ព័ត៌មានខ្មែរ

មេឈ្មួញឈើជាមន្ត្រីយោធាពាក់ផ្កាយ១ឈ្មោះ គង់ ក្រឹង នៅតែដឹកជញ្ជូនឈើទៅស្រុកយួន តាមអំពើចិត្ត

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្មីៗនេះបានថ្លែងជាសាធារណៈថា ការកាប់បំផ្លាញទន្ទ្រានព្រៃ ឈើប្រសិនបើមានពាក់ព័ន្ធឧទ្យានជាតិឬកន្លែងសំខាន់ៗមួយចំនួនទៀតគឺក្រសួងបរិស្ថាននឹងចាត់ការ និយាយឲ្យចំគឺចាប់តែម្តង។ ក៏ប៉ុន្តែពលរដ្ឋក្នុងស្រុកស្នួល ខេត្តក្រចេះ និងមជ្ឈដ្ឋាននានាគ្មានជំនឿថាលោក សាយ សំអាល់ ហ៊ានប៉ះពាល់មេឈ្មួញឈើជាមន្ត្រីយោធាពាក់ផ្កាយ១ឈ្មោះ គង់ ក្រឹង ដែលកំពុងល្បីខាងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះនោះទេ ព្រោះឈ្មួញរូបនេះមានខ្នងបង្អែកយ៉ាងរឹងមាំ។ សកម្មជនព្រៃឈើបានវាយតម្លៃទុកជាមុនថាសំដីលោក សាយ សំអាល់ នឹងក្លាយជារឿងឥតន័យ ព្រោះយូរឆ្នាំហើយអត់មាននរណាហ៊ានប៉ះពាល់លោក គង់ ក្រឹង ដែលបច្ចុប្បន្នកំពុងបន្តសកម្មភាពជួញដូរឈើទៅស្រុកយួននោះទេ។

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថា ឈ្មួញជា មន្ត្រីយោធាពាក់ផ្កាយ១ឈ្មោះ គង់ ក្រឹង នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថាក្រោយពេលកាក់កបនឹងមុខជំនួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមតំបន់ព្រំដែនក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះគឺមេឈ្មួញ គង់ ក្រឹង ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងឆាប់រហ័សស្ទើរតែគ្មាននរណាអាចនឹកស្មានដល់។ ជាងនេះទៅទៀតមេឈ្មួញ គង់ ក្រឹង បានក្លាយជាឧត្តមសេនីយ៍យោធាពាក់ផ្កាយ១និងក្លាយទៅជាឧកញ៉ាល្បីឈ្មោះក្នុង រយៈពេលដ៏ខ្លី រួចបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយពុំមានញញើតអ្វីទាំងអស់។ ការដែលមេឈ្មួញ គង់ ក្រឹង មានអំណាចកាន់តែធំធេងគឺដោយសារអាងមានខ្នងបង្អែកជាមន្ត្រីនគរបាលជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ និងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួងការពារជាតិទៀតផង។

ចំណែកមន្ត្រីយោធាតូចតាចក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាមេ ឈ្មួញ គង់ ក្រឹង បានយកឥទ្ធិលថ្នាក់ដឹកនាំក្រសួងការពារជាតិម្នាក់មកប្រើដើម្បីធ្វើសកម្មភាពឈូសឆាយដីព្រៃនៅចំណុចឃុំត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ដោយគ្មានមន្ត្រីអាជ្ញាធរឬក៏មន្ត្រីជំនាញពាក់ព័ន្ធណាហ៊ានក្អកជាមួយឡើយ។ ប្រភពពីមន្ត្រីយោធាបានឲ្យដឹងទៀតថាមេឈ្មួញ គង់ ក្រឹង អ្នកភូមិហៅថាលោកឧកញ៉ា គង់ ក្រឹង កំពុងឈូសឆាយធ្វើផ្លូវដើម្បីដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមច្រកដេ៣ ស្ថិតនៅក្នុងភូមិជ្រៃ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ហើយ មន្ត្រីអាជ្ញាធរកំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោកឧត្តមសេនីយ៍ គង់ ក្រឹង ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងព្រោះមេឈ្មួញរូបនេះយកឈ្មោះថ្នាក់ដឹកនាំក្រសួងការពារជាតិមកប្រើដើម្បីឈូសឆាយដីព្រៃធ្វើផ្លូវដឹកឈើយ៉ាងគឃ្លើន។

ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំ២ធ្នូ និងឃុំត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹង ថាបច្ចុប្បន្នមេឈ្មួញ គង់ ក្រឹង នៅតែអាចប្រមូលទិញឈើប្រណីតនិងដឹកជញ្ជូនឈើចេញទៅ ស្រុកយួនដោយពុំមានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហ៊ានប៉ះពាល់ ឈ្មួញជាឧកញ៉ាមន្ត្រីយោធារូបនេះឡើយ។ ក្នុងមួយថ្ងៃៗមានឈ្នួញតូចៗដឹកឈើតាមម៉ូតូនិងតាមរថយន្តពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី យកទៅលក់ឲ្យមេឈ្មួញ គង់ ក្រឹង ដល់ទីតាំងស្តុកឈើនៅក្បែរតំបន់ព្រំដែនតែម្តងហើយនៅពេលប្រមូលទិញឈើបានគ្រប់ចំនួនតាមការបញ្ជាទិញពីឈ្មួញយួនទើបមេឈ្មួញ គង់ ក្រឹង ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនគ្មាននរណាហ៊ានក្អកជាមួយឡើយ៕

មេឈ្មួញឈើឈ្មោះ គង់ ក្រឹង

មេឈ្មួញឈើឈ្មោះ គង់ ក្រឹង

IMG_1423

Source link

ឈ្មួញជើងខ្លាំងឈ្មោះ ជា ពៅ និងបក្ខពួកឈ្មោះ ម៉ាច ឈ្មោះ ធា នៅតែបន្តសកម្មភាពប្រមូលទិញឈើក្នុងស្រុកវាលវែងនិងស្រុកភ្នំក្រវាញ

ឈ្មួញជើងខ្លាំងឈ្មោះ ជា ពៅ និងបក្ខពួកឈ្មោះ ម៉ាច ឈ្មោះ ធា នៅតែបន្តសកម្មភាពប្រមូលទិញឈើក្នុងស្រុកវាលវែងនិងស្រុកភ្នំក្រវាញ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋបានរាយការណ៍ថា ឈ្មួញឈ្មោះ ជា ពៅ និងបក្ខពួកកំពុងប្រមូលទិញឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីស្រុកវាលវែងនិងស្រុក ភ្នំក្រវាញ យ៉ាងណាក៏ដោយ ក៏គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឈ្មួញរូបនេះ ឡើយ។ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកវាលវែងនិងស្រុកភ្នំក្រវាញ បានឲ្យដឹងថាសព្វថ្ងៃនេះ ឈ្មួញឈ្មោះ ជា ពៅ ដែលមានកូនជឹង២នាក់ឈ្មោះ ម៉ាច និងឈ្មោះ ភា នៅតែបន្តប្រមូល ទិញឈើប្រណីតដូចជាប្រភេទធ្នង់និងរាជកុល ជាដើមដឹកចេញពីស្រុកភ្នំក្រវាញនិងស្រុក វាលវែង យ៉ាងគឃ្លើនដដែល ហើយមួយផ្នែកនៃឈើនោះត្រូវគេដឹកចេញទៅស្រុកយួន ដោយឆ្លងកាត់ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ ។ ការដែលឈ្មួញ ជា ពៅ អាចប្រ ព្រឹត្តបទល្មើសយ៉ាងងងើលគឺដោយសារអាងមានខ្នងបង្អែកជាមន្ត្រីធំៗក្នុងខេត្តពោធិ៍សាត់ ដោយក្នុងនោះមានទាំងមេញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ម្នាក់ផងដែរ។

ប្រជាពលរដ្ឋបានកត់សម្គាល់ថាមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ តែងតែបង្ក្រាបបទល្មើសព្រៃឈើបានជាច្រើនករណីហើយឃាត់រថយន្តដឹកឈើទាំងតូចទាំងធំរាប់សិបគ្រឿងនិងរឹបអូសឈើជាច្រើនរយម៉ែត្រគូប។ ក៏ប៉ុន្តែភាគច្រើននៃការបង្ក្រាបនោះមន្ត្រីជំនាញនិងសមត្ថិច្ចពាក់ព័ន្ធមិនបានឃាត់ខ្លួនម្ចាស់រថយន្តដឹកឈើយកទៅចាត់ការតាមច្បាប់ទេ ហេតុនេះហើយទើបឈ្មួញឈ្មោះ ជា ពៅ នៅតែបន្តដឹកជញ្ជូនឈើខុសច្បាប់ដោយគ្មានញញើតអ្វីទាំងអស់។ ជាក់ស្តែងប៉ុន្មានថ្ងៃកន្លងទៅនេះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធបានបង្ក្រាបរថយន្តដឹកជញ្ជូនឈើប្រណីតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីអត្តសញ្ញាណឈ្មួញម្ចាស់ឈើឡើយ ហើយអ្នកបើកបររថយន្តក៏អាចរត់គេចខ្លួនយ៉ាងស្រួលៗ។ ហេតុនេះហើយទើបឈ្មួញជាច្រើននាក់ជាពិសេសឈ្មោះ ជា ពៅ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុក។

ប្រភពពីសមត្ថកិច្ចតូចតាចក្នុងខេត្តពោធិ៍សាត់ មួយចំនួនបានបង្ហើបឲ្យដឹងថារហូតមកដល់ពេលនេះឈ្មួញឈ្មោះ ជា ពៅ ដែលមានខ្នងបង្អែករឹងមាំកំពុងតែបន្តសកម្មភាពដឹកជញ្ជូនឈើប្រណីត ឆ្លងកាត់ខេត្តពោធិ៍សាត់ ចេញស្រុកយួនដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់ វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ ជា ពៅ ដែលមានទីលំនៅក្នុងភូមិ អណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺជាឈ្មួញដែលល្បីខាងដឹកជញ្ជូនឈើប្រណីតជាយូរមកហើយ ព្រោះមានទំនាក់ទំនងស្និទ្ធជាមួយមន្ត្រីធំៗក្នុងខេត្តពោធិ៍សាត់ ។ ជាងនេះទៅទៀតមានពេលខ្លះឈ្មួញឈ្មោះ ជា ពៅ បានយកឈ្មោះ មន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តពោធិ៍សាត់ ទៅប្រើដើម្បីកាងមុខរបរដឹកជញ្ជូនឈើប្រណីតខុសច្បាប់របស់ខ្លួនយ៉ាងក្រអឺតក្រទម។

តាមការអះអាងពីពលរដ្ឋនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ បានកត់សម្គាល់ថាកម្លាំងអាវុធហត្ថនិងមន្ត្រីជំនាញធ្លាប់បានបង្ក្រាបបទល្មើសដឹកជញ្ជូនឈើប្រណីតរបស់ឈ្មួញមួយចំនួនលើផ្លូវជាតិលេខ៥៥និងផ្លូវជាតិលេខ៥ក្នុងទឹកដីខេត្តពោធិ៍សាត់។ ប៉ុន្តែឈ្មួញឈ្មោះ ជា ពៅ មិនដែលត្រូវប្រឈមនឹងការបង្ក្រាបម្តងណាទេព្រោះឈ្មួញរូបនេះមានខ្នងបង្អែកយ៉ាងរឹងមាំ និងមានទំនាក់ជិតស្និទ្ធជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចជាច្រើនស្ថាប័នក្នុងនោះមាន ទាំងមន្ត្រីអាវុធហត្ថជាន់ខ្ពស់ក្នុងខេត្តពោធិ៍សាត់ទៀតផង។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញឈ្មោះ ជា ពៅ មិនត្រឹមតែអាចប្រមូលទិញឈើប្រណីតក្នុងទឹកដីខ្មែរប៉ុណ្ណោះទេគឺថែមទាំងអាចឆ្លងដែនចូលទឹកដីថៃទិញឈើគ្រញូង និងបញ្ចុះបញ្ចូលឲ្យពលរដ្ឋខ្មែរឆ្លង ដែនខុសច្បាប់ចូលកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃយកមកលក់ឲ្យខ្លួន។ ក្រុមឈ្មួញតូចតាចដែលស្និទ្ធនឹងឈ្មួញឈ្មោះ ជា ពៅ បានឲ្យដឹងថាឈ្មួញរូបនេះបានចំណាយលុយយ៉ាងច្រើនឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនចូលកាប់ឈើលើទឹកដីថៃយកមកលក់ឲ្យខ្លួនដោយមានការឃុបឃិតពីសមត្ថកិច្ចពុករលួយតាមព្រំដែនផងដែរ ហើយដឹកចូលតាមច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឈ្មួញឈ្មោះ ពៅ បានដឹកជញ្ជូនឈើប្រណីតតាមរថយន្តកុងតឺន័រធំៗយកមកស្តុកនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយប្រមូលទិញឈើប្រណីតនៅក្នុងស្រុកវាលវែង តាមអំពើចិត្តព្រោះអីមានការឃុបឃិតពីក្រុមមន្ត្រីជំនាញនិងក្រុមសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័ន។ នៅពេលប្រមូលទិញឈើបានគ្រប់ចំនួនទើបឈ្មួញឈ្មោះ ពៅ ដឹកឈើទាំងនោះយកទៅលក់នៅស្រុកយួនយ៉ាងរលូនព្រោះឈ្មួញរូបនេះចេះបែងចែកផលប្រយោជន៍ជាប្រចាំដល់ក្រុមមន្ត្រីពុករលួយជាច្រើនស្ថាប័នដែលគិតតែរឿងផលប្រយោជន៍៕

IMG_1442IMG_1382IMG_1383

Source link

តើ Man Utd ឈ្នះ​ពាន​នៅ​អឺរ៉ុប គ្រប់​ប្រភេទ​ហើយ​ឬ​នៅ ដោយ​បូក​រួមទាំង​ឈ្នះ Europa League យប់មិញ​នេះ 

 ​ការ​ស្រវា​បាន​ពាន Europa League ពី Ajax កាលពី​យប់មិញ​នេះ បានធ្វើ​ឲ្យ បី​សាច​ក្រហម Manchester United ឈ្នះ​ពានរង្វាន់​ធំៗ នៅ​អឺរ៉ុប​គ្រប់​ប្រភេទ​ហើយ ។​

​ដោយ​មិន​គិតពីការឈ្នះពាន Premier League   ក្នុងនោះ Man Utd ធ្លាប់​ឈ្នះ​ពាន​ FIFA Club World Cup ចំនួន​២​ដង (១៩៩៩ និង ២០០៨), …

[អានទាំងស្រុងនៅ WWW.DTN7.COM]

Source link

ក្រសួងការពារជាតិ​ប្រតិកម្ម​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ខុមហ្វ្រែល​

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ប្រតិកម្ម​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ខុមហ្វ្រែល ដែល​បង្គាប់​មកលើ​កង​យោធពលខេមរភូមិន្ទ ខណដែល​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ ចាត់ទុក​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​នោះ គឺជា​ការ​លាប​

ពណ៌ និង​ប្រមាថ​មាក់ងាយ​ដល់​កិត្តិយស តួនាទី និង​ភារកិច្ច​របស់​កងទ័ព​កម្ពុជា ដែល​ក្រសួងការពារជាតិ មិនអាច​ទទួលយកបាន​ឡើយ ។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថ្លែងថា សេចក្តីថ្លែងការណ៍​រប​ស់ សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នៃ​បន្ទប់​ស្ថានការណ៍ សម្រាប់​ការបោះឆ្នោត​គឺមាន​ចេតនា​ញុះញង់ និង​លាប​ពណ៌​មកលើ​កងយោធពល​ខេមរភូមិន្ទ និង​ជាការ​ប្រមាថ​មាក់ងាយ​ដល់​កិត្តិយស តួនាទី ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ​។ សេចក្តីថ្លែងការណ៍ ដោយ​បង្គាប់បញ្ជា មកលើ​កងយោធពល​ខេមរភូមិន្ទ គឺជា​ការរំលោភ​ដ៏​ធ្ងន់ធ្ងរ មកលើ​កង​យោពល​ខេមរភូមិន្ទ ដែល​មិនអាច​ទទួលយក​បានឡើយ ។​
​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ធ្វើឡើង​បន្ទាប់ពី​អង្គការ​ខុមហ្វ្រែល រួមជាមួយ​នឹង សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការបោះឆ្នោត បានចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ពុធ អំពាវនាវ​ឱ្យ គ​.​ជ​.​ប ព្រមាន​ទៅលើ​មន្ត្រី​កងយោធពល​ខេ​មរ​ម​ភូមិន្ទ ដែល​បានប្រកាស​ចាត់វិធានកា​រលើ​បង្ក្រាប​ចំពោះ ការបង្ក​អសន្តិសុខ​សង្គម នៅ​អំឡុងពេល​បោះឆ្នោត​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាន​សម្តែង​ការ ព្រួយបារម្ភ អំពី​ផលប៉ះពាល់​ដល់ ដំណើរ​ការរៀប​ចំការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ចំពោះ​សារ​ព្រមាន​របស់ មន្ត្រីជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ នាពេលនេះ​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់​យ៉ាងច្បាស់​ថា សកម្មភាព និង​អនុសាសន៍​របស់​មន្ត្រីជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​កន្លងមក មិន​ប៉ះពាល់​ដល់​ការបោះឆ្នោត​ទេ វា​ជាការ​ជំរុញ​ដល់​ការការពារ​សន្តិសុខសម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​មិនឱ្យ​ជន​ណា​កេង​យក​ឱកាស​នេះ​បង្ក​អសន្តិសុខ បំផ្លាញ​សេចក្តីសុខ​របស់​ប្រជាជន​ខ្មែរ​ឡើយ​។​
​លោក​បាន​បន្ថែមទៀតថា ការលើកឡើង​របស់ មន្ត្រីជាន់ខ្ពស់​កងយោធពល​ខេមរភូមិន្ទ គឺជា​ការតម្រង់​ឆ្ពោះទៅរក​អ្នក​ដែល​ព្យាយាម បំផ្លាញ​សន្តិភាព និង​បង្កើត បដិវត្ត​ពណ៌​នៅ​កម្ពុជា​។ លោក​ថ្លែងថា កងទ័ព​កម្ពុជា មិន​គាំទ្រ​ចំពោះ​ទង្វើ​ខុសច្បាប់​ឡើយ មិនមែន​ត្រឹមតែ​ចំពោះ​កងទ័ព​នោះទេ បើ​ក្នុងករណី​មាន​ជន ទាំងឡាយណា ដែល​ធ្វើ​ខុស​នឹង​ច្បាប់​របស់​គ​.​ជ​.​ប ជន​ទាំងឡាយ​មាន​សិទ្ធិ​ប្តឹងតវ៉ា ទៅគ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច​៕

21345

Source link

​ធ្លាយ​រឿង​មន្ត្រី​អាទិភាព​ផុត​កំពូល​ម្នាក់​ដែល​ជាង​១០​ឆ្នាំ ទើប​មាន​១​ក្នុង​ស្ថាប័ន​តុលាការ ! កម្មសិក្សា​នៅ​ខេត្ត​ប៉ៃលិន តែ​ទទួល​បានការ​តាំងស៊ប់​នៅ​ខេត្តកណ្តាល​

​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងទៅ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​បាន​បណ្តុះបណ្តាល​សិស្ស​ចៅក្រម​រហូត​ឈាន​ទទួល​បានការ​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​-​ព្រះរាជអាជ្ញា​តាម​ការសម្រេច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​៦​ជំនាន់​មកហើយ …

[អានទាំងស្រុងនៅ WWW.DTN7.COM]

Source link

ម​ន្ទ្រី​បំរើការ​នៅ​អង្គការ WWF​ម្នាក់​ខ្យល់គរ​ស្លាប់​ | មាតុភូមិ

ម​ន្ទ្រី​បំរើការ​នៅ​អង្គការ WWF​ម្នាក់​ខ្យល់គរ​ស្លាប់​

18716654_1879852292253332_1524737893_n

ខេត្តមណ្ឌលគិរី​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កើតហេតុ ហើយ​សមត្ថកិច្ច​អះអាងថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ​។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​២៣ ខែឧសភា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១០​នឹង​២០​នាទី​ម្សិលមិញ​នេះ

ត្រង់ចំនុច​មុខផ្ទះ​ឈ្មោះ ណែម ស្ថិតនៅក្នុង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​
 បើតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ វណ្ណ សានី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ ជាម​ន្ត្រី​wwf រស់នៅ​ក្នុងភូមិ ក្បាលជ្រោយ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​។ ប្រភព​បាន​បន្តថា ក្រោយពី​បានឃើញ​ហេតុការណ៍ អ្នក​នៅ​កន្លែងកើតហេតុ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កោះ​ញែក ។ បន្ទាប់មក​សមត្ថកិច្ច​ខាងលើ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយ​យក​សាកសព​ជនរងគ្រោះ​មក​ពិ​និត្យនៅ​មណ្ឌល​សុខភាព​ស្រុក​កោះ​ញែក ។ 
​ក្រោយពី​គ្រូពេទ្យ និង​សមត្ថកិច្ច​ធ្វើ​កុសល់​វិច័យ​រួចមក​ពុំមាន​ស្លាកស្នាម​នៅលើ​សាកសព​នៅ​ជនរងគ្រោះ​នោះទេ គឺ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ​រពិតប្រាកដ​មែន ។​ហើយ​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​គ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ពៃ​ណី​៕ ឌឹ​ម សឿន​

18716654_1879852292253332_1524737893_n18644549_1879852295586665_20984651_n

Source link