ជីវិតនិងសង្គម

ដី​និង​ផ្ទះ​មួយ​ណា​ វិនិយោគ​ឆាប់​ចំណេញ​ជាង?

ដី​និង​ផ្ទះ​សុទ្ធ​តែ​ជា​អចលនវត្ថុ​ដែល​វិនិយោគិន​ចង់​ទិញ-​លក់ ព្រោះ​​ងាយ​ចំណេញ​ប្រាក់​កប់​ក្ដោង។ ប្រសិន​បើ​អ្នក​មាន​ប្រាក់​អាច​ត្រឹម​ទិញ​មួយ​ក្នុង​ចំណោម​ដី​និង​ផ្ទះ តើ​គួរ​វិនិយោគ​លើ​មួយ​ណា​ឆាប់​ចំណេញ​ជាង?​​​

 

construction141

​លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលនវត្ថុ​នៅ​កម្ពុជា ប្រាប់​ថា ហាង​ឆេង​ផ្ទះ​ និង​ដី​ឡើង​ថ្លៃ​​ខុស​គ្នា។ ​ផ្ទះ​ជា​មធ្យម​ឡើង​ពី​៧-១០% ក្នុង​មួយ​ឆ្នាំ ខណៈ​​​ដី​ឡើង​ពី២០-៣០ %  ​បើ​មើល​ពី​ល្បឿន​នៃ​ការ​រីក​ចម្រើន​ គឺ​ដី​ឡើង​ខ្លាំង​ជាង ប៉ុន្តែ​​អចលនវត្ថុ​ទាំង​ពីរ​នេះ​ ល្អ​ម្យ៉ាង​ម្នាក់។

 

​​ វិនិយោគ​លើ​ផ្ទះ​ ​បើ​ចង់​លក់​គឺ​ស្រួល ​ពោល​គឺ​លក់​ឆាប់​បាន​ មិន​ចំណាយ​ពេល​យូរ ។ ​ចំពោះ​ដី​វិញ គឺ​ចំណាយ​ពេល​យូរ។ លើស​ពី​នេះ ផ្ទះ​បើ​លក់​មិន​ទាន់​បាន គេ​អាច​ចំណេញ​ពី​ការ​ជួល​៣-៤% តែ​ដី​វិញ​ដាក់​ជួល​ ផល​​ចំណេញ​​មិន​ប៉ុន្មាន​ឡើយ។

 

ដូច្នេះ លោក គីម ហ៊ាង​ បញ្ជាក់​ថា​ ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​ទាំង​ពីរ​ខាង​លើ​ ​ត្រូវ​អាស្រ័យ​លើ​ប្រភេទ​អ្នក​វិនិយោគ​​ផង​ដែរ។ ប្រសិន​បើ​អ្នក​លក់​ត្រូវ​ការ​លុយ​ឆាប់​បង្វិល គួរ​វិនិយោគ​លើ​ផ្ទះ។ បើ​អ្នក​លក់​មាន​ប្រាក់​បម្រុង​ទុក​មិន​ប្រញាប់ នោះ​គួរ​វិនិយោគ​លើ​ដី​ ល្អ​ជាង៕

 

 

សូមអាន៖   អ្នក​ជំនាញ​បង្ហើប​តិច​និក​លក់​ដី​ឲ្យ​ចំណេញ​កប់​ក្ដោង

 

អត្ថបទ៖ លឹម សុ​នា

Source link

ជួប​នាយក​ក្រុមហ៊ុន​​វ័យ​ក្មេង​​ស្រស់​ស្អាត​របស់​ក្រុមហ៊ុន UPLML Groups Professional

កញ្ញា អ៊ឹង អ៊ីលី ដែល​មាន​វ័យ​ទើប​តែ​២១​ឆ្នាំ និង​ជា​កូន​ស្រី​តែ​មួយ​គត់​របស់​លោក​ឧកញ៉ា អ៊ឹង ផល្លារ បាន​ក្លាយ​ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំ​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​ផ្ដោត​លើ​សុខភាព​ប្រជាជន​ជា​ចម្បង។

 

ដោយ​ឃើញ​ពី​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​សុខភាព​ប្រជាពលរដ្ឋ​ដែល​កើត​ឡើង​ដោយ​សារ​សារធាតុ​គីមី យូភីអិលអិមអិល​គ្រុប ប្រូហ្វេសសិនណល (UPLML Groups Professional) បាន​បង្កើត​ក្រុម​ហ៊ុន​មួយ​ក្រោម​ការ​គ្រប់​គ្រង​របស់​កញ្ញា អ៊ឹង អ៊ីលី ផ្ទាល់​តែ​ម្ដង។

 

នេះ​គឺ​ការ​ចាប់​ផ្ដើម​ដំបូង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​របស់​ស្រី​ស្អាត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម ពី​មហាវិទ្យាល័យ Raffles International College នៅ​កម្ពុជា រូប​នេះ។ ក្រុមហ៊ុន​ថ្មី​មួយ​នេះ មាន​លក់​ផលិតផល​ដូចជា៖

 

%e1%9e%a2%e1%9f%8a%e1%9e%b9%e1%9e%84-%e1%9e%a2%e1%9f%8a%e1%9e%b8%e1%9e%9b%e1%9e%b8-1

កញ្ញា អ៊ឹង អ៊ីលី នាយិកា​ក្រុមហ៊ុន​ថ្មី​ក្រោម​ក្រុមហ៊ុន​មេ UPLML Groups Professional

 

– ផលិត​ផល​ជី​សរីរាង្គ​រុក្ខជាតិ​ធម្មជាតិ ណាណូ ដែល​មាន​រូបធាតុ​ផ្សំ​ធម្មជាតិ​សុទ្ធ​គ្មាន​សារធាតុ​គីមី (ពិសោធ​ចាក់​ចូល​ក្នុង​ទឹក អាច​ទទួល​ទាន​បាន) ដែល​មាន​គុណភាព​ខ្ពស់ បច្ចេកវិទ្យា​ពី​អ៊ីស្រាអែល និង​អាល្លឺម៉ង់​ និង​បាន​ដំណើរ​ការ​ក្នុង​ទីផ្សារ​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ជាមួយ​នឹង​លទ្ធផល​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​កសិករ។ ជី​សរីរាង្គ​រុក្ខជាតិ​ធម្មជាតិ ណាណូ អាច​ប្រើប្រាស់​បាន​លើ​ដំណាំ​កសិកម្ម​ជា​ច្រើន​ប្រភេទ ដូចជា ស្រូវ បន្លែ ពោត អំពៅ ស្វាយ សណ្ដែក និង​ដំណាំ​កសិ​ឩស្សាហកម្ម ដូចជា កៅស៊ូ ម្រេច ដំឡូងមី និង​សណ្ដែក​សៀង។

 

– សាប៊ូ​ព្រហ្មចារី ប្រ៊ីលាន ប៊ីយូធី ជា​ប្រភេទ​សាប៊ូ​ដែល​ជា​បច្ចេកវិទ្យា​ជប៉ុន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​ការ​ពារ​បាក់តេរី​ជួយ​ផ្សះ​មុខ​របួស​រហ័ស​សម្រាប់​ស្ត្រី​ទើប​សម្រាល​កូន​រួច និង​ជួយ​ព្យាបាល​ជំងឺ​ស្ត្រី​ជា​ច្រើន​មុខ​ទៀត។

 

– សាប៊ូ សាន់សាញ់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​ព្យាបាល​ស្បែក​មុខ ធ្វើ​ឱ្យ​មុខ​ស​ស្រស់​ថ្លា​បែប​ធម្មជាតិ បំបាត់​មុខ​មុន ជាំ​មុខ និង​មាន​ក្លិន​ឡាវែនដ័រ ហើយ​អាច​ប្រើ​បាន​ទាំង​បុរស និង​ស្ត្រី។

 

product

 

– ម៉ាស៊ីន​កាហ្វេ​ម៉ាក​ព្រីមៀម និង​កាហ្វេ​ថែរក្សា​សុខភាព​ធម្មជាតិ ព្រីមៀម ដែល​ជា​កាហ្វេ​គ្មាន​ជាតិ​គីមី សម្បូរ​សារធាតុ​បំប៉ន សម្រក​ជាតិ​ខ្លាញ់ ថែរក្សា​រាង និង​ខ្លាញ់​ក្បាល​ពោះ និង​ជួយ​លាង​សម្អាត​ជាតិ​ពុល​ក្នុង​ខ្លួន។

 

– ភេសជ្ជៈ​ប៉ូវ​កម្លាំង ហែតសុត (Headshot) ជា​ប្រភេទ​ភេសជ្ជៈ​ដែល​មាន​វីតាមីន B3, B6, B5, B12 និង ជួយ​បន្សាប​ជាតិ​ស្រវឹង​បាន​រហ័ស ពិសេស​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​ញ៉ាំ​បាន។

 

– ទឹក​ពិសា​បរិសុទ្ធ ប្រ៊ីលាន ត្រូវ​បាន​ផលិត​ដោយ​ប្រព័ន្ធ​អូសូន (Ozone) និង​កាំ​រស្មី យូវី (UV) និង មាន​សារធាតុ​រ៉ែ​ខ្ពស់ ទទួល​ស្គាល់​ពី​អង្គការ​ស្តង់ដារ​គុណភាព។

 

– Krill Doctor Professional ជា​ប្រភេទ​ថ្នាំ​វីតាមីន​ម្យ៉ាង​ដែល​មាន​សារធាតុ​ផ្សំ OMEGA-3 ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ ជា​ពិសេស​ប្រើ​បាន​ទាំង​បុរស និង​ស្ដ្រី។ វា​ជួយ​ផ្នែក​ខួរ​ក្បាល សន្លាក់ បេះដូង សុខភាព​ស្បែក ការ​មក​រដូវ​របស់​ស្ត្រី និង​ភ្នែក។

 

មិន​តែ​ប៉ុណ្ណោះ នាយិកា​ក្រុមហ៊ុន​វ័យ​ក្មេង​នេះ ​នឹង​បន្ត​នាំ​យក​ផលិត​ផល​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន​កម្ពុជា ដោយ​ផ្ដោត​សំខាន់​លើ​សុខភាព​ជា​ចម្បង។

 

%e1%9e%a2%e1%9f%8a%e1%9e%b9%e1%9e%84-%e1%9e%a2%e1%9f%8a%e1%9e%b8%e1%9e%9b%e1%9e%b8-3

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​អាសយដ្ឋាន អាគារ​លេខ​៥ ផ្លូវ​រ៉ាប់ប៊ី (Ruby) សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចម្ការមន ភ្នំពេញ ឬ​ទាក់​ទង​លេខ 081 266 866 / 095 68 68 70 ឬ​ផេក​ហ្វេសប៊ុក UPLML Groups Professional ឬ​វិបសាយ www.uplml-groups.com ៕ Hotline: 076 666 9 666

 

%e1%9e%a2%e1%9f%8a%e1%9e%b9%e1%9e%84-%e1%9e%a2%e1%9f%8a%e1%9e%b8%e1%9e%9b%e1%9e%b8-2

 

headshot-energy-drink

 

អត្ថបទ៖ ពាណិជ្ជកម្ម

Source link

​អង្គ​ម្ចាស់​រាជវង្ស​​អារ៉ាប៊ី ទិញ​កប៉ាល់​​​​ជាង​៥៥៥​លាន​ដុល្លារ ក្រោយ​​បន្ថយ​ចំណាយ​សាធារណៈ

សមាជិក​​គ្រួសារ​​រាជវង្ស​​​អារ៉ាប៊ី សាអូឌីត ជាន់​ខ្ពស់​ម្នាក់​ បាន​​ទិញ​​កប៉ាល់​ជិះ​កម្សាន្ត​​តម្លៃ​​ប្រមាណ ​៥៥៥​លាន​​ដុល្លារ​​ពី​មហាសេដ្ឋី​រុស្ស៊ី ​​ក្រោយ​ប្រទះ​ឃើញ​​កប៉ាល់​​បណ្ដែត​​ខ្លួន​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នៅ​ឆ្នេរ​ភាគ​ខាង​ត្បូង ​​ប្រទេស​បារាំង។

 

web-mohammed-bin-salman-afp

 

សារព័ត៌មាន​​អាមេរិក​ New York Times ​​ផ្សាយ​ថា​ ​​ព្រះរាជា​រង Mohammed bin Salman អង្គនេះ​ ​បាន​​បញ្ជូន​ជំនួយ​ការ​ម្នាក់​ទៅ​ទិញ​កប៉ាល់​​របស់​​មហាសេដ្ឋី​រុស្ស៊ី​ Yuri Shefler ក្រោយ​​ប្រទះ​ឃើញ​​​​​គួរ​ឲ្យ​ស្រលាញ់​​កំពុង​សំកាំង​​លើ​ផ្ទៃ​ទឹក។

 

ប្រភព​​ដដែល​​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ទិញ​​​ធ្វើ​ឡើង​​តែ​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បើ​តាម​​សមាគម​​របស់​​លោក​ Shefler និង​​អ្នក​ស្និទ្ធ​ជាមួយ​គ្រួសារ​រាជវង្ស​​។

 

ការ​ទិញ​​កប៉ាល់​ដ៏​ថ្លៃ​ខាង​លើ​ ស្រប​ពេល​​​​​អង្គ​ម្ចាស់​ដ៏​មាន​ឥទ្ធិពល Mohammed ​​​​​ត្រូវ​​គេ​ដឹង​ថា​បាន​កាត់​​បន្ថយ​​ថវិកាជាតិ កាត់​ប្រាក់​ខែ​រដ្ឋ​មន្ត្រី​​ចំនួន​ ២០% និង​​លុប​ចោល​ប្រាក់​​រង្វាន់​លើក​ទឹក​ចិត្ត​នានា​​ដល់​​បុគ្គលិក​រដ្ឋ​ទាំង​អស់​ជា​ដើម៕

 

16saudiprince5-web-master675

 

gettyimages-461855546

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ New York Times

Source link

ជិះ​ទូក​​-កាណូត​ ៣ម៉ោង​ ស្វែង​យល់​អស់​ពី​ជីវិត​ពិត​អ្នក​ភូមិ​ឆ្នុក​ទ្រូ ​

អ្នក​ភូមិ​មួយ​បាន​ប្រើប្រាស់​ជីវិត​រស់​នៅ​លើ​ផ្ទៃ​ទឹក ​នៃ​ដៃបឹង​​ទន្លេសាប​ នៅ​ភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង។ ទាំង​ចាស់ ទាំង​ក្មេង​សុទ្ធតែ​អាច​ចេះ​ហែល​ទឹក និង អាច​អុំទូក ឬ​បញ្ជា​កាណូត​តូច ធំ បាន​យ៉ាង​ស្ទាត់​ជំនាញ ព្រោះ​ពួកគេ​បាន​យក​ទូក​ ឬ​កាណូត​ជា​យាន​ដ៏​សំខាន់​នៅ​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​សព្វ​បែប​យ៉ាង​នៃ​ការ​រស់​នៅ​លើ​ភូមិ​ផ្ទះ​បណ្ដែត​ទឹក​មួយ​នេះ។ ដូច្នេះ​ប្រសិន​បើ​ទស្សនិកជន​ចង់​ដឹង​អំពី​ជីវិត​ពិត​របស់​ពួកគេ គឺ​អាច​ជួល​កាណូត​ឈើ ឬ​ស្មាច់​ ជិះ​ទស្សនា​ភូមិ​បណ្ដែត​ទឹក​មួយ​នេះ​ដោយ​ប្រើប្រាស់​រយៈពេល​តែ ៣ម៉ោង​ ប៉ុណ្ណោះ។

 

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង ប្រាប់​ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក”ថា នៅ​តំបន់​នេះ​ភាគច្រើន​មាន​ទាំង​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ ជួល​ទូក​ជិះ​ទស្សនា​ផ្ទះ​បណ្ដែត​ទឹក ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ជីវភាព​ប្រជាជន​នៅ​ក្នុង​ភូមិ​នេះ។ ដូច្នេះ​ហើយ ​ប្រសិន​បើ​ភ្ញៀវ​ទេសចរណ៍​ចង់​ទស្សនា​នៅ​តំបន់​នេះ គឺ​ចំណាយ​ពេល​ពី​ ១ម៉ោង​កន្លះ ទៅ ៣ម៉ោង ដោយ​អាច​ទស្សនា​ផ្ទះ​បណ្ដែត​ទឹក​ ព្រៃ​លិច​ទឹក និង សត្វ​ផ្សេង​ៗ ដូចជា​ សត្វ​ក្អែក​ កុក ក្រៀល ជាដើម។

 

លោក គួយ ស៊ីណា អាយុ​២៨​ឆ្នាំ រស់​នៅ​ភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង និង​ជា​រកស៊ី​បើក​ទូក​ស្មាច់​បាន​រៀបរាប់​ថា ភ្ញៀវ​ខ្មែរ​ភាគច្រើន​ជួល​ទូក​មើល​ត្រឹម​ផ្ទះ​បណ្ដែត​ទឹក​របស់​អ្នក​ភូមិ​ដែល​ចំណាយ​ពេល​ត្រឹម​ ១-៣ម៉ោង​ប៉ុណ្ណោះ។ ប៉ុន្តែ ភ្ញៀវ​បរទេស​ភាគច្រើន​ទៅ​ទស្សនា​ទី​កន្លែង​ព្រៃ​លិច​ទឹក និង សត្វ​ផ្សេង​ៗ ដូចជា ស្វា និង​​សត្វស្លាប​​​ជាដើម។

 

ចង់​ដឹង​ពី​តម្លៃ​ជិះទូក សូម​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

ស៊ីណា ដែល​មាន​កូន​ពីរ​នាក់​នៅ​តូច​ៗ​នៅ​ឡើយ​បាន​និយាយ​ថា អ្នក​ភូមិ​នៅ​ទី​នេះ​ពឹង​ផ្អែក​លើ​របរ​រកត្រី និង ការ​លក់​ដូរ​ចាប់​ហ៊ួយ​តិចតួច​នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក ហើយ​រដូវ​វស្សា​វិសាលភាព​ដៃ​បឹង​ទន្លេសាប​កាន់​តែ​ធំ​ដែល​ផ្ទះ​ក៏​អណ្ដែត​តាម​ហ្នឹង ឯ​រដូវ​ប្រាំង​ផ្ទះ​អ្នក​ភូមិ​បាន​ស្រក​តាម​ទឹក​នោះ​ដែរ។

 

បុរស​ពឹង​ផ្អែក​របរ​បើក​ទូក​ស្មាច់​ជូន​ភ្ញៀវ​ទស្សនា​ភូមិ​បណ្ដែត​ទឹក​ និង ទស្សនា​សត្វ​នៅ​ភូមិ​ឆ្នុកទ្រូ​នេះ បាន​​ស្នើ​ឲ្យ​ភ្ញៀវ​ទាំង​ឡាយ​មក​ទស្សនា​នៅ​តំបន់​នេះ ព្រោះ​ការ​មក​ចូលរួម​ទស្សនា​ គឺជា​ផ្នែក​សំខាន់​នៃ​ការ​ផ្ដល់​ចំណូល​ដល់​អ្នក​ភូមិ​តាមរយៈ​ការ​ដឹក​ភ្ញៀវ​ជាដើម៕

 

សូម​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ

kg-chhnang-taxi-boat-1

 

kg-chhnang-taxi-boat-2

 

kg-chhnang-taxi-boat-3

 

kg-chhnang-taxi-boat-5

 

kg-chhnang-taxi-boat-6

 

kg-chhnang-taxi-boat-7

 

kg-chhnang-taxi-boat-8

 

kg-chhnang-taxi-boat-9

 

kg-chhnang-taxi-boat-10

 

អត្ថបទ៖ ប៊ិន ប៉ុណ្ណា​

Source link

ហៃទី ​ជួប​គ្រោះ​ខ្យល់​ព្យុះ​កំបុតត្បូង​ដ៏​ខ្លាំង​​ក្លា​

ព្យុះ​កំបុតត្បូង Matthew ជា​ព្យុះ​ប្រភេទ​៤ បាន​វាយ​ប្រហារ​​ភាគ​ខាង​លិច​​ប្រទេស​ហៃទី​​កាល​ពី​ថ្ងៃ​ទី​​ ៤​​តុលា​ម្សិលមិញ ដែល​បណ្ដាល​ឲ្យ​​ផ្ទះ​ជា​ច្រើន និង​​ស្ពាន La Digue  ​ឆ្លង​​​ក្រុង Port-au-Prince ​មួយ​បាន​បាក់​រលំ ហើយ​​ឥឡូវ​នេះ​វា​បាន​ធ្វើ​ដំណើរ​​ជិត​​ដល់​​ភាគ​ខាង​​កើត​ប្រទេស​គុយបា ហើយ។

 

haiti-hurricane-3

 

​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​​ប្រមាណ​ ៧ម៉ឺន​នាក់ ត្រូវ​ទឹក​ជន​លិច​ និង​ផ្ទះ​ជា​ច្រើន​​បាន​​ប៉ើង​ដំបូល​​អស់​។ ពលរដ្ឋ​ចំនួន​​ ៣​នាក់​​បាន​​ស្លាប់​បាត់​បង់ជីវិត​​​​ ដោយ​សារ​បាក់​ដី​ និង​រលំ​ជញ្ជាំង​ផ្ទះ​​។ មក​ទល់​ពេល​នេះ​​ទំហំ​នៃ​ការ​ខូចខាត​ មិន​ទាន់​ត្រូវ​​បង្ហាញ​​​លម្អិត​នៅ​ឡើយ​ទេ។ ព្យុះ​នេះ ​ត្រូវ​គេ​រំពឹង​ថា​​នឹង​​នាំ​កម្ពស់​ទឹក​ភ្លៀង ១០២​សង់ទីម៉ែត្រ​​ទៅ​តាម​ផ្នែក​ខ្លះ​ក្នុង​ប្រទេស​ ​និង​​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​គុយបា ​​ក្នុង​ល្បឿន ២៣០​​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

 

ហៃ​ទី ជា​ប្រទេស​​ក្រីក្រ​បំផុត​មួយ​ក្នុង​លោក និង​​មាន​ប្រជាជន​​ជា​ច្រើន​​ក្នុង​ចំណោម​​ប្រជាជន​សរុប​១១​លាន​នាក់ ​រស់​នៅ​តំបន់​ងាយ​រង​គ្រោះ​ទឹក​ជំនន់ ហើយ​​ផ្ទះសម្បែង​​​រយីករយាក៕

 

haiti-hurricane-1

 

haiti-hurricane-2

 

haiti-hurricane-10

 

haiti-hurricane-11

 

haiti-hurricane-12

 

haiti-hurricane-13

haiti-hurricane-9

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN

Source link

បន្ទប់​ទឹក​ជញ្ជាំង​កញ្ចក់​នៅ​ចិន បត់​ជើង​បណ្តើរ គយគន់​ព្រៃ​ព្រឹក្សា​បណ្តើរ

បន្ទប់​ទឹក​ជញ្ជាំង​កញ្ចក់​ថ្មី​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឧទ្យាន «Shiyan Lake Ecology Park» ក្នុង​ខេត្ត Hunan ប្រទេស​ចិន បាន​ផ្តល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​នូវ​ការ​គយ​គន់​ទេសភាព​ព្រៃ​ព្រឹក្សា​ដ៏​អស្ចារ្យ ខណៈ​ពេល​កំពុង​តែ​អង្គុយ​បត់​ជើង។

 

1

 

ជញ្ជាំង ពិដាន និង​ផ្ទៃ​ខាង​ក្រោម​នៃ​បន្ទប់​ទឹក សុទ្ធ​តែ​ធ្វើ​ឡើង​ពី​កញ្ចក់ ហើយ​ស្ទើរ​តែ​អាច​មើល​ឃើញ​បាន​យ៉ាង​ច្បាស់​តែ​ម្តង លើក​លែង​តែ​ជញ្ជាំង​បង្គន់​ទេ ដែល​មាន​សភាព​ស្រអាប់ ដើម្បី​ការពារ​អ្នក​ប្រើ​ប្រាស់​ពី​ការ​លួច​មើល។

 

5

 

គួរ​បញ្ជាក់​ថា បន្ទប់​ទឹក​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បត់​ជើង​បណ្តើរ និង​គយ​គន់​ទេសភាព​ព្រៃ​ព្រឹក្សា​បណ្តើរ​នេះ បាន​បើក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ដាក់​ឲ្យ​ប្រើ​ប្រាស់ ឲ្យ​ទាន់​ថ្ងៃ​ទិវា​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី​០១ ដល់ ០៣ ខែ​តុលា កន្លង​ទៅ​នេះ ព្រោះ​ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​នោះ ប្រជាជន​ចិន​រាប់​លាន​នាក់ នឹង​ធ្វើ​ដំណើរ​កំសាន្ត​នៅ​ទូទាំង​ប្រទេស៕

 

2

 

3

 

4

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN

Source link