Don't Miss

Author Archives: knmc

អ្នក​វិភាគ៖ ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​តម្លៃ​ថោក​ពី​ចិន​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​អាច​នឹង​បង្អាក់​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី


នៅពេល​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​មាន​កំណើន​ក្នុង​ប្រទេស​ចិន​ ទាំងចិន​និង​ឡាវ ​កំពុង​សម្លឹង​មើល​ទីផ្សារ​លក់​ថាមពល​អគ្គិសនី​ដែល​សល់លើស​លុប​ទៅ​កាន់​ប្រទេស​ជិតខាង​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​ក្រុម​អ្នកវិភាគ​ក្នុង​រដ្ឋធានី វ៉ាស៊ីន​តោន ​និយាយ​ថា​ តម្លៃ​ថាមពល​អគ្គិសនី​ថោក​អាចនឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​នានា​ដូចជា​ប្រទេស​កម្ពុជា។

លោក​ Brian Eyler ​នាយក​កម្មវិធី​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson Center ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​បានថ្លែង​ប្រាប់ ​VOA ​ផ្នែក​ខេមរភាសា​ថា​ ការ​ផ្គត់ផ្គង់​អគ្គិសនី​ដែល​សំបូរ​ហូរហៀរ​ ហើយ​មាន​តម្លៃ​ថោក​អាច​នឹង​បង្អាក់​គម្រោង​ការ​របស់​ឡាវ​ក្នុងការ​ក្លាយខ្លួន​ជា​ប្រទេស​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

«បើ​តាម​ស្ថានការណ៍​សំខាន់​នេះ​ ទំហំ​អគ្គិសនី​ដែល​អាច​ចេញ​ពី​ការ​កសាង​វារី​អគ្គិសនី​ឡាវ​ គឺជា​បំណែក​តូចមួយ​នៃ​តម្រូវ​ការ​ជាក់​ស្តែង​ដែល​ប្រទេស​នានា​ដូច​ជាថៃ​ ឡាវ ​កម្ពុជា​ ហើយ​នឹង​វៀតណាម​ត្រូវការ»។

ថាមពល​អគ្គិសនី​ចេញពី​ខេត្ត​ យូណាន​(Yunnan)​ ប្រទេស​ចិន​ដែល​គេ​ឃើញ​ថា​កើត​ឡើង​ ដោយសារ​ការ​កសាង​ទំនប់​វារី​អគ្គិសនី​ជាច្រើន​ក្នុង​ឆ្នាំថ្មីៗ​នេះ​ អាច​ប្រើ​ប្រាស់​លើស​តម្រូវការ​ក្នុង​តំបន់​ជិតឆ្ងាយ​នៃ​ទន្លេ​មេគង្គ ​និង​ដៃ​ទន្លេ​នោះ​ នឹង​មាន​តម្លៃ​ប្រហែល​៣សែន​ដុល្លារ ​ឬ​ក្រោម​៤០០រៀល​ ក្នុងមួយ​គីឡូវ៉ាត់​ម៉ោង។ ​ការណ៍​នេះ​មាន​ន័យថា​ តម្លៃ​ភ្លើង​ដែល​ទៅ​ដល់​ប្រទេស​កម្ពុជា ​ច្បាស់​ជា​នឹង​នៅតែ​ថោក​ជាង​តម្លៃ​ភ្លើង​ដែល​ត្រូវ​ទិញ​ពី​ទំនប់​វារីអគ្គិសនី​របស់​ឡាវ​ ដូចជា​ទំនប់​សាយ៉ាបូរី​និង​ដន សាហុង។

«ដោយសារ​តែ​រដ្ឋាភិបាល​ចូលចិត្ត​ប្រើ​មធ្យោបាយ​តាម​ប្រព័ន្ធ​គ្រប់គ្រង​បែប​ប្រមូល​ផ្តុំ ​គេឃើញ​មាន​កន្លែង​ផ្ទុក​ចរន្ត​អគ្គិសនី​ដ៏ធំ​នៅតែ​ក្នុង​តំបន់​ទីក្រុង។​ តែ​សមត្ថភាព​នៃការ​ផលិត​ស្ថិតនៅ​តំបន់​ដាច់​ស្រយាល​ ក្នុង​តំបន់​ភ្នំ។​ ដូច្នេះ​បើ​លោក​អ្នក​គិត​អំពី​វារីអគ្គិសនី ​គឺ​គ្រាន់តែ​មាន​គំនិត​សាងសង់​ប្រព័ន្ធ​ផ្ទេរ​ និង​ចែក​ចាយ​ភ្លើង​ដល់​ទីកន្លែង​ដាច់​ស្រយាល​ឆ្ងាយៗ​ ហើយ​ភ្ជាប់​ប្រព័ន្ធ​ទាំងនោះ​ទៅ​នឹង​ទីប្រជុំ​ជនក្នុង​ទីក្រុងតែ​ប៉ុណ្ណោះ»។

លោក​បាន​បន្តថា​ ពិភពលោក​នឹងមិន​ជ្រើសរើស​ផ្លូវ​ដូច្នោះ​ទៀត​ទេ។ ​លោក​បាន​បន្ថែម​ថា៖

«តែ​ពិភព​លោកនេះ​មិនមែន​ដើរ​ទៅ​តាម​ផ្លូវនោះ​ទេ។​ ពិភពលោក​ដើរ​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​បែង​ចែក​ ដែល​ថាមពល​អគ្គិសនី​នឹង​ហូរ​ទៅ​កាន់​ទិសដៅ​ជាច្រើន​កន្លែង​ទាំងអស់​នៅ​ជុំវិញ​ខ្លួន​យើង។​ ដូច្នេះ​តំបន់​ទីក្រុង​អាច​ផលិត​អគ្គិសនី​ផងដែរ​តាម​រយៈ​ប្រព័ន្ធ​ព្រះអាទិត្យ​ដើម្បី​ចែកចាយ​ តាមរយៈ​ទីតាំង​មាន​ខ្យល់​ស្ថិត​នៅជិត​ទី​ក្រុង។ ​វាពិត​ជាមិន​តម្រូវ​ឲ្យមាន​តម្រូវការ​បន្ត​តាម​វិធី​ជា​ប្រព័ន្ធ​ប្រមូលផ្តុំ​ទៀត​ទេ»។

លោក ​Brian Eyler ​បាន​បន្ថែមថា​ បើ​យ៉ាង​នោះ​មែន​ ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពី​ខេត្ត​ យូណាន​ ផ្តល់ឲ្យ​រដ្ឋាភិបាល​តំបន់​អាស៊ី​អាគ្នេយ៍​នូវ​ច្រក​នៃ​ឱកាស​ដើម្បី​ប្តូរ​ទៅ​ចាប់​យក​ថាមពល​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ ជាពិសេស​គឺ​ពន្លឺ​ព្រះ​អាទិត្យ​ ថាមពល​ខ្យល់​ និង​ថាមពល​ឥន្ទនៈ​ជីវសាស្ត្រ ​ដែល​អាច​ផ្តល់​ដំណោះ​ស្រាយ​រយៈពេល​វែង​ចំពោះ​ការ​ខ្វះខាត​ថាមពល។​

មក​ដល់​ពេលនេះ​ មាន​ទំនប់​វារីអគ្គិសនី​ចំនួន៣០​ ត្រូវសាង​សង់​ក្នុង​ប្រទេស​ឡាវ ហើយ​មាន​ចំនួន​៧​សាងសង់​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ផ្តល់​ថវិកា​សំខាន់​បំផុត​ពី​ក្រុមហ៊ុន​រដ្ឋប្រទេស​ចិន។

លោកស្រី ​Courtney Weatherby ​អ្នកវិភាគ​ស្រាវជ្រាវ​នៃមជ្ឈមណ្ឌល ​Stimson​Center​ បាន​ថ្លែង​ប្រាប់ ​VOA ​ខេមរភាសា​ថា ​ប្រទេស​កម្ពុជា​មាន​ជម្រើស​ក្នុងការ​វិនិយោគ​លើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ។

«ខ្ញុំ​គិត​ថា​ វាជា​រឿង​អាច​ទៅរួច ​ហើយ​វា​មាន​អ្នក​ជំនាញ​បច្ចេកទេស​នេះ​ អាច​ជួយ​បាន ​ហើយ​នឹង​សហគមន៍​អន្តរជាតិ​ផងដែរ​ ដើម្បី​ជួយ​រកច្រក​ផ្លូវផ្សេង​ដែល​អាច​នឹង​ត្រូវតាម​តម្រូវការ​សម្រាប់​ប្រទេស​ឡាវ ​កម្ពុជា ​ហើយនឹង​វៀតណាម​ ដើម្បី​បង្កើត​ប្រាក់​ចំណូល​ជាតិ​ពីវិស័យ​អគ្គិសនី ​ហើយ​អាច​ការពារ​ស្ថានភាព​បរិស្ថាន​សង្គម​បាន​ប្រសើរ​ ដែល​មានដ៏​សំបូរបែប​នៅជុំវិញ​ទន្លេ​មេគង្គ​បច្ចុប្បន្ន​ ដែល​រឿងនេះ​ ចាំបាច់​ត្រូវចាប់​ផ្តើម​ពិភាក្សា​គ្នា​ភ្លាមៗ​អំពី​ប្រធាន​បទ​នេះ​ ជំនួស​ឲ្យការ​ដែល​ធ្វើតាម​ការងារ​ដដែលៗ»។

តម្លៃ​បច្ចេក​វិទ្យា​ដើម្បី​សាងសង់​ប្រព័ន្ធ​ស្រូប​ថាមពល​ព្រះអាទិត្យ​ ដែលគេ​ស្គាល់​នៅ​ប្រទេស​កម្ពុជា​ថា​ជា​ប្រព័ន្ធ ​សូឡា​នោះ​ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ​ដែល​ក្រុមអ្នក​ជំនាញ​ថា ​ការណ៍នេះ​គឺជា​ចង្អុល​បង្ហាញ​ថា​នឹងមាន​ប្រាក់​ចំណេញ​ច្រើន ក្នុង​រយៈពេល​វែង​តទៅទៀត​សម្រាប់​ការ​វិនិយោគ​លើ​ថាមពល​ព្រះអាទិត្យ។​

យ៉ាងណាក៏​នៅមាន​ប្រទេស​ជាច្រើន​នៅតែ​ប្រឆាំង​នឹង​ការ​ផ្លាស់ប្តូរ​ ហើយ​មើល​ឃើញ​ថា ​វិនិយោគ​ផ្នែក​ថាមពល​អគ្គិសនី​ដើរដោយ​ប្រព័ន្ធ​ព្រះអាទិត្យ​ មានភាព​ប្រថុយ​ប្រថាន​ ដោយសារ​តែ​វា​អាច​ទទួលបាន​ផលចំណេញ​តិចតួច​ត្រឡប់​មក​វិញ​នៅ​ឡើយ។

ជាមួយគ្នា​នេះដែរ​ ការសាង​សង់​ទំនប់​អគ្គិសនី​ធំៗ​រាប់​សិប​តាម​ប្រព័ន្ធ​ទន្លេមេគង្គ​ក្លាយជា​រឿង​ចម្រូងចម្រាស​ក្នុងតំបន់​ចំពោះ​ផលប៉ះពាល់​ដល់​បរិស្ថាន​សង្គម។

លោកស្រី ​Courtney Weatherby ​បាន​បញ្ជាក់​ថា៖​

«ការ​ប្រឈម​ដ៏ធំជាង​គេ​ពេលនេះ​ និង​មកដល់​កម្រិតនេះ​ គឺ​យើង​កំពុង​ចាប់​ផ្តើម​មើល​ឃើញ​ផល​ប៉ះពាល់​ទាំងនោះ។​ ហើយ​ការ​ប្រឈម​ដ៏ធំជាង​គេ​ចំពោះ​ដំណើរ​ការ​ទៅមុខ​ទៀត​នោះ​ គឺ​ការ​ធានា​ថា​គម្រោង​ទៅ​អនាគត​ទាំងឡាយ​ត្រូវធ្វើ​ដោយ​មាន​ការ​សម្រប​សម្រួល​គ្នាឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅ​បាន។​ ធ្វើ​ដូច្នេះ​គេ​អាច​កាត់​បន្ថយ​និង​បង្រួម​ផល​ប៉ះពាល់​យ៉ាងច្រើន​តាមដែល​អាចធ្វើ​បាន ​ពីព្រោះ​ការ​បង្កើត​គម្រោង​នានា​អាចកើត​ឡើង​មែន​ តែ​វា​អាច​កើតឡើង​តាម​វិធី​ខ្ជីខ្ជា​ដែល ​គម្រោង​នានា​ត្រូវ​គេមើល​ទៅលើ​ការកាត់​បន្ថយ​បញ្ហា​រៀងៗ​ខ្លួន​ តែ​គ្មាន​ការ​សម្រប​សម្រួល​គ្នា ​ហើយ​បើដូច្នោះ​ជា​លទ្ធផល​នៅទី​បញ្ចប់​ អាច​នឹង​ក្លាយ​ទៅជា​មហន្តរាយ​សម្រាប់​ប្រទេស​នៅខ្សែ​ទឹកខាង​ក្រោម»។

នៅក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​សប្តាហ៍​មុន​ ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គម្រោង​រយៈពេល​៥ឆ្នាំ​សម្រាប់​ទន្លេមេគង្គ​ ក្នុងពេល​ជួបប្រជុំ​ជាមួយ​ប្រទេស​នៅខ្សែ​ទឹក​ខាងក្រោម។ ​លោក​នាយក​រដ្ឋមន្រ្តី​ចិន​ លី ឃឺឈាង​ បាន​ថ្លែង​ក្រោយ​ពីកិច្ច​ប្រជុំថា ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ទាំងនេះ​មិនមែន​គ្រាន់តែ​ស្ថិត​នៅលើ​បបូរមាត់​ទេ។ ​លោក លី ​បាន​បញ្ជាក់​ថា៖

«សហ​ប្រតិបត្តិការ​មេគង្គ​ ​ឡាន​ឆាង​ ​មិន​មែន​ជា​កន្លែង​និយាយ​តែ​បបូរ​មាត់​នោះទេ គឺ​យើង​និយាយ​លើគោល​ការណ៍​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ​យើង​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ចាត់​ទុក​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​ស្មើ​ភាព​ ដើម្បី​ការ​អភិវឌ្ឍ​រួម»។

គម្រោង​ការ​ជាក់ស្តែង​នេះ​មាន​លក្ខណៈ​ទំលំ​ទូលាយ ​ដោយ​គ្រប​ដណ្តប់​លើគ្រប់​វិស័យ​នៃការ​គ្រប់គ្រង​ ដែល​ពិបាក​នឹង​ចាប់​យក​ចំណុច​គោល​បំណង​ជាក់​លាក់​ហើយ​ក៏​គ្មាន​ជំហាន​ច្បាស់លាស់​ដែល​ឃើញ​ថា​អាច​ដោះស្រាយ​ការ​គម្រាម​កំហែង ​បង្កើត​ដោយ​មនុស្ស​ដែលកំពុង​កើន​យ៉ាងខ្លាំង​ចំពោះ​ប្រព័ន្ធ​ទន្លេមេគង្គ​ដែរ៕

Source link

ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ឆបោក បន្លំ​យក​ចិញ្ចៀន​ក្លែងក្លាយ​ទៅ​បញ្ចាំ ទៅ​តុលាការ​

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ ជា​បុគ្គល​កាន់​ប័ណ​ព័ត៌មាន​អង្គភាព​តា​ព្រហ្ម​ម្នាក់ ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្រោយ​ចាប់ខ្លួន​ក្នុង​ករណី​ឆបោក (​យក​ចិញ្ចៀន​ក្លែងក្លាយ​ទៅ​បញ្ចាំ​) ប្រព្រឹត្ត​កាលពី​១៥ ខែ​មករា ឆ្នាំ​២០១៨ ស្រាល​នៅ​ផ្សារ​សាមគ្គី ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង​។​

​ជនសង្ស័យ​ឈ្មោះ វ៉ាន់ សំណាង ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​សណ្តារ ស្រុក​លើកដែក ខេត្ត​កណ្តាល ជា​អ្នក​កាន់​ប័ណ​ព័ត៌មាន​អង្គភាព​តា​ព្រហ្ម ឋានៈ​ជា​ជំនួយការ​ចាងហ្វាង ៕

 

h180117a1 h180117a3 h180117a4 h180117a2 h180117a5

Source link

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ក៏ដូចជា​នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​ដេប៉ូ​៣ មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក និង​លោក ហ៊ុន សុធី អធិការនគរបាល​ខ​ណ្ឌ​ទួលគោក ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ និង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ជាបន្ទាន់​។ ដោយសារ​ថា​ផ្ដើមចេញពី​ល្បែងស៊ីសង​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ និង​សង្កាត់​ជាច្រើន​ទៀត​ក្នុង​ខណ្ឌទួលគោក បានធ្វើ​ឲ្យ​អំពើចោរកម្ម​លួច​ឆក់​ប្លន់ បទល្មើស​គ្រឿងញៀន​និង​បទឧក្រិដ្ឋ​ផ្សេងៗ​ទៀត​រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​ខណ្ឌទួលគោក​។ ​

តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​កើតឡើង​យ៉ាង​រាលដាល ហើយ​នៅ​មិន​ឆ្ងាយ​សាលាសង្កាត់ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ផ្សារ​ដេប៉ូ​៣​នោះទេ​។ ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​អ្នកបើក​ល្បែង​កន្ទុយលេខ​និង​ល្បែង​ផ្សេងៗ​ទៀត​ជាប្រចាំ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ទន្ទឹមនឹងនេះ​មានការ​រិះគន់​ចំៗ​ថា​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក និង​លោក ហ៊ុន សុធី អធិការនគរបាល​ខ​ណ្ឌ​ទួលគោក មាន​ភាព​អសកម្ម​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម ហើយ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន និង​អំពើចោរកម្ម​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

​ប្រភពពី​ពលរដ្ឋ​នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ បាន​ឲ្យ​ដឹងថា មេ​ល្បែង​កន្ទុយលេខ​ធំៗ​ក្នុង​មូលដ្ឋាន​ពួកគាត់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ទើប​អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក និង​លោក ហ៊ុន សុធី អធិការនគរបាល​ខ​ណ្ឌ​ទួលគោក តទៅទៀត​ទេ​ព្រោះ​ក្នុង​ទឹកដី​ខណ្ឌទួលគោក​បច្ចុប្បន្ន​មាន​បទល្មើស​ផ្សេងៗ​កំពុង​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌទួលគោក បាន​លើកឡើងថា មិនមែន​តែ​នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣​ទេ ដែល​ល្បែងស៊ីសង អំពើចោរកម្ម លួច​ឆក់​ប្លន់ និង​បទល្មើស​គ្រឿងញៀន​កំពុង​ល​រាលដាល​យ៉ាង​ពេញបន្ទុក គឺ​នៅក្នុង​សង្កាត់​បឹងកក់​១ សង្កាត់​បឹងកក់​២ សង្កាត់​បឹង​សាឡាង សង្កាត់​ទឹកល្អក់​៣ ជាដើម​ក៏មាន​បទល្មើស​ផ្សេងៗ​កើតឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ដែរ​៕

26995016_408756446211988_1368276502_nលោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក  26994719_408756436211989_185614933_n 26940938_408756406211992_1284569869_n 26940527_408756382878661_1946097092_n

Source link

Students lectured on ‘revolution’

Ruling party lawmaker Pen Panha (centre) speaks to civil service students yesterday about the government’s successful bid to prevent ‘colour revolution’ in Cambodia. Facebook

Mech Dara | The Phnom Penh Post
Publication date 18 January 2018 | 07:00 ICT

Ruling party lawmaker Pen Panha gave a lecture yesterday at the Royal School of Administration to students on the opposition’s alleged attempt at “colour revolution” – an allegation used to dissolve the Cambodia National Rescue Party in November, with virtually no evidence presented to the public to support it.

Speaking at the Cambodia-Korea Cooperation Centre, Panha accused the CNRP of having “arranged a terrible trick, which was the movement and systematic strategy aiming to create colour revolution in Cambodia”.

The Prey Veng lawmaker added that the attempted revolution was “facilitated by the biased people living abroad” in an attempt to topple the government.

In November, the Supreme Court justified its decision to dissolve the party with similar reasoning, and party president Kem Sokha is awaiting trial on “treason” charges after his arrest in September. The only piece of evidence put forward against him is a years-old video in which he discusses getting advice from the United States to build a political platform.

“Toppling the legal government contrasts with the Constitution, democratic principles, rule of law and the people’s will,” Panha told university students. “Fortunately, it has been intercepted in time through firm and effective measures.”

However, many commentators have slammed the decision to dissolve the CNRP for violating those exact principles. The Constitution guarantees multi-party democracy, but without the CNRP there appears to be no viable contender to the ruling party in this year’s elections.

The CNRP won 44 percent of the popular vote in the last national elections, as well as 30 percent of commune seats last June. All of the party’s official positions have since been swallowed up by the CPP, or redistributed to minor parties that won less than 5 percent of the vote combined.

Panha is the head of the National Assembly’s Commission on Legislation and Justice, which approved the CNRP’s seat redistribution before it was voted on in the assembly.

He added that following the dissolution of the CNRP and the banning of 118 of its members from politics for five years, the “colour revolution” has been vanquished.

“It prevented the dangerous extremism from escalating in the future with the opposition group at its core, which would ruin the peace, safety, national unity and social and economic development,” he said.

Speaking to The Post afterwards, students in the audience, many of whom are training to become public officials, seemed receptive.

“We have learned a lot from him about ‘colour revolution’,” said a student named Samnang, adding that the lecture was “interesting”.

Samnang said senior government officials often lecture the students about Cambodian politics, noting that Prime Minister Hun Sen’s chief bodyguard Hing Bun Heang recently gave a lecture about the premier’s “struggle for peace”.

“He has sacrificed everything to build Cambodia,” Samnang said.

Source link

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ដោយសារតែ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​ជាច្រើន​ស្ថាប័ន​តាម​ប៉ុស្ដិ៍​ត្រួតពិនិត្យ​លើផ្លូវ​ជាតិ​លេខ​៧៨​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួក​នោះ​ប្រើ​អំណាច​ហុត​ខ្ទុះ​បឺត​ឈាម​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​តទៅទៀត​។ ដោយហេតុថា មួយរយៈ​កន្លងទៅនេះ​សមត្ថកិច្ច​តាម​ប៉ុស្ដិ៍​ត្រួតពិនិត្យ​លើផ្លូវ​ជាតិ​លេខ​៧៨ នាំគ្នារ​រាប់​ក្បាល​រថយន្ត​ពលរដ្ឋ​ដឹក​កសិផល​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ហើយ​កំណត់​ឲ្យ​បង់លុយ​រាប់សិប​ម៉ឺន​រៀល​ក្នុង​មួយ​រថយន្ត​។

តាម​ប្រភពពី​ក្រុមអាជីវករ​និង​ពលរដ្ឋ​ដឹក​កសិផល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ពួកគាត់​ត្រូវ​បង់លុយ​ក្នុង​មួយ​រថយន្ត​សរុប​អស់​ជាង​៤០​ម៉ឺន​រៀល ដូច្នេះ​មុខរបរ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ស្ទើរតែ​គ្មាន​សល់ផល​ចំណេញ​សម្រាប់​យកទៅ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ សមត្ថកិច្ច​ដែល​គាបសង្កត់​ជំរិត​យកលុយ​ពី​អាជីវករ​និង​ពលរដ្ឋ​ដឹក​កសិផល​ទៅ​លក់​នៅ​ស្រុក​យួន​មានដូចជា មន្ត្រី​ស្នាក់ការ​គណៈកម្មការ​សុវត្ថិភាព​ផ្លូវគោក​ខេត្តរតនគិរី​, នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តរតនគិរី​, មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, មន្ត្រី​កាំកុងត្រូល​, មន្ត្រីនគរបាល​អន្តោប្រវេសន៍ និង​ក្រុម​គយ​ចល័ត​ជាដើម ។ សមត្ថកិច្ច​តាម​ប៉ុស្ដិ៍​ត្រួតពិនិត្យ​លើផ្លូវ​ជាតិ​លេខ​៧៨ ដូច​រៀបរាប់​ខាងលើនេះ​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹក​កសិផល​ក្នុង​១​គ្រឿង​ជាង​៤០​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃ​មាន​ពី​៦០​ទៅ​៧០​រថយន្ត ដូច្នេះ​ពួកគេ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​មិនតិច​ឡើយ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​កសិផល​ទៅ​ស្រុក​យួន បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​តាម​ប៉ុស្ដិ៍​ជជុះ​ច្រើន​កន្លែង​លើផ្លូវ​ជាតិ​លេខ​៧៨ បាន​ប្រើ​លេស​សុំ​ថ្លៃ​បាយទឹក​ពី​ពួកគាត់ ហើយ​មិន​ចេញ​វិក្កយបត្រ​បញ្ជាក់​ពី​ការ​បង់លុយ​នោះទេ​។ ប្រសិនបើ​ម្ចាស់​រថយន្ត​ដឹក​កសិផល​ណា​ដែល​ហ៊ាន​តវ៉ា​មិន​ព្រម​បង់លុយ​នោះ ត្រូវ​សមត្ថកិច្ច​តាម​ប៉ុស្ដិ៍​ជជុះ​ច្រើន​កន្លែង​ប្រើ​វិធី​គំរាមកំហែង​រករឿង​សព្វបែបយ៉ាង ហេតុនេះហើយ​ទើប​អាជីវករ​និង​ពលរដ្ឋ​រកស៊ី​នាំចេញ​ដំឡូង​មី​និង​កសិផល​ផ្សេងៗ​ទៅ​ស្រុក​យួន សុខចិត្ត​បង់លុយ​តាម​ការកំណត់​របស់​ស​ម​ត្ថ​កិច្ច​ពុករលួយ​នៅលើ​ដងផ្លូវ​។ ប្រជាពលរដ្ឋ​និង​អាជីវករ​បាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ចាត់វិធានការ​លុបបំបាត់​កុងត្រូលជជុះ​របស់​សម​ត្ថ​កិច្ច​ពុករលួយ​លើផ្លូវ​ជាតិ​លេខ​៧៨ ជាបន្ទាន់​ដើម្បី​ឲ្ស​ស្របទៅតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ ជាងនេះទៅទៀត​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅលើ​ដងផ្លូវ គួរ​ចាត់វិធានការ​ទៅលើ​សមត្ថកិច្ច​ពុករលួយ​លើផ្លូវ​ជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង ទៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​ជាបន្ទាន់ ព្រោះ​សមត្ថកិច្ច​ទាំងនោះ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​៕

27042634_408756526211980_575450560_n 26943508_408756559545310_242566848_nលោក ថង សាវុន អភិបាលខេត្តរតនគិរី ​26856067_408756592878640_1645404705_n

Source link

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តតាកែវ នៅ​ពីក្រោយ​បទល្មើស​នាំចេញ​ឈើ​គ្រញូង​ទៅ​ស្រុក​យួន​

កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ បាន​ចាត់វិធានការ​បង្ក្រាប​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ជិត​២​តោន​ដែល​ឈ្មួញ​ស្តុក​ទុក​បម្រុង​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​កោះអណ្ដែត ខេត្តតាកែវ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តតាកែវ និង​មន្ត្រីក្រោមឱវាទ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្ដែង​រាល់​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តតាកែវ នាពេល​កន្លងមក​មិនមែនជា​ចំណាត់ការ​របស់​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ​នោះទេ គឺ​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​នគរបាល គឺជា​អ្នកធ្វើការងារ​ជំនួស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​សម្ងំ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល​។

សមត្ថកិច្ច​អាវុធហត្ថ​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​គ្រញូង​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា​ប្រតិបត្តិការ​នោះ​ធ្វើឡើង​នៅផ្ទះ​ទុកចោល​មួយកន្លែង​ក្នុងភូមិ​បន្ទាយ​ធ្លាយ ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្តតាកែវ​។ នៅក្នុង​ប្រតិបត្តិការ​ទាំងយប់​ដែលមាន​ការចូលរួម​ពី​មន្ត្រី​តុលាការ​ផង​នោះ បាន​រកឃើញ​ឈើ​គ្រញូង​ជិត​២​តោន​ដែល​ឈ្មួញ​ស្តុក​ទុក​បម្រុង​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឲ្យ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តតាកែវ ព្រមទាំង​បក្ខពួក​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគេ ដោយសារ​ពួកគេ​ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ចំណូល​ដ៏​សំខាន់​សម្រាប់​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។​ ​

​ក្នុងចំណោម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​បុរី​ជលសា ស្រុក​កោះអណ្ដែត និង​ស្រុក​អង្គរបុរី ខេត្តតាកែវ នាពេល​កន្លងមក​គឺមាន​ទាំង​ស្នងការរង​នគរបាល​ខេត្តតាកែវ​ម្នាក់ ដែលជា​សាច់ញាតិ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ផងដែរ​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​កម្លាំង​អាវុធហត្ថ​ក្នុងការ​បង្ក្រាប​ឈើ​គ្រញូង​ជិត​២​តោន​កាលពី​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ គឺ​អត្តសញ្ញាណ​ឈ្មួញ​ម្ចាស់​ឈើ​គ្រញូង​ជិត​២​តោន​នោះ មិន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តតាកែវ បានត្រឹមតែ​អះអាងថា​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ឈ្មួញ​ដែលជា​ម្ចាស់​ឈើ​គ្រញូង បញ្ហា​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ទុកជាមុន​ថា នៅ​ទីបំផុត​ឈ្មួញ​ម្ចាស់​ឈើ​គ្រញូង​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​ដដែល​៕

26943579_408756736211959_1246163791_n 26940530_408756829545283_1595667150_n 26940447_408756759545290_1007189873_n

Source link