Don't Miss

Author Archives: knmc

គម្រោង​​រៃអង្គាស​មូលនិធិ​ឲ្យ​ស្ត្រី​កម្ពុជា​បញ្ចេញ​ស្នាដៃ​ដឹកនាំ​​​រឿង​ទទួល​ការ​គាំទ្រ​លើស​ការ​គ្រោងទុក


យុទ្ធនាការ​ «សំឡេង​នៃ​អនាគត»​ ឬ​ ​«Echoes from Tomorrow»​ ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ខ្លី​និង​ភាពយន្ត​ឯកសារ​៣​រឿង ទទួល​បាន​ការ​គាំទ្រ​ដល់ ​២៤.០០០​ ​ដុល្លារ គឺ​ច្រើន​ជាងការ​រំពឹង​ទុក​ត្រឹម​តែ​ ​១៥.០០០​ ដុល្លារ​ ​សហរដ្ឋ​អាមេរិក។

Source link

បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​និង​ល្បែងស៊ីសង​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ក្នុង​ខេត្តសៀមរាប

ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ក៏ដូចជា​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ដោយសារតែ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត​។ ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ដែល​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ បញ្ហា​នេះ​ជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តសៀមរាប​នោះទេ​។

កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម និង​ជាមួយ​ប្រជា​ការពារ​ភូមិ ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់ ព្រមទាំង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនធំ​។ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម ព្រមទាំង​កម្លាំង​ប្រជា​ការពារ​ភូមិ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី​ទៀត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​រឹបអូស​វត្ថុតាង​មួយចំនួន​។ ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​នគរបាល​ខេត្តសៀមរាប គឺជា​រឿង​ដដែល​ព្រោះ​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ទទួលស្គាល់ថា រយៈពេល​ប្រមាណ​៣​ខែ​កន្លងទៅនេះ​សមត្ថកិច្ច​នគរបាល​និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តសៀមរាប បង្ក្រាប​បទល្មើស​គ្រឿងញៀន​និង​ល្បែងស៊ីសង​ជាច្រើន​ករណី​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​និង​បទ​ល្បែងស៊ីសង​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ហើយ​អំពើចោរកម្ម​លួច​ឆក់​ប្លន់​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យឡើងវិញ​ចំពោះ​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ក្នុង​ខេត្តសៀមរាប ព្រោះ​បច្ចុប្បន្ន​បទល្មើស​ផ្សេងៗ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

26941158_408756929545273_1140571052_nលោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប  26914107_408756999545266_1024079804_n 26996012_408756962878603_1841667429_n

Source link

Villagers say military official who took their land now wants $20K

Villagers, who are involved in a land dispute with a military official in Oddar Meanchey, stand outside the provincial Adhoc office today after seeking the rights group’s advice. Photo supplied

Phak Seangly | The Phnom Penh Post
Publication date 17 January 2018 | 20:22 ICT

A military lieutenant who sued 13 families in Oddar Meanchey’s Anlong Veng district for allegedly grabbing his land is now demanding $20,000 in compensation, though villagers deny the accusation and it remains unclear as to how the official initially came to own the ostensibly protected forest land.

The villagers, from O’Chab Trey village in Anlong Veng district’s Lomtong commune, today said that four of them were questioned this month at the Oddar Meanchey Provincial Court, where they were informed that Lieutenant Van Limeng was requesting $5,000 from each of the four. The compensation is for allegedly grabbing his land and destroying his crops.

“They said we destroyed [Limeng’s] mango and jackfruit plants, but I have never seen the trees and [I have not] destroyed [them],” said Lay Chhim, 51, one of the four villagers. “Other villagers were sued by Limeng, too. We are poor people and we cannot pay the compensation. He took our land and he is demanding $5,000 from each of us. It is not acceptable, and we have to protest.”

Villagers say the land in question falls in the O’Sophy Kiri Prey Srong community forest, which consists of 6,344 hectares of land and is registered by the Ministry of Agriculture, Forestry and Fisheries. The community forest is listed as being part of Cambodia’s first REDD+ project, which was meant to protect the forest cover, though the program has proven highly problematic.

Limeng reportedly obtained land titles for some 75 hectares within the community forest, though it was unclear how. Multiple attempts to reach Limeng were unsuccessful.

Srey Naren, provincial coordinator for rights group Adhoc, said more than 20 villagers, including the four sued by Limeng, went to Adhoc today to seek legal advice before deciding to file a complaint with authorities for intervention.

“People said that [disputed] land is the community forest,” he said. “It is public state land. It is illegal when land titles are issued on forest [land]. It is corruption.”

Naren added he will visit the disputed area next month after villagers file the complaint.

Oeun Nak, chief of the O’Sophy Kiri Prey Srong community forest, said only some 1,000 hectares of forest land remain, and much of its natural products and wildlife, in particular banteng, have been lost.

He added that the remaining forest is threatened as district authorities plan to store heavy army weapons in the area.

“If the military takes the land for arsenal deployment, my community forest is almost gone,” he said, adding that the plan could be a pretext by authorities to clear more forest.

Hor Chin Virakyuth, district governor, said the military needs land, and local authorities have been studying potential locations. Once an appropriate location is identified, it will be sent to the national level for approval.

Chin Virakyuth declined to comment on the location local authorities will select, saying it was a matter of national security.

Source link

ជិះ​ម៉ូតូ​មិន​គោរព​ភ្លើងស្តុប​បុក​ឡាន​ស្រី​ស្អាត​ទាំងយប់​ចូល​ពេទ្យ​!

​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់ ត្រូវ ដឹក​ចូល​ពេទ្យ​ភ្លាមៗ​ដោយសារតែ​ជិះ​ម៉ូតូ​លឿន​មិន​គោរព​ភ្លើងស្តុប​ទៅបុក​រថយន្ត RANGE ROVER ពី​ចំហៀង​ពេញទំហឹង នៅ​ចំណុច​ខាងមុខ​ក្លោងទ្វា​វិទ្យាល័យ​បឹងត្របែក តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស កែង​ផ្លូវ​លេខ​៤៨៤ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលងអធ្រាត្រ

ឈានចូល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨​។​

​បើ​យោងតាម​ពូៗ​ម៉ូតូឌុប​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់ បើក​
​រថយន្ត RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-2772 បើកបរ​ដោយ​នារី​ម្នាក់​និង​មាន​នារី​ម្នាក់ទៀត​រួម​ដំណើ​ជាមួយ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។

ខណ​:​មកដល់​ចំណុចកើតហេតុ និង​មាន​ស្តុ​ប​ផង​នោះ ដោយសារតែ​អទិភាព​ភ្លើង​ខៀវ ទើប​បន្តដំណើរ​ទៅមុខទៀត ភ្លាមនោះ​ស្រាប់​តែមាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Dream-2017 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1B-5750 មិន​គោរព​ភ្លើងស្តុប​ក្រហម ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ទាំង​ស្តុ​ប​ក្រហម ក៏​ជ្រុល​បុក​រថយន្ត​ពី​ចំហៀង​ផ្នែក​ខាងស្តាំ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ទាំង​២​នាក់ ចំណែក​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​ទាំងសងខាង​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​គិលាន​សង​ង្គ្រោះ​គ្លីនិក​ឯកជន​សុខលាភ​មេត្រី ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​នារី​រូប​ស្រស់​ទាំង​២​នាក់​បាន​ឡើង​រថយន្ត​ជាមួយ​មិត្ត​ភ័​ក្ត​ទៅផ្ទះ រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ចុះ​ធ្វើកា​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិកា​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

a-car-girl2a-car-girl1a-car-girl

Source link

ជន​ឆបោក​ប្រាក់​ពី​ពលរដ្ឋ​ជាង​២​ម៉ឺន​ដុល្លារ​រឿង​រត់​ការ​ចូល​បម្រើ​កងទ័ព​ត្រូវបាន​តុលាការ​សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ​

​រាជធានី​ភ្នំពេញ ៖ តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រា​ក់រឿង​រត់​ការ​ចូល​បំរើការ​ទ័ព​ឲ្យនៅ​ក្រៅ​ឃុំ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ។​

​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៨ នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់​បញ្ជូន​ជន​ឆបោក​ម្នាក់​ទៅ​តុលាការ ដើម្បី​បន្ត​ការសួរនាំ ទាក់ទង​បណ្តឹង​ពលរដ្ឋ​រឿង​ឆបោក​ប្រាក់​ក្នុង​ម្នាក់ៗ ១២.០០០ ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការធានា​ឲ្យបាន​ចូល​ក្របខ័ណ្ឌ​យោធា ។ ជន​ឆបោក​នេះ​ឈ្មោះ ជុំ ប៊ុន្នី​វុឌ្ឍ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៨DP ផ្លូវ​លេខ​២៥២ ភូមិ​សែន​សុខ​៣ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ៕

 

d180118a7

Source link

ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​កាន់តែច្រើន​

តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​កំពុង​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​មួយចំនួនទៀត ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ការដែល​ឈ្មួញ​ទាំងនោះ​អាច​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ប្រចាំ​ច្រកព្រំដែន​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

​តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ចំនួន​៦​នាក់​កំពុង​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់ ហើយ​ថែមទាំង​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​ក្នុងការ​បន្លំ​ប្រភេទ​ទំនិញ​ទៀតផង​។ ឈ្មួញ​ទាំង​៦​នាក់​នោះ គឺ​ទី​១-​ឈ្មោះ ជា ទី​, ទី​២-​ឈ្មោះ គឹម ស្រ៊ាង​, ទី​៣-​ឈ្មោះ អ្នកស្រី ថោង ឡាយ​, ទី​៤-​ឈ្មោះ យាយ ហ៊​យ​, ទី​៥-​ឈ្មោះ ចែ​ស្រី និង​ទី​៦-​ឈ្មោះ កូន​កុង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ទាំង​៦​នាក់​នេះ​នាំចូល​ទំនិញ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ ហើយ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមតែ​១៥​ទៅ​២០​ភាគរយ​ប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ទំនង​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តបន្ទាយមានជ័យ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​។

នៅតាម​ច្រករបៀង​ក្នុង​ខេត្តបន្ទាយមានជ័យ ដូចជា​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ និង​ច្រករបៀង​ចំការ​គ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក៏មាន​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ កន្លងមក​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តបន្ទាយមានជ័យ លុបបំបាត់​ច្រករបៀង​ទាំងអស់​តាម​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​នោះទេ​។ ហេតុនេះហើយ​ទើប​បទល្មើស​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ខេត្តបន្ទាយមានជ័យ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​ឈ្មួញ​ជាច្រើន​នាក់​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

Aun-1លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
d01cdf68-da7a-4ba7-82f6-282475f83e67 157

Source link