​បុរស​ទូ​រគត លី ឡី កំពុង​ដង្ហោយ​រក​ជំនួយ​ពី​សប្បុរសជន ខណៈ​ដែល​ជំងឺ​ដុះ​សាច់​បំពង់​របស់​ខ្លួន​ដល់​ដំណាក់កាល​ចុងក្រោយ​

ភ្នំពេញ​៖ បុរស​ទូ​រគត​ម្នាក់​ឈ្មោះ លី ឡី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ កំពុង​សំពះអង្វរ​បងប្អូន​ជនរួមជាតិ ដើម្បី​សង្គ្រោះ​ជីវិត​របស់​ខ្លួន ព្រោះ​ជំងឺ​ដុះសាច់បំពង់ក ឈាន​មកដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ដោយ​រូបលោក​មិន​មាន​លទ្ធភាព​ក្នុង​ការព្យាបាល​នៅឯ​ប្រទេស​វៀតណាម​។​

​លោក លី ឡី រៀបរាប់​ទាំង​ទឹកភ្នែក​ថា រូបលោក​មក​ជួយ​ផ្ទះ​គេ​នៅ​ភ្នំពេញ​ជាមួយ​ប្រពន្ធ និង​កូន​តូច​អាយុ​៣​ឆ្នាំ​ម្នាក់ រីឯ​ឱ​ពុក​ម្តាយ​ជរា​នៅឯ​ស្រុក​។ រាល់​ថ្ងៃ​រូប​លោក​មិន​អាច​បំពេញ​ការងារ​អ្វី​បាន​ទេ ព្រោះ​ជំងឺ​ធ្វើ​ទុក​ជា​ប្រចាំ រីឯ​ប្រពន្ធ​ធ្វើ​ការងារ​រោងចក្រ​បាន​ប្រាក់ខែ​បន្តិចបន្តួច​គ្រាន់​នឹង​បង់​ថ្លៃ​បន្ទប់ និង​ទិញ​ថ្នាំពេទ្យ​មិន​គ្រាន់​ផង ដោយ​ខ្វះ​ថវិកា​ទិញ​ថ្នាំ ទើប​បាន​ខាង​សាសនា​យេស៊ូ​ផ្តល់​ថវិកា​បន្តិចបន្តួច​ដើម្បី​ទិញ​ថ្នាំ​បន្តជីវិត​មក​ដល់​សព្វ​ថ្ងៃ​។​

​លោក​បន្តថា សព្វថ្ងៃ​សូម្បីតែ​ទឹក​មួយ​ដំណក់​ក៏​មិន​អាច​លេប​បានដែរ ព្រោះ​ដុំ​សាច់​ដុះ​ជិត​បំពង់ក​អស់​ទៅហើយ រាល់​អាហារ និង​ទឹក​ត្រូវ​កិន​ឲ្យ​ម៉ត់​បាញ់​បញ្ចូល​តាម​បំពង់​ដែល​ពេទ្យ​វះ​ដាក់​ឲ្យ​ប៉ុណ្ណោះ​។ គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​នៅ​កាល់​ម៉ែត្រ​អះអាងថា​គាត់​មាន​ជំងឺមហារីក តែ​ក្រោយ​ពី​ពេទ្យ​វៀតណាម​ពិនិត្យ​រួច បញ្ជាក់ថា​ជា​ជំងឺ​ដុះសាច់បំពង់ក អាច​វះកាត់​ព្យាបាល​បាន តែ​លោក​មិន​មាន​ថវិកា​ព្យាបាល ទើប​ទុក​ដល់​ដំណាក់កាល​ចុងក្រោយ​បែបនេះ​។​

​លោក​ពិតជា​មិន​ចង់​លាចាក​ប្រពន្ធ និង​កូន​តូច​នោះទេ លោក​ចង់​រស់រានមានជីវិត​ដូច​គេ​ដូច​ឯង តែ​សូម្បីតែ​ថវិកា​ព្យាបាល​ក៏​លោក​មិន​មាន​លទ្ធភាព​ដែរ ហេតុដូច្នេះ​ហើយ លោក​លើក​ដៃ​សំពះអង្វរ​ទាំង​ទឹកភ្នែក​ចំពោះ​សប្បុរសជន មេត្តា​ជួយ​គាត់​ផង​។​

​ប្រសិនបើ​សប្បុរសជន​មានបំណង​ចង់​ជួប​បុរស​ទូ​រគត លី ឡី ផ្ទាល់ ឬ​ចង់​ផ្តល់​ថវិកា​សម្រាប់​ឲ្យ​លោក​វះកាត់​សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០១៦ ៦០៤ ៦០៤ / ០៨៨ ៦៧៦៧ ១២០៕

 

img20171012p4 (1) img20171012p4 (2)

Source link

x

Check Also

រឿង​កំប្លែង ! បង្ក្រាប​សង្វៀន​បញ្ជល់មាន់​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ដែល​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ ដូច​បំបាក់មុខ​សមត្ថកិច្ច​មូលដ្ឋាន​

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ...

ព្រះ​សង្ឃរាជ​ទេព វង្ស​ ​ប្រាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខនៃ​ប្រទេស​កម្ពុជា​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ទូទាំង​ប្រទេស​កម្ពុជាបោះឆ្នោតឱ្យ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ ​ហ៊ុន ...