ជីវិតនិងសង្គម

គេង៧ម៉ោងក្នុង១យប់ ល្អបំផុត​សម្រាប់​សុខភាព

តើ​លោក​អ្នក​ដឹង​ទេ​ថា ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់គ្រាន់ និង​ មាន​សុខភាព​ល្អ? លោក​សាស្ត្រាចារ្យ Shawn Youngstedt មកពី​​​សាកលវិទ្យាល័យ Arizona State សហរដ្ឋអាមេរិក​ ប្រាប់ថា គេង​ត្រឹម ​៧ ម៉ោង​ជាពេល​​ល្អ​បំផុត​សម្រាប់​សុខភាព។ ​

 

large

 

អ្នកជំនាញ​សិក្សា​លើ​រយៈពេលដំណេក​ ​​បាន​ឱ្យដឹង​ទៀត​ថា៖ “ដេក​ ៨ ​ម៉ោង ​ឬ​លើស​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង”។​

 

កាល​ពី​ ២​ឆ្នាំ​មុន​នេះ ​មាន​ការ​សិក្សា​មួយ​លើ​មនុស្ស ៩០០០ នាក់ និង​បាន​​រក​ឃើញ​ថា មនុស្ស​​អាយុពី​ ៥០ ទៅ ៦០​ឆ្នាំ ដែលដេក​តិច​ជាង ​៦ ម៉ោង ​ឬ​ច្រើន​ជាង​ ៨ ម៉ោងក្នុង​មួយ​យប់ គឺប្រព័ន្ធ​ចងចាំ​​ និង​សមត្ថភាព​សម្រេច​ចិត្ត ​របស់ពួកគេមាន​អាការៈ​មិន​ប្រក្រតី។

 

ចំណែក​ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Warwick របស់​អង់គ្លេស​ ក៏​បាន​ឱ្យ​ដឹង​ដូចគ្នា​ដែរ​ថា ថាមពល​ខួរ​ក្បាលរបស់​មនុស្ស​វ័យ ៦៥ ទៅ ៨៩ ឆ្នាំមាន​ការ​ថយ​ចុះ បើ​សិន​ពួកគេទទួលទាន​​ដេក​យូរ​ម៉ោងពេក​។

​​

មាន​ការសិក្សា​ជាច្រើន​​ស្ដី​អំពី​​រយៈពេល​គេង ហើយ​លទ្ធផល​​​ក៏​បាន​បង្ហាញ​ថា យុវវ័យ​មាន​សុខភាព​ល្អ​ គឺ​ដេកពី​ ៧​ ទៅ​ ៧ ម៉ោង​កន្លះ​ក្នុង​មួយ​យប់។

 

ចុះ​បើ​និយាយ​ពី​ស្ត្រី​ និង​បុរស​​វិញ ភេទមួយ​ណាត្រូវ​ការ​ដំណេក​ច្រើន​ជាង? លោកសាស្ត្រាចារ្យផ្នែក​ប្រព័ន្ធ​សសៃប្រសាទ Jim Horne មក​ពី​សាកលវិទ្យាល័យ​របស់​អង់គ្លេស Loughborough University ប្រាប់​ថា «ស្ត្រី» ព្រោះ​ពួកគេ​មាន​ការងារ​ធ្វើច្រើន ក្នុង​មួយ​ថ្ងៃៗ ដូច្នេះ​​ខួរក្បាល​របស់​ពួកគេ ត្រូវ​ការ​សម្រាក​​ច្រើន​ផង​ដែរ៕

 

លំហាត់​គណិតវិទ្យា​នេះ​កំពុង​ល្បី​ខ្លាំង​​នៅ​​ជប៉ុន ​អាច​ដោះ​ស្រាយ​ចេញ​ទេ?

 

ប្រែសម្រួល៖  អ៊ុំ សុភក្តិ
ប្រភព៖ dailymail

Source link

ងើប​តាំងពី​ម៉ោង ៣យប់​ងងុយដេក​ខ្លាំង​ តែ​ចំណូល​វិញ​មិនធម្មតា

ឌឿន-អ៊ី

 

 

ភាគច្រើន​ប្រជាជន​ក្នុង​ភូមិ​ បាន​ស្គាល់​ស្ត្រី​ម្នាក់​ជា​អ្នក​លក់​អាកោ​ ព្រោះ​នៅ​ក្នុង​ភូមិ​មិន​តិច​ជាង ១០ភូមិ​ ស្ត្រី​រូប​នេះ​បាន​ដើរ​លក់​អាកោ​ជាង ២០ ឆ្នាំ​មក​ហើយ។  ក្នុង​គ្រួសារ​តូច​មួយ​មាន​សមាជិក ៤នាក់ ស្ថិតនៅ​ក្នុង​ភូមិ​គមមហា ឃុំវិហារធំ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​ចាប់​របរ​ជា​អ្នកធ្វើ​នំអាកោ​រលក់​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ត្រូវ​ងើប​តាំង​ពី​ម៉ោង ៣ យប់​ធ្វើ​នំ។

 

នំ​អាកោ

 

អ្នក​ស្រី ណាត សុខ​គា បាន​រៀបរាប់​ប្រាប់ Sabayទាំង​ទឹកមុខ​ញញឹម និង​ដៃ​ចាប់​អាកោ​ដាក់​ក្នុង​ថង់​លក់​ឱ្យ​ភ្ញៀវ​របស់​គាត់​ថា៖ “ មុខរបរ​នេះ​ខ្ញុំ​​ប្រកប​មិន​តិចជាង ២០ឆ្នាំ​ទេ ហើយ​ជា​មុខរបរ​ដែល​នឿយហត់​គ្រប់​សមាជិក​ទាំងអស់​នៅ​ក្នុង​គ្រួសារ និង​ជាពិសេស​ងងុយដេក​ខ្លាំង​ណាស់ ព្រោះ​ត្រូវ​ងើប​តាំងពី​ម៉ោង ៣យប់ ​ធ្វើ​រហូតដល់​ម៉ោង ៩ព្រឹក​ទើប​ហើយ ”។

 

អ្នក​លក់​អាកោ​​ដដែល​បាន​បន្តថា៖ “មួយថ្ងៃ​ខ្ញុំ​លក់​នំអាកោ ២លើក លើក​ទី១ចាប់ពី​ម៉ោង ៥ព្រឹក រហូតដល់​ម៉ោង ១០ព្រឹក និង​លើក​ទី២ ចាប់ពី​ម៉ោង១២រសៀល​ដល់​ម៉ោង ៣រសៀល ។ ការងារ​ធ្វើ​អាកោ​ភាគច្រើន​គឺ​ប្ដី​ខ្ញុំ ចំណែក​ខ្ញុំ​​បាន​ជួយ​ធ្វើ​តែ​ពី​ម៉ោង ៣យប់​ដល់​ម៉ោង ៥ព្រឹក និង​ ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៥ល្ងាច ។ មួយថ្ងៃ​ខ្ញុំ​​ធ្វើ២ដង លើក​ទី ១ចាប់ពី​ម៉ោង ៣យប់​ដល់​ម៉ោង៩ព្រឹក សម្រាប់​លក់​ពេល​រសៀល និង​លើក​ទី២ ចាប់ពី​ម៉ោង ១១ រសៀល​ដល់​ម៉ោង ៥ល្ងាច សម្រាប់​លក់​ពេលព្រឹក​វិញ ” ។

 

ក្នុង​មួយ​ខែ​ការ​លក់​នំអាកោ​របស់​គាត់ អាច​រក​ចំណូល​បាន​ប្រហែល​ជាង ២ ០០០ ០០០ រៀល ឬ ជាង ៥០០ ដុល្លារ​អា​មេ​រិច ដោយ​កាត់​ការ​ចំណាយ​រួចរាល់​ទាំង​ដើមទុន និង​ម្ហូបអាហារ​ប្រចាំថ្ងៃ។ តែ​បើ​រដូវ​ពិធី​មង្គលការ​វិញ​មិនសូវ​សល់​ទេ ព្រោះ​មួយថ្ងៃ​មិនតិច​ជាង ២រោង និង​រហូតដល់​ថ្ងៃ​ខ្លះ ៥ ទៅ ៦រោង ក៏​មាន ” ។ អ្នកស្រី សុខ​គា ថ្លែង ៕

 

នំ​អាកោ

 

អត្ថបទ៖ ឌឿន អ៊ី

Source link

ភ្លៀង​​ធ្លាក់​​​​ដូច​គេ​ហែក​មេឃ ​​​អ្នក​ស្លាប់​កើន​៣៥នាក់​ នៅ​ឥណ្ឌូណេស៊ី

ទឹក​ជំនន់​​​យ៉ាង​គំហុក​ ​បង្ក​ឲ្យ​​រអិល​បាក់​ដី​នៅ​ខេត្ត​​ភាគ​កណ្ដាល ​ប្រទេស​​ឥណ្ឌូណេស៊ី​​ បាន​​សម្លាប់​​​មនុស្ស​​យ៉ាង​​តិច​ ​៣៥​នាក់​​ និង​​ផ្ទះ​ជាច្រើន​ខ្នង​​រង​ការ​ខូចខាត​​។ នេះ​​បើ​​តាម​​ក្រុម​​រុករក​​​​បាន​​ប្រកាស​ឲ្យ​ដឹង។​

 

Indonesian floods (2)

 

​​​​​​​​​​គ្រោះ​ទឹក​​ជំនន់​​ ​​​​​​​​​កើត​មាន​ដោយសារ​ភ្លៀង​​​​​ធ្លាក់​ពីរ​ថ្ងៃ​ជាប់​គ្នា​​ឥត​ឈប់​កាល​ពី​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ម្សិលមិញ​​នេះ ​​​បាន​ប៉ះពាល់​ខ្លាំង​​​​​នៅ​ខេត្ត​ Central Java ​ដោយ​ផ្ទះ​រាប់​ពាន់​ខ្នង​​​​​ត្រូវ​លិច​​​ ​​ខូច​ខាត និង​ប្រជាជន​​​​​​​​​ជា​ច្រើន​​គ្មាន​ទីជម្រក។​

 

​​​​​​​​​​​​ជនរងគ្រោះ​​​​​​​​​ស្លាប់​ដោយ​សារ​បាក់ដី​ បាក់​ផ្ទះ​សង្កត់​ ​​​មាន​ចំនួន​ ៣៥​នាក់​ ​បាត់​ខ្លួន​​២៥នាក់​ ​និង​រង​របួស​​ ១៤​នាក់។​ នេះ​បើ​តាម​​​អ្នក​នាំ​ពាក្យ​​​ភ្នាក់​ងារ​​​​គ្រោះ​មហន្តរាយ​លោក​ Sutopo Purwo Nugroho។ តំបន់​​​​រងគ្រោះ​​អាក្រក់​ជាងគេ​​បំផុត​​គឺ​ស្រុក​ Purworejo នៅ​ឆ្នេរ​ភាគ​ខាង​ត្បូង​​​ខេត្ត​ Java ដោយ​​មាន​​​អ្នក​ស្លាប់​ ១៩​នាក់​​។ ចំណែក​​ទំហំ​​នៃ​​ការ​ខូចខាត​​​ទាំង​​អស់​​មិន​ទាន់​មាន​ប្រភព​​ណា​​បញ្ជាក់​អះអាង​នៅឡើយ​ទេ៕

 

Indonesian floods (3)

 

Indonesian floods (1)

 

Indonesian floods (2)

 

Indonesian floods (4)

 

Indonesian floods (5)

 

Sejumlah warga membawa kantong jenazah berisi mayat korban longsor menuju rumah duka di dusun Caok, Loano, Purworejo, Jawa Tengah.

 

ចុចអាន៖ ១០​ឆ្នាំ​​ក្រោយ​រលក​ស៊ូណាមី ឥណ្ឌូណេស៊ី​ស្ដារ​មុខមាត់​យ៉ាង​រហ័ស

ចុចអាន៖ ស្ត្រី​ឥណ្ឌូណេស៊ី ត្រូវ​គេ​ធ្វើតេស្ត​ព្រហ្មចារី មុន​ក្លាយ​​ជា​ប៉ូលិស ​

 

ប្រែ​សម្រួល៖​ ឡេង ភារុណ
ប្រភព៖ Channel Newsasia

Source link

យុវជន ចូលចិត្ត​ជួបជុំគ្នា​តាម​ហាង​កាហ្វេ ច្រើនជាង​តាម​ក្រោម​ដើមឈើ

CCJ

 

នៅ​ពេល​បច្ចុប្បន្ន យុវជន ជា​សិស្ស​និស្សិត  បាន​ប្ដូរ​កន្លែង​ជួបគ្នា នៅ​ក្រោម​ដើមឈើ ដើម្បី​មើល​មេរៀន ឬក៏​ពិភាក្សា​ការងារ​រួមគ្នា មក​ណាត់​ជួប នៅ​តាម​ហាង​កាហ្វេ ពិសេស​នៅ​ហាង​កាហ្វេ​ទំនើបៗ ក្នុង​រាជធានី​ភ្នំពេញ។

 

em-coffee6

 

ហេតុអ្វី បានជា​យុវជន ចូលចិត្ត​ជួបគ្នា តាម​ហាង​កាហ្វេ? នៅ​ទីនោះ មាន​អាហារ និង​កាហ្វេ។ ភាព​ងាយស្រួល​មួយទៀត ហាង​កាហ្វេ ដែល​ទំនើបៗ មាន​ម៉ាស៊ីនត្រជាក់ មាន​ហ្វ្រ៊ី អ៊ី​ន​ថឺ​ណេ​ត ហើយ​ស្ងាត់ អាច​ជួបជុំ​ពិភាក្សា ឬក៏​ជជែក​គ្នា​បាន​ដោយ​គ្មាន​ម៉ោង​កំណត់​ឡើយ។

 

ម្យ៉ាងទៀត យុវ​និស្សិត​មួយ​ចំនួន ក៏បាន​បង្ហាញ​ពី​ភាព​ហ៊ឺហា ក្នុង​សម័យ​ស៊ី​វិ​ល័យ​ទំនើប ដើម្បី​បង្អួត​ដល់​មិត្តភ័ក្ដិ​ថា ពួកគេ​ចូល​ផឹក​កាហ្វេ​សុទ្ធតែ​នៅ ប្រេនៗ ឬក៏​នៅ​ហាង​ទំនើបៗ ជាដើម។

 

និន្នាការ​នេះ បាន​ផ្លាស់ប្ដូរ ដោយសារតែ​បច្ចុប្បន្ន ហាង​កាហ្វេ​ទំនើបៗ បើក​ច្រើន​កន្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​សូម្បីតែ​នៅមុខ​សាកលវិទ្យាល័យ​ធំៗ ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​មាន​ហាង​កាហ្វេ​ទំនើបៗ ច្រើន ដែល​ផ្ដល់​ភាព​ងាយស្រួល ដល់​សិស្ស​និស្សិត អាច​ជួបជុំគ្នា​បាន​យ៉ាង​ងាយស្រួល ដោយ​មិន​ព្រួយបារម្ភ​ពី​ខ្យល់​ភ្លៀង​ឡើយ នៅ​រដូវវស្សា ពេលនេះ។

 

យ៉ាងណា​ក៏​ដោយចុះ ជួប​នៅ​ទីណា ក៏បាន ឲ្យ​តែ​យុវ​សិស្ស​និស្សិត និង​យុវជន​យើង មានលទ្ធភាព ក្នុង​ការ​ជជែក ជួប​គ្នា​រៀន និង​ពិភាក្សា​ការងារ។ ប៉ុន្តែ​យុវជន​គួរតែ​ជៀសវាង​ការ​ជួបជុំ នាំគ្នា​ផឹកស៊ី សេព​គ្រឿង​ស្រវឹង ដែល​អាច​នឹង​បង្ក​បញ្ហា​ដល់​ក្រុម​គ្រួសារ និង​សង្គម អស់ទាំង​លុយ​ហើយ គ្រោះថ្នាក់​ដោយសារតែ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រោះ​ស្រវឹង៕

 

អត្ថបទ៖ CCJ 

Source link

​សកម្មភាព​របស់​សិស្ស​​សាលា​​ចិន​​​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក

​​​ទិវា​ដឹង​គុណ​ឪពុក​ឬ​ Father’s day ដែល​​មាន​​​​​​ជិត​​៥០​ប្រទេស​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​​ថ្ងៃ​ទី​ ១៩ មិថុនា​ម្សិល​មិញ ក្នុង​នោះ ​​​ប្រជាជន​​​នៅ​ប្រទេស​ចិន​​​ក៏​​​​បាន​រៀប​ចំ​​កម្មវិធី​មួយ​ចំនួន​សម្រាប់​ថ្ងៃ​ពិសេស​នោះ​ដែរ​ ដែល​​បាន​ធ្វើ​ឲ្យ​​ល្បី​ពាស​ពេញ​បណ្ដាញ​សង្គម​ចិន​​។

 

2

 

តាម​ប្រភព​សារព័ត៌មាន​ CCTV ​តាម​បណ្ដា​​សាលា​​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន​​បាន​រៀប​ចំ​​​​​ឲ្យ​កូន​សិស្ស​​​បាន​ធ្វើ​សកម្មភាព​​​ខ្លះ​ៗ​ដើម្បី​​តំណាង​​ឲ្យ​ការ​គោរព​ស្រលាញ់​​​ដល់​អ្នក​មាន​គុណ​របស់​ពួក​គេ​​​​​។ ជាក់​ស្ដែង​នៅ​​​គេ​​ឃើញ​មាន​សកម្មភាព​​សិស្ស​​មត្តេយ្យសាលា​ក្នុង​​ទី​ក្រុង​​ឆុង​កីង​ ​​​​បាន​រៀប​ចំ​លាង​ជើង​ជូន​ឪពុក​របស់​ពួក​គេ។

 

3

 

ចំណែក​​​​ឯ​សិស្ស​​​​​សាលា​ចិន​​នៅ​​ក្នុង​​ខេត្ត​ជាំង​ស៊ូ ​គេ​ឃើញ​មាន​​សិស្ស​ប្រមាណ​ជាង​​១ពាន់​នាក់​បាន​នាំ​គ្នា​គូរ​រូប​​ប៉ា​របស់​ខ្លួន​​​ដើម្បី​​ជា​ការ​គោរព​​​ក្នុង​ថ្ងៃ​ទិវា​ឪពុក​ជា​ពិសេស​​​​​​លោក​ប៉ា​ដែល​បាន​ចិញ្ចឹម​​បី​បាច់​ថែរក្សា​ពួក​គេ។

 

4

 

ក្រៅ​តែ​ពី​ការ​ចុះ​ផ្សាយ​ទាក់​ទង​សកម្មភាព​របស់​សិស្ស​​ធ្វើ​ការ​ដឹង​គុណ​ចំពោះ​​វីរបុរស​របស់​ពួក​គេ​ សារព័ត៌មាន​ចិន​ជា​ច្រើន​ក៏​បាន​ចុះ​ផ្សាយ​​រំឭក​ពី​រឿង​រ៉ាវ​​ក្នុង​សង្គម​​​កើត​ឡើង​​កន្លង​មក​មួយ​ចំនួន​ អំពី​រឿង​ឪពុក​និង​កូន​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​ទប់​ទឹក​ភ្នែក​ពុំ​បាន​ដូច​ជា៖

 

​*** រូបថត​មួយ​សន្លឹក បង្ហាញ​ពី​ឪពុក​កាន់​ឆត្រ​បាំង​ភ្លៀង​ឲ្យ​កូន​​ទាំង​ខ្លួន​ទទឹក​ជោក ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​អ៊ីនធឺណិត។ រូបភាព​ដ៏​កក់ក្ដៅ​មួយ​សន្លឹក​នេះ មាន​អ្នក​មើល​ជាង ១​លាន​ដង ដោយសារ​អត្ថន័យ​បង្ហាញ​ពី​ឪពុក​ស្រលាញ់​កូន​ពិត​មិន​គិត​ពី​ខ្លួន​ឯង។

 

5

 

ឪពុក​ដ៏​មហិមា​បាន​ទទឹក​ជោក​ខ្លួន​ព្រោះ​ចង់​ឲ្យ​កូន​ជ្រក​ភ្លៀង​ក្រោម​ឆត្រ​បាន​ស្រួល ទាំង​ដៃ​ម្ខាង​មាន​កាន់​វ៉ាលិស ព្រម​ទាំង​ថង់ធំ​​មួយ​ផង។ ចំណែក​កូន​ប្រុស​​តូច​ដែល​មាន​ស្ពាយ​កាតាប​រូប​តោ បាន​ដើរ​ទៅ​មុខ​ដោយ​ភាព​កក់​ក្ដៅ ព្រោះ​មាន​ឪពុក​ជា​អង្គរក្ស​ការពារ​មិន​ឲ្យ​ត្រូវ​តំណក់​ទឹក​ភ្លៀង។

 

*** រូបភាព​មួយ​ចំនួន​បង្ហាញ​ពី​ឪពុក​ជន​ជាតិ​ប៉ាឡេស្ទីន​ព​កូន​ស្រី ដើរ​លក់​ប៊ិច​យក​ប្រាក់​ចិញ្ចឹម​ជីវិត បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។

 

6

 

ឪពុក​ដ៏​កម្សត់​នៅ​ក្នុង​រូប​មាន​ឈ្មោះ Abdul ត្រូវ​បង្ខំ​ភៀស​ខ្លួន​ចេញ​ពី​ជំរំ Yarmouk ក្នុង​ប្រទេស​ស៊ីរី ដោយសារ​ការ​លុកលុយ​ពី​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម ISIS។ Abdul មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក ហើយ​លោក​តែង​ដើរ​លក់​ប៊ិច​នៅ​តាម​ផ្លូវ​ក្នុង​ប្រទេស​លីបង់ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។

 

*** រូប​ភាព​​បុរស​​​​ម្នាក់​​នៅ​មើល​បំពេ​បុរស​ចំណាស់​ដែល​ជា​ឪពុក​របស់​ខ្លួន​កំពុង​លង់​លក់​ក្នុង​រង្វង់​ដៃ​របស់​ខ្លួន​ បាន​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​​ហូរ​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​៕

 

7

 

ចុចអាន៖  រូប​​ឪពុក​ការពារ​កូន​ ពី​ដំបង​វាយ​កូន​​បាល់​ ល្បី​ពេញ​អ៊ីនធឺណិត​​​​នៅ​អាមេរិក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ cctvnews​​​

​​​​​​​​​​​

Source link

ហេតុ​អី​អ្នក​ជិះ​ម៉ូតូ១ក្ដាប់​តូច មិន​​ពាក់​មួក​ការពារនៅ​​ពេល​ល្ងាច?

នៅ​ចន្លោះ​​ពី​ម៉ោង ​៥-៦ ល្ងាច​ ​ជាពេល​ចរាចរណ៍​កំពុង​មមារញឹក ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​អ្នក​ជិះ​ម៉ូតូ​​មួយក្ដាប់​តូច បែរជា​មិន​បាន​ពាក់មួក​សុវត្ថិភាព​​នោះ​ទេ។ តើ​មក​ពី​មូលហេតុ​អ្វី?

 

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កញ្ញា ថាន ស្រីពៅ និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​ឱ្យ​ដឹង​​ថា ប្រហែល​​ម៉ោង​នេះ​​គ្មាន​ប៉ូលិស​ប្រចាំការ ទើប​ពួកគេ​បាន​ដៃ។ ពេល Sabay សួរ​​ថា ចុះ​​ស្រី​ពៅ​វិញ ពាក់​មួក​ទេ​​ក្នុង​អំលុង​ម៉ោង​នេះ? ស្រីពៅ ប្រាប់​ថា នាង​មិន​ហ៊ាន​ប្រហែស​ទេ ព្រោះ​មួកសុវត្ថិភាព ​អាច​ជួយ​ការពារ​ផ្នែក​ក្បាល ប្រៀប​ដូចជា​អាយុជីវិត​របស់​នាង​​ដូច្នេះ​ដែរ។

 

Traffic-in-Phnom-Penh-2016-01

 

ចំណែក​លោក ហម សាវី បុគ្គលិក​​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា ពួកគេ​មិន​ពាក់​ដោយ​សារ​តែ​ចរាចរណ៍​កក​ស្ទះ គ្មាន​ប៉ូលិស​នៅ​យាមកាម។ សាវី បន្ថែម​ថា៖ “ម៉ោង​ហ្នឹង​ជា​ម៉ោងគេ​ចេញ​ធ្វើការ ម៉ោង​ស្ទះ។ ប៉ូលិស​គាត់​អត់​មាន​ពេល​ចាប់​ទេ ព្រោះ​រវល់​​សម្រួល​ចរាចរណ៍។ អ៊ីចឹង​ពួកគេ (អ្នកជិះម៉ូតូ​អត់ពាក់មួក) បាន​ដៃ”។

 

“បាទ​បង! ប៉ូលិស​​ដល់​ម៉ោង​គាត់​សម្រាក​ហើយ តែ​ពេល​ខ្លះខ្ញុំ​ឃើញពួកគាត់​ ​ជួយ​សម្រួល​​ដែរបើ​មាន​ស្ទះ។ ខ្ញុំ​គិត​ថា គាត់​មិន​ចាប់​ផាក​ទេ ព្រោះ​បើ​ផាក​មាន​តែ​​គេ​ស្ដី​ឱ្យ ព្រោះបើ​​​រវល់​តែ​ចាប់​ ស្ទះ​កាន់​តែ​ខ្លាំង។ គេ​អាច​នឹង​រិះគន់​គាត់”។ នេះ​ជា​ការ​លើក​ឡើង​របស់ ភារម្យ។ យុវជន ភារម្យ បន្ត​ថា ម៉ោង​នេះ​ជា​ម៉ោង​កក​ស្ទះ ដូច្នេះ​ប៉ូលិស​មិន​ចាប់​ផាក​នោះ​ទេ តែ​យ៉ាងណា​ក្ដី​លោក​មិន​បន្ទោស​នគរបាល​ចរាចរណ៍​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ លោក​សូម​ឱ្យ​អ្នក​ទាំង​នោះ គិត​ពី​សុវត្ថិភាព​ខ្លួន​ជា​ចម្បង។

 

យ៉ាងណាមិញ​កន្លង​មក លោក គឹម បញ្ញា ប្រធាន​អង្គការ មូលនិធិ​បង្ការ​របួស​អាស៊ី ថ្លែង​ថា ចាប់​តាំង​ពី​ឆ្នាំ​ ២០០៤​ មក គ្រោះ​ថ្នាក់​ចរាចរណ៍ ជា​បញ្ហា​ចម្បង​នៅ​ទូទាំង​ពិភពលោក ដែល​បង្ក​ឱ្យ​មនុស្ស​ស្លាប់ របួស និង​ពិការ​ រាប់ពាន់​រាប់​ម៉ឺន​នាក់។ ចំណែក​នៅ​កម្ពុជា បើ​តាម​​របាយការណ៍​បណ្ដោះ​អាសន្ន របស់​​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក មាន​ជនរងគ្រោះ​​ជាង ២០០០ នាក់បាន​ស្លាប់។

 

លោក​បន្ថែម​ថា អត្រា​ការ​ស្លាប់​នៃ​​ជំងឺ​ផ្សេងៗ​ដូច​ជា គ្រាប់មីន គ្រុនចាញ់ អេដស៍ ​​មាន​ការ​ធ្លាក់​ចុះ បែរ​ជា​​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​កំណើន​ទៅ​វិញ ហើយ​អ្នក​ស្លាប់​ភាគច្រើន ជា​អ្នកជិះម៉ូតូ​មិន​បាន​ពាក់​មួកសុវត្ថិភាព៕

 

បើ​ស្លឹកឈើ​បាំង​ស្តុប​ចឹង មើល​ភ្លើង​សញ្ញា​ម៉េច​ឃើញ​ទៅ!

ជិះ​ម៉ូតូ​តាម​ផ្លូវ​លំ​អត់​ពាក់​មួក ប៉ូលិស​ផាក​ត្រឹម​ត្រូវ​ឬ​អត់?

 

អត្ថបទ៖ អ៊ុំ សុភក្តិ

 

Source link