអំណាច និងមានប្រាក់ច្រើន។ ជាក់ស្តែងដីធ្លីប្រជាពលរដ្ឋក្រីក្រត្រូវក្រុមអ្នកមានអំណាច និងមានប្រាក់ច្រើនដណ្តើមយកទាំងកំរោលដោយគ្មានខ្លាចញញើតនឹងច្បាប់ឡើយដែលទំនាស់ដីធ្លីគ្រាន់ជាផ្នែកមួយនៃតថភាពនៅក្នុងសង្គមកម្ពុជាប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោក សម រង្ស៊ី បានបញ្ជាក់ថាដែរថា កន្លងមកនេះ អ្នកនយោបាយ មន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវបានក្រុមអ្នកកាន់អំណាចចោទប្រកាន់ គាបសង្កត់ និងចាប់ដាក់គុកតាមអំពើចិត្ត បើទោះជាអ្នកទាំងនោះគ្មានទោសកំហុសអ្វីក៏ដោយ។ ផ្ទុយទៅវិញមន្រ្តីរដ្ឋាភិបាល និងមន្រ្តីគណបក្សប្រជាជនកម្ពុជាមួយចំនួនបានព្រឹត្តអំពើខុសច្បាប់ច្រើនណាស់ តែពួកគេមិនបានទទួលទោសកំហុសនោះទេ ហើយថែមទាំងអាចរស់នៅដោយមានសេរីភាពដល់សព្វថ្ងៃនេះ។

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ថា គោលនយោបាយអាទិភាពរបស់គណបក្សសង្រ្គោះជាតិ នៅពេលកាន់អំណាច គឺលុបបំបាត់ និងដោះស្រាយឲ្យបាននោះគឺ បញ្ហាតុលាការអយុត្តិធម៌ អំពើពុករលួយ និងការកាត់បន្ថយភាពក្រីក្រដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដោយសមធម៌ជាអាទិ៍។ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា គណបក្សសង្រ្គោះជាតិគ្មាននយោបាយបដិវត្តន៍ ឬសងសឹកអ្វីទេ តែក៏មិនអនុគ្រោះដល់អ្នកដែលបំផ្លាញជាតិ និងប្រព្រឹត្តបទល្មើសផ្សេងៗនោះឡើយ៕

IMG_1682 IMG_1683

Source link