Author Archives: knmc

ពលករខ្មែរសម្រុកឆ្លងដែនខុសច្បាប់ចូលទឹកដីសៀមតាមច្រករបៀង ដោយសារតែសមត្ថ កិច្ចពុករលួយ

ប្រភពពីពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុក ម៉ាឡៃ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាចាប់តាំងពីថ្ងៃទី១៨ ខែមេសា រហូតមកដល់ពេល នេះមានពលករខ្មែររាប់ពាន់នាក់ឆ្លងដែនខុសច្បាប់ចូលទឹកដីសៀមតាមច្រករបៀង ដោយ សារមានការឃុបឃិតពីសមត្ថកិច្ចពុករលួយដែលគិតគិតតែរឿងនាំគ្នាប្រមូលលុយដាក់ហោប៉ៅ។ ចំណែកប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកកំរៀង ស្រុកភ្នំព្រឹកនិងស្រុក សំពៅលូន ខេត្តបាត់ដំបង ក៏បានឲ្យដឹងដែរថា ករណីពលករខ្មែរឆ្លងដែនខុសច្បាប់ គឺជា ប្រភពចំណូលរបស់សមត្ថកិច្ចពាក់ព័ន្ធតាមច្រករបៀង ហើយមានការបើកដៃពីចៅហ្វាយនាយ របស់ពួកគេផងដែរ។ ក្នុងនោះកត្តាជីវភាព គឺជាមូលហេតុដែលធ្វើឲ្យពលករខ្មែររាប់ពាន់រាប់ ម៉ឺននាក់សម្រេចចិត្តឆ្លងដែនខុសច្បាប់ចូលទឹកដីសៀម ផ្សងគ្រោះថ្នាក់សព្វបែបយ៉ាង។

កន្លងមកលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសទប់ស្កាត់ករណីពលករខ្មែរឆ្លងដែនខុសច្បាប់ ប៉ុន្តែជាក់ស្តែងបញ្ជាការនគរបាលវរការពារព្រំដែនលេខ ៨៩១និងលេខ៨១៥ មិនអនុវត្តន៍តាមឡើយហើយកំពុងតែផ្គើនយ៉ាងងងើលទ៍ៅវិញ។ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះពលករខ្មែរដែលមកលេងស្រុកកំណើតជួបជុំគ្រួសារពេលបុណ្យចូលឆ្នាំថ្មី នាំគ្នាសម្រុកវិលត្រឡប់ទៅធ្វើការងារនៅក្នុងប្រទេសសៀមវិញ ហើយអ្នកខ្លះឆ្លងដែនស្របច្បាប់ និងខ្លះទៀតឆ្លងដែនខុសច្បាប់តាមច្រករបៀងយ៉ាងពពាក់ពពូន។ បញ្ហានេះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះពលករខ្មែរដែលឆ្លងដែនខុសច្បាប់អាចប្រឈមនឹងគ្រោះថ្នាក់សព្វបែបយ៉ាង។

មន្ត្រីអាជ្ញាធរមូលដ្ឋានតាមព្រំដែនបានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះលោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៨៩១ បានបណ្តោយឲ្យកូនចៅក្រោមឱវាទប្រចាំច្រករបៀងមួយចំនួនបើកឲ្យពលករខ្មែរឆ្លងដែនតាមច្រកយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ច្រករបៀងក្រោយវត្តម៉ុងចិន បរិវេណដីលោក ខូយ ប្រការ ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គ្រប់គ្រងដោយមន្ត្រីនគរបាលឈ្មោះ ផល និងច្រកដើមអង្គ្រង គ្រប់គ្រងដោយនគរបាលឈ្មោះ គឿន កូនចៅលោក ភោគ វិបុល មេប៉ុស្តិ៍បុរីថ្មី មានពលករខ្មែរឆ្លងដែនខុសច្បាប់យ៉ាងច្រើន។ ច្រករបៀងទាំង២នេះបើកឲ្យពលករឆ្លងដែនខុសច្បាប់ក្នុងមួយថ្ងៃរាប់រយរាប់ពាន់នាក់ ហើយក្នុងម្នាក់ៗត្រូវបង់លុយ២០០បាត ដូច្នេះគេប្រមូលលុយបានមិនតិចឡើយព្រោះអីមានពលករឆ្លងដែនទាំងថ្ងៃទាំងយប់។ ចំណែកលោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៨៩១ តែងជួយបិទបាំងទង្វើរបស់កូនចៅក្រោមឱវាទយ៉ាងក្រអឺតក្រទម។

ពលរដ្ឋនៅឃុំបឹងបេង ស្រុកម៉ាឡៃ បានឲ្យដឹងថា នៅច្រករបៀងចំបក់ ក៏កំពុងមានករណីសមត្ថកិច្ចនគរបាលវរការពារព្រំដែនលេខ៨១៥ ឃុបឃិតឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់យ៉ាងអនាធិបតេយ្យផងដែរ។ ប្រភពបានរាយការណ៍ថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះលោក ឈិត លី ដែលជាមេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៨១៥ ត្រូវបានគេដឹងថាបណ្តោយឲ្យកូនចៅនៅច្រករបៀងចំបក់ បើកដៃឲ្យពលករឆ្លងដែនខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ហេតុនេះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនគួរបណ្តោយឲ្យមេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៨៩១ និងលេខ៨១៥ ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ជាពិសេសករណីបើកច្រករបៀងឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ផ្ទុយទៅនឹងបទ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល៕

18136374_303943563359944_146338436_n 18136648_303943473359953_455281784_n 18136988_303943540026613_367307342_n

Source link

លោក កឹម សុខា បញ្ជាក់ថា ការបោះឆ្នោតនាំមកនូវសេចក្ដីសង្ឃឹម

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថ្មីៗនេះ បានបញ្ជាក់ថា ការបោះឆ្នោតមានសារៈសំខាន់ខ្លាំងណាស់ ព្រោះការបោះឆ្នោតគឺ ៖ ទី១-ការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចធ្វើសេចក្តីសម្រេចចិត្ត ក្នុងការជ្រើសរើស ឬផ្លាស់ប្តូរអ្នកដឹកនាំបានដោយសន្តិវិធីនិងបញ្ចៀសសង្គ្រាម។ ទី២-ការជំរុញឲ្យអ្នកនយោបាយខិតខំប្រកួតប្រជែងគ្នាធ្វើអំពើល្អ ដែលជាប្រយោជន៍ជាតិ ប្រយោជន៍ប្រជាពលរដ្ឋខ្លួន។ ទី៣-ការពង្រឹងនូវប្រព័ន្ធដឹកនាំបែបប្រជាធិបតេយ្យដើម្បីទប់ស្កាត់នូវអំណាចផ្ដាច់ការ។

ថ្លែងនៅក្នុងវេទិកាសំណេះសំណាលជាមួយសកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅស្រុកជុំគិរី ខេត្តកំពត លោក កឹម សុខា បានពន្យល់ទៀតថា យើងត្រូវរៀបចំការបោះឆ្នោតនោះឲ្យមានលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្ដិធម៌។ ដូច្នេះលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្ដាចូលរួម “ការបោះឆ្នោត” នាពេលខាងមុខនេះតាមឆន្ទៈរៀងៗខ្លួន ដើម្បីសម្រេចនូវជោគវាសនាអនាគតរបស់ខ្លួនយើង និងភូមិ-ឃុំរបស់យើង។

ជុំវិញបញ្ហាខាងលើនេះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍៖ ទី១-ដោះស្រាយបញ្ហាដោយអហិង្សា ទៅតាមយន្តការប្រជាធិបតេយ្យ អាស្រ័យឆន្ទៈរបស់ពលរដ្ឋខ្មែរ(គ្មានសង្គ្រាម)។ ទី២-ប្រកួតប្រជែងគ្នានូវគោលនយោបាយ ដើម្បីដឹកនាំប្រទេសឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌(គ្មានសង្គ្រាម)។ ទី៣-គណបក្សសង្គ្រោះជាតិឈ្នះ ខ្មែរទាំងអស់គ្នាជាអ្នកឈ្នះ ខ្មែរតែមួយ មិនគុំកួនសងសឹកគ្នា មិនយកខ្មែរណាធ្វើជាសត្រូវ(គ្មានសង្គ្រាម)៕

18143205_1145937942219165_1467979573_n

Source link

ម៉ាត់ណាក៏‹‹សង្គ្រាម››…

Source link

Police deny uniform whispers

New uniforms have been sent out to majors and above but lower ranks are still waiting. KT/Chor Sochunthea

Khmer Times/Pech Sotheary Monday, 24 April 2017

Phnom Penh Municipal Police have denied failing to distribute uniforms to thousands of staff, threatening legal action against officers who leaked “fake news” of the claims to the media.

An official said uniforms have been distributed to all staff from the level of major and above. Those who are captains and below are the only ones waiting to get their kit.

The response came after a local newspaper on Saturday published a story quoting a municipal police source who said more than 5,000 officers were yet to receive uniforms they should have been given last year.

The article also included allegations a police chief had been taking an allowance to supplement his income.

The General Commissariat of National Police has said it will take legal action against the officers responsible for spreading rumors of impropriety.

A letter from Phnom Penh Municipal Police said the 2016 uniforms were received from the Interior Ministry late last month and had been distributed to those at the level of major and above.

Officers at the captain level and below have not yet received their uniforms, but the National Police have completed the necessary procedures and will soon distribute them via the general department of logistics and finance.

Relating to the allowance allegations, Phnom Penh Municipal Police clarified there had never been any such budget for staff.

The letter called on local media to reveal their sources so police could take action against those responsible for publicizing the claims.

“News organizations should cooperate and provide clear sources so the National Police can take action through disciplinary and appropriate legal procedures against any officer who has spread false information,” it said.

San Chey, executive director of the Affiliated Network for Social Accountability Cambodia, said the slow distribution of uniforms seems to point to irregularities.

He said, “The National Police should investigate the reason for the slow uniform distribution. Receiving basic equipment or uniforms should not be a challenge for police officers. Reforms should be made to avoid delays like this.”

Mr. Chey also urged the National Police and Interior Ministry to review the sale of police or military uniforms on the streets and at some markets.

They should explore where those uniforms come from, since this could be part of the reason some officers are missing their uniforms, he said.

Phnom Penh Municipal Police chief Choun Sovann could not be reached for comment yesterday.

Source link

ស្លាប់​មនុស្ស​ម្នាក់ ​របួស​៣​នាក់​ និង​​ផ្ទះ​​ជាង​១០០​ខ្នងខូចខាតយ៉ាងដំណំ

​ខេត្តព្រះវិហារ​៖​​ខ្យល់​កន្ត្រាក់​លាយ​ភ្លៀង​មួយ​មេ​យ៉ាង​ធំបានបំផ្លាញផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​ខ្នង និង​ដំបូល​សាលារៀន​២​ខ្នង រួមជាមួយ​បង្គោល​ភ្លើងអគ្គិសនី​មួយ​ដើម ខណៈដែល​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​បាន​រងរបួស​ធ្ង​ន់​ស្រាល។ នេះបើការឲ្យ

ដឹងពីអភិបាលស្រុក​ជាំ​ក្សាន្ត លោក ជា គឹម​សេង។​
​លោក​អភិបាលស្រុក​បន្តថា ករណីនេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧​នេះ នៅ​ឃុំ​ចំនួន​៣ ក្នុងស្រុក​ជាំ​ក្សាន្ត មាន​ឃុំ​ជាំ​ក្សាន្ត ឃុំ​រំដោះ​ស្រែ និង​ឃុំ​យៀង​។ លោក​បញ្ជាក់ថា បាតុភូតធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​នេះ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ទាំងស្រុង​ចំនួន​១៧​ខ្នង របើក​ដំបូល​អស់​ចំនួន ៩២​ខ្នង រលំ​បង្គោល​ភ្លើង​១​ដើម និង​របើក​ដំបូល​សាលារៀន​ចំនួន​២​ខ្នង ព្រមទាំង​បណ្ដាល​ឲ្យ​ស្លាប់​ស្ដ្រី​ម្នាក់ និង​៣​នាក់​ទៀត​បាន​រងរបួស ធ្ងន់​ស្រាល​៕

fn-2017-04-23-21-21-55-3fn-2017-04-23-21-21-55-6 fn-2017-04-23-21-21-55-7 fn-2017-04-23-21-21-55-8

Source link

ប្រធាន​បក្ស​ប្រឆាំង​ថា​ប្រសិន​បើ​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត គឺ​ពុំ​កើត​មាន​សង្គ្រាម​ឡើយ

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​គណបក្ស​នា​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៧។  RFA/Hum Chamroeun

ដោយ រាជ វិញ្ញូ RFA 2017-04-23

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ធានា​ថា ប្រសិន​បើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត នឹង​មិន​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ឡើយ។ ផ្ទុយ​ទៅ​វិញ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​ការ​បំភិតបំភ័យ​ទាំងឡាយ​ទាំង​ពួង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​បក្ស​កាន់​អំណាច នៅ​តែ​យល់​ថា សន្តិភាព​របស់​កម្ពុជា ពិបាក​នឹង​ធានា​ណាស់ ប្រសិន​បើ​បក្ស​ប្រឆាំង​ឡើង​កាន់​អំណាច។

សម្រាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ផ្ដល់​និយមន័យ​ថា មូលហេតុ​ដែល​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​បាន ទាល់​តែ​មាន​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​រវាង​គូបដិបក្ខ​ចាប់​ពី ២ ទៅ ៣​បក្ខ ប៉ុន្តែ​លទ្ធភាព​ដែល​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ពុំ​មាន​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ​ឡើយ ព្រោះ​បក្ស​ប្រឆាំង​ពុំ​មាន​អាវុធ​នៅ​ក្នុង​ដៃ។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី បង្ហាញ​ទស្សនៈ​ថា កត្តា​ដែល​នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​អំពី​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត ប្រហែល​មិន​មែន​ដោយសារ​គណបក្ស​ប្រឆាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អាច​ដោយសារ​លោក ហ៊ុន សែន ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ណា​មួយ​អំពី​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ​នៅ​ក្រោម​ឱវាទ​របស់​លោក​តែ​ម្ដង ដែល​គ្មាន​សេចក្ដី​ស្មោះ​ស្ម័គ្រ និង​ចង់​ងើប​បះបោរ​ប្រឆាំង​លោក៖ «បើ​សិន​មាន​ការ​បះបោរ​ផ្សេងៗ ខ្ញុំ​គិត​ថា​វា​ចេញ​តែ​ពី​ក្រុម​ប្រដាប់​អាវុធ​ដូច​គ្នា ជាពិសេស​កម្លាំង​ប្រដាប់​អាវុធ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ អ៊ីចឹង​យើង​មិន​ដឹង​ថា សម្ដេច​នាយក​ទទួល​បាន​ព័ត៌មាន​អី​ខ្លះ ទើប​សម្ដេច​ប្រកាស​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត»។

ការ​លើក​ឡើង​ពី​អ្នក​វិភាគ​នេះ ក្រោយ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៣ មេសា ថា មូលហេតុ​ដែល​សហគមន៍​អន្តរជាតិ​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​មាន​ការ​គោរព​ទៅ​តាម​ឆន្ទៈ​រាស្ដ្រ​តាំង​ពី​ឆ្នាំ​១៩៩៣ មក គឺ​ដើម្បី​ជំនួស​នូវ​ការ​ធ្វើ​បដិវត្ត និង​ការ​ធ្វើ​រដ្ឋ​ប្រហារ​តាម​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ ដូច្នោះ​ការ​ផ្លាស់ប្ដូរ​តាម​ការ​បោះឆ្នោត មិន​មាន​សង្គ្រាម​កើត​ឡើង​ឡើយ៖ «សូម​អះអាង​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ថា សង្គ្រោះ​ជាតិ​ឈ្នះ គ្មាន​សង្គ្រាម​ជា​ដាច់ខាត»។

ប្រធាន​គណបក្ស​ប្រឆាំង​ដដែល​នេះ​បន្ត​ថា គោល​នយោបាយ​បក្ស​របស់​លោក ក៏​មិន​យក​ខ្មែរ​ណា​ធ្វើ​សត្រូវ ឬ​ក៏​គុំកួន​ជាមួយ​ខ្មែរ​គ្នា​ឯង​ឡើយ។ បន្ថែម​ពី​នេះ បក្ស​ប្រឆាំង​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្គាល់​សន្តិភាព​ពិត​ដែល​គ្មាន​ការ​គំរាម​កំហែង និង​ស្គាល់​អ្វី​ដែល​ជា​ការ​អភិវឌ្ឍ​ពិត ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា។

ការ​ប្រកាស​ពី​មេ​បក្ស​ប្រឆាំង​នេះ អាច​ជា​សារ​ឆ្លើយឆ្លង​មួយ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ពី​ថ្ងៃ​ទី​២០ មេសា លោក ហ៊ុន សែន បាន​ប្រកាស​ព្រមាន​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ម្ដង​ទៀត​ថា ការ​មិន​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក គឺ​ស្មើ​នឹង​ការ​បោះឆ្នោត​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​វិញ​នៅ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​បន្ថែម​ថា គណបក្ស​របស់​លោក គឺ​ជា​ស្ថាបនិក​នៃ​សន្តិភាព ហើយ​សន្តិភាព​ដែល​លោក​ថា​បាន​មក​ដោយសារ​ការ​បូជា​សាច់​ស្រស់ ឈាម​ស្រស់ យក​ទៅ​ប្ដូរ​នេះ គឺ​ត្រូវ​ការពារ​ឲ្យ​បាន។ លោក សុខ ឥសាន ក៏​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក កឹម សុខា នៅ​ពេល​នេះ ថា​មិន​មាន​អ្វី​ចម្លែក​ឡើយ ព្រោះ​ជា​ការ​ឃោសនា​នយោបាយ​ប៉ុណ្ណោះ៖ «ក្រៅ​ពី​គណបក្ស​ប្រជាជន ពិបាក​នឹង​ធានា​សន្តិភាព​ណាស់ ពីព្រោះ​យើង​ដឹង​ហើយ​ថា នៅ​ពេល​លោក សម រង្ស៊ី នៅ​ជា​ប្រធាន​បក្ស ពេល​ណា​គាត់​ឈ្នះ​ឆ្នោត នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពី​អ្នក​មាន​ទៅ​ចែក​អ្នក​ក្រ លុប​កិច្ចសន្យា​វិនិយោគ​បរទេស រឹប​អូស​យក​អ្នក​មាន​ដី​ច្រើន ទៅ​ចែក​អ្នក​ក្រ ឬ​អ្នក​គ្មាន​ដី»។

កន្លង​ទៅ ក្រុម​អ្នក​តាមដាន​នយោបាយ ធ្លាប់​រិះគន់​ថា សារ​ព្រមាន​អំពី​សង្គ្រាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ទច់បង្អាក់​ដំណើរការ​ប្រជាធិបតេយ្យ និង​កំពុង​បំបាក់​ស្មារតី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ។

ម្យ៉ាង​វិញ​ទៀត សម្ដី​របស់​លោក ហ៊ុន សែន ដែល​ព្រមាន​អំពី​ការ​កើត​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត បើ​សិន​បក្ស​លោក​ចាញ់​ឆ្នោត​នេះ ហាក់​ប្រាសចាក​ពី​រាជសារ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ ដោយ​មិន​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ ការ​គំរាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ប្រសិន​បើ​រដ្ឋាភិបាល​ប្រើប្រាស់​ពាក្យ​វិជ្ជមាន​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត ជា​ជាង​ការ​ព្រមាន​បំភិតបំភ័យ​អំពី​សង្គ្រាម ប្រហែល​រដ្ឋាភិបាល​អាច​ទាញ​យក​ប្រជាប្រិយភាព​បាន​ច្រើន៕

Source link