Don't Miss

ព័ត៌មានខ្មែរ

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

21728187_1465111223537370_270198344753568876_n

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជា​ឲ្យ​អភិបាល​ខេត្តកំពត ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ (​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧)​។​


​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​នៅលើ Facebook ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ឲ​ខ្ញុំ​ដឹង​ពី​ការដូរ​ឈ្មោះ រមណីយដ្ឋាន​ភ្នំ​បូកគោ​ទៅជា​ឈ្មោះ​ផ្សេង​ដែល​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មិនបាន​ដឹង​និង​មិនបាន​អនុញ្ញាត​។ ខ្ញុំ​បាន​បញ្ជារ​ឲ​អភិបាល​ខេត្តកំពត​ទៅ​ដកហូត​ចេញ​នូវ​ផ្លាកសញ្ញា​អត់​ច្បាប់​ចេញ​ឲ្យ​បាន​មុន​ម៉ោង​១១​ថ្ងៃនេះ​។ តំបន់​ប្រវត្តិសាស្ត្រ​ត្រូវតែ​រក្សា ឈ្មោះ​ដើម​ជាដាច់ខាត​»៕

21728187_1465111223537370_270198344753568876_n

Source link

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា  (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

 

traffic20170923

Source link

មាស សម្ផស្ស​តារា​សម្តែង​ស្វែងរក​ធ​មិ​រំងាប់​ការឈឺចាប​បន្ទាប់ពី​ប្តី​សញ្ជាតិ​អា​គាំង​បោក​១០​ម៉ឺន​ដុល្លារ​អាមេរិក​! | មាតុភូមិ

មាស សម្ផស្ស​តារា​សម្តែង​ស្វែងរក​ធ​មិ​រំងាប់​ការឈឺចាប​បន្ទាប់ពី​ប្តី​សញ្ជាតិ​អា​គាំង​បោក​១០​ម៉ឺន​ដុល្លារ​អាមេរិក​!

g-meas-som-p3

​ភ្នំពេញ​៖​អ្នកនាង​មាស សម្ផស្ស​តារា​សម្តែង​ក្រៅពី​គូ​ដណ្តឹង​ជា​អាណិកជន​ខ្មែរ នៅ​អាមេរិក លោក​ដុក​ទ័​រ​វីល្លៀម ក្បត់ចិត្ត​នាង​ក៏ត្រូវ​រលាយ អស់​លុយ​១០​ម៉ឺន​ដុល្លារ ដោយសារ​អតីត​គូ​ដណ្តឹង​នោះ​ផងដែរ​។ តែ​នាង​អះអាង​ប្រាប់​កាសែត​ថា​មិនអាច​គិត​ខ្លី​ទៅ​ចងក​សម្លាប់ខ្លួន ព្រោះតែ​រឿង​ប្រុស​នោះ  ទេ​។​ “​មាន​មិត្តភក្តិ​ខ្ញុំ​និយាយថា កោតតែ​អ្ហែង​ទ្រាំ​បានទេ បើ​អញ​វិញ

​ចងក​ងាប់​បាត់ទៅហើយ​! ខ្ញុំ​បាន​ប្រាប់​វិញ​ថា ខ្ញុំ​ត្រូវតែ​រឹងប៉ឹង​ឡើង ខ្ញុំ​មិន​សម្លាប់ ខ្លួន​ព្រោះ​ប្រុស​ជាដាច់ខាត​។ នៅពេលនេះ ខ្ញុំ​ចង់​បង្ហាញថា ខ្ញុំ​មិន​យក​ស្នេហា​ជា​ត្រីមុខ អត់​គេ​មួយ រស់​មិនបាន​នោះទេ គឺ​ខ្ញុំ​ត្រូវតែ​បង្ហាញ​ឱ្យគេ​ឃើញថា ខ្ញុំ​នៅតែ​ដូច​មុន ខ្ញុំ​មិន​ងាប់​ដោយសារតែ​ប្រុស​ទេ​។

ខ្ញុំ​ចង់​ធ្វើជា​គំរូ​ល្អ​ឱ្យគេ​ឃើញ បែកបាក់​ស្នេហា យើង​នៅតែរ​ស់បាន យើង​មិន​យក​ផ្លូវ​ចងក​សម្លាប់ខ្លួន​ទេ គឺ​យើង​នៅតែ​រស់ ដើម្បី​ក្រុមគ្រួសារ​យើង​តទៅទៀត​។ ឥឡូវនេះ​ខ្ញុំ​ស្តាប់ធម៌ ស្តាប់​លោក​ទេសនា​ច្រើន ដើម្បី​ជាការ​រំងាប់​អារម្មណ៍ តែ​ខ្ញុំ​មិន​ដល់​ថ្នាក់​ទៅ​បួស​ជា​ដូនជី​នោះទេ​”​។​មិនដឹងថា​នាង​មាន​សម្ផស្ស​មាន​ក្រ​យ៉ៅ​ឬ​ប្រជ្រុយ​កន្លែង​ណា​ទេ​បានជា​ជួបតែ​រឿង​អ​ភ​ព័​ស្នេហ៍​ចឹ​ង​នោះ​ព្រោះ​

​នេះ​មិនមែនជា​លើក​ទី​១​ឡើយ សម្រាប់​មាស សម្ផស្ស ក្នុងការ​ប្រេះឆា​ស្នេហ៍​នោះ គឺ​ប្រហែលជា​លើក​ទី​៥ ហើយ​សម្រាប់​តារា​សាច់​សខ្ចី​រូបនេះ​រង​ភាព​អ​ភ​ព័​ស្នេហ៍ ។​ធ្ងន់​ជាង​នេះ​ការ​ចាប់ដៃ​ជាមួយ​អតីត​គូ​ដណ្តឹង​ប្រុស​ខ្មែរ​-​អាមេរិក លោក​វីល្លៀម វិញ គឺ​សម្ផស្ស ខាត​ច្រើន ព្រោះ “​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច​” គឺ​រស់នៅ​ជាមួយគ្នា​បាន​៤​ឆ្នាំ ដូច​ប្តី​ប្រពន្ធ តែ​ចុងក្រោយ លោក​ដុក​ទ័​រ បែរជា​ប្រែចិត្ត​ងាក​ទៅ​ស្នេហ៍​ស្រីក្មេង​ម្នាក់​ដែលជា​អ្នក​ស្គាល់​សម្ផស្ស ដ៏​ស្និទ្ធស្នាល នោះ​ទៅវិញ ទើប​ធ្វើឱ្យ​តារា​រូបនេះ​ឈឺចាប់​សឹងតែ​ទៅ​សាង​ផ្នួស​។

អ្វីដែល​សម្ផស្ស ឈឺចាប់​បំផុត​នោះ គឺ​នាង​ត្រូវ​អតីត​គូ​ដណ្តឹង​លួងលោម​យកលុយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ ទៅរក​ស៊ី ហើយ​ពេលនេះ មិនអាច​ប្តឹង​ទារ​យកប្រាក់​ទាំងនោះ​វិញ​បានឡើយ ហើយ​ស្នេហា​ដែល​ធ្លាប់តែ​ផ្អែមល្ហែម​នោះ ពេលនេះ​បានក្លាយ​ទៅជា​គូបដិបក្ខ​វិញ ។​

​មាស សម្ផស្ស បន្ថែមថា “​រឿង​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​នោះ ខ្ញុំ​មិនអាច​យកមក​វិញ​បានទេ ព្រោះ​កាល​រស់នៅ​ជាមួយគ្នា យើង​មាន​ទៅបាន​មាន​លិខិតស្នាម​អី​ឯណា គឺ​មនុស្ស​ស្រលាញ់គ្នា​។ គាត់​យកលុយ​ហ្នឹង​ទៅធ្វើ​ការរកស៊ី​របស់គាត់ ហើយ​សួរថា ខ្ញុំ​ជា​អ្នករៀន​ខាង​ជំនាញ​រក្សា​សម្រស់ ហេតុ​អី​បានជា​ខ្ញុំ​មិន​បើកហាង​រក្សា​សម្រស់ តាម​ជំនាញ​របស់ខ្ញុំ បែរជា​ទៅ​បើក​ភោជនីយដ្ឋាន​វិញ គឺ​មកពី​ខ្ញុំ​ស្រលាញ់​គេ​ហ្នឹង​! យើង​មិនអាច​ប្តឹង​គេ​បានទេ មាន​ឯកសារ​អី​ឯណា​? ក្រោយ​ម្តាយ​ខ្ញុំ​ស្លាប់ទៅ គាត់​បន្សល់​ដី​ផ្ទះ​ឱ្យ​ខ្ញុំ ហើយ​ខ្ញុំ​បាន​លក់​ដី​ផ្ទះ​នោះមក ឥឡូវ​លុយ​នោះ​អស់ហើយ​។

កាលពី​ខែ​មុន ខ្ញុំ​បាន​ជួប​គាត់​ដោយ​ចៃដន្យ​ម្តង​ដែរ តែ​យើង​មិនបាន​ស្តី​និយាយ​រកគ្នា​អី​ទេ​។ ខ្ញុំ​ដឹងថា ពេលនេះ​គាត់​កំពុងតែ​រស់នៅ​ជាមួយ​អ្នកថ្មី ជា​ស្រីក្មេង តែ​ខ្ញុំ​មិន​និយាយថា​ជា​អ្នកណា​ទេ គ្រាន់តែ​ថា អ្នកនោះ​ជាម​នុស្ស​ដែល​គ្មាន​សមត្ថភាព​រក​ប្តី​បាន​ដោយ​ខ្លួនឯង​ទេ គឺ​ចាំតែ​យកប្តី​គេ​ទៅ​អីចឹង​? ខ្ញុំ​ឥឡូវ​គិត​តាម​ធម៌​ព្រះ​ច្រើន ហើយ​យល់ថា លុយ​ជាង​១០​ម៉ឺន​ហ្នឹង ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​បានមក​វិញ​ទេ តែ​ខ្ញុំ​ជឿថា ជាតិ​ក្រោយ អ្នកឯង​ប្រាកដជា​សង​មក​ខ្ញុំ​វិញ​ជាមិនខាន​”​។​

​មាស សម្ផស្ស ថា ការដែល​នាង​ចាញ់បោក​អតីត​គូ​ដណ្តឹង ដែល​ធ្វើបាប​នាង​ទាំង​ចិត្ត​កាយ​នៅពេលនេះ គឺ​មកពី​រូបនាង​ស្លូត​ខ្លាំងពេក ហើយ​នាង​តាំងចិត្ត​ថា ពេលនេះ​គឺ​ត្រូវតែ​សម្ងំ​មួយរយៈ​សិន មិន​បើក​បេះដូង​ទទួលយក​ស្នេហ៍​ថ្មី​នៅពេល​នេះឡើយ បើទោះជា​មាន​ប្រុស​ទាំង​ក្នុង​និង​ក្រៅ​ស្រុក សម្រុក​គ្នា​មក​ចង់​ព្យាបាល​របួស​បេះដូង​នាង​ឱ្យ​សះស្បើយ​នៅពេលនេះ​ក្តី​។​

​តារា​ខូចចិត្ត​ព្រោះតែ​ស្នេហា​មិនដែល​សមប្រកប​រូបនេះ ថ្លែង​ទៀតថា “​ខ្ញុំ​ស្បថ​នៅ​ខែ​ភ្ជុំ​បិ​ណ្យ​នេះ​ក៏បាន​ដែរ ឥឡូវ​ខ្ញុំ​សូម​ខ្លាច​ហើយ​ប្រុសៗ គឺ​ខ្ញុំ​សូម​បិទ​បេះដូង​មួយរយៈ​សិន​។ ខ្ញុំ​ត្រូវការ​ស្តា​ប់លោក​ទេសនា​វិញ​ម្តង ដើម្បី​ជាការ​រំងាប់​ចិត្ត​។ ពេលនេះ គឺ​រាង​ខ្លាច​តែម្តង ខ្ញុំ​មិនទាន់​ចង់បាន​អ្នកថ្មី​នៅពេលនេះ​ទេ​!៕

g-meas-som-p3g-meas-som-p2g-meas-som-p4g-meas-som-phors-with-boy-friendg-meas-som-p6

Source link

​អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​មន្ទីរ​ធនធានទឹក ស្តារ​ប្រឡាយ​ព្រែក​តាអេវ​ឲ្យ​អាច​រំដោះ​ទឹក​បាន​នៅ​វស្សា​ឆ្នាំក្រោយ​

ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​ជំរុញ​ឲ្យ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ ស្តារ​ប្រឡាយ​ព្រែក​តាអេវ ឲ្យ​អាច​រំដោះ​ទឹក​បាន នៅ​វស្សា​ឆ្នាំក្រោយ ដើម្បី​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​តែងតែ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នាពេលនេះ ។​

​ការជំរុញ​បែបនេះ របស់​លោក​ឃួង ស្រេង ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់ ទឹកភ្លៀង លិច​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ច្បារអំពៅ កាលពី​ព្រឹក​ថ្ងៃទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ​។​

​ប្រឡាយ​ព្រែក​តាអេវ ដែល​គ្រោង​នឹង​ស្តារ​ឡើងវិញ ត្រូវបាន​មន្ត្រី​រដ្ឋបាល​រាជធានី ឲ្យដឹងថា មាន​ប្រវែង​១.៣០០​ម៉ែត្រ ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី មន្ត្រី​រូប​នេះ មិន​បាន​បញ្ជាក់​អំពី​ទំហំ​ប្រឡាយ​និង​ចាប់ផ្តើម​ការដ្ឋាន​នៅ​ពេល​ណា​នោះទេ ដោយ​គ្រាន់តែ​ចុះ​មក​ពិនិត្យ​និង​ធ្វើ​ការសិក្សា ដើម្បី​វាយតម្លៃ​គម្រោង​។​

​លោក​ឃួង ស្រេង បាន​បញ្ជាក់​នៅក្នុង​ពេល​ចុះ​ពិនិត្យ​នោះ​ថា កិច្ចការងារ​នេះ នឹង​ប្រគល់ឲ្យ​ទៅ​មន្ទីរ​ធនធានទឹក​និ​ង​ឧតុនិយម​រាជធានី​ភ្នំពេញ ជា​អ្នក​ទទួល​ការងារ​ស្តារ​ប្រឡាយ​នេះ ដោយ​នឹងត្រូវ​ប្រើប្រាស់​គ្រឿងចក្រ​ចំនួន​៣​គ្រឿង ។ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការងារ​នេះ ជា​ការងារ​សំខាន់​ណាស់ ដែល​ត្រូវ​យកចិត្តទុកដាក់ ដោយ​វា​ជា​ការងារ​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ និង​ជំវិញ​តំបន់​នេះ ដែល​តែងតែ​ទទួល​ការលិចលង់ ឲ្យតែ​មាន​ភ្លៀង​ម្តងៗ​។​

​សូមបញ្ជាក់​ថា​៖ នៅ​ព្រឹក​ថ្ងៃទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ ជា​ជំហាន​ទី​១ នៅ​ព្រឹក​ថ្ងៃទី​២២​ខែកញ្ញា​នេះ​លោក​ឃួង ស្រេង​បាន​ចុះ​មក​ពិនិត្យ​មើល​ស្ថានភាព​ស្ពាន​ព្រែក​តាអេវ ក្នុង​សង្កាត់​ព្រែក​ថ្មី ដោយ​ដាក់​គ្រឿងចក្រ​កាយ​និង​ស្តា​ប្រឡាយ​នេះ ដើម្បី​នាំ​ទឹក​ទម្លាក់​ទៅ​ក្នុង​ទន្លេបាសាក់​។ បន្ត​មក​ទៀត លោក​អភិបាល​រាជធានី បន្ត​ទៅ​ពិនិត្យ​ប្រឡាយ​ព្រែក​អ្នកតា​វាំង​។ បន្ត​ពី​នេះ​ទៀត លោក​អភិបាល​បាន​ទៅពិនិត្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅជាប់​បឹង​ស្នារ ដែល​កំពុង​ទទួល​រង​ការលិចលង់ ដើម្បី​រក​ដំណោះស្រាយ​ការលិចលង់​ជូន​ពួកគាត់​។​

​ពាក់ព័ន្ធ​នឹង​ការងារ​នេះ លោក​ឃួង ស្រេង ក៏​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ រាជធានី ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការចាក់​ដី​រំលោភ​យក​ប្រឡាយ ដែល​ប្រឡាយ​ទាំងនេះ​ជា​ទ្រព្យសម្បត្តិ​រួម​ទាំងអស់​គ្នា មានន័យ​ថា បើ​លិច​គឺ​លិច​ទាំងអស់គ្នា​។ ដូច្នេះ​ទេ បើ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឃើញ និង​ទទួល​ព័ត៌មាន​ថា​មាន​ជន​ណា​ដែល​ចាក់​ដី​រំលោភ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ភ្លាម ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

​លោក លីវ វណ្ណ​ថេង ចៅសង្កាត់​ព្រែក​ថ្មី បានឲ្យដឹងថា ព្រែក​តាអេវ ជា​ព្រែក​មួយ​នៅ​ជាប់​ព្រំប្រទល់ ភូមិ​ព្រែក​ថ្មី​១ និង​ភូមិ​កោះ​ក្របី ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ហើយ​ព្រែក​នេះ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការរំដោះ​ទឹក ចេញពី​សង្កាត់​ព្រែក​ឯង និង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​៕

 

img20170923a (1) img20170923a (2) img20170923a (4) img20170923a (5)

Source link

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ការពារ​ចំណាត់ការ​រដ្ឋាភិបាល​នៅ​មហាសន្និបាត​អ.ស.ប


លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន បាន​ការពារ​រដ្ឋាភិបាល​របស់​លោក និង​ស្វះស្វែង​រក​ការ​ជឿជាក់​ពី​អ.ស.ប និង​មហាសន្និបាត​អ.ស.ប ចំពោះ​ស្ថានការណ៍​នយោបាយ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កម្ពុជា។

Source link

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២២ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២១ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២២ កញ្ញា  (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២១ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៧)

 

traffic20170922

Source link