Don't Miss

Author Archives: knmc

ពលរដ្ឋ​នៅក្នុង​ស្រុក​ចិត្រ​បុរី​រាប់ពាន់​នាក់​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥតគិតថ្លៃ​ពី​គ្រុមគ្រូពេទ្យ​ស្មាក់ចិត្ត​ដែល​មក​ជា​ច្រើនប្រទេស​

​ក្រចេះ ៖ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​អង្គការ គាំពារ​អន្តរជាតិ (CMI) សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក យក់ ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​ចិត្រ​បុរី បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​មណ្ឌល​សុខភាព ឃុំ​ដារ ស្រុក​ចិត្រ​បុរី រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៥ មករា ២០១៨​នេះ ។​

​លោក យក់ ប៊ុណ្ណា បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​នាពេលនោះ សុទ្ធសឹង​ជា​ពលរដ្ឋ​នៅក្នុង​ស្រុក​ចិត្រ​បុរី ព្រោះ​មណ្ឌល​សុខភាព​ដារ​ឋិត​នៅ​ចំនុច​កណ្តាល​របស់​ស្រុក​ចិត្រ​បុរី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុង​ការទទួលយក​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​នេះ ។​

​លោក​បន្តថា ក្រុម​គ្រូពេទ្យ​ស្មគ្រ័ចិត្ត CMI គឺ​មាន​ច្រើន​ប្រទេស​ចូលរួម​ចម្រុះ​គ្នា ដូចជា សហរដ្ឋអាមេរិក ប្រទេស​ចិន ហុងកុង យូ​សេ​ឡែន កាណាដា និង​ប្រទេស​តៃវ៉ាន់ ដោយ​ពួកគាត់​សហការ​គ្នា​ជា​ក្រុម ដើម្បី​ផ្ដល់​សេវា​សុខភាព​ផ្សេងៗ​គ្នា ដូចជា ផ្នែក​ជំងឺ​ទូទៅ រោគ​ស្ដ្រី ពិនិត្យ​ព្យាបាល​កុមារ ជំងឺ​ធ្មេញ ជំងឺ​ភ្នែក ការចាក់​ម្ជុល​វិជ្ជា​សាស្ត្រ​សម្រាប់​អ្នកមាន​ជំងឺ​សរសៃ ជាដើម ។ ចំនួន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ឃុំ​ដារ​រាប់ពាន់នាក់ ។​

​ក្នុង​នោះ​ផង​ដែរ លោក​ក៏​បាន​ថ្លៃ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត CMI
​ដែល​បាន​ចំ​ពេលវេលា​ដែល​មាន​សារៈសំខាន់​មក​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ទាំង​កុមារ ស្ត្រី និង​ជន​ចាស៎ជរា ៕
​ដោយ  កិះ​ខន​

 

 

k180114b3 k180114b5 k180114b8 k180114b7

Source link

មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ប្រកាស​បង្កើត​ចលនា​សង្រ្គោះជាតិ

(រូបឯកសារ)រូបថត​ទាញ​ចេញ​វីដេអូ​​មួយ​មាន​រយៈពេល​៥​នាទី​ ​ដែល​ត្រូវ​បាន​​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ ​ដោយ​មាន​លោក​ ​សម រង្ស៊ី​ ​អង្គុយ​ជាមួយ​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ

ស៊ុន ណារិន VOA Khmer 13 មករា 2018

ភ្នំពេញ — អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល បាន​ប្រកាស​បង្កើត​ចលនា​សង្រ្គោះជាតិ​(Cambodia National Rescue Movement) ក្នុង​គោល​បំណង​ស្តារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១២ ខែ​មករា​ ឆ្នាំ២០១៨ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​នោះ ថ្នាក់​ដឹកនាំ​សមាជិក​ និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ បាន​បញ្ជាក់​ថា ពួកគេ​ជឿជាក់​ថា ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ មិន​អាច​ទទួល​យក​បាន​ឡើយ។ ដូច្នេះ​ហើយ​ទើប​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស កំពុង​បង្កើត​ចលនា​សង្រ្គោះជាតិ ដែល​ពួកគេ​ថា ចលនា​នេះ​នឹង​ធានា​ឲ្យ​មាន​ការ​ឯកភាព​នៃ​គ្រប់​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា និង​«អ្នក​ទោស​មនសិការ​ទាំង​អស់» ព្រមទាំង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។

បើ​តាម​សេចក្តី​ថ្លែងការណ៍ មន្រ្តី​ចំនួន​៩​រូប ​មាន​ឈ្មោះ​តំណាង​នៃ​ចលនា​ ក្នុង​នោះ​មាន​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​៦​រូប​ ​រួម​មានលោក អេង ឆៃអ៊ាង លោក សម រង្ស៊ី* អ្នកស្រី មូរ សុខហួរ លោក តុ វ៉ាន់ចាន់ លោក ទួន យក់ដា និង​អ្នកស្រី ជូឡុង សូមួរ៉ា ភរិយា​របស់​លោក សម រង្ស៊ី។ ចំណែក​មន្រ្តី​៣​រូប​ទៀត ជា​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ដែល​ទទួល​ខុសត្រូវ​នៅ​ខាង​ក្រៅ​ប្រទេស រួម​មាន​លោក ជា គឹមលី លោក អ៊ុង រិទ្ធី និង​លោក គា រី។

មន្រ្តី​ទាំង​៩​រូប​នោះ បាន​បញ្ជាក់​ឲ្យ​សាធារណជន​រង់ចាំ​ព័ត៌មាន​បន្ថែម​អំពី​ចលនា​នេះ។

អ្នកស្រី មូរ សុខ​ហួរ ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស បាន​បដិសេធ​អត្ថាធិប្បាយ​ ដោយ​បង្វែរ​សំណួរ​ទៅ​លោក គា រី ដែល​ជា​អ្នក​នាំពាក្យ​ចលនា​នេះ។ VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តបពី​លោក គា រី បាន​នៅ​ឡើយ​ទេ។

លោក​ ប៉ុល ហំម​ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស និង​មាន​អតីត​ភាព​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​សៅរ៍​ថា លោក​មិន​បាន​ដឹង​អំពី​ចលនា​នេះ​ទេ ដោយសារ​លោក​ស្នាក់​នៅ​ក្នុង​ប្រទេស។ លោក​បន្ត​ថា លោក​ក៏​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ ដូច្នេះ​លោក​មិន​អាច​ចូលរួម​សកម្មភាព​នយោបាយ​បាន​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ទេ​អាហ្នឹង​វា​អញ្ចឹង​ហើយ គេ​អាច​យក​លេស​ គេ​ថា​ខ្ញុំ​មាន​ទំនាក់ទំនង​ធ្វើ​កិច្ចការ​អី បង្កើត​អី​ចឹងៗ អាហ្នឹង​គេ​យក​លេស​ហើយ ថា​ខ្ញុំ​ធ្វើ​ខុស​ច្បាប់ ខុស​ទម្លាប់អី។ អ្នក​នៅ​ក្រៅ​គេ ធ្វើ​អី​ ធ្វើ​ទៅ ប៉ុន​ខ្ញុំ​នៅ​ខាង​ក្នុង»។

លោក ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្រ្ត​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​ដែរ​នោះ ហើយ​ធ្លាប់​ត្រូវ​បាន​លោក សម រង្ស៊ី ចោទ​ថា​«ក្បត់បក្ស» មាន​ប្រសាសន៍​ថា លោក​ក៏​មិន​បាន​ដឹង​អំពី​ចលនា​នេះ​ដែរ ដោយសារ​លោក​ស្នាក់​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​លោក​ចាត់​ទុក​ថា នេះ​ជា​សិទ្ធិ​របស់​មន្រ្តី​គណបក្ស​នៅ​ខាង​ក្រៅ​ប្រទេស។

លោក​មាន​ប្រសាសន៍​ថា៖ «ចំពោះ​បញ្ហា​នេះ ខ្ញុំ​ឃើញ​តែ​តាម​ទំព័រ​ហ្វេសប៊ុក​ដែរ​ណា។ រឿង​ទំនាក់ទំនង​អី​ទៀត ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​ទេ​បាទ។ ដោយ​សារតែ​ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា អ្វី​ដែល​អស់​លោក​នៅ​ខាង​ក្រៅ​ប្រទេស​គាត់​ធ្វើ គឺជា​សិទ្ធិ​សេរីភាព​របស់​គាត់។ ចំពោះ​ទស្សនៈ​ខ្ញុំ ខ្ញុំ​នៅ​តែ​ប្រកាន់​យក​គោល​ការណ៍​មួយ​ខ្មែរ​រួបរួមគ្នា»។

លោក ម៉ៅ មុនីវណ្ណ បាន​បន្ត​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ស្តី​អំពីចលនា​នេះ​ទេ ដូច្នេះ​លោក​មិន​ទាន់​អាច​សម្រេច​ចិត្ត​ថា អាច​ពិចារណា​ចូល​រួម​ឬ​យ៉ាងណា​នៅ​ពេល​ខាង​មុខ។

លោក ម៉ៅ មុនីវណ្ណ បាន​អះអាង​ថា លោកមិន​មាន​គម្រោង​បង្កើត​គណបក្ស​នយោបាយ​អ្វី​នោះ​ទេ ដោយសារ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​បាន​បោះឆ្នោត​ឲ្យ។​

អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​មួយ​រូប​ទៀត លោក អ៊ូ ច័ន្ទរ័ត្ន ដែល​មាន​អតីតភាព​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស និង​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​ដែរ មាន​ប្រសាសន៍​ថា លោក អ៊ុង រិទ្ធី ដែល​ជាប្រធាន​គណបក្ស​សង្រ្គោះជាតិ​នៅ​សហរដ្ឋអាមេរិក និង​មាន​ឈ្មោះ​ក្នុង​ចលនា​នេះ បាន​ទាក់ទង​រូប​លោក​កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ជូន​ដំណឹង​អំពី​ការ​បង្កើត​ចលនា​នេះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​មិន​ត្រូវ​បាន​សួរនាំឲ្យ​ចូល​ចលនា​នយោបាយ​ថ្មីនេះ​ទេ។

លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ មាន​ប្រសាសន៍​ថា គណបក្ស​មាន​ការ​ពិបាក​ក្នុង​ការ​ទាក់ទង​គ្នា​សុំ​យោបល់ ដោយសារ លោក កឹម សុខា កំពុង​ជាប់​ពន្ធនាគារ និង​មន្រ្តី​ជាង​១០០នាក់ ត្រូវ​បាន​កាត់សិទ្ធិ​នយោបាយ ដូច្នេះ​ហើយ​ទើប​សមាជិក​នៃ​ចលនា​ថ្មី​នេះ មាន​តែ​មន្រ្តី​ដែល​មាន​អតីត​ភាព​ជាមួយ​លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ពិបាក​ស្មាន ហើយ​ខ្ញុំ​ពិបាក​នឹង​បក​ស្រាយ។ ការពិត​ដោយសារ​ប្រហែល​ជា​ចលនា​នេះ ដឹកនាំ​ដោយ​ឯកឧត្តម សម រង្ស៊ី ហើយ​ប្រហែលជា​មិន​មាន​មតិ​មួយ​ចំនួន​មិន​ចូលរួម ឬ​ក៏​មាន​មតិ​មួយ​ចំនួន​មិន​ទាន់​ឯកភាព​ជាមួយ​ឯកឧត្តម សម រង្ស៊ី។ អញ្ចឹង​ហើយ​បាន​ប្រហែល​ជា​ឃើញ​តែ​មាន​មួយ​ចំហៀង មិនមាន​អតីត​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ហ្នឹង»។

លោក អ៊ូ ច័ន្ទរ័ត្ន បាន​បញ្ជាក់​ថា លោក​មិនទាន់យល់​ពី​ទិសដៅ​ច្បាស់​លាស់​នៃ​ចលនា​នេះ​ តែ​លោក​យល់​ថា មិន​ចាំបាច់​បង្កើត​គណបក្ស​ថ្មី​នោះ​ទេ ដោយសារ​មាន​គណបក្ស​ដែល​ជា​សម្ព័ន្ធ​គណបក្ស​សង្រ្គោះជាតិ គឺ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សិទ្ធិ​មនុស្ស។ លោក​បញ្ជាក់​ថា ដំណោះស្រាយ គឺ​ជា​ការ​ជជែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ។

VOA​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក សុន ឆ័យ អតីត​តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ បាន​ទេ។

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ដោយ​ត្រូវ​ចោទ​ប្រកាន់​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។ លោក កឹម សុខា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​ ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា គណបក្ស​ប្រឆាំង​នេះ មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។​ ​តុលាការ​កំពូល​ ក៏បាន​សម្រេច​កាត់​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​មួយ​នេះ ចំនួន​១១៨​រូប​ផង​ដែរ ដោយ​បាន​ហាមប្រាម​មិន​ឱ្យ​ពួកគេ​ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។​

កន្លងទៅ​ ​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ផ្ដល់​យោបល់​ឲ្យ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅ​ក្រៅ​បញ្ជី​បម្រាម​នយោបាយ ​បង្កើត​គណបក្ស​ថ្មី​ ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ ​ខាងមុខ។​ ​ប៉ុន្តែ ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​តែ​ទាំង​អស់​ ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ។

មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ ថា​ចលនា​សង្រ្គោះជាតិ នឹង​អាច​ក្លាយ​ជា​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគ​ច្រើន​ ​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ ​ហើយ​ពួកគេ​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ការទូត​ជា​បន្ត​បន្ទាប់​ ​ដើម្បី​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល​កម្ពុជា។​

VOA​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​កញ្ញា ​កឹម មនោវិទ្យា​ ​កូនស្រី​ច្បង​របស់​លោក​ ​កឹម សុខា​ ​និង​ជា​អគ្គ​នាយករង​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែង​តែ​ចេញ​មុខ​សកម្ម​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ដាក់​គំនាប​មក​រដ្ឋាភិបាល​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា មិន​អាច​មាន​ដំណោះស្រាយ​នយោបាយ​ខាង​មុខ​នោះ​ទេ។ លោក​ក៏​បាន​បញ្ជាក់​ថា នឹង​មិន​មាន​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី និង​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ផ្សេង​ទៀត​ដែរ ខណៈលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​ហ៊ាន​ភ្នាល់​ថា លោក​នឹង​កាត់​ដៃ​ស្តាំ​របស់​លោក​ចោល បើ​សិន​ជា​លោក​ស្នើ​សុំ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី។

លោក​បាន​ថ្លែង​ប្រាប់VOA​ថា៖ «វា​ជាការ​ពិត​ហើយ នោះ​ជា​ការ​បញ្ជាក់​ថា វា​អត់​មាន ការ​កើត​ឡើង​ករណី​ហ្នឹង​ទេ វា​មាន​ពីរ តើ​លើក​លែង​ឲ្យ​សម រង្ស៊ី ហើយ​សុខ​ចិត្ត​កាត់​ដៃ​ម្ខាង​ចោល ឬ​មួយ​ក៏​យ៉ាង​ម៉េច? អាហ្នឹង​យើង​ប្រៀប​ធៀប​ទៅ មិន​ដែល​មាន​ឥស្សរជនណា អ្នក​ក្លាហាន​ណា​ទៅ​កាត់​ដៃ​ខ្លួន​ឯង​ចោល ដើម្បី​ផល​ប្រយោជន៍​គូ​ប្រកួត​ទេ»។ អ្នកនាំពាក្យ​រូប​នោះ ក៏​បាន​បញ្ជាក់​ថា គណបក្ស​សង្រ្គោះ​ជាតិ​មិន​អាច​រស់​វិញ​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ថា ខ្មោច​ដែល​ស្លាប់​ទៅ​ហើយ វា​អត់​មាន​អាច​រស់​ឡើង​វិញ​ទេ»៕

(សេចក្តីកែតម្រូវ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ មិនត្រូវបាន​កាត់​សិទ្ធិ​នយោបាយ៥ឆ្នាំ ដូចការចុះផ្សាយមុនទេ)

Source link

អាវុធ​អ​ហត្ថ​ស្រុក​ជាំ​ក្សាន្ត​បង្ក្រាប់​ទីតាំង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង ឃាត់ខ្លួន​ជនសង្ស័យ ៤ នាក់ រួម​ទាំង​ថ្នាំញៀន ក្រាម​ស​ថ្លា ៩២ កញ្ចប់​

ស្រុក​ជាំ​ក្សាន្ត​-​ខេត្ត​ព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី ១២ មករា ២០១៨ វេលា​ម៉ោង​១១.២០ នាទី កម្លាំង​អាវុធ​អា​ហត្ថ​ស្រុក​ជាំ​ក្សាន្ត បានធ្វើ​សកម្មភាព​បង្ក្រាប​គ្រឿង​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ឈើទាល​គង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី និង គ្រឿងញៀន​មួយចំនួន ។​

​ជនសង្ស័យ​ប្រុស​.​ស្រី ៤ នាក់​រួម​ទាំង​ថ្នាំញៀន​ក្រាម​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន ៩២ កញ្ចប់ ស្មើ​នឹង​ទំងន់ ៥៨.០៥ ក្រាម កាំភ្លើង​ចំនួន ២ ដើម បង់ ៧ គ្រាប់​ចំនួន ២០១ គ្រាប់ ម៉ូតូ​១​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​២ លុយ​ខ្មែរ​ចំនួន (១៥០០០០​រៀល​) លុយ​បាត ៣១០៨ បាត ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត សហការណ៍​ជាមួយ​កម្លាំង​(​ក​២) កងពលធំ​អន្តរាគមន៍​លេខ​(៣) ចុះ​បំបែក និង​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨ ឋិត​ក្នុង​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​!

​ដើ​មទង​ដែល​ឈាន​ទៅ​ដល់​ការបង្ក្រាប​នេះ ត្រូវបាន​សមត្ថកិច្ច​ទម្លាយ​ឲ្យដឹងថា កម្លាំង​អាវុធហត្ថ​បានធ្វើការ​ល្បាត​ក្នុង​ភូមិសាស្ត្រ ភូមិ​ឈើទាល​គង ពេល​ដែល​ល្បាត​មកដល់​ចំណុច​ផ្ទះ​ឈ្មោះ រី ក៏​បាន​ជួប​មនុស្ស​ចំនួន ២ កំពង់តែ​ប្រើប្រាស់​ថ្នាំញៀន ។ ពេលនោះ កម្លាំង​របស់​អាវុធ​ហ​ត្ត​បាន​ធ្វើ​ការបង្ក្រាប ហើយ ចាប់​យក​វត្ថុតាង​បាន​ថ្នាំញៀន​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ០១ កញ្ចប់​តូច និង ឃាត់ខ្លួន​ជន​សង្សយ័បាន​ចំនួន ២ នាក់ ។​
១/  ឈ្មោះ ឈីន វាសនា  ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរប​មិន​ពិតប្រាកដ​
២/  ឈ្មោះ យិន  រ៉េត  ភេទ ប្រុស អាយុ ៣២  មុខរប​មិន​ពិតប្រាកដ​។​

​បន្ទាប់ពី​ស្តាប់​ចម្លើយ​បឋម​របស់​អ្នក​ទាំង​ពីរ បាន​ឆ្លើយថា ថ្នាំញៀន​នេះ ខ្លួន​បាន​ប្រើ​ឈ្មោះ ឡី ឲ្យទៅ​ទិញ ដើម្បី​យកមក​ប្រើប្រាស់  ។ បន្ទាប់មក កម្លាំង​របស់​អា​វធ​ហត្ថ​ក៏​បាន​ឃាត់ខ្លួន​ឈ្មោះ ឡី បាន​ម្នាក់​ទៀត  ហើយក៏​បាន​ចាប់យក​វត្តុតាង​បាន​ថ្នាំញៀន ១ កញ្ចប់​តូច​ទៀត ។  ឈ្មោះ គួន ឡី ភេទ ប្រុស អាយុ ៤៥ មុខរប​កសិក បាន​ឆ្លើយ​ប្រាប់​អាវុ​ហត្ថថា ថ្នាំញៀន​ដែល​ខ្លួន​ទិញ​យក​មក​ប្រើប្រាស់​នោះ គឺ​ទិញ​ពី​ឈ្មោះ ម៉ុយ សុភ័ណ្ឌ ភេទ​ស្រី អាយុ ៣៨ ។ សមត្ថកិច្ច​ក៏​បាន​ឈានទៅ​ឃាត់ខ្លួន ឈ្មោះ ម៉ុយ សុភ័ណ្ឌ និង​រឹបអូស​វត្ថ តាង រួមមាន ៖ ១-​ថ្នាំញៀន​ក្រាម​ស​ថ្លា ( ម៉ា​ទឹកកក )​ចំនួន ៩២​កញ្ចាប់​ស្មើនឹង​ទំងន់ ៥៨.០៥ ក្រាម
២- កាំភ្លើង​ចំនួន ២ ដើម បង់ ៧  គ្រាប់​ចំនួន ២០១ គ្រាប់ ៣- ម៉ូតូ ១​គ្រឿង ៤-​ទូរ​សព្ទ័​ដៃ ចំនួន​២  ៥-​លុយ​ខ្មែរ​ចំនួន ១៥០០០០​រៀល ៦-​លុយ​បាទ ៣១០៨ បាត​។​
បច្ចុប​ន្ប​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​កម្លាំង​យើង​ឃាត់ខ្លួន​យក​មក​សាកសួរ​នៅ​មូលដ្ឋាន អាវុធហត្ថ​ស្រុក ៕
​ដោយ ៖ មាឃ​សុខា​

 

 

h180113k2 h180113k1 h180113k4 h180113k3

Source link

Cambodian-Americans Concerned Over Congress Considering Cambodia Sanctions

FILE: Cambodian Americans across the Untied States gathered together in front of the State Department to demand the Cambodian government to respect human rights and ensure free and fair elections in 2018, in Washington DC, on September 15, 2017. The protest was in the wake of Kem Sokha’s arrest on September 3, and they demand the Cambodian government to release him immediately. (Say Mony/VOA Khmer)

Sok Khemara  VOA Khmer 13 January 2018

U.S. congressmen in recent weeks held a hearing to assess new ways of applying sanctions on the government of Prime Minister Hun Sen over its crackdown on the opposition, media and civil society.

WASHINGTON DC — As leading U.S. Congressmen are considering pressing for more sanctions against the Cambodian government over a crackdown on human rights and democracy, some Cambodian-Americans are concerned that further sanctions may not be applied.

Tung Yap, a Cambodian-American in Virginia, told VOA Khmer that companies who did not “cooperate” with the withdrawal of tax exemptions from Cambodian goods could face penalties.

“They take these issues seriously and if the announce [sanctions], I see that people will reduce their purchases of goods from Cambodia,” he said.

Saray Yuorn, a Cambodian-American from Tacoma, said congress had the power to restrict goods imports from Cambodia and that he personally would not use Cambodian products as he sees it as supporting violations of human rights and democracy.

“Fairly speaking, we cannot buy and use goods made from the sweat and blood of the workers to wear. That’s just like we are wearing the blood of the workers,” he said.

He added that he felt sympathy with workers who could be impacted by any economic sanctions against Cambodia.

U.S. congressmen in recent weeks held a hearing to assess new ways of applying sanctions on the government of Prime Minister Hun Sen over its crackdown on the opposition, media and civil society.

FILE: Congressman Ted Yoho (R- FL), chairman of Subcommittee on Asia and the Pacific at the U.S. House of Representatives, spoke at the open hearing on “Cambodia’s Descent: Policies to Support Democracy and Human Rights” on Tuesday December 12, 2017 at the Rayburn building in WashingtoN, D.C. (Sreng Leakhena/VOA Khmer)

In the hearing, led by Ted Yoho, a Republican representing Florida, new measures including targeting officials, corporations, freezing assets and placing prohibitions on garment imports were discussed.

Brad Sherman (D-Cal), said it was time that Washington approached American businesses and the European Union and Japan.

“If we decide to forego the special access to the U.S. market that any company buying garments from Cambodia can immediately void this contract, and so we can put that in the matter of law.”

Schanley Kuch, a Cambodian resident of Maryland, blamed the Cambodian government if the Western countries imposed sanctions.

“The US and EU, they don’t want to stir up things or create conflict …So the pressure from the U.S. And E.U. This time is a very important and practical one,” he said.

In a letter to the Cambodian labor minister, Ith Sam Heng, U.S. retail giant Walmart warned that its investment in Cambodia “depends on a strong business environment.”

“Stability, predictability and rule of law from a cornerstone of our business engagement around the world and allow us to make long-term commitments and investments in a market,” Scott Price, executive vice president of Walmart, told Sam Heng in the letter, dated December 6.

“As we are held to this high standard, we respectfully ask that your government continue to improve working conditions for Cambodia factory workers and treat our government and civil society with fairness, in accordance with international standards and norms.”

Ath Thorn, president of the Coalition of Cambodian Apparel Workers Democratic Union and head of the Cambodian Labor Confederation, said there would be serious implications of any economic action against Cambodia.

“So other countries cannot replace [the US and EU] especially China that has a long and good relationship with the government. It does not import Cambodian goods at all, but just imports raw materials to Cambodia and produces things for export only,” he said.

Source link

បក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​គឺ​ជា​ចលនា​ឧទ្ទាម​ខុស​ច្បាប់

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA

ដោយ យន់ សាមៀន RFA 2018-01-13

គណបក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ចលនា​ខុស​ច្បាប់។ រី​ឯ​សកម្មជន​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ការ​បង្កើត​ចលនា​នេះ​មិន​ខុស​ច្បាប់ និង​ផ្ដល់​ក្តី​សង្ឃឹម​ដល់​អ្នក​គាំទ្រ​ឡើង​វិញ ក្រោយ​រដ្ឋាភិបាល​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ចុង​ឆ្នាំ​២០១៧។

ថ្វីត្បិតតែ​គម្រោង​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា មិន​ទាន់​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ក៏ដោយ​ចុះ គណបក្ស​កាន់​អំណាច​បាន​វាយប្រហារ និង​ចោទ​ប្រកាន់​ភ្លាមៗ​ថា ចលនា​នេះ​ជា​ចលនា​ឧទ្ទាម។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​បង្កើត​អង្គការ​ណា​មួយ​ក្រៅ​ច្បាប់ វា​គឺ​ជា​សកម្មភាព​បែប​ឧទ្ទាម ហើយ​កម្ពុជា មិន​ទទួល​ស្គាល់​ជា​ផ្លូវការ​នោះ​ទេ ទោះបីជា​ប្រទេស​ណា​ទទួល​ស្គាល់​ក៏ដោយ​ចុះ៖ «»។

​ការ​លើក​ឡើង​នេះ បន្ទាប់ពី​ថ្នាក់ដឹកនាំ សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូល​ផ្តុំ​គ្នា​គ្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស។ សេចក្ដី​ថ្លែងការណ៍​របស់​ចលនា​សង្គ្រោះ​ជាតិ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឲ្យ​ដឹង​ថា ចលនា​សង្គ្រោះ​ជាតិ​នេះ បង្កើត​ឡើង​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឡើង​វិញ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា អ្នកទោស​មនសិការ និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។ មេដឹកនាំ​នៃ​ចលនា​សង្គ្រោះ​ជាតិ​នេះ ក៏​អំពាវនាវ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ​នយោបាយ​ចូលរួម​ជាមួយ​ចលនា​របស់​ខ្លួន។

លោក សុខ ឥសាន ព្រមាន​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​រូប​ណា​ចូល​រួម​ក្នុង​ចលនា​នេះ ក៏​ជា​ការ​រួម​ចំណែក​ខុស​ច្បាប់​ដែរ។ លោក​បន្ថែម​ថា ចំពោះ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ចូលរួម​ជាមួយ​ចលនា​នេះ គឺ​ជា​សិទ្ធិ​របស់​ពួកគេ តែ​ប្រសិនបើ​ពួកគេ​ហ៊ាន​ចូល​ក្នុង​ប្រទេស​កម្ពុជា នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់។

អាស៊ីសេរី មិន​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ដោយ​ទូរស័ព្ទ​របស់​លោក​ជាប់​រវល់​រហូត។

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​ក្នុង​ប្រទេស​វិញ យល់​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ ដើម្បី​បន្ត​សង្គ្រោះ​ប្រទេស​កម្ពុជា ដែល​គេ​យល់​ថា កំពុង​វិល​ទៅ​រក​របប​ផ្ដាច់ការ។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នឹង​ចូលរួម​ជាមួយ​ចលនា​នេះ បន្ទាប់​ពី​អស់​សង្ឃឹម​មួយ​រយៈ​ក្រោយ​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «»។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់  យល់​ថា ការ​បង្កើត​ចលនា​នេះ​គឺ​ល្អ​សម្រាប់​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ លោក​ការពារ​ចលនា​នេះ​ថា ស្របច្បាប់ ត្រឹមត្រូវ ព្រោះ​វា​ជា​ចលនា​តស៊ូ​រក​យុត្តិធម៌​ដោយ​សន្តិវិធី៖ «»។

ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ គឺ​បន្ទាប់ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​បាន​គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​រដ្ឋាភិបាល​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ក្រោយ​ពី​រដ្ឋាភិបាល បាន​ចាប់​ខ្លួន​លោក កឹម សុខា ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​មន្ត្រី​បក្ស​ប្រឆាំង ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ ៥​ឆ្នាំ។ មុន​បង្កើត​ចលនា​នេះ ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន​ក៏​បាន​ធ្វើ​យុទ្ធនា​ការ​អំពាវនាវ​ឲ្យ​ប្រទេស​លោក​សេរី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែរ។

​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ប្រសិនបើ​បក្ស​កាន់​អំណាច​គ្រាន់​តែ​ឮ​សូរ​គេ​បង្កើត​ចលនា​ហើយ​ចោទ​គេ​ថា​ខុស​ច្បាប់​នោះ គឺ​ហាក់​ដូចជា​លឿន​ពេក​ហើយ៖ «»។

​លោក​បណ្ឌិត មាស នី យល់​ថា ការ​បង្កើត​ចលនា​ស្របច្បាប់​នេះ គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជាង​នៅ​តែ​រង់ចាំ​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ដែល​នាំ​ឲ្យ​មាន​ការ​យឺត​ពេល ឬ​មិន​សូវ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ឲ្យ​កម្លាំង​នៅ​ខាង​ក្រោម​កាន់​តែ​អស់សង្ឃឹម ខណៈ​ដែល​គណបក្ស​តូចៗ​កំពុង​ទន្ទឹង​រង់ចាំ​លាភសក្ការៈ ឬ​សំឡេង​គាំទ្រ​ពី​ពួកគេ៖ «»។

សមាសភាព​ដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​នេះ គឺ​មាន​ឈ្មោះ​លោក សម រង្ស៊ី និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ជូឡុង សូមួរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ ជាដើម។ ទោះ​យ៉ាង​ណា ចលនា​នេះ​នៅ​មិន​ទាន់​ឃើញ​កំណត់​អំពី​រចនាសម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ និង​ទីតាំង​ច្បាស់លាស់​នៅ​ឡើ​ទេ ដោយ​ពួកគេ​គ្រាន់​តែ​បង្ហើប​ថា នឹង​លេចចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ​នេះ។ ចលនា​នេះ នឹង​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក៕

Source link

មួយ​សប្តាហ៍​នេះ​យុទ្ធនាការ​ស្តារលូ លាង​លូ ដើម្បី​រំដោះ​ទឹកភ្លៀង​សម្រេចបាន​ជាង​៣​ពាន់​ម៉ែត្រ​

​រាជធានី​ភ្នំពេញ ៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ក្នុង​មួយ​សប្តាហ៍​នេះ យុទ្ធនាការ​របស់​រដ្ឋ​បាល រាជធានី​ភ្នំពេញ លើ​ការងារ​ស្តារលូ លាង​លូ ដើម្បី​ត្រៀម​រំដោះ​ទឹកភ្លៀង នៅ​រដូវវស្សា​ខាងមុខ សម្រេចបាន​ជាង

​៣៣៩៥​ម៉ែត្រ​។​
​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ក្រុង​បាន​ថ្លែងថា ការងា​បូម​ស្តារលូ លាង​លូ​នេះ គឺ​ចាប់ផ្តើម​ពី​ផ្លូវ​លេខ​៣១៥, ផ្លូវ​៥១៦ ដល់​ផ្លូវ​លេខ​៥២៨ ចាប់ពី​ថ្ង​ទី​៤ មករា ដល់​ថ្ងៃ​១១ ខែមករា ឆ្នាំ​២០១៨ លាង​លូ​បាន​ទំហំ​០,៦០​ម៉ែត្រ មាន​ប្រវែង​៦៧០​ម៉ែត្រ​។ លោក​បន្តថា ការងារ​បូម​លាង​លូ​ផ្លូវ​លេខ​១១០ ចាប់ពី​ផ្លូវ​R8 ដល់​ផ្លូវ​២៨៩ ចាប់ពី​ថ្ងៃទី​៤ ខែមករា ២០១៨ លាង​លូ​ទំហំ​០,៦០​ម៉ែត្រ បាន​ប្រវែង​៥៦១​ម៉ែត្រ លាង​លូ​ទំហំ​១០០​ម៉ែត្រ បាន​ប្រវែង​៦៥២​ម៉ែត្រ ការងារ​បូម​លាង​លូ ផ្លូវ​លេខ​១២៨ ចាប់ពី​ផ្លូវ​២៦៥ ដល់​ផ្លូវ​២៥៣ ចាប់ពី​ថ្ងៃ​៤ ខែមករា ឆ្នាំ​២០១៨ លាង​លូ​ទំហំ​០,៦០​ម៉ែត្រ បាន​ប្រវែង​៧៥៦​ម៉ែត្រ​។ លាង​លូ​ទំហំ​១០០​ម៉ែត្រ បាន​ប្រវែង​៧៥៦​ម៉ែត្រ ស្ដារលូ និង​អូស​កៅឡាក់​ផ្លូវ​លេខ​៦៨ ចាប់ពី​ផ្លូវ​លេខ​៩៣ ដល់​ផ្លូវជាតិ​លេខ​៥​។ 
​ដោយឡែក នៅ​ថ្ងៃទី​១១ ខែមករា​ឆ្នាំ​២០១៧ យុទ្ធនាការ​ស្តារលូ​រង​សម្រាប់​ខណ្ឌទួលគោក នៅ​ចំណុច​ផ្លូវ​លេខ​២៥៣ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ៕

fn-2018-01-12-12-05-55-2fn-2018-01-12-12-05-55-3 fn-2018-01-12-12-05-56-11

Source link