Don't Miss

​ថ្ងៃ​នេះ​មេធាវី​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ដាក់ពាក្យ​ប្តឹង​លោក សម រង្ស៊ី​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោក វង្ស ភក្តី មេធាវី​របស់​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ដាក់ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​កុំឲ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​។​

​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា កងយោធពល​ខេមរភូមិន្ទ​មិន​ចង់​ទារ​សំណង​នោះឡើយ ហើយ​ចង់ឱ្យ​ដាក់ទោស ទៅតាម​ច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត ខណៈ​ដែល​ទោស​នេះ​ជា​ទោស​ក្បត់ជាតិ នេះ​បើ​យោងតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​ព្រៃ​រាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​អះអាង​ទៀតថា កងយោធពល​ខេ​មរ​ភ​មិន្ទ មិន​សុខចិត្ត​ចំពោះ​ការអំពាវនាវ​របស់ លោក សម រង្ស៊ី ឡើយ​ព្រោះថា ការអំពាវនាវ​នោះ​គឺជា​ការ​ញុះញង់​ឲ្យ​កងទ័ព​ផ្តួលរំលំ​រដ្ឋាភិបាល ធ្វើឱ្យ​ខុស​វិន័យ និង​លក្ខន្តិកៈ​កងទ័ព និង​រដ្ឋធម្មនុញ្ញ ហើយ​កងទ័ព​ត្រូវតែ​តស៊ូ​តាម​ផ្លូវច្បាប់ ចំពោះ​ករណី​នេះ ៕

 

d171207e5 d171207e6 d171207e7

Source link

x

Check Also

​បញ្ជូន​យោធា​ម្នាក់​ប្រើប្រាស់​រថយន្ត​ព័ណ៌​ត្រីអ៊ី និង​ក្លែង​ស្លាក​លេខ​ទៅ​តុលាការ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ...

បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​គួរ​ឲ្យ​ភ័យខ្លាច​

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​កំពុង​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​ដែល​កើតចេញពី​បទល្មើស​គ្រឿងញៀន បើទោះបី​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​កំពុង​អនុវត្តន៍​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាងណាក៏ដោយ​។ រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​រាប់ពាន់​ករណី​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​រាប់ម៉ឺន​នាក់​និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​បាន​យ៉ាងច្រើន​ផងដែរ​។ ទោះជា​យ៉ាងណា​មកដល់​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ...