ជីវិតនិងសង្គម

ភ្លក់​មាន់​អាំង វាលរេញ

មាន់​អាំង វាលរេញ គឺ​ជា​មុខ​ម្ហូប​​ពេញ​និយម​​មួយ​របស់​អ្នក​ស្រុក​ព្រៃនប់ ខេត្ត ព្រះសីហនុ ជាពិសេស​គឺ​​សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​​លេង​ក្រុង​ព្រះសីហនុ។ មាន់​​ដែល​មក​ចម្អិន​នៅ​​ទី​នេះ គឺ​ជា​មាន់​​ស្រែ​សុទ្ធសាធ ដែល​ត្រូវ​បាន​ចិញ្ចឹម​ដោយ​អ្នក​ស្រុក។

 
មាន់អាំង

 

នៅ​ទី​នេះ​មាន​ហាង​​៣កន្លែង ​មាន​លក់​មាន់​​អាំង​​ប្រភេទ​នេះ ហើយ​​តម្លៃ​វិញ​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​រស់​ជាតិ​អាស្រ័យ​លើ​ថ្វីដៃ​​ចុងភៅ។ អ្វី​ដែល​ពិសេស​​​​នោះ មាន់​អាំង​វាលរេញ មាន់​ទឹក​ជ្រលក់​ជា​ទឹក​​ត្រី​កោះ​​កុង និង​មាន​អន្លក់​ជា​ច្រើន​មុខ​សម្រាប់​ផ្ទាប់​ជា​មួយ។
 

តាម​ការ​ឲ្យ​ដឹង​ពី អ្នក​ស្រី តូយ ស្រីឡា ម្ចាស់​ហាង ​”មាន់​អាំង​វាល​រេញ” ដែល​ជា​ហាង​ធំ​ជាង​គេ​បាន​ឲ្យ​ដឹង​ថា មាន់​អាំង​វាលរេញ​បាន​ចាប់​​ផ្ដើម​ល្បី​​ឈ្មោះ​ជាង​៧ឆ្នាំ​​ហើយ ដោយ​ដំបូង​ឡើយ​មាន​លក់​តែ​ហាង​អ្នក​ស្រី​១ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយៗ​មក​ក៏​មាន​អ្នក​ភូមិ​លក់​តាម​ជា​បន្តបន្ទាប់។

 
មាន់អាំង

 

ម្ចាស់​ហាង​ខាង​លើក​បាន​ឲ្យដឹង​ថា ភ្ញៀវ​​ដែល​យក​មក​ពិសា​អាច​កុម្ម៉ង់​១ចាន​ក៏​បាន ឬ កុម្ម៉ង់​មាន់​១ក្បាល​ក៏​បាន។ ១ចាន​អាច​យក​ស្លាប​​មាន់​ក៏​បាន​ភ្លៅ​ក៏បាន តម្លៃ១១ ០០០រៀល ចំពោះ​មាន់១ក្បាល​​វិញ មាន់​ធំ​ថ្លៃ៥០ ០០០រៀល មាន់រាង​តូច​បន្តិច​​ថ្លៃ៤០ ០០០រៀល។ មាន់​​អាំង​វាល​រេញ បាន​លក់​ចាប់​ពី​ម៉ោង៩ ព្រឹក​ដល់​ម៉ោង១០យប់។

 
មាន់អាំង

 

មាន់អាំង

 

មាន់អាំង

 

មាន់អាំង

 

មាន់អាំង

 

មាន់អាំង

 

មាន់អាំង

 

 
អត្ថបទ៖ ខុត សីហា

Source link

ដឹង​ទឹក​​ហូរ​​ថ្ម​រូង មាន​ប្រភព​ពី​ណា​អត់?

ថ្មរូង ជា​រមណីយដ្ឋាន​ធម្មជាតិ​​មួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ប្រសិទ្ធិ៍ ឃុំបាក់​រទេះ ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ។ ទឹក​​​ជ្រោះ​ហូរ​នៅ​ទី​នេះ គឺ​មាន​ប្រភព​មក​ពី​​តំបន់​​ភ្នំក្រវាញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សេម សោភា ប្រធាន​សហគមន៍​ព្រៃឈើ​ធម្មជាតិ​ថ្មរូង។

 

01

 

ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ៤ ចំងាយ​ពី​ភ្នំពេញ​ប្រហែល​១១៥​គីឡូម៉ែត្រ បត់​ស្ដាំ​ប្រហែល​៧គីឡូម៉ែត្រ លោក​អ្នក​នឹង​ទៅ​ដល់ រមណីយដ្ឋាន​ថ្មរូង។ នៅ​ទី​នេះ ​ជា​កន្លែង​​​​កម្សាន្ត​បែប​ធម្មជាតិ​មួយ ដោយ​ភ្ញៀវ​អាច​ទស្សនា ព្រៃ​​ភ្នំ​ធម្មជាតិ ក៏​ដូច​ជា​ងូត​ទឹក​លេង យ៉ាង​សប្បាយ​រីក​រាយ។

 

លោក សេម សោភា បាន​បញ្ជាក់​ថា រមណីយដ្ឋាន​ថ្មរូង បាន​ដាក់​ឲ្យ​ភ្ញៀវ​ចូល​មក​ទស្សនា​នៅ​ឆ្នាំ២០០៧ ហើយ​ចាប់​តាំង​ពី​បើក​ឲ្យ​ដំណើរ​ការ​មក​មាន​ភ្ញៀវ​មក​ទស្សនា​មិន​ដាច់​ឡើយ។ មិន​ខុស​ពី​រមណីយដ្ឋាន​ផ្សេង​ទៀត​ឡើយ នៅ​ទី​នេះ​ភ្ញៀវ​ដែល​មក​ទស្សនា​ភាគ​ច្រើន​នៅ​ចុង​​សប្ដាហ៍​និង​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ។

 

ប្រសិន​​បើ​នៅ​​រដូវប្រាំង ​ទេស​ភាព​ហាក់​​ក្រៀម​ក្រោះ​បន្តិច ព្រោះ​តែ​ទឹក​ហូរ​តិច​តួច ប៉ុន្តែ​បើ​មក​លេង​នា​រដូវ​វស្សា​វិញ មាន​​ធម្ម​ជាតិ​​ស្រស់​ខៀវខ្ចី អម​ដោយ​ភ្នំ​ព្រឹក្ស​ព្រៃ​ព័ទ្ធ​ជុំវិញ ​ទឹក​ជ្រោះ ទឹក​អូ​ហូរ​ខ្លាំងៗ បែក​ផ្កា​ត្រែង​ បង្ក​សំឡេង​​ឈូឆរ​គ្មាន​ដាច់។

 

លោក សេម សោភា បញ្ជាក់​ថា ភ្ញៀវ​ដែល​មក​ទស្សនា រមណីយដ្ឋាន​ថ្មរូង មិន​ចាំ​បាច់​បារម្ភនឹង​រឿង​តម្លៃ ក៏​ដូច​ជា​សេវា​ផ្សេង​ទៀត​ឡើយ ​ត្បិត​អី រាល់​មុខ​ម្ហូប​និង​ការ​ជួល​កន្លែង​អង្គុយ គឺ​ត្រូវ​បាន​កំណត់​តម្លៃ​ដោយ​សមាគម​ទាំង​អស់។ ចំពោះ​ភ្ញៀវ​ដែល​មក​លេង​មាន​គ្រោះ​ថ្នាក់​ដោយ​ប្រកា​ណា​មួយ​វិញ សហគមន៍​ក៏​មាន​ក្រុម​ជួយ​សង្គ្រោះ​បឋម​ផង​ដែរ៕

 

 

02

 

03

 

04

 

05

 

06

 

07

 

08

 

09

 

10

 

12

 

14

 

15

 

16

 

17

 

entrance

 

 

អត្ថបទ៖ ខុត សីហា

Source link

EDC នឹង​ផ្អាក​​ការ​ផ្គត់​ផ្គង់​ភ្លើង​ពី​​​ម៉ោង ៩​ព្រឹក​ស្អែក ​​តាម​តំបន់​មួយ​ចំនួន

ចាប់​ពី​ថ្ងៃ​​ទី​០៦ ខែ​ តុលា ស្អែក​នេះ​រហូត​ដល់​ថ្ងៃ​​ទី ០៩ ខែ​តុលា ឆ្នាំ​២០១៦ អគ្គិសនី​កម្ពុជា​( EDC ) នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​ចរន្ត​អគ្គិសនី​​នៅ​តាម​តំបន់​មួយ​ចំនួន​ នៅ​រាជ​ធានី​ភ្នំពេញ​។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង លេខ​ ៩៦៨៣ ​របស់​​​អគ្គិសនី​កម្ពុជា​​ ។

 

edc-1

 

តាម​សេចក្ដី​ជូន​ដំណឹង​ខាង​លើ​បាន​បញ្ជាក់​ថា ការ​ផ្អាក​ផ្គត់​ផ្គង់​​ភ្លើង​​នោះ​​គឺ​ដើម្បី​អនុវត្ត​ការងារ​ជួស​ជុល​ ផ្លាស់​ប្ដូរ តម្លើង​បរិក្ខារ​​​ និង​​រុះ​រើ​គន្លង​ខ្សែ​បណ្ដាញ​សម្រាប់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ ដូច​នេះ​ EDC នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​​​​​នៅ​តាម​តំបន់​មួយ​ចំនួន​​ដូច​ខាង​ក្រោម៖

 

14600834_803673486441859_3486174720815463451_n 

14457487_803673489775192_7076772982353095986_n 

អត្ថបទ៖ មាន រតនា​​
​​​​

Source link

“ស៊ូភើរឡូយ” ចាប់​ផ្តើម​ហើយ​ ត្រៀម​ខ្លួន​ញ៉ាំ​ភីហ្សា​នៅ?

កម្មវិធី​ផ្ដល់​ជូន​ពិសេស​ “ស៊ូភើរឡូយ” របស់ ​Domino’s Pizza ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៥ តុលា ​នេះ​ហើយ តើ​ប្រិយ​មិត្ត​ត្រៀម​ខ្លួន​ញ៉ាំ​ភីហ្សា​ហើយ​ឬ​នៅ​?

 

ចំណាយ​ត្រឹមតែ​ $1.99 អ្នក​នឹង​ទទួល​បាន​ភីហ្សា​ខ្នាត​តូច​ដ៏​ឈ្ងុយ​ឆ្ងាញ់​មួយ​ភ្លាម ​​ឬ​ក៏​អ្នក​អាច​ទិញ​ ភីហ្សា​ខ្នាត​តូច​ ៤​រស​ជាតិ​ផ្សេង​គ្នា ដោយ​ចំណាយ​ត្រឹម​តែ​ $6.99 ប៉ុណ្ណោះ​សម្រាប់​​អ្នក​ដែល​មក​​ជា​ក្រុម​។

 

super-loy-1-99

 

អូ! ភ្លេច​ប្រាប់ គម្រោង “ស៊ូភើរឡូយ” អាច​កុម្ម៉ង់​បាន​គ្រប់​រស​ជាតិ! ចូល​ចិត្ត​រសជាតិ​មួយ​ណា​ដែរ? នៅ​ចាំ​អី​ទៀត តោះ​ទៅ Domino’s Pizza ទាំង​អស់​គ្នា!

 

Domino’s Pizza មាន​៥​សាខា​រួម​មាន​៖
– សាខា​ទី១៖ សាខា​បឹងកេងកង
– សាខា​ទី២៖ សាខា​ផ្សារ​ទំនើប ស៊ីធីម៉ល
– សាខា​ទី៣៖ សាខា​អាយ អេហ្វ អិល
– សាខា​ទី៤៖ សាខា​ផ្សារ​ទំនើប អ៊ីអន​ម៉ល
– សាខា​ទី៥៖ សាខា​ភ្នំពេញ​ថ្មី

 

សម្រាប់​ការ​កុម្ម៉ង់ សូម​ទាក់ទង​លេខ 1800 20 20 (ហៅ​ដោយ​ឥត​គិត​ថ្លៃ)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​​ផេក​ហ្វេសប៊ុក Domino’s Pizza Cambodia ៕

 

dominos-pizza-3

 

dominos-pizza-2

 

dominos-pizza-4

 

dominos-pizza-1

Source link

ឆ្នេរ​ឧទ្យាន​រាម​ស្ងប់ស្ងាត់ តែ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ

ឆ្នេរ​នៅ​ឧទ្យាន​រាម​មិន​សូវ​មាន​ភាព​ទាក់ទាញ​ដូច​បណ្តា​ឆ្នេរ​ដទៃ​ទៀត ភាគ​ច្រើន​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ច្រើន​តែ​ជិះ​ហួស​មក​ហួស។ ប៉ុន្តែ​ភាព​ស្ងប់ស្ងាត់​នៃ​ឆ្នេរ​មួយ​នេះ ជា​ចំណុច​ទាក់ទាញ​ដែល​អន្ទង​ចិត្ត​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ជ្រើសរើស​ជា​កន្លែង​សម្រាក​លំហែ​កាយ​ជាមួយ​គ្រួសារ និង​គូស្នេហ៍។

 

%e1%9e%86%e1%9f%92%e1%9e%93%e1%9f%81%e1%9e%9a%e1%9e%9a%e1%9e%b6%e1%9e%981

 

​ឆ្នេរ​សំខាន់ៗ​នៅ​ទីនោះ​រួមមាន​ឆ្នេរ​ចម្ការ​ដូង​ ឆ្នេរ​បរិស្ថាន ​ឆ្នេរ​ថ្មដុះ ​និង​ឆ្នេរ​ព្រែក​ចាក​ ជាដើម។

 

%e1%9e%93%e1%9f%81%e1%9e%9a%e1%9e%9a%e1%9e%b6%e1%9e%982

 

%e1%9e%93%e1%9f%81%e1%9e%9a%e1%9e%9a%e1%9e%b6%e1%9e%983

 

%e1%9e%93%e1%9f%81%e1%9e%9a%e1%9e%9a%e1%9e%b6%e1%9e%984

 

%e1%9e%93%e1%9f%81%e1%9e%9a%e1%9e%9a%e1%9e%b6%e1%9e%985

 

%e1%9e%93%e1%9f%81%e1%9e%9a%e1%9e%9a%e1%9e%b6%e1%9e%986

 

%e1%9e%93%e1%9f%81%e1%9e%9a%e1%9e%9a%e1%9e%b6%e1%9e%987

 

%e1%9e%93%e1%9f%81%e1%9e%9a%e1%9e%9a%e1%9e%b6%e1%9e%988

 

%e1%9e%93%e1%9f%81%e1%9e%9a%e1%9e%9a%e1%9e%b6%e1%9e%989

 


អត្ថបទ៖ ប៊ុណ្ណារ៉ា

Source link

ចង់​បាន​ការងារ​ធ្វើ​ពេក បុរស​ម្នាក់​ទៅ​កែ​សុដន់​ឡើង​ដូច​មនុស្ស​ស្រី

ដោយ​សារ​តែ​មាន​ភាព​ជឿ​ជាក់​ថា មនុស្ស​ស្រី​អាច​មាន​ឱកាស​ការងារ​ច្រើន បុរស​គ្មាន​ការងារ​ធ្វើ​ម្នាក់ នៅ​ក្នុង​ប្រទេស​ចិន បាន​សម្រេច​ចិត្ត​ទៅ​កែ​សុដន់ ដោយ​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ការងារ​ធ្វើ។

 

3

 

បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Ho បាន​គិត​ថា​ខ្លួន​អាច​មាន​ឱកាស​ការងារ​កាន់​តែ​ច្រើន បន្ទាប់​ពី​ធ្វើ​ការ​ពង្រីក​សុដន់ ដែល​ចំណាយ​អស់​ប្រាក់​ប្រមាណ ៦ ០០០​ដុល្លារ។ បទ​ពិសោធន៍​ការងារ​របស់ លោក Ho គឺ​មាន​កំណត់ ហើយ​ការងារ​ដែល​គាត់​ស្វែង​រក ក៏​មិន​អំណោយ​ផល​ទៀត ដូច្នេះ​គាត់​ក៏​បាន​ធ្វើ​ដំណើរ ទៅ​កាន់​ទីក្រុង Changsha នៅ​ក្នុង​ខែសីហា ដើម្បី​ធ្វើ​ការ​វះ​កាត់​តែ​ម្តង។

 

2

លោក Ho

 

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា លោក Ho បាន​ខ្ចី​ប្រាក់​គេ​ជាង ៥ ៨០០​ដុល្លារ ដើម្បី​ធ្វើ​ការ​វះ​កាត់។ ទោះ​បី​ជា​យ៉ាង​ណា ការ​កែ​ពង្រីក​សុដន់​ឲ្យ​ធំ​ដូច​មនុស្ស​ស្រី​នេះ ហាក់​បី​ដូច​ជា​មិន​ទទួល​បាន​ផល និង​មិន​ស្ថិត​ស្ថេរ​ឡើយ សម្រាប់​លោក Ho ដោយ​សារ​តែ​រាង​រូប​របស់​គាត់ បាន​បណ្តាល​ឲ្យ​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ក្រុម​គ្រួសារ ដូច្នេះ​គាត់​ក៏​បាន​ទៅ​វះ​កាត់​ចេញ​វិញ នៅ​ខែ​បន្ទាប់។

 

ម្តាយ​របស់​លោក Ho បាន​និយាយ​ប្រាប់​ថា «ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់… តើ​វា​អាច​ក្លាយ​ជា​បែប​នេះ​យ៉ាង​ម៉េច​ទៅ​? តើ​បុរស​ដែល​មាន​សុដន់​ធំ​ម្នាក់ អាច​ប្រឈម​មុខ​ជា​មួយ​អ្នក​ដទៃ​យ៉ាង​ម៉េច​ទៅ​?»៕

 

4

ម្តាយលោក Ho

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ nextshark

Source link