​បង្ក្រាប​ហាង​ស្តុក និង​ចែកចាយ​សាប៊ូ​ក្លែងបន្លំ​ម៉ាក និង​គ្មាន​ច្បាប់​អនុញ្ញាត​ជាង​១១​តោន

រាជធានី​ភ្នំពេញ ៖ កាល​ពី​ម្សិលមិញ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះបង្ក្រាប​ហាង​ស្តុក និង​ចែកចាយ​សាប៊ូ​ក្លែងបន្លំ​ពាណិជ្ជ​សញ្ញា (​ម៉ាក​) និង​គ្មាន​ច្បាប់​អនុ​ញ្ញា (​រំលោភ​ច្បាប់​កម្មសិទ្ធិបញ្ញា​) ជាង​១១​តោន នៅផ្ទះ​លេខ ០៩Eo ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​

​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ម្ចាស់​ហាង​ល្មើសច្បាប់​ខាងលើនេះ មានឈ្មោះ តៅ ប្រសិទ្ធ អាយុ​៣៨​ឆ្នាំ ប៉ុន្តែ​ក្នុង​ពេល​ចុះ​ឆែកឆេរ​នោះ ម្ចាស់​ហាង​មិន​នៅ​នោះ​ទេ នៅតែ​អ្នកមើលការខុសត្រូវ​ម្នាក់​ឈ្មោះ ញឹម ស៊ីណា​។ សមត្ថកិច្ច​បន្តថា ក្រោយ​ការឆែកឆេរ​ជាក់ស្តែង​រួចមក កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​វត្ថុតាង​ជាច្រើន រួមមាន​៖ សាប៊ូ​ក្លែងបន្លំ​ម៉ាក Viera និង​ម៉ាក Lavita ចំនួន​១៣​កេះ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ពេជ្រ ប៊ី ធី ហើយ​ថែម​ទាំង​រកឃើញ​សាប៊ូ​ជាង ១០​មុខ​ទៀត ដែល​សង្ស័យ​ថា គ្មាន​ច្បាប់​អនុញ្ញាត​ជិត ៨០០​កេះ​ទៀត ស្មើនឹង​ជាង ១០​តោន សរុប​ផលិតផល​ខុស​ច្បាប់​ទាំងអស់​មាន​ជាង ១១​តោន​។​

​ចំពោះ​វត្ថុតាង​ទាំងអស់ លោក​ព្រះរាជអាជ្ញារង​បានសម្រេច​ឲ្យកម្លាំងស​ម​ត្ថ​កិច្ច​ដកហូត​សាប៊ូ​ក្លែងបន្លំ​ម៉ាក Viera និង Lavita ចំនួន​១៣​កេះ យកទៅ​រក្សាទុក​ជា​បណ្តោះ​អាសន្ន នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រៅពីនោះ កម្លាំង​សមត្ថកិច្ច​បាន​វិច​ខ្ចប់​ទុកដាក់​ក្នុង​ហាង​ខាងលើ រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​៕

 

i171114d4a i171114d4b

Source link

x

Check Also

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ...

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...