Don't Miss

​សងសឹក​គំនុំ​ចាស់​សង្ឃ​២​អង្គ​បើកឆាក​ប្រយុទ្ធ​គ្នា​បង្ក​ការភ្ញាក់ផ្អើល​

​រាជធានី​ភ្នំពេញ ៖ គំនុំ​ចាស់​រវាង​ព្រះសង្ឃ និង​ព្រះសង្ឃ​បាន​ដោះស្រាយ ក្នុង​វត្ត​ទួល​សំរោង​បណ្តាល​ឲ្យ ព្រះសង្ឃ​១​អង្គ​រងរបួស​បែកក្បាល បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្នុង​វត្ត​ទួល​សំរោង សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

​ព្រះសង្ឃ​រងគ្រោះ​មាន​ព្រះនាម វ៉ា សែម ព្រះជន្ម​៤៦​ព្រះវស្សា ស្នាក់នៅ​ក្នុង​វត្ត​ទួល​សំរោង រងរបួស​ដេរ​១២​ថ្នេរ ចំណែក​ព្រះសង្ឃ​បង្ក​ព្រះនាម អ៊ី វ៉ា​ហៃ ព្រះជន្ម​ប្រហែល​២៥​ព្រះវស្សា ស្នាក់នៅ​ក្នុង​វត្ត​ទួល​សំរោង និង​ម្នាក់​ទៀត មិន​ស្គាល់​ឈ្មោះ​។​
​ប្រភព​ពី​ព្រះសង្ឃ​រងគ្រោះ​បានឲ្យដឹងថា ព្រះអង្គ និង​សង្ឃ​បង្ក​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​បន្តិចបន្តួច​ម្តង​រួចមកហើយ ហើយ​មកដល់ពេលនេះ ទើប​ខាង​សង្ឃ​បង្ក​គុំគួន ទើប​ធ្វើ​បែប​នេះ​មកលើ​ព្រះអង្គ​តែម្តង​។
​ក្រោយពេល​កើតហេតុ ព្រះសង្ឃ​រងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​សុំឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​៕

 

d171207e3 d171207e4

Source link

x

Check Also

​បញ្ជូន​យោធា​ម្នាក់​ប្រើប្រាស់​រថយន្ត​ព័ណ៌​ត្រីអ៊ី និង​ក្លែង​ស្លាក​លេខ​ទៅ​តុលាការ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ...

បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​គួរ​ឲ្យ​ភ័យខ្លាច​

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​កំពុង​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​ដែល​កើតចេញពី​បទល្មើស​គ្រឿងញៀន បើទោះបី​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​កំពុង​អនុវត្តន៍​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាងណាក៏ដោយ​។ រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​រាប់ពាន់​ករណី​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​រាប់ម៉ឺន​នាក់​និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​បាន​យ៉ាងច្រើន​ផងដែរ​។ ទោះជា​យ៉ាងណា​មកដល់​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ...