ជីវិតនិងសង្គម

​រឿង​រ៉ាវ​ប្លែកៗ​របស់​មហាសេដ្ឋី​​ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

លោក Amancio Ortega ​ជនជាតិ​អេស្ប៉ាញ ជា​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ បន្ទាប់​ពី​ទើប​វ៉ា​ដាច់​​​មហាសេដ្ឋី​អាមេរិក​ចាស់​វស្សា​ និង​ជា​សប្បុរស​​ជន​​មួយ​រូប លោក Bill Gates កាល​ពី​ប៉ុន្មាន​ថ្ងៃ​​កន្លង​ទៅ​នេះ។

 

enjoys-horseback

 

Bill Gates ​អាយុ​៦០​ឆ្នាំ​ ត្រូវ​គេ​ស្គាល់​ថា​​ជា​មហាសេដ្ឋី​បាន​​​គ្រង​​តំណែង​ជា​មនុស្ស​​ទ្រព្យ​ច្រើន​បំផុត​លើ​ផែន​ដី​អស់​ជា​ច្រើន​ឆ្នាំ​ គឺ​ប្រមាណ​ ៧៨,៥​​ពាន់​លាន​ដុល្លារ ពេល​នេះ​ត្រូវ​​អ្នក​ជំនួញ​​អេស្ប៉ាញ​វ័យ​ ៨០​ឆ្នាំ​ផ្ដួល​​ហើយ​ជាមួយ​ទ្រព្យ​សម្បត្តិ ៧៩,៥​ពាន់​លាន​​ដុល្លារ។ នេះ​បើ​តាម​គេហទំព័រ​ Forbe។

 

ទោះ​ជា​​យ៉ាង​ណា​ មហាសេដ្ឋី​​របស់​ស្ថាបនិក​ក្រុម​ហ៊ុន​​លក់​សំលៀក​បំពាក់​ម៉ាក​ Zara នេះ​មិន​សូវ​​មាន​មនុស្ស​ច្រើន​ឡើយ​ស្គាល់​គាត់ ​តើ​ដោយ​សារ​មូលហេតុ​​អ្វី​? ខាង​ក្រោម​នេះ ជា​រឿង​រ៉ាវ​​​ខ្លះ​ៗ ដែល​ធ្វើ​ឲ្យ​លោក​មិន​សូវ​ល្បី​ឈ្មោះ ឬ​លេច​មុខ​មាត់​​លើ​សារព័ត៌មាន​អន្តរជាតិ​៖

 

-Ortega បាន​​បង្កើត​ម៉ាក​សំលៀក​បំពាក់​​ Zara ជាមួយ​ភរិយា​ដើម​​អ្នក​ស្រី​ Rosalia ឆ្នាំ​​ ១៩៧៥។

 

zara

 

 

-សព្វថ្ងៃ​ក្រុម​ហ៊ុន​ Inditex SA ​របស់​លោក បាន​កាន់​កាប់​ម៉ាក​សំលៀក​បំពាក់ Zara , Massimo Dutti និង Pull&Bear ដែល​មាន​ហាង​លក់​​បន្ត​ជាង​ ៦៦០០​​កន្លែង​ ជុំវិញ​ពិភពលោក​។

 

zara-cofounder

 

 

​-ឆ្នាំ​ ២០០១៖ លោក​បាន​រៀបការ​ជាមួយ​ភរិយា​ទី​ពីរ​​អ្នក​ស្រី Flora ។

 

his-second-wife-flora

 

 

-ឆ្នាំ​ ២០១៣ ខែ​សីហា៖​ភរិយា​ដើម និង​ជា​សហ​ស្ថាបនិក​ Zara​ ម្នាក់ អ្នក​ស្រី​ Rosalia Mera បាន​ស្លាប់​នៅ​អាយុ​ ៦៩​ឆ្នាំ។ អ្នក​ស្រី​​ជា​ស្រ្តី​មាន​ជាង​គេ​បំផុត​នៅ​អេស្ប៉ាញ។

 

-លោក​ និង​ភរិយា​បច្ចុប្បន្ន​​រស់​​នៅ​ក្នុង​​ផ្ទះល្វែង​សាមញ្ញ​​មួយ​​នៅ​ទីក្រុង​ La Coruna ប្រទេស​អេស្ប៉ាញ ក្បែរ​កំពង់ផែ​សំខាន់​មួយ​​នៅ​​មាត់​មហាសមុទ្រ​អាត្លង់ទិច។

 

building-in-la-coruna

 

 

-​លោក​ចូល​ចិត្ត​រស់​នៅ​ស្ងប់​ស្ងាត់ មិន​ចង់​ល្បីឈ្មោះ។ ក្នុង​ឆ្នាំ ២០១២​​ សារព័ត៌មាន​ Bloomberg រក​ឃើញ​ថា​គាត់​​ធ្លាប់​ឲ្យ​អ្នក​កាសែត​ ៣​រូប​ប៉ុណ្ណោះ​បាន​សម្ភាសន៍។

 

-លោក​ស្លៀក​ពាក់​​សាមញ្ញ​បំផុត គឺ​​អាវ​យឺត​ក​បើក​ពណ៌​ខៀវ ខោ​ប្រផេះ។

 

blazer

 

-ផលិត​​ផល​ដែល​លោក​ប្រើ ​មិន​មែន​ជា​ផលិត​ផល​​ម៉ាក Zara របស់​ខ្លួន​ឡើយ។

-លោក​តែង​តែ​​ទៅ​ហាង​កាហ្វេ​​ដដែល​ៗ​​រៀង​រាល់ថ្ងៃ និង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​បុគ្គលិក​នៅ​ហាង​បាយ​​ក្រុមហ៊ុន។

-ពេល​ទំនេរ​​ លោក​ចូល​ចិត្ត​ជិះ​ខ្នង​សេះ​​នៅ​ទី​វាល​​របស់​ខ្លួន​​ក្នុង​ទីក្រុង​ Galicia ប្រទេស​អេស្ប៉ាញ។

-លោក​បាន​ទិញ​អគារ​ខ្ពស់​បំផុត​នៅ​អេស្ប៉ាញ​ឈ្មោះ​ Torre Picasso ក្នុង​ទីក្រុង​ម៉ាឌ្រីដ​កម្ពស់ ១៥៧ម៉ែត្រ តម្លៃ​ ៥៣៦​លាន​ដុល្លារ។

 

torre-picasso

 

 

-លោក​បាន​ទិញ​​សណ្ឋាគារ​ប្រណិត The Epic Residences and Hotel នៅ​ទីក្រុង​ Miami សហរដ្ឋ​អាមេរិក។

 

the-epic-residences-and-hotel

 

 

-លោក​​មាន​រថយន្ត​ប្រណិត​ម៉ាក Audi A8 ដែល​មាន​ផាសុកភាព ជាជាង​សម្រស់។

 

audi-a8

 

 

-លោក​មាន​យន្តហោះ​​ឯកជន​ប្រណិត​ The Global Express BD-700 ​តម្លៃ​ ៤៥លានដុល្លារ។

 

 

-លោក​មិន​សូវ​មាន​ធ្វើ​ដំណើរ​កម្សាន្ត​ទេ ព្រោះ​លោក​ស្រលាញ់​ការ​ងារ​​ច្រើន​ជាង៕

 

amancio-ortega

 

 

ចុចអាន៖ មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ

 

ប្រែ​សម្រួល៖​ ឡេង ភារុណ
ប្រភព៖ businessinsider

Source link

កំណាព្យ៖ ឱ​កំពង់សោម​ឆោម​ស្នេហ៍​ខ្ញុំ​អើយ

%e1%9e%80%e1%9f%86%e1%9e%96%e1%9e%84%e1%9f%8b%e1%9e%9f%e1%9f%84%e1%9e%98

 

“ផ្លូវ​ទៅ​ស្រុក” ពេល​នេះ​បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​ព្រះសីហនុ ដែល​​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។ ក្រុម​ការងារ​នឹង​នាំ​យក​រឿងរ៉ាវ​ទាំង​ឡាយ​នៅ​ខេត្ត​ព្រះ​សីហនុ មក​ចែក​ជូន​ប្រិយមិត្ត​ទាំង​អស់​គ្នា​បាន​ដឹង។ សម្រាប់​អ្នក​មាន​ទី​កំណើត​នៅ​ដែន​សមុទ្រ​មួយ​នេះ នឹង​បាន​ឃើញ​ថា​ខេត្ត​របស់​ខ្លួន​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា ឯ​អ្នក​នៅ​ខេត្ត​ផ្សេង​ក៏​អាច​កម្សាន្ត​អារម្មណ៍​តាម​រយៈ​រូប​ភាព​ត្រជាក់​ភ្នែក និង​វីដេអូ​នានា​ផង​ដែរ។ ​

 

“ផ្លូវ​ទៅស្រុក” មាន​ ៤ ក្រុម ឥឡូវ​នេះ​ក្រុម​ទី ១ បាន​ចេញ​ដំណើរ​ស្វែង​រក​ដំណឹង​ជោគជ័យ​រួច​មក​ហើយ​នៅ​ខេត្ត​ចំនួន​ ៣ និង​បន្ត​ដំណើរ​ ៣ ខេត្ត​ទៀត គឺ ខេត្ត​ព្រះសីហនុ កោះកុង និង ខេត្ត​កំពង់​ស្ពឺ ដែល​នឹង​ប្រើ​រយៈពេល ១០ ថ្ងៃ។ ដូច្នេះ ប្រសិន​បើ​ប្រិយមិត្ត​ចង់​ផ្ដល់​ព័ត៌មាន​មក​កាន់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក ដើម្បី​ផ្សព្វផ្សាយ​ពី​សក្កដានុពល​ នៃ​ខេត្ត​របស់​ខ្លួន​នោះ​ សូមទាក់ទង​តាម​រយៈ​លេខ ៖ 010​ 702 777 /015 373 673

Source link

ក្មេង​ស្រី​ស៊ីរី បង្ហោះ​សារ​ប្រាប់​ពិភពលោក ពី​​ជីវិត​ពេញ​ដោយ​ភាព​ភ័យ​ខ្លាច នៅ​​អាឡេប៉ូ

ក្មេង​ស្រី​ស៊ីរី អាយុ​៧​ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Bana Alabed បាន​បង្ហោះ​រូបភាព នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន កាល​ពី​១​សប្តាហ៍​មុន ដោយ​នាង​កំពុង​តែ​អង្គុយ​អាន​សៀវភៅ ភ្ជាប់​ជា​មួយ​សារ​ដែល​សរសេរ​ថា «​សួស្តី​ពី​ទីក្រុង​អាឡេប៉ូ ខ្ញុំ​កំពុង​អាន​សៀវភៅ ដើម្បី​បំភ្លេច​សង្គ្រាម»។

 

1

នាង Bana Alabed

 

រូបថត​មួយ​សន្លឹក​ទៀត បាន​បង្ហាញ​ឲ្យ​ឃើញ នាង Bana ជា​មួយ​ប្អូនប្រុស អាយុ​៥​ឆ្នាំ Mohamed និង Noor អាយុ​៣​ឆ្នាំ ជា​មួយ​នឹង​សារ​ដែល​សរសេរ​ថា «ខ្ញុំ​កំពុង​គូរ​រូប​ជាមួយ​ប្អូនៗ មុន​ពេល​ដែល​យន្តហោះ​មក​ដល់។ យើង​ត្រូវ​ការ​សុខ​សន្តិភាព​ដើម្បី​គូរ​រូប»។

 

2

នាង Bana និងប្អូនៗ

 

វីដេអូ​ឃ្លិប​ខ្លី​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ បងប្អូន​ប្រុសស្រី​ទាំង​៣​នាក់​នេះ នៅ​ក្នុង​បន្ទប់​គេង​ជាមួយ​គ្នា ដោយ​នាង Bana បាន​និយាយ​ថា «យើង​នឹង​រស់​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត» រួច​ក៏​សើច និង​អោប​គ្នា​តែ​ម្តង។

 

អ្នកស្រី Fatemah ម្តាយ​របស់ Bana បាន​និយាយ​ប្រាប់​សារព័ត៌មាន BBC ថា កូនស្រី​របស់​ខ្លួន​ចង់​ឲ្យ​ពិភពលោក​ស្តាប់​លឺ​សម្លេង​របស់​គេ។ «Bana និយាយ​ថា ម៉ាក់ ហេតុអ្វី​បាន​ជា​គ្មាន​នរណា​ម្នាក់​ជួយ​ពួក​យើង?»។ អ្នកស្រី Fatemah ប្រាប់​ទៅ BBC។

 

 

3

 

«នាង Bana បាន​បាត់​បង់​មិត្តភ័ក្ដិ​ម្នាក់ ដែល​មាន​ផ្ទះ​នៅ​ក្បែរ​គ្នា ដោយសារ​តែ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក»។ នាង​បាន​មើល​ឃើញ​គ្រប់​យ៉ាង​នៅ​ទីនេះ។ នាង​បាន​ឃើញ​មិត្តភ័ក្ដិ​ត្រូវ​គេ​សម្លាប់។ នាង​បាន​ឃើញ​ផ្ទះ​របស់​យើង ត្រូវ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក។ នាង​បាន​ឃើញ​សាលារៀន​របស់​នាង ត្រូវ​វាយ​ប្រហារ​ដោយ​គ្រាប់បែក។ នាង​បាន​ឆ្លង​កាត់​គ្រប់​យ៉ាង ប៉ុន្តែ​នាង​មាន​សំណាង​ល្អ»។ អ្នកស្រី Fatemah បាន​ប្រាប់​បន្ថែម៕

 

5

 

ប្រែសម្រួល ៖ សេង ឡុង

ប្រភព ៖ BBC

Source link

ទារក​ចម្លែក​ ទើប​កើត​​មុខ​ចាស់​ដូច​តា​អាយុ​​៨០​ឆ្នាំ

ហេតុការណ៍​ដ៏​កម្រ​ជួប​ប្រទះ​​មួយ​​ បាន​កើត​​ឡើង​​លើ​ទារក​​ជនជាតិ​បង់ក្លាដេស​ម្នាក់​ ដោយរូប​គេ​​​មាន​មុខ​មាត់​​​ខុស​ពីក្មេង​ដទៃ​ គឺ​ដូច​តា​ចាស់​អាយុ ៧០ ​ទៅ​​៨០​ឆ្នាំ។

 

progeria-4

 

ទារក​នេះ​​កើត​​នៅ​ស្រុក​ Magura ​​មាន​ស្បែក​ជ្រីវជ្រួញ​ ភ្នែក​ក្រហូង ខ្នង​កោង និង​រោម​ខ្នង​ក្រាស់​ដែលគេ​​កម្រ​បាន​ជួប​ប្រទះ។ ពេល​កើត​​​​ភ្លាម​ ក្រុម​គ្រូពេទ្យ​ក្នុង​ស្រុក​ ​បាន​សម្ដែង​អារម្មណ៍​ភ្ញាក់​ផ្អើល​ស្រឡាំង​កាំង ​តែ​បាន​ជឿ​ថា​ទារក​​នេះ​ប្រាកដ​ជា​កើត​ជំងឺ​​​កម្រ​មួយ​ឈ្មោះ​ថា Progeria ។

 

ជំងឺ Progeria ​បង្ក​ឡើង​ដោយ​​កំហុស​​ហ្សែន​មួយ​​ ​រួច​បណ្ដាល​ឲ្យ​ប្រូតេអ៊ីន​ប្រែ​ជា​ខុស​ប្រក្រតី។ ពេល​កោសិកា​​ប្រើ​ប្រាស់​ប្រូតេអ៊ីន​​ខុស​ប្រក្រតី​នេះ​ គេ​ហៅ​វា​ថាជំងឺ​ Progerin ដែល​​ធ្វើ​ឲ្យ​​រាង​កាយ​​​ចាស់​ជាង​អាយុ​យ៉ាង​លឿន​បំផុត។ ក្រោយ​ពេល​សិក្សា​ស្រាវ​ជ្រាវ គេ​រក​ឃើញ​ថា​​ក្នុង​ចំណោម​ក្មេង ៤​លាន​នាក់ ​​មាន​ម្នាក់​ប៉ុណ្ណោះ​កើត​ជំងឺ​ខាង​លើ​។

 

​​ចំណែក​អ្នក​ភូមិវិញ បន្ទាប់​ពី​ទទួល​​ដំណឹង​ថា​​មាន​ក្មេង​​ចម្លែក​​ ​ពួក​គេ​​​​ជា​ច្រើន​បាន​ទៅ​លេង​​គ្រួសារ​ក្មេង​ប្រុស​នេះ​ ព្រោះ​​ចង់​ឃើញ​ផ្ទាល់​ភ្នែក។ ឯ​ក្រុម​​​គ្រូពេទ្យ កំពុង​តាម​ដាន​​​សុខភាព និង​ការ​វិវឌ្ឍ​របស់​ក្មេង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ពេល​នេះ តែ​​មិន​ច្បាស់​ថា​​អាច​​ព្យាបាល​​​ឬ​ក៏​អត់​ឡើយ៕

 

progeria-1

 

 

progeria-3

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail

Source link

អយស្ទ័រ​​សមុទ្រ​​ស្រស់ៗ តម្លៃ​ធូរ​ថ្លៃ​ រក​បាន​ផ្លូវ​ទៅ​កំពត​វាលរិញ​

អយស្ទ័រ​ជា​អាហារ​កំពុង​​មាន​ទីផ្សារ​ខ្លាំង​ ដោយសារ​រសជាតិ​​ឆ្ងាញ់​ប្លែក​និង​ជា​អាហារ​ជំនួយ​សុខភាព​សម្រាប់​បុរស។ ភ្ញៀវ​ទេសចរ​ទៅ​លេង​កំពត បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣ ពី​កំពត​ទៅ​វាលរិញ​ចម្ងាយ​ជាង ១០ គីឡូម៉ែត្រ ដល់​ស្ពាន​កោះ​តូច​​ នឹង​ឃើញ​មាន​កន្លែង​ដាក់​លក់​អយស្ទ័រ​​ជា​ច្រើន​កន្លែង​ជាប់ៗ​គ្នា​​ ដែល​បងប្អូន​ប្រជា​នេសាទ​ទើប​ចាប់​ពី​សមុទ្រ​ស្រស់ៗ ហើយ​តម្លៃ​ក៏​ធូរ​ថ្លៃ​ដែរ។

 

 

%e1%9e%a2%e1%9e%99%e1%9e%9f%e1%9f%92%e1%9e%91%e1%9f%90%e1%9e%9a%e1%9e%80%e1%9f%86%e1%9e%96%e1%9e%8f3

 

%e1%9e%a2%e1%9e%99%e1%9e%9f%e1%9f%92%e1%9e%91%e1%9f%90%e1%9e%9a%e1%9e%80%e1%9f%86%e1%9e%96%e1%9e%8f81

 

%e1%9e%a2%e1%9e%99%e1%9e%9f%e1%9f%92%e1%9e%91%e1%9f%90%e1%9e%9a%e1%9e%80%e1%9f%86%e1%9e%96%e1%9e%8f101

 

%e1%9e%a2%e1%9e%99%e1%9e%9f%e1%9f%92%e1%9e%91%e1%9f%90%e1%9e%9a%e1%9e%80%e1%9f%86%e1%9e%96%e1%9e%8f13

 

%e1%9e%a2%e1%9e%99%e1%9e%9f%e1%9f%92%e1%9e%91%e1%9f%90%e1%9e%9a%e1%9e%80%e1%9f%86%e1%9e%96%e1%9e%8f61

Source link

ជំងឺ​ឆ្កែឆ្កួត​សម្លាប់​មនុស្ស​ពី ៣៥ ០០០ ទៅ ៥០ ០០០ នាក់​រៀង​រាល់​ឆ្នាំ

ជំងឺ​ឆ្កែឆ្កួត ជា​ជំងឺ​បណ្តាល​មក​ពី​វីរុស​ដែល​អាច​បង្ការ​បាន ប៉ុន្តែ​កាច​សាហាវ​ដែល​បាន និង​កំពុង​សម្លាប់​មនុស្ស​ពី ៣៥ ០០០ ទៅ ៥០ ០០០ នាក់​ទូទាំង​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ។ របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​បង្ហាញ​ថា ៤០% នៃ​ជន​រង​គ្រោះ​ពី​ជំងឺ​នេះ​ គឺ​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ហើយ​ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ច្រើន​ជាង​១៥​លាន​នាក់​ទូទាំង​ពិភព​លោក​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​ក្រោយ​ពេល​សត្វ​ខាំ។

 

សម្រាប់​ឆ្នាំ​២០១៦​នេះ ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ “អប់រំ-ចាក់​ថ្នាំ​បង្ការ‑លុប​បំបាត់”។ ​ព្រឹក​ថ្ងៃ​ទី២៨ កញ្ញា ម្សិលមិញ​នេះ ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា ដែល​ជា​សាខា​មួយ​នៃ​ក្រុមហ៊ុន​ថែ​ទាំ​សុខភាព​ឈាន​មុខ​គេ​លំដាប់​ពិភព​លោក ក៏​បាន​ចូលរួម​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​ផង​ដែរ នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​គណៈ​គ្រប់​គ្រង និង​បុគ្គលិក​ទាំង​អស់​នៃ​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា។

 

sanofi-3

 

នាយិកា​គ្រប់​គ្រង​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា លោកស្រី ដាវ ធូង៉ា(Ms. Dao Thu Nga) លើក​ឡើង​នៅ​ក្នុង​ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត​ថា៖ “ក្រុមហ៊ុន​សាណូហ្វី​ តែង​តែ​បេ្តជ្ញា​ធ្វើ​ការងារ​ដែល​ពាក់​ព័ន្ធ​នឹង​ជំងឺ​សំខាន់ៗ​នៅ​កម្ពុជា។ ជាក់​ស្តែង ជា​រៀង​រាល់​ឆ្នាំ ក្រុមហ៊ុន​តែង​គាំទ្រ និង​ចូល​រួម​ប្រារព្ធ​ទិវា​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង និង​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ជំងឺ​ឆ្កែ​ឆ្កួត​នៅ​កម្ពុជា”។

 

យោង​តាម​ការ​សិក្សា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី១ មករា ដល់​ទី ៣១ ធ្នូ ២០១៤​ មាន​មនុស្ស​ចំនួន ២១ ៧៨២ នាក់ ត្រូវ​បាន​បញ្ជូន​មក​ ឬ​មក​ខ្លួន​ឯង​ដល់​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​សរុប​មាន​ចំនួន ១២៦ ៣៨២ លើក។ ជំងឺ​នេះ​ អាច​ត្រូវ​បាន​ចម្លង​តាម​រយៈ​ឆ្កែ និង​ឆ្មា ​នៅ​ពេល​វា​ខាំ ក្រញៅ​ ឬ​លិឍ​ត្រង់​កន្លែង​មាន​របួស​បាន​ដោយ​ងាយ ដោយ​វា​ចម្លង​មេរោគ LYSSA VIRUSES។ ពេល​ដែល​អ្នក​ត្រូវ​បាន​ខាំ​ដោយ​សត្វ​ឆ្កែ ឬ​ឆ្មា​ដែល​មាន​ជំងឺ​នេះ ទឹក​មាត់​វា​នឹង​ចម្លង​វីរុស​នេះ​ទៅ​ជាលិកា​ក្រោម​ស្បែក និង​សាច់​ដុំ។

 

ជា​រៀង​រាល់​ឆ្នាំ​ស្ទើរ​តែ​គ្រប់​ប្រទេស រដ្ឋាភិបាល អង្គការ និង​ស្ថាប័ន​នានា​តែង​ប្រារព្ធ​ និង​រៀបចំ​បង្កើត​កម្មវិធី «ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត» ដើម្បី​ពង្រីក​វិសាល​ភាព​នៃ​ការ​យល់​ដឹង​អំពី​ជំងឺ​នេះ ​និង​បន្ត​លើក​កម្ពស់​វិធី​បង្ការ និង​ការពារ​នៅ​តំបន់​សហគមន៍​ដែល​ងាយ​រង​គ្រោះ​ពី​ជំងឺ​នេះ។ ការ​ស្រាវ​ជ្រាវ​មួយ​នៅ​ផ្នែក​អេពីដេមី​សាស្ត្រ និង​ផ្នែក​វីរុស​សាស្ត្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​ដើម្បី​កំណត់​រក​វិធី​ដែល​ល្អ​ជាង​គេ​ទាំង​ប្រសិទ្ធ​ភាព និង​ទាំង​តម្លៃ​ សម្រាប់​ការ​បង្ការ​បឋម (មិន​ទាន់​មាន​ឆ្កែ​ខាំ) និង​សម្រាប់​ការ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​លើ​មនុស្ស បន្ទាប់​ពី​ត្រូវ​បាន​ឆ្កែ​ខាំ​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត។ ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ គឺ​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ព្រម​ទាំង​អាជ្ញាធរ​នានា ខណៈ​ពួកគេ​កំពុង​ធ្វើ​ការ​ងារ​ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ​នៃ​ការ​តាំង​ចិត្ត​របស់​សហគមន៍​អាស៊ាន ដើម្បី​លុប​បំបាត់​ជំងឺ​ឆ្កែ​ឆ្កួត​ទូទាំង​សកល​លោក​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ​២០២០។

 

បើ​អ្នក​ត្រូវ​បាន​ខាំ ក្រញៅ ឬ​រង​របួស​តាម​រូបភាព​ណា​មួយ​ក្តី ដោយ​សត្វ​ឆ្មា ឬ​ជា​ពិសេស​ដោយ​សត្វ​ឆ្កែ ដែល​អ្នក​គិត​ថា​វា​ឆ្កួត អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ។ បើ​អ្នក​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ត្រឹម​ត្រូវ ហើយ​រង់ចាំ​រហូត​ដល់​ចេញ​រោគ​សញ្ញា​នោះ អ្នក​នឹង​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់​រហូត​ដល់​បាត់​បង់​ជីវិត។ បើ​អ្នក​សង្ស័យ​ថា អ្នក​បាន​ឆ្លង​ជំងឺ​នេះ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជា​បន្ទាន់​ដើម្បី​ទទួល​បាន​ដំបូន្មាន ឬ​ការ​ចាក់​ថ្នាំ​បង្ការ។ បើ​អ្នក​សង្ស័យ​ថា មាន​ការ​ចម្លង​ជំងឺ​ឆ្កែ​ឆ្កួត​នៅ​ក្នុង​សហគមន៍​របស់​អ្នក អ្នក​ត្រូវ​បង្ខាំង​សត្វ​ឆ្កែ​របស់​អ្នក​ទុក​ក្នុង​បរិវេណ​ផ្ទះ និង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ដល់​ឆ្កែ​របស់​អ្នក ​ដើម្បី​ការពារ​ក្រុម​គ្រួសារ​របស់​អ្នក។

 

ក្នុង​ករណី​មាន​ឆ្កែ​ខាំ អ្នក​គួរ​អនុវត្ត​វិធី​បង្ការ​បឋម​ដូច​ខាង​ក្រោម៖

១. ត្រូវ​លាង​សម្អាត​មុខ​របួស​ជាមួយ​ទឹក​សាប៊ូ ដោយ​ម៉ត់ចត់ រយៈ​ពេល​១៥​នាទី។ បើ​គ្មាន​សាប៊ូ ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ស្អាត​ធម្មតា
២. លាប​ថ្នាំ​សម្លាប់​មេរោគ (ថ្នាំ​កម្ចាត់​មេរោគ POVIDONE)
៣. ចៀស​វាង​ការ​ដេរ​ភ្ជិត​មុខ​របួស​ បើ​អាច​ធ្វើ​បាន
៤. ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ក្រោយ​សត្វ​ខាំ​ជា​បន្ទាន់។

 

សាណូហ្វី ដែល​ជា​ក្រុមហ៊ុន​ឱសថ​ឈាន​មុខ​គេ​មួយ​លើ​ពិភព​លោក បាន​រក​ឃើញ និង​កែច្នៃ ព្រម​ទាំង​ចែក​ចាយ​ផលិត​ផល​ដែល​ផ្ដោត​សំខាន់​លើ​តម្រូវ​ការ​របស់​អ្នក​ជំងឺ​ជា​ចម្បង។ សាណូហ្វី​​​ មាន​ចំណុច​ស្នូល​​សំខាន់ៗ​ចំនួន​ ៥​ ក្នុង​វិស័យ​ថែទាំ​សុខភាព​ដែល​មាន​ដូចជា៖​ ផ្នែក​ទឹក​នោម​ផ្អែម​ និង​សរសៃ​ឈាម​បេះដូង,​ វេជ្ជសាស្ត្រ​ទូទៅ ​និង​ទីផ្សារ​ថ្មីៗ,​​ សាណូហ្វី​ Genzyme, សាណូហ្វី​ប៉ាស្ទ័រ ​និង​សុខភាព​សត្វ។ សាណូហ្វី​បាន​ចុះ​បញ្ជី​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​​ប៉ារីស​ ​(EURONEXT: SAN) និង​នៅ​ទីក្រុង​ញូវយ៉ក (NYSE: SNY)។

 

sanofi-1

 

សាណូហ្វី​ប៉ាស្ទ័រ ជា​ស្ថាប័ន​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​សាណូហ្វី ដែល​ផលិត​ថ្នាំ​បង្ការ​លើស​ពី​១០០០​លាន​ដូស​ក្នុង​មួយ​ឆ្នាំៗ ដែល​ផ្តល់​ការ​ការពារ​ដល់​មនុស្ស​លើស​ពី​៥០០​លាន​នាក់​ទូទាំង​សកល​លោក ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ឈាន​មុខ​គេ និង​ធំ​ជាង​គេ​ក្នុង​ឧស្សាហកម្ម​ថ្នាំ​បង្ការ​នៅ​លើ​សកល​លោក​អស់​រយៈ​ពេល​ជាង​មួយ​សតវត្ស​មក​ហើយ។ សាណូហ្វី​ប៉ាស្ទ័រ​បាន និង​កំពុង​ផលិត​ថ្នាំ​បង្ការ​ការ​ពារ​ជីវិត​ដែល​មាន​គុណភាព​ខ្ពស់​សម​ស្រប​នឹង​តម្រូវ​ការ​ផ្នែក​សុខភាព​សាធារណៈ។ ក្រុមហ៊ុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​លើស​ពី​១​លាន​អឺរ៉ូ សម្រាប់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ថ្មីៗ​ជា​រៀង​រាល់​ថ្ងៃ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ www.sanofipasteur.com ឬ www.sanofipasteur.us

 

sanofi-2

 

អត្ថបទ៖ ពាណិជ្ជកម្ម

Source link