ជីវិតនិងសង្គម

នំ​​ផ្លែ​អាយ​​ មាន​​ប្រវត្តិ​មិន​នឹក​ស្មាន​ដល់​ ​គួរ​ឲ្យ​ចាប់​អារម្មណ៍

នំ​ផ្លែ​អាយ ​ជា​​បង្អែម​​ស្រស់​​​​មួយ​ប្រភេទ ដែល​បង​ប្អូន​ខ្មែរ​​​ធ្វើ​ដោយ​ម្សៅ​អង្ក​​ដំណើប​លញ់​ស្រោប​ដុំ​ស្ករ​ត្នោត​នៅ​ខាង​ក្នុង បង្កើត​​បាន​ជា​រសជាតិ​​ផ្អែម​ស្អិត គួរ​​​ឲ្យ​ចង់​ពិសា។

 

angkor-sangkran74 

នៅ​តាម​តំបន់​មួយ​ចំនួន​ ​​​​​គេ​ហៅ​ឈ្មោះ​វា​​​​​​​​​​ផ្សេង​​ៗ​គ្នា​ ដូច​ជា​ នំ​ខាំ​ស្ករ នំ​បង្កប់​ស្ករ​ ជា​ដើម ប៉ុន្តែ​ ឈ្មោះ​​នំ “ផ្លែ​អាយ ” មាន​​ឈ្មោះ​ដើម​ថា នំ​បំពួន​ស្ករ។ នេះ​បើ​តាម​ឯកសារ​​វចនានុក្រម​ខ្មែរ​​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត។ ពី​ព្រោះ​វា​មាន​​ន័យ​ត្រឹម​ត្រូវ​តាម​​អត្ថន័យ​របស់​នំ ដែល​​ដុំ​ស្ករ​ត្នោត​ដាក់​​បង្កប់​ខាង​ក្នុង​។ ​​​​​​​​​​​​​​​​​​​​​

 

​តាម​ឯកសារ​ដដែល​​បាន​ឲ្យ​ដឹង​ថា នំ​ផ្លែ​អាយ ខ្មែរ​ហៅ​​ឈ្មោះ​​បាន​៣​​យ៉ាង​គឺ នំ​ផ្លែ​អាយ នំ​កើត​ក្ដី ​ឬ​​នំ​បំពួន​ស្ករ​។ ចំពោះ​អត្ថន័យ​នៃ​​​ឈ្មោះ​ទាំង​​​​នោះ​​គឺ​មាន​រឿង​រ៉ាវ​​​ទាក់​ទង​​ដូច​ខាង​ក្រោម៖

 

នំ​ផ្លែ​អាយ៖ ចាស់​ៗ​​បាន​តំណាល​ប្រាប់​ថា ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​​អង្គ​ឌួង គេ​ច្រើន​យក​​នំ​នេះ​ទៅ​ដាក់​ភ្ជាប់​​លើ​មែក​ឈើ​ ឬ​មែក​ឫស្សី​ដែល​គេ​កាត់​យក​មក​ដោត​លើ​កំណាត់​ដើម​ចេក។ គេ​ភ្ជាប់​នំ​​នេះ​​តម្រៀប​គ្នា​ ស្រដៀង​នឹង​ឈើ​មាន​ផ្លែ រហូត​គេ​សន្មត​ឈ្មោះ​ថា នំ​ផ្លែ​អាយ​ (គឺ​ទុក​ដូច​ជា​ឈើ​ផ្លែ​នៅ​អាយ)។

 

នំ​កើត​ក្ដី​៖ តាម​រឿង​ព្រេង​មួយ​ថា មាន​បុរស​ពីរ​នាក់​ជា​សម្លាញ់​នឹង​គ្នា កំពុង​អង្គុយ​ហូប​នំ​​នេះ​ជា​មួយ​គ្នា។ បុរស​ម្នាក់​អង្គុយ​​ហូប​​តាម​ធម្មតា តែ​បុរស​ម្នាក់​ទៀត​ហូប​នំ​នេះ​ដោយ​ខាំ​ចំ​ពាក់​កណ្ដាល​ ក៏​ខ្ទាត​ទឹក​ស្ករ​ខាង​ក្នុង​បាញ់​​ត្រូវ​មុខ​​​​​​​​​​​បុរស​ម្នាក់​​ទៀត។ បុរស​នោះ​ខឹង​ក៏​ងើប​វាយ​តប់​គ្នា កើត​ជា​ក្ដី​ប្ដឹង​ផ្ដល់​គ្នា ទើប​ចៅ​ក្រម​​ឲ្យ​ឈ្មោះ​​បង្អែម​​នេះ​ថា​ជា នំ​​កើត​ក្ដី​​ ចាប់​តាំង​ពី​ពេល​នោះ​មក។

 

ចំពោះ​ពាក្យ​​ថា “នំ​កើត​​​ក្ដី​ “​ គេ​មិន​សូវ​ហៅ​ឈ្មោះ​​នេះ​ទេ ព្រោះ​វា​​​ជា​ពាក្យ​សាមញ្ញ ដោយ​ខ្មែរ​យើង​និយម​ហៅ​តែ​ នំ​បំពួន​ស្ករ និង​នំ​ផ្លែ​អាយ​​នេះ​ឯង៕​​​​​​​

​អត្ថបទ៖ មាន រតនា

​​​​​​​​

Source link

ទៅ​លេង​កោះរ៉ុង ត្រូវ​ប្រយ័ត្ន​រឿង​ទាំង​អស់​នេះ

ភ្ញៀវ​ទេសចរ​មក​​កម្សាន្ត​កោះ​រ៉ុង មាន​ការ​កើន​ឡើង​ជា​លំដាប់​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ។ លក្ខណៈ​ដ៏​ទាក់ទាញ​នៃ​សម្រស់​ធម្មជាតិ ឆ្នេរ​ខ្សាច់​ស​ស្អាត ផ្ទៃ​ទឹក​ថ្លា​ដូច​កញ្ចក់ បាន​អន្ទង​ចិត្ត​ភ្ញៀវ​ទេសចរ ​មក​លេង​កោះ​ឋានសួគ៌​​នេះ​នៅ​ពេល​មក​វិស្សមកាល​នៅ​ខេត្ត​ព្រះសីហនុ។

 

03

 

05

 

07

 

ការ​មក​កម្សាន្ត​កោះ​រ៉ុង ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ក៏​ត្រូវ​យល់ដឹង​និង​ប្រុង​ប្រយ័ត្ន​មួយ​ចំនួន​ដែរ។ នេះ​បើ​តាម​អ្នក​ស្រី រស់ គន្ធណុច​ម្ចាស់​ក្រុមហ៊ុន Koh Rong Dive Center ដែល​​បាន​អភិវឌ្ឍ​ទី​កម្សាន្ត​ជា​ច្រើន​នៅ​លើ​កោះ​ឋាន​សួគ៌​កោះរ៉ុង។

 

-របស់​របរ​មាន​តម្លៃ គួរ​​រក្សា​នៅ​ទូ​សុវត្ថិភាព​នៅ​កន្លែង​ទទួល​ភ្ញៀវ​តាម​រីសត សណ្ឋាគារ ឬ​ផ្ទះ​សំណាក់ ដើម្បី​បង្កា​ការ​បាត់បង់​ដោយ​​ប្រការ​ផ្សេងៗ។

-ចៀសវាង​ប៉ះពាល់​សត្វ​ឬ​វត្ថុ​ក្នុង​សមុទ្រ ដូចជា​ផ្កា​ថ្ម​ដែល​អាច​នាំ​គ្រោះថ្នាក់​។

-ចៀសវាង​ដើរ​ផ្លូវ​វាង នៅ​ពេល​ដើរ​ទៅ​តាម​ភូមិ​​អ្នក​ស្រុក​ឬ​កន្លែង​ណា​មួយ​ដោយសារ​ធ្លាប់​មាន​ភ្ញៀវ​វង្វេង។

-លាប​ប្រេង​ដូង (អាច​រក​បាន​ពី​បង​ប្អូន​លក់​ដូរ​តាម​ភូមិ) នៅ​ពេល​លំហែ​ល​តាម​ឆ្នេរ​ ដោយសារ​អាច​មាន​សត្វ​ស៊ុក (Sandfly) ខាំ​នាំ​ឲ្យ​កើត​រមាស់ និង​កើត​គ្រុន​ក្តៅ។

-ការ​ដើរ​ព្រៃ (កាន់​ឈើ​ធ្ងន់) ដើរ​បុក​ដី ដើម្បី​ផ្តល់​សញ្ញា​ដល់​សត្វ​ព្រៃ (ពស់) កុំ​ឲ្យ​មក​យាយី។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

Source link

ស្ដាប់​លោក​តា​ម្នាក់ ​រៀបរាប់​ការ​ធ្វើ​ប្រលាន​កំពង់​ឆ្នាំង​ ស្លាប់​មនុស្ស​គ​ជើង​គ្នា

លោក​តា ប៊ូ យ៉ូត ​អ្នក​ដែល​នៅ​រស់​ សល់​ពី​សម័យ​ប៉ុល ពត ​បាន​រៀប​រាប់​ការ​ធ្វើ​ប្រលាន​យន្ដហោះ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ថា​ពិត​ជា​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​មែនទែន ​ពោល​គឺ​អ្នក​ដែល​គេ​មក​មក​ធ្វើ​ប្រលាន​នេះ ​គឺ​ធ្វើ​ការ​រហូត​ដល់​ស្លាប់​តែ​ម្ដង។

 

%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%9b%e1%9e%b6%e1%9e%93%e1%9e%99%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%a0%e1%9f%84%e1%9f%87%e1%9e%80%e1%9f%86%e1%9e%96%e1%9e%84%e1%9f%8b%e1%9e%86%e1%9f%92%e1%9e%93%e1%9e%b6 លោក​តា ប៊ូ យ៉ូត

 

លោក​តា ដែល​មាន​ដើម​កំណើត​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំងលាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ខាង​លើ ​បាន​បន្ថែម​ថា​នៅ​នា​សម័យ​ធ្វើ​ប្រលាន​នោះ លោក​តា​កំពុង​តែ​ស្ថិត​ក្នុង​វ័យ​ពេញ​កម្លាំង​ ពោល​គឺ​អាយុ​ប្រហែល​ជា​២០​ជាង ធ្វើ​ជា​អ្នក​ឃ្វាល​គោ។ លោក​តា ​ចាំ​បាន​ទាំង​អស់​ចំពោះ​រឿង​នៃ​ការ​ធ្វើ​ប្រលាន​នេះ ប៉ុន្តែ​នៅ​គ្រា​នោះ មិន​ទាន់​ដឹង​ថា​មាន​មនុស្ស​ស្លាប់​ច្រើន​នោះ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា​ចេះ​តែ​ឃើញ​មាន​មនុស្ស​ថ្មី​មក​រហូត ហើយ​អ្នក​ចាស់​ចេះ​តែ​បាត់​ខ្លួន។ រហូត​ដល់​សម័យ​នោះ​ចប់ លោក​តា​ប្រទះ​ឃើញ​រណ្ដៅ​ជា​ច្រើន ហើយ​មាន​សុទ្ធ​តែ​ឆ្អឹង​ខ្មោច។

 

សរសេរ​ច្រើន​ដូច​មិន​សូវ​អស់​សេចក្ដី សូម​ប្រិយមិត្ត​ទស្សនា​ការ​សម្ភាសន៍​ផ្ទាល់​របស់​ក្រុម​ការងារ ផ្លូវ​ទៅ​ស្រុក ទើប​ដឹង​រឿង​នេះ​ច្បាស់​ថា​យ៉ាង​មិច៖

 

 

អត្ថបទ៖ មុន្នី រម្យ

Source link

គ្រូ​ទាយ​ចម្លែក មិន​មើល​បាត​ដៃ មិន​ប្រើ​សន្លឹក​បៀ តែ​ប្រើ​ដៃ​ស្ទាប​សុដន់

វិធីសាស្ត្រ​ទាយ​ច្រើន​រាប់​មិន​អស់ ត្រូវ​បាន​គ្រូទាយ​អះអាង​ថា អាច​ប្រើ​ប្រាស់​ដើម្បី​មើល​ភ័ព្វ​សំណាង​នា​ពេល​អនាគត របស់​អ្នក​បាន ជាក់​ស្ដែង​ដូច​ជា ការ​មើល​បាតដៃ ឆ្នាំ​កំណើត និង​សន្លឹក​បៀ​ជា​ដើម។ ជា​មួយ​គ្នា​នេះ​ដែរ វា​ក៏​នៅ​មាន​វិធីសាស្ត្រ​មួយ​ទៀត​ផង​ដែរ គឺ ការ​ស្ទាប​សុដន់។

 

1

 

វីដេអូ​ឃ្លិប​ខ្លី​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ គ្រូ​ទាយ​ចំណាស់​ដ៏​ចម្លែក​ម្នាក់ កំពុងតែ​ធ្វើ​ការ​ទស្សន៍ទាយ ពី​ភ័ព្វ​សំណាង​នា​ពេល​អនាគត​របស់​ស្ត្រី​ម្នាក់ ដោយ​ប្រើ​ដៃ​ស្ទាប​សុដន់​របស់​នាង។ វីដេអូ​នោះ​ត្រូវ​បាន​បង្ហោះ​ទៅ​លើ បណ្ដាញ​ទំនាក់​ទំនង​សង្គម​ចិន Weibo កាល​ពី​ខែ​កញ្ញា កន្លង​ទៅ​នេះ ដោយ​គណនី​ឈ្មោះ Xiao Yuwen ដែល​ជា​អ្នក​ថត​រូប​ម្នាក់ នៅ​ក្នុង​ខេត្ត​យូណាន ប្រទេស​ចិន ប៉ុន្តែ​ទើប​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នា​ពេល​ថ្មីៗ​នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​អះអាង​ថា វីដេអូ​ឃ្លិប​នោះ​គឺ​ក្លែងក្លាយ ឬ​គ្រាន់​តែ​ជា​ផ្នែក​មួយ នៃ​ការ​ធ្វើ​តេស្ត​ជំងឺ​មហារីក​សុដន់ (ស្រប​ច្បាប់) ប៉ុណ្ណោះ ខណៈ​អ្នក​ដទៃ​ទៀត បាន​បញ្ចេញ​មតិ​បែប​ចំអក​ឡកឡឺយ​ថា «ខ្ញុំ​ចង់​រៀន​ពី​វិធីសាស្ត្រ​ដ៏​ស័ក្ដិសិទ្ធិ​នេះ​ដែរ តែ​វីដេអូ​ខ្លី​ពេក»៕

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ shanghaiist

Source link

​​នំប៉័ង​រសជាតិថ្មី​ដោយ​កូន​ខ្មែរ​​ ហើយ​មាន​បញ្ចុះ​តម្លៃ​ផង តោះ​ចាំ​អី​ទៀត​!

រយៈ​ពេល​ជិត​៣​ខែ​នៃ​ការ​បើក​លក់​ដោយ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ហាង​នំ ​Oscar’s Cookies & Ice​ Cream បាន​ពង្រីក​ទីតាំង​កាន់តែ​ទាក់ទាញ ដោយ​មាន​ជាន់​ខាង​លើ ធំ​ទូលាយ និង​បរិយាកាស​សមស្រប​សម្រាប់​ការ​ជួបជុំគ្នា​ ឬ​រៀបចំ​កម្មវិធី​ខួបកំណើត​បាន​ម៉ា​អេម​ជាមួយ​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ​។ ជាមួយ​គ្នា​នេះ​ដែរ ម្ចាស់​ហាង​ក៏​មាន​នំប៉័ង​ និង​កាហ្វេ​ដែល​មាន​រសជាតិ​ប្លែក​ពី​គេ​ចំនួន​៣​ប្រភេទ​បន្ថែម​ទៀត​សម្រាប់​ណែ​នាំ​ជូន​អតិថិជន​។
 
received_1080117558775180
 
​«ហាង​ណា​ក៏​មាន​នំប៉័ង​ នំប៉័ង​ដូច​ៗ​គ្នា តែ​សម្រាប់​ Oscar យើង​ព្យាយាម​រក​អ្វី​ដែល​ថ្មី​សម្រាប់​អ្នក​ញ៉ាំ! នំប៉័ង​របស់​យើង​មើល​ពី​ក្រៅ​ដូច​នំប៉័ង​ធម្មតា តែ​ពី​ខាង​លើ និង​រសជាតិ​ខាង​ក្នុង​ខុស​ពី​គេ ហើយ​ពិសេស​ត្រង់​យើង​មាន​រូបមន្ត​ខ្លួន​ឯង!» ​​
លោក​សណ្ដោស​ជា​ម្ចាស់ហាង​បាន​​អះអាង​។
 
ផលិតផល​ថ្មី​ដែល​ Oscar’s Cookies & Ice​ Cream​ ទើប​តែ​បង្កើត​ឡើង ​រួមមាន​ Affogato ជា​ប្រភេទ​ការ៉េម​ដុំ​ដែល​ស្រោច​កាហ្វេ​ក្ដៅ​ពី​លើ ប្រហើរ​ក្លិន​ឈ្ងុយ​រវាង​កាហ្វេ​និង​ការ៉េម​លាយ​ចូល​គ្នា​​។ ចំណែក​នំប៉័ង​ដែល​ជា​រូបមន្ត​ពិសេស​ឈ្មោះ​ថា Oscar​ Bread ​​មាន​៤​រសជាតិ​ផ្សេង​គ្នា​ គឺ​ស្លឹក​តើយ វ៉ាន់នីឡា ស្ត្រូបឺរី​ និង អាល់មុន​ជាមួយ​ប៊ើ​។ ​ចុង​ក្រោយ គឺ​កាហ្វេ​ដែល​ជា​ផលិតផល​ថ្មី​បំផុត​សម្រាប់​ហាង​នេះ​ អាច​ញ៉ាំ​ជាមួយ​នំ Cookie ​ក្ដៅ​ៗ​ ព្រោះ​ពី​មុន​​ធ្លាប់​មាន​តែ​នំ​និង​ភេសជ្ជៈ​ មិន​មាន​កាហ្វេ​ឡើយ​។
 
oscars-cookies7
 
បុរស​ពោរពេញ​ដោយ​បទ​ពិសោធន៍​ក្នុង​ការ​ដុត​នំ​ពី​ក្រៅ​ប្រទេស​ខាង​លើ​ ក៏​បាន​បន្ត​ទៀត​ថា៖ ​​
​«សូម្បី​តែ​ឈ្មោះ​ និង​ស្នូល​ខាង​ក្នុង​ គឺ​បង​បង្កើត​ដោយ​ខ្លួន​ឯង​ទាំង​អស់ ដូច្នេះ​អ្វី​ដែល​មាន​នៅ​ក្នុង​ហាង​យើង គឺ​មិន​មាន​កន្លែង​ផ្សេង​ដូច​ទេ​នៅ​កម្ពុជា​យើង​! ការ​ពិត​នំប៉័ង​ដែល​យើង​ដាក់​ឈ្មោះ​ Oscar Bread នេះ ​រូបមន្ត​​​ច្នៃ​​ចេញ​ពី​នំប៉័ង​របស់​ម៉ិកស៊ីកូ​ដែល​មាន​៤​រសជាតិ​ តែ​ស្នូល​ខាង​ក្នុង​ គឺ​យើង​បង្កើត​ដោយ​ខ្លួន​ឯង​សុទ្ធ​សាធ​!»

 

oscars-cookies10
 
oscars-cookies8

 

ចង់​ញ៉ាំ​នំប៉័ង​រសជាតិ​ប្លែក​ពី​គេ ​រូបមន្ត​ផ្ទាល់​ខ្លួន​របស់បុរស​ខ្មែរ​​ និង​ការ៉េម ឬ​កាហ្វេ​ឆ្ងាញ់ កុំ​ភ្លេច​មក​ភ្លក់​រសជាតិ​នៅ​ហាង​ Oscar’s Cookies & Ice​ Cream​ ព្រោះ​ថា​នឹង​មាន​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស​រយៈ​ពេល​១​សប្ដាហ៍​ឯណោះ ​ពី​ថ្ងៃ​ទី​១៩ ដល់​២៦​ តុលា​ ២០១៦​នេះ​​ហើយ​!
 
អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ ហាង​ Oscar’s Cookies & Ice​ Cream​ ក៏​មាន​សេវា​ដឹក​ជូន​ដល់​កន្លែង​ដែរ ប្រសិន​​បើ​អតិថិជន​កុម្ម៉ង់​ចាប់ពី​៥​កែវ​ឡើង​ទៅ​។
 
oscars-cookies1
 
ចង់​ដឹង​ច្បាស់ មិត្ត​ៗយុវវ័យ​អាច​ទាក់ទង​ទៅ​ហាង​ Oscar’s Cookies & Ice​ Cream​​ ដោយ​ផ្ទាល់​តាម​រយៈ៖
​ផ្ទះ​លេខ១៧១​ ផ្លូវ១៦៩ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ (ជាប់​នឹង​ហាង Master Suki Soup បាក់​ទូក)។
 
លេខទូរសព្ទៈ ០៧៧ ២៦ ៧៧ ៣៣/ ០១០ ៦៥ ៩៥ ៥៧
ហ្វ៊េសបុកៈ Oscar’s Cookies & Ice Cream

​​

Source link

នរណា​ថា​ អ្នក​កំពង់​ឆ្នាំង​អត់​ហូប​ម្អម ​ឥឡូវ​​​គេ​ពេញ​និយម​សឹង​អី​

កាល​ពី​មុន​មក ​​ធ្លាប់​ឮ​គេ​​និយាយ​ត​ៗ​គ្នា​ថា ​អ្នក​កំពង់ឆ្នាំង​មិន​ហូប​ម្អម​​ទេ​ ដោយសារ​គិត​ថា​វា​​ជាប់​នឹង​អប្បិយ​ជំនឿ​​ដែល​ម្អម​ជា​រោម​យោនី​របស់​នាង​កង្រី ​ជា​មហេសី​របស់​ព្រះ​ពុទ្ធិសែន។ ការ​ជឿ​ដូច្នេះ​គឺ​ស្រប​ពេល​ដែល​នៅ​ចង្កេះ​ភ្នំ​កង្រី​នោះ ​មាន​ម្អម​ដុះ​ច្រើន​ណែន​តាន់តាប់​តែ​ម្ដង​ ​ទើប​គេ​ដំណាល​ថា​អ្នក​ស្រុក​នៅ​ទី​នេះ​ មិន​បរិភោគ​តែ​ម្ដង។

 

ទោះ​យ៉ាង​ណា​ ​នៅ​ពេល​ក្រុម​ការងារ​«ផ្លូវ​ទៅ​ស្រុក»​បាន​មក​ដល់​ និង​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​ស្រុក​នៅ​តំបន់​នេះ គឺ​ស​បញ្ជាក់​យ៉ាង​ច្បាស់​ថា​វា​មិន​ពិត​នោះ​ទេ​ ​ពោល​គឺ​​ប្រជាជន​នៅ​តំបន់​នេះ​បរិភោគ​ធម្មតា​ ហើយ​សម្ល​ភាគ​ច្រើន​ដាក់​ម្អម​ទៀត​ផង​ ​ដើម្បី​ឱ្យ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់។

 

kompong-chhnang-%e1%9e%98%e1%9f%92%e1%9e%a2%e1%9e%98%e1%9e%80%e1%9f%92%e1%9e%94%e1%9f%82%e1%9e%9a%e1%9e%97%e1%9f%92%e1%9e%93%e1%9f%86%e1%9e%80%e1%9e%84%e1%9f%92%e1%9e%9a%e1%9e%b8

 

អ្នក​បើកបរ​ទូក​ម្នាក់​ដែល​ជូន​ក្រុម​ការងារ​ ផ្លូវ​ទៅ​ស្រុក​ជិះ ជុំ​វិញ​ភ្នំ​នាង​កង្រី ​តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ដូច្នេះ​ថា៖ “បង​អើយ ​ណុង​គ្រាន់​តែ​រឿង​គេ​និយាយ​ត​ៗ​គ្នា​ទេ​ ​តែ​​ជាក់​ស្ដែង​ទៅ​គេ​ហូប​គ្រប់​គ្នា​ហ្នឹង។ សូម្បី​តែ​ខ្ញុំ​ក៏​ហូប​ដែរ។ ​មិន​ជឿ​បង​ឯង​ដើរ​សួរ​គេ​ ​ផ្សេង​ទៅ​ ដូច​តែ​គ្នា​ហ្នឹង”។

 

ឆ្លើយ​ដូច​គ្នា​នេះ​ដែរ លោក សេង សាលី ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង​ផ្ទាល់ ​បាន​និយាយ​ទាំងអស់​សំណើច​ថា​ រឿង​អ្នក​កំពង់​ឆ្នាំង​មិន​ហូប​ម្អម​នោះ​ ​មិន​ពិត​នោះ​ទេ ពោល​គឺ​គេ​ហូប​ធម្មតា​ដូច​អ្នក​ស្រុក​ដទៃ​ទៀត​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ

Source link