​នគរបាល​ស័ក្តិ​៤​ដែល​ធាក់​មន្ដ្រី​ចរាចរណ៍​ប្រឈម​ជាប់​ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ​

​រាជធានី​ភ្នំពេញ ៖ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ចំនួន​២​បទល្មើស ទៅលើ​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤ ដែល​លើកជើង​ធាក់​មន្ត្រី​នគរបាល​ចរាច​រណ៍ ជាប់​កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ​។​

​តាម​ព័ត៌មាន​ទទួលបាន​ព្រះរាជអាជ្ញា​បាន​ចោទ​ជន សង្ស័យ​រូប​នោះ​ពីបទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ប្រើប្រាស់​ដោយ​គ្មាន សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់ ដោយ​អាជ្ញាធរ​សាធារណៈ​» ប្រព្រឹត្តទៅ​នៅ​ចំណុច ផ្លូវ​លេខ​៥៩៨ កែ​ផ្លូវ​លេខ​៣១៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា​២១៨ និង​មាត្រា​៦១៤ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​បើ​តាម​ការចោទប្រកាន់​នោះ មន្ត្រីនគរបាល​ដែល​ជា​ជនសង្ស័យ​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន សម្រាប់​មាត្រា​២១៨ និង​មាត្រា​៦១៤ ដែល​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ​២​លាន​រៀល​។​

​គួ​រម្លឹកថា ជនដៃដល់​ដែល​ប្រើ​ហិង្សា​ទៅលើ​មន្ដ្រី​ចរាច​រណ៍​ជាប់​កិច្ចសន្យា​នោះ​ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រឆាំ​បទល្មើស​បច្ចេកវិទ្យា របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ៕

 

d180112c2

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...