Don't Miss

​ឯកឧត្តម លី ធុជ អញ្ជើញ​សំណេះសំណាល ជាមួយ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស នៅ​វិទ្យាល័យ លំផាត់ និង​ចុះ​ពិនិត្យ​វឌ្ឍនៈភាព​ដំណើរការ សាងសង់​សាលារៀន​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន

​រតនរ​គិរី ៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត រតនគិរី  កាលពី ព្រឹក​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧ បាន​អញ្ជើញ​សំណេះសំណាល ជាមួយ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណ​ជាង ២០០ នាក់ នៅ​វិទ្យាល័យ​លំផាត់ ស្ថិតនៅក្នុង​ភូមិ ដី​ឡូ ឃុំ ជ័យ​ឧត្តម ស្រុក​លំផាត់ និង ពិនិត្យ​វឌ្ឍនៈភាព​នៃ​ដំណើរការ​សាងសង់​សាលា​រៀន​ដែលជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  នា​វិទ្យាល័យ​នេះ​ផង​ដែរ ។ ហ៊ុន សែន ភូមិ​ថ្មី ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។​

​ថ្លែង​ទៅ​កាន់​សិស្សានុសិស្ស ឯកឧត្តម លី ធុជ បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើ សាកសួ​សុខទុក្ខ ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន ជូន​ចំពោះ សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ទាំងអស់ ព្រមទាំង​បាន​លើកឡើង ពី​ការយកចិត្ត​ទុក្ខ របស់ សម្តេច​តេជោ ហ៊ុន សែន ក្នុងការ កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ដែល​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស សម្តេច តែងតែ​គិតគូ យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​វិស័យ​អប់រំ សំដៅ ពង្រឹង​គុណភាព អប់រំ នៅ​កម្ពុជា អោយ​ដូចជា​ប្រទេស​នានា នៅក្នុង​តំបន់ ជាក់ស្តែង បៀវត្ស​លោកគ្រូ អ្នកគ្រូ ត្រូវាបាន​តម្លើង​ជូន ជា​រៀងរាល់ឆ្នាំ ។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ជម្រុញ​អោយ​ក្មួយៗ សិស្សានុសិស្ស ត្រូវខិខំ សិក្សា​រៀនសូត្រ អោយបាន​ពូកែ និង​ធ្វើខ្លួន អោយ​ក្លាយជា កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ ដើម្បី ក្លាយជា​អ្នក​បន្តវេន​ដឹកនាំ​ប្រទេសជាតិ នា​ថ្ងៃ​អ​នា​គត់ ជាពិសេស ត្រូវ​ជៀសវាង អោយបាន ជាដាច់ខាត នូវ​ការបង្កើត ក្រុមបងធំ បងតូច ក្នុង​សាលា និង​ជៀសវាង​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ។​

​ត​មក ឯកឧត្តម ក៍​បាន​អញ្ជើញ​ពិនិត្យ វឌ្ឍនៈភាព​នៃ​ដំណើរការ​សាងសង់ សាលារៀន ១​ខ្នង ២ ជាន់ ស្មើនឹង ១២ បន្ទប់ និង​ទីចាត់ការ ១​ខ្នង ដែល​ជា​អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តល់ជូន ស្រុក​លំផាត់ ក្នុង​ឳ​កាស​ដែល​សម្តេច​តេជោ អញ្ជើញ មក​កាន់​ខេត្ត​រតនគិរី ដើម្បី​សួ​សុខទុក្ខ​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី ១៦ ខែ តុលា ឆ្នាំ ២០១៦ កន្លងទៅ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​ជម្រុញ​អោយ អ្នកម៉ៅការ​សាងសង់ ធ្វើយ៉ាងណា ត្រូវ​អនុវត្តន៍ អោយបាន​តាម ស្តង់ដា​បទដ្ឋាន​បច្ចេក​ទេស ត្រឹមត្រូវ​ដើម្បី​ធានាបាន​នូវ គុណភាព​សំ​នង់ ប្រើប្រាស់​បាន​យូរអង្វែង ។​

​លោក នូ ថេ អភិបាល​ស្រុក​លំផាត់ បានអោយដឹងថា ក្នុង​ស្រុក​លំផាត់ បាន​ទទួល​អំណោយ​សាលារៀន ពី​សម្តេច​តេជោ ក្នុង​ឆ្នាំ ២០១៦ កន្លងមកនេះ មាន​ចំនួន ៦ ខ្នង ហើយ​សំណង់​អគារសិក្សា​ខាងលើ បានសម្រេច​ការសាងសង់ ប្រមាណ ៧០% ហើយ ។​

​ក្នុង​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អមដំណើរ​ដោយ ឯកឧត្តម គិត ទ្រី បាន​ដឹកនាំ ក្រុម​គ្រូពេទ្យ​ស្ម័ក្រចិត្ត​ខេត្ត ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូរ​ទៅ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ថ្មី ឃុំ ជ័យ​ឧត្តម ស្រុក​លំផាត់ នេះ​ផង​ដែរ ។  ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ ដែល​មក​ពិនិត្យ​ព្យាបាល​ជំងឺ ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន អំពី​សភាពការន​យោ​បាយ ថ្មីៗ ចុងក្រោយ ជូន​ដល់​ប្រជាពលរដ្ឋ បាន​យល់ និង​ជ្រោ​ត​ជ្រាប ផងដែរ ជាពិសេស ឯកឧត្តម​បាន​លើកឡើង ពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល និតិ​កាល ទី ៥ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ ប្រកប​ដោយ​ភាព ឆ្លៀស​វៃរ​បស់​សម្តេច តេ​ជោ សែន ប្រទេសជាតិ មាន​សុខ​សន្ថិភាព ស្ថេរភាព នយោបាយ ប្រជាជន​ទទួលបាន នូវ​សុខដុម រ​មនា ព្រមទាំង​បាន ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី ៣ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​យើង ។ ឯកឧត្តម​បាន​ជម្រុញ​អោយ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ការគាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព នាយករដ្ឋមន្ត្រី នូវ​អាណត្ត​ក្រោយៗ​បន្តបន្ទាប់​ទៀត ដើម្បី​សម្តេច​មាន​លទ្ធភាព បន្ត​ដឹកនាំ នាវា​កម្ពុជា ឆ្ពោះ​ទៅ​ភាព​រីកចម្រើន​រុងរឿង ដូច​អរិយ្យៈប្រទេស​នានា លើ​សកលលោក ។​

​គួរបញ្ជាក់​ថា នេះ​ជា​លើក​ទី ៧ ហើយ ដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ដឹកនាំ ក្រុម គ្រូពេទ្យ​ស្ម័ក្រចិត្ត ចុះ​មក​ពិនិយ្យ​ព្សាបាល ជំងឺ​ទូរ​ទៅ ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​លំ​ផាត ដែល​មាន​ប្រជាជន​ប្រមាណ ជាង ៣០០០ នាក់ បាន​ទទួល​នូវ​ការពិនិត្យ និង​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ស្ម័ក្រចិត្ត ៕

 

h171216c1 h171216c2 h171216c3

Source link

x

Check Also

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ...