​ម៉ូតូ​បុក​ម៉ូតូ​បណ្តាលឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​នឹង​ពីរ​នាក់​របួសស្រាល​ក្រចេះ​

​ក្រចេះ ៖ ម៉ូតូ​នឺង​ម៉ូតូ​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​នឹង​ពីរ​នាក់​របួសស្រាល ហើយ​ភ្លាមៗ​នោះដែរ ត្រូវបាន​បងប្អូន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ​ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ព្រាប​ស ស្ថិតក្នុង​ភូមិ​ផ្សារ​វែង សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​កាលពី​យប់​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១៨​នេះ​។​

​លោក ឈិន ពុត​នាយ​ផ្នែក​ទទួល​ផែន​ចរាចរណ៍​ក្រុង​ក្រចេះ​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ZOOMER.X ពណ៌​ទឹកក្រូ​លាយខ្មៅ ពាក់​ស្លាក់​លេខ​ក្រចេះ​1C.9892 បើកបរ​ដោយ ឈ្មោះ ចិន ភេទ​ប្រុស អាយុ​24​ឆ្នាំ​(​របួសធ្ងន់​) ស្នាក់នៅ សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្ត​ក្រចេះ បាន​ធ្វើដំណើរ​ពី ទិសខាងកើត​ទៅ​ទិស​ខាងលិច មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ 2011 ពាក់​ស្លាក់​លេខ 1G.0773 បើក​ដោយ​ឈ្មោះ លន់ ប៊ុនថន ភេទ​ប្រុស អាយុ 33​ឆ្នាំ (​គ្មាន​របួស​) មាន​ទីលំនៅ ភូមិ​កណ្តាល សង្កាត់​វិហារ​លួង ក្រុង​កំពុងចាម អ្នក​រួម​ដំណើរ​ជា មួយ 1,​ឈ្មោះ ម៉ៅ សី​ុ​ណេ​ត  ភេទ​ស្រី អាយុ​26​ឆ្នាំ (​របួស ស្រាល​ត្រូវជា​ប្រពន្ធ ) នៅ​ភូមិ ហាន់ជ័យ​3 ឃំ​ុ​ហាន់ជ័យ ស្រុក​ឆ្លូង 2,​ឈ្មោះ ថន ចាន់ ហេង ភេទ​ប្រុស អាយុ​11​ខែ (​របួសស្រាល​ត្រូវជា​កូន​) ជនរងគ្រោះ​បញ្ជូន​យក​ទៅ​មន្ទី​ពេទ្យ​ខេត្ត ។ ចំណែក​ម៉ូតូ​ទាំង​2​គ្រឿង ត្រូវ បាន​យក​មក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​បណ្តោះអាសន្ន​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ៕
​ដោយ​៖​កិះ​ខន​

 

r180112a6 r180112a5

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...