Don't Miss

Author Archives: knmc

កែវ​ស្រី​នាង​និង​អែន​ឌី​នែបនិត្យ​ថត​ស៊ិ​ច​ស៊ី​ប្តី​ធើ​មិនដឹង​!

​ភ្នំពេញ​៖​ទោះជា​រស់​នៅលើ​គំនរ​ទ្រព្យ​មាន​ជីវភាព​សមរម្យ​ជាមួយ​ប្តី​ជនជាតិ​បរទេស​ក៏ដោយ អ្នកនាង កែវ ស្រី​នាង នៅតែ​មិន​បោះបង់ចោល អាជីព​របស់ខ្លួន​ជា​សិល្បៈ​ព្រោះ  ទំរាំ​តែ​ឈាន​ជើង​ចូល​សិ​ល្បះ ទំរាំ​តែមាន​អ្នក​ស្គាល់​អ្នកនាង​ច្រើន ។​បន្ទាប់ពី​សំងំ​មួយរយៈ​កែវ​ស្រី​នាង​បាន​វិល​មកវិញ​ក្នុង​ឈុត​ស្រើបស្រាល​ជាមួយ​លោ​កិ​អែន​ឌី​។​បទ “​វិល​វិញ​អូន​” និង​បទ “​មនុស្ស​

សំខាន់​សម្រាប់​ថ្ងៃ​ថ្មី​” ដែល​ច្រៀង​ដោយ​តារាចម្រៀង​លោក​អែន​ឌី ទាំង​២​បទ​នេះ គឺ​សុទ្ធតែជា​ការសម្តែង​រប​ស់​អ្នកនាង​កែវ ស្រី​នាង ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​កែវ ស្រី​នាង ដែលមាន​កូនស្រី​មា្​នក់​ជិត​ក្រមុំ​ទៅហើយនោះ មិនត្រូវ​បាន​ប្តី​ជនជាតិ​អង់គ្លេស ដែលជា​អ្នកជំនួញ​ធំ​នោះ ហាមឃាត់​មិនឱ្យ​អ្នកនាង​លេង​ឈុត​ស្នេហា​ស្រើបស្រាល ឱបថើប និង​ដោះអាវ​ក្រៅ​ចេញ​អស់ នៅសល់តែ​អាវ​ក្នុង ថើប​ប្រលែង​គ្នា​លេង​ជាមួយ​លោក​អែន​ឌី ដោយ​សេរី​ទៀត​ណោះ​ឡើយ​។

​ផ្ទុយគ្នា​ស្រឡះ​ពី​កែវ ពិសី​បងស្រី​របស់​នាង​ដែល តាំងពី​ភ្ជាប់​ស្នេហ៍​ជាមួយ លោក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នោះមក អតីត​តារា​សម្តែង​ល្បីឈ្មោះ​នេះ​មិនដែល​ឃើញ​មុខ​តាម​កម្មវិធី​អ្នកសិល្បៈ និង​ថត​សម្តែង​ភាពយន្ត ឬ​ខារ៉ាអូខេ​ដូច​មុន​ទៀតឡើយ​។​

​កែវ ស្រី​នាង ត្រូវបាន​ចាត់ទុកថា​ជាតា​រា មានទ្រព្យ​មិន​ចាញ់​សេដ្ឋិនី​ឡើយ ដោយ​នាង​មាន​ហាង​រក្សា​សម្រស់ និង​ភូមិគ្រឹះ​នៅ​ក្រុង​សៀមរាប និង​ខេត្ត​កែប ទៀតផង ។​អ្នកនាង​ចុះមក​ថតកុន គឺ​ជិះ​យន្តហោះ​ទៅមក ដូចនេះ បើ​យកប្រាក់​ចំណូល​ពី​សិល្បៈ​មក​ទូទាត់ គឺ​មិនអាច​ទៅរួច​ឡើយ​។​សូមបញ្ជាក់ថា​តារា​ស្រី ត្រកូល​កែវ មាន​បីនាក់ ជា​បងប្អូន​គ្នា​បង្កើត គឺមាន​កែវ ពិសី​, កែវ ស្រី​នាង និង​កែវ វរលក្ខណ៍ ។ អ្នក​ដែល​នៅ​បន្ត​អាជីព​សិល្បៈ គឺ​មានតែ​អ្នកនាង​កែវ ស្រី​នាង ម្នាក់​គត់ ដែល​យូរ​ម្តងៗ នៅតែ​លេចមុខ​តាម MV និង​ភាពយន្ត បើទោះជា​គេ​ដឹងថា ពេលនេះ​សុខភាព​ស្រី​នាង ហាក់​មិនសូវ​អំណោយផល ក្តី ។​

b-andy-keo3b-andy-keo4b-andy-keo1g-keo-srey1


Source link

បុរស​វ័យ​ចំណាស់​ម្នាក់​ជ្រូកព្រៃ​ដេញ​វាយប្រហារ (​ខ្វះ​) បណ្តាលអោយ​រងរបួស​ធ្ងន់​

​ពោធិ៍សាត់ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៣​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​អូរ​រំចេក​(​ចំការ​ដំឡូង​មី​) ស្ថិតក្នុង​ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយ​បុរស​វ័យ​៧១​ឆ្នាំ​ម្នាក់​រងរបួស ដោយសារ​សត្វ​ជ្រូកព្រៃ​ខ្វះ ខណៈ​ដែល​គាត់​ទៅ​ចំការ​ជម្រះ​ស្មៅ​ដំឡូង​មី ។​

​នគរបាល​ស្រុក​វាលវែង​បានឲ្យដឹងថា ជន​រង​របួស​ឈ្មោះ ប្រាក់ អាន ភេទ​ប្រុស អាយុ ៧១​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​របួស​ចំនួន ៤​កន្លែង ត្រគាក​ខាងឆ្វេង កំភួនជើង​ខាងឆ្វេង ដៃ​ខាងឆ្វេង និង​ក្បាល​ផងដែរ ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​៕
​រី ភា​រិទ្ធិ​

h180117a1 h180117a2 h180117a

Source link

តុលាការ​កោះ​ហៅ​កម្មករ​១៦​នាក់​ទៅ​បំភ្លឺ​ពី​បទ​ញុះញង់​និងបង្ក​​ការ​​ស្ទះ​ចរាចរណ៍

សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ RFA/Brach Chev

ដោយ ហេង សកល RFA 2018-01-16

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា កោះ​ហៅ​កម្មករ ១៦​នាក់ ទៅ​បំភ្លឺ​ពី​បទ​ញុះញង់ និង​បង្ក​ឲ្យ​រាំង​ស្ទះ​ចរាចរណ៍ បន្ទាប់​ពី​ពួកគេ​តវ៉ា​បិទ​ផ្លូវ​វ៉េងស្រេង។ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧ កម្មករ​រោងចក្រ​ស្បែកជើង ម៉េង ដា ហ្វូតវៀរ (Meng Da Footwear) ផលិត​ស្បែកជើង​ម៉ាក​អាឌីដាស (Adidas) រាប់​រយ​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​វ៉េងស្រេង នាំ​ឲ្យ​ស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង​ដើម្បី​ដាក់​គំនាប​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​ពួកគេ។

ក្នុង​ចំណោម​កម្មករ ១៦​នាក់ ដែល​តុលាការ​កោះ​ហៅ​តាម​បណ្ដឹង​របស់​ថ្នាក់​ដឹកនាំ​រោងចក្រ ភាគ​ច្រើន​បាន​គេច​ខ្លួន និង​ខ្លះ​បាន​ចូល​ទៅ​បំភ្លឺ។

កម្មករ​ផ្នែក​វាយ​ពណ៌​ស្បែក​ជើង លោក បូ អេម អាយុ ២៣​ឆ្នាំ ថ្លែង​ថា គាត់​មិន​បាន​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​ទេ ពោល​គឺ​ជា​ទឹក​ចិត្ត​កម្មករ​ដែល​ចូលរួម​តវ៉ា​រៀងៗ​ខ្លួន ដើម្បី​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ប៉ុណ្ណោះ។ លោក​ថា លោក​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​រួច​រាល់​តាម​បណ្ដឹង​របស់​អគ្គនាយក​រោងចក្រ ប៉ុន្តែ​លោក​បាន​ដឹង​ថា កម្មករ​កម្មការិនី​ខ្លះ​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​នោះ​ទេ ប្រហែល​ជា​ពួកគេ​ភ័យ​ខ្លាច ប៉ុន្តែ​លោក​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ឈ្មោះ​ត្រូវ​តុលាការ​កោះ​​ហៅ៖ «ខ្ញុំ​ទៅ​ម្នាក់​ឯង ទៅ​និយាយ​ជាមួយ​គេ ហើយ​ខ្ញុំ​មិន​សូវ​ចេះ​ច្បាប់។ ខ្ញុំ​ជា​កម្មករ ខ្ញុំ​ធ្វើការ​ដើម្បី​លុយ លុយ​កាក់​ក៏​មិន​បាន​ណាស់​ណា​ដែរ នៅ​ថ្លៃ​ផ្ទះ ទឹក ភ្លើង​ទៀត​នោះ។ យើង​ធ្វើ​យ៉ាង​ណា​ក៏​មិន​ឈ្នះ​គេ​ដែរ ព្រោះ​យើង​អត់​មាន​លុយ​កាក់​ផង។ គេ​សួរ​ថា ប្អូន​ចូល​ធ្វើការ​វិញ​ដែរ? ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​ធ្វើការ​រាល់​ថ្ងៃ កូដកម្ម​បាន ៥-​៦​ថ្ងៃ ខ្ញុំ​ចូល​ធ្វើ​ការ ហើយ​ចូល​ហ្នឹង​អត់​មាន​រឿង​ធំដុំ​កើត​ឡើង​ផង បើក​លុយ​ធម្មតា​បាន ១​ខែ​ជាង​ហើយ​ទើប​ផ្អើល។ ធម្មតា​កូដកម្ម​តែងតែ​មាន​ការ​និយាយ​គ្នា ប៉ុន្តែ​ពុំ​មាន​ការ​វាយ​ទ្រព្យ​សម្បត្តិ​រោងចក្រ​ឯ​ណា​តាម​សន្តិវិធី ហើយ​បិទ​ផ្លូវ​នោះ​នៅ​ពេល​អភិបាល​ក្រុង​ចុះ​មក​មិន​ឲ្យ​បិទ​ផ្លូវ​ក៏​កម្មករ​លែង​ឲ្យ​បិទ»។

ដីកា​របស់​ព្រះរាជអាជ្ញា​រង​ដែល​បាន​កោះ​ហៅ​កម្មករ​ឈ្មោះ លោក បូ អេម ត្រូវ​បាន​ឈ្មោះ លី ចេងទី (Li Cheng Te) ចោទ​ថា បាន «ញុះញង់​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា និង​រាំងស្ទះ​ដល់​ចរាចរណ៍​សាធារណៈ» កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧។

កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៧ កម្មករ​ជា​ច្រើន​រយ​នាក់​ដែល​ធ្វើការ​នៅ​រោងចក្រ​នេះ បាន​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៥​ចំណុច ដែល​រួមមាន​លុយ ៥​ភាគរយ លុយ​អតីតភាព​ការងារ លុយ​បំណាច់​ឆ្នាំ លុយ​ជូន​ដំណឹង និង​លុយ​ជំងឺ​ចិត្ត។

ប្រធាន​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ ម៉េង ដា លោក យី រដ្ឋា ថ្លែង​ថា នៅ​ថ្ងៃ​ទី​១៦ ខែ​មករា កម្មការិនី ២​នាក់​ទៀត​ក៏​បាន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​ដែរ ប៉ុន្តែ​ពួកគេ​បាន​ត្រឡប់​មក​វិញ​ដោយសារ​អវត្តមាន​ព្រះរាជអាជ្ញា​រង។ ចំណែក​ការ​តវ៉ា​របស់​កម្មករ លោក​បាន​ដឹង​ថា ពួកគេ​ចេញ​ធ្វើ​បាតុកម្ម​បន្ទាប់​ពី​បាន​ដំណឹង​ថា រោងចក្រ​នេះ​មាន​គម្រោង​ផ្លាស់ប្ដូរ​អគ្គនាយក​គ្រប់គ្រង​រោងចក្រ​ពី​ជនជាតិ​ចិន ទៅ​វៀតណាម​វិញ ទើប​កម្មករ​ជា​ច្រើន​រយ​នាក់​ចង់​ឲ្យ​ភាគី​រោងចក្រ​ទូទាត់​សំណង​ឲ្យ​ពួកគេ​មួយ​វគ្គ​សិន ព្រោះ​ខ្លាច​បាត់បង់​ប្រាក់​អត្ថប្រយោជន៍ និង​ប្រាក់​អតីតភាព​ការងារ៖ «បង​ប្អូន​កម្មករ​គាត់​ចេញ​ទាមទារ​ខ្លួន​គាត់។ ពួក​ខ្ញុំ​គិត​ថា ព័ត៌មាន​នេះ​វា​អត់​ជាក់លាក់ យើង​អត់​អាច​ចូលរួម ឬ​ចរចា​ជាមួយ​ពួកគាត់​បាន»។

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា នេះ​ហើយ​ជា​លទ្ធផល​នៃ​ច្បាប់​សហជីព​ថ្មី​ដែល​បន្ថយ​សិទ្ធិ​របស់​កម្មករ និង​សហជីព​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​កម្មករ។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​មុខ​មាន​ច្បាប់​សហជីព​ថ្មី​នេះ សហជីព​អាច​ចូលរួម​សម្របសម្រួល និង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​ឲ្យ​ស្រប​ច្បាប់ ប៉ុន្តែ​ដោយសារ​ច្បាប់​ថ្មី​មិន​អនុញ្ញាត​ឲ្យ​សហជីព​ចូលរួម និង​ដឹកនាំ​ធ្វើ​កូដកម្ម​នោះ បាន​ធ្វើ​ឲ្យ​កម្មករ​កាន់​តែ​រងគ្រោះ ដោយសារ​ការ​ទាមទារ​គ្មាន​ដំណោះស្រាយ ហើយ​រង​បណ្ដឹង​ពី​ភាគី​រោងចក្រ​ថែម​ទៀត។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង គួរ​ពិនិត្យ​មើល​ច្បាប់​សហជីព​ឡើង​វិញ ដើម្បី​ឲ្យ​សហជីព​មាន​សិទ្ធិ​ជា​តំណាង និង​ឲ្យ​កម្មករ​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​សហជីព​វិញ​ទើប​អាច​ដោះស្រាយ​បញ្ហា​បាន៖ «នៅ​ពេល​ដែល​សិទ្ធិ​សហជីព​ត្រូវ​បាន​ដក​ដោយ​ច្បាប់​សហជីព ដូចជា​មាត្រា​១៤ និង​មាត្រា​៥៤ ហ្នឹង​ហើយ អាជ្ញាធរ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​តំណាង​ឲ្យ​កម្មករ​ដូច​ជា តុលាការ ឬ​ក៏​អាជ្ញាធរ ប៉ុន្តែ​ទី​បំផុត​គឺ​ពួក​គាត់​ចេញ​ពី​កូដកម្ម​មិន​ដឹង​ទៅ​ណា​វិញ ចូល​ទៅ​ក្រុមហ៊ុន​គេ​មិន​ឲ្យ​ចូល ឥឡូវ​គេ​ប្ដឹង​ទៅ​តុលាការ​ទៀត ទី​បំផុត​អត់​មាន​នរណា​ជួយ​គាត់​ទៀត»។

លោក អាត់ ធន់ បន្ត​ថា ថ្វី​បើ​មាន​ការ​រឹត​បន្តឹង​ដោយ​ច្បាប់​សហជីព​ថ្មី​បែប​នេះ​ក្ដី ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សហជីព​នៅ​តែ​ត្រូវ​ភាគី​រោងចក្រ​ប្ដឹង​ដូច​គ្នា ចុះ​ទម្រាំ​កម្មករ​ដែល​គាត់​គ្មាន​ប្រាក់កាស តើ​គាត់​មាន​ប្រាក់​ឯ​ណា​ជួល​មេធាវី? លោក​ហាក់​ពុំ​មាន​សង្ឃឹម​សោះ​ថា កម្មករ​នឹង​ទទួល​បាន​យុត្តិធម៌។

ការ​តវ៉ា​របស់​កម្មករ រោងចក្រ​ស្បែកជើង ម៉េង ដា ផលិតផល​ម៉ាក​ល្បី អាឌីដាស បាន​ត្រឹម​តែ​តវ៉ា​គ្មាន​ដំណោះស្រាយ រង​បណ្ដឹង ១៦​នាក់​នៅ​តុលាការ​ដោយ​ភាគី​ក្រុមហ៊ុន និង​ប្រមាណ ១​ពាន់​នាក់​ត្រូវ​រោងចក្រ​បញ្ឈប់​ពី​ការងារ៕

Source link

"ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​ជា​ច្រើន​ហិកតារ​រង​ការ​ទន្ទ្រាន​ដើម្បី​យក​ដី"

ទីតាំង​ដែល​គេ​លួច​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ ស្ថិត​ក្នុង​ភូមិ​កូនខ្លុង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៧។ Photo Provided

ដោយ ម៉ៅ សុធានី RFA 2018-01-16

តំណាង​ប្រជា​នេសាទ​នៅ​ស្រុក​ឯកភ្នំ អះអាង​ថា​ ព្រៃលិចទឹក​នៅ​តំបន់​បឹងទន្លេសាប ​ក្នុង​​ខេត្ត​បាត់ដំបង ជា​ច្រើន​ហិកតារ ​កំពុង​រង​ការ​កាប់​បំផ្លាញ​ដោយ​អ្នក​មាន​ទ្រព្យ​នៅ​ក្នុង​មូលដ្ឋាន​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ​ទេ។ មេឃុំ​ព្រែកនរិន្ទ សមត្ថកិច្ច បាន​ចុះ​ទៅ​ស្រាវជ្រាវ ប៉ុន្តែ​រក​មិន​ឃើញ​បទល្មើស។

​​​​​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​​ឯកភ្នំ ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​ជនល្មើស​ដែល​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹកជា​បន្ទាន់ ដើម្បី​រក្សា​ព្រៃ​ទុក​ជា​ជម្រក​ត្រី​ពង​កូន​បន្ត​ទៀត។

តំណាង​ប្រជា​នេសាទ​ខេត្ត​បាត់ដំបង លោក ហ៊ុត ហាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មករា ថា ប្រជាពលរដ្ឋ​អ្នក​មាន​លុយកាក់​ក្នុង​មូលដ្ឋាន​ប្រមាណ ៣​នាក់ កំពុង​នាំ​គ្នា​​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​កន្សែង ក្នុង​ភូមិ​អន្សងសក ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក ហ៊ុត​ ហាន សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​​ការ​កាប់​ព្រៃ​លិច​ទឹក​នេះ ថា​អាច​នឹង​ហិនហោច​ព្រៃ​ក្នុង​ពេល​ឆាប់ៗ៖ «ខ្ញុំ​គិត​ថា កាល​ណា​ផ្ដល់​ព័ត៌មាន​ទៅ​ហាក់​មិន​ដំណោះ​ស្រាយ​ទេ ឃើញ​តែ​អ្នក​កាប់ព្រៃ​នៅ​ដដែល។ ក្ដី​ព្រួយបារម្ភ​របស់​ខ្ញុំ​គិត​ថា ថ្ងៃ​ខាង​មុខ​នឹង​អស់​ព្រៃ​កាន់​តែ​ធ្ងន់ធ្ងរ ព្រោះ​អត់​មាន​ចំណាត់​ការ​អី​ច្បាស់​លាស់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​នោះ​ទេ ហើយ​អ្នក​ដែល​ហ៊ាន​ចេះ​តែ​បាន​ទៅ អ្នក​ដែល​ខ្លាច​ចេះ​តែ​អត់»។

​​​លោក​កត់សំគាល់​ទៀត​ថា មូលហេតុ​នៃ​ការ​បំផ្លាញ​ព្រៃរនាម​នេះ​ ទំនង​ដោយសារ​អាជ្ញាធរ​មិន​អើពើ​ទប់ស្កាត់​ទើប​ធ្វើ​ឲ្យ​ជនល្មើស​ហ៊ាន​ប្រព្រឹត្ត​ដោយ​សេរី​នោះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ព្រែកនរិន្ទ លោក សេង យី មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​រួច​ហើយ​ គឺ​ពុំ​មាន​អ្នក​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «ជលផល​គេ​ចុះ​ទៅ​ពិនិត្យ​ពី​ម្សិលមិញ ម្សិលម្ង៉ៃ គេ​ចុះ​ទៅ​មើល​ជាមួយ​សហគមន៍​ហើយ​ ដូច​អ្នក​រាយការណ៍​មក​ថា មាន​គេ​រុករាន​តែ​អត់​មែន​ទេ»។

ទោះ​ជា​យ៉ាង​ណា តំណាង​ប្រជា​នេសាទ លោក ហ៊ុត ហាន អះអាង​ថា​ ព្រៃ​លិចទឹក​ដែល​គេ​កាប់​បំផ្លាញ​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​៣​ ហើយ​ធ្វើ​សកម្មភាព​ប្រមាណ​២​សប្ដាហ៍​ហើយ​​ គឺ​អស់​ព្រៃ​ប្រហែល ៣០​ហិកតារ ម្យ៉ាង​ទៀត​​ពួកគេ​បន្ត​សកម្មភាព​មិន​ទាន់​ឈប់​នៅ​ឡើយ​ទេ។

អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ប្រចាំ​តំបន់​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ការ​កាប់​ព្រៃលិចទឹក​ជា​អំពើ​ខុស​ច្បាប់ ហើយ​​ធ្វើ​ឲ្យ​បាត់បង់​ជម្រក​ត្រី​ពង​កូន​ក្នុង​រដូវ​វស្សា៖ «ធ្វើ​យ៉ាង​ណា​សុំ​ឲ្យ​បងប្អូន​ឈប់​មាន​ការ​កាប់​រាន​ ហើយ​ត្រូវ​ទុក​ឲ្យ​ដី​ព្រៃ​លិច​ទឹក​ដុះ​ឡើង​វិញ​ សម្រាប់​ត្រី​ពង​កូន​សម្រាប់​កន្លែង​រក​ចំណី​របស់​ត្រី និង​សម្រាប់​ជួយ​ការពារ​ខ្យល់ព្យុះ ព្រោះ​នៅ​លើ​ពិភពលោក​បញ្ហា​ខ្យល់​ព្យុះ​បណ្ដាល​មក​ពី​ការ​បាត់បង់​ព្រៃ​ឈើ​នេះ​ឯង»។

តំណាង​ប្រជាពលរដ្ឋ​កត់សំគាល់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ការ​កាប់​បំផ្លាញ​ព្រៃលិចទឹក​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​តំបន់​បឹងទន្លេសាប ក្នុង​ឃុំ​ព្រែកនរិន្ទ ប្រមាណ​ពី ១០ ទៅ ៤០​ហិកតារ​ជា​រៀងរាល់​ឆ្នាំ។ អ្នកស្រី នូ សារឹម លើក​ឡើង​ថា​ ប្រសិន​បើ​អាជ្ញាធរ​មិន​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ទាន់​ពេល​ទេ នឹង​ធ្វើ​ឲ្យ​​ហិនហោច​ព្រៃលិចទឹក ហើយ​ធ្វើ​ឲ្យ​ផល​ត្រី​កាន់​តែ​ខ្សត់​ទៅ ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងទន្លេសាប​ជា​ពុំ​ខាន៕

Source link

អភិបាលរង​រាជធានី​ភ្នំពេញ​៖ សមត្ថកិច្ច​ប៉ូលិ៏ស​រាជធានី ចាប់​ម៉ូតូ​ល្មើសច្បាប់ ជាង​៩​ពាន់​គ្រឿង យក​ទៅ​ផាកពិន័យ​

ភ្នំពេញ​៖ ទាក់ទង​នឹង​ករណី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ សមត្ថកិច្ច​ប៉ូលិស​រាជធានី​ភ្នំពេញ បាន​ចាប់​ម៉ូតូ ដែល​ល្មើសច្បាប់ ជាង​៩​ពាន់​គ្រឿង យក​ទៅ​ផាកពិន័យ​។ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា មិន​ថា​អ្នកមាន ឬ​អ្នកក្រ មិន​ថា​ប្រជាជន ឬ​មន្ត្រី​ឡើយ ឱ្យ​តែ​អ្នក​ធ្វើ​ចរាចរណ៍​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍ ទើប​យើង​អាច​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​ប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជាផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ និង​សេចក្តីណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជាមួយ​មន្ត្រី​រាជកា​រ​រដ្ឋបាល​រាជធានី​ភ្នំពេញ សំដៅ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​របស់​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​។ ការគោរព​ច្បាប់​បានល្អ គឺ​ផ្តើមចេញ​ពី​យើង​ម្នាក់ៗ​។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ចរាចណ៍​ផ្លូវគោក លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា បញ្ហា​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ មាន​កត្តា​ច្រើន ដោយសារតែ​មាន​កំណើន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​អ្នក​ដែល​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍ ចុះបញ្ជី​មាន​ប្រហែល​១,៨​សែន​នាក់ និង​អ្នក​ដែល​មក​ស្នាក់នៅ​បណ្តោះអាសន្ន តាមរយៈ​ការ​មក​ធ្វើ​ការងារ​ផ្សេងៗ​ជាដើម ប្រហែល​៨​សែន​នាក់ ដោយ​មិន​បាន​រាប់បញ្ចូល អ្នក​ដែល​មក​ធ្វើដំណើរ​ឆ្លងកាត់​រាជធានី មកពី ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្តាល និង​បណ្តា​ខេត្ត​ជាច្រើន​ទៀត ។​

​លោក​អភិបាលរង បានបញ្ជាក់​ថា “​បញ្ហា​កកស្ទះ​ចរាច​រណ៍ មាន​កត្តា​សត្យានុម័ត និង​កត្តា​អន្តោ​ម័ត ដែល​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​របស់​យើង ប្រឈម​ជាមួយនឹង​បញ្ហា​កកស្ទះ​ចរាច​រណ៍​។ ឥឡូវនេះ អ្នកណា​ក៏​គេ​និយាយ​ដែរ អំពី​បញ្ហា​កកស្ទះ​ចរាច​រណ៍ ដែល​កើតឡើង​ដោយសារ​តែ​កត្តា​វិទ្យាសាស្ត្រ កត្តា​សេដ្ឋកិច្ច និង​កំណើត​មធ្យោបាយ​ធ្វើដំណើរ​”​។​

​ទាក់ទង​ទៅនឹង​មធ្យោបាយ​ធ្វើដំណើរ បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបង្ហាញ​ថា គ្រាន់​តែ​រថយន្ត​ដែល​ចុះបញ្ជី​មាន​ចំនួន​៤​សែន​៦​ម៉ឺន​គ្រឿង និង​ម៉ូតូ​១​លាន​៦​សែន​គ្រឿង ដែល​បាននិងកំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ បើ​ក្រឡេក​ទៅ​មើល​ពី​អត្រា នៃ​ការ​គ្រោះថ្នាក់​ចរាចរ នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០១៧ គឺ​មាន​ចំនួន​៥៦២​លើក លើ​៥០៧​លើក បើ​ប្រៀ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ការកើនឡើង​ចំនួន​៥៥​លើក ស្នើ​នឹង​១១​ភាគរយ បណ្តាលឲ្យ​មនុស្ស​ស្លាប់​២២០​នាក់ និង​អ្នក​រងរបួស​ទាំង​ធ្ងន់​និង​ស្រាល ៧៦២​នាក់​។ លោក​បន្តថា បើសិនជា​យើង​ក្រឡេក​មើល​ទិន្នន័យ​នៃ​អត្រា​គ្រោះថ្នាក់​នេះ នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​របាយ​ការណ៍​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ទូទាំងប្រទេស​ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​រកឃើញ​ថា​អត្រា​គ្រោះថ្នាក់​ចរាចរ​នៅ​ភ្នំពេញ​គឺ​ឈរ​លំដាប់​លេខ​១​នៅ​ទូទាំង​ប្រទេស​។ ក្នុង​ប្រជុំ​នោះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលបាន​ការណែនាំ​ពី​សម្តេច​ក្រឡាហោម អំពី​ភាព​ធូររលុង​នៅក្នុង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍ ផ្លូវគោក អីចឹង​ហើយ​បានជា​ប៉ុន្មាន​ថ្ងៃ​កន្លងមក​ថ្មីៗ​នេះ ចាប់តាំងពី​ថ្ងៃ​ចូលឆ្នាំ​សកល ២០១៨​មក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើក​ឡើង​តាមផេក​ផ្ទាល់ខ្លួន ក៏ដូចជា​តាម​ការចែក​ចាយ​នូវ​ព័ត៌មាន​កន្លងមក គឺ​បាន​ស្តីបន្ទោស​ទៅ​ដល់​ខណ្ឌ​ដូនពេញ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ អំពី​ភាព​ធូររលុង​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ក្រោយពី​មាន​ការ​រឹតបន្តឹង​ច្បាប់​ចរាច​រណ៍ ម៉ូតូ​ដែល​បើក​បញ្ច្រាសទិស គ្មាន​ពាក់​មួកសុវត្ថិភាព ត្រូវបាន​ចាប់​រហូត​ដល់​ជាង​៩​ពាន់​គ្រឿង​។ ម៉ូតូ​ដែល​បើក​ល្មើស​ច្បាប់​ចរាចរណ៍​ទាំងអស់នោះ នឹង​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៣​ថ្ងៃ និង​ផាកពិន័យ​ទៅតាម​ច្បាប់​ចរាចរណ៍ ហើយ​ម៉ូតូ​ដដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ជា​លើក​ទី​២ នឹង​ចាប់​យក​ទុក​រយៈពេល​១​ខែ​។ បើ​ពិនិត្យ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ គឺ​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​ជា​មធ្យម​ប្រមាណ​៥​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នករងរបួស​ជា​មធ្យម​១៥​នាក់ ហើយ​អ្នក​ស្លាប់ របួស ពិការភាព​អចិន្ត្រៃយ៍ ទាក់ទង​នឹង​ដួល​បោក​ក្បាល​ដែល​ទាក់ទង​នឹង​ការ​មិន​ពាក់​មួយ​សុវត្ថិភាព​។​

​លោក​បន្តថា ទាក់ទង​នឹង​ច្បាប់​ចរាចរណ៍ ទើប​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សារាចរ ក៏ដូចជា​បទបញ្ជាផ្ទៃក្នុង​ស្តីពី​ការជំរុញ​អនុវត្ត​ច្បាប់​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​រួមចំណែក​ក្នុង​ការទប់ស្កាត់ និង​កាត់បន្ថយ​ការបាត់បង់​ជីវិត រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ដែល​ជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​យូរអង្វែង ហើយ​មន្ត្រី​ក្រោម​ឱវាទ​និង​ថ្នាក់ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ​ត្រូវ​អនុវត្ត​បទបញ្ជា​នេះ​ដើម្បី​ធ្វើ​ជា​គំរូ​អនុវត្ត​ច្បាប់​ចរាចរណ៍​៕

 

d180116aa1 d180116aa4

Source link

ផ្សារ​ពាណិជ្ជកម្ម​ថ្មី​មួយ​នឹង​លេច​រូបរាង​ឡើង​តាម​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ឆ្នាំ​២០១៩


មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា​ ផ្សារ​គំរូ​ទី​មួយ​តាម​ព្រំដែន​ខ្មែរ​វៀតណាម​នេះ​នឹង​ដាក់​លក់​ផលិតផល​ទូទៅ​ ដែល​ភាគច្រើន​ផលិត​ដោយ​ភាគីកម្ពុជា។

Source link