​ថ្ងៃ​ខួប​ទី​៣៣​ឆ្នាំ​នៃ​ការឡើង​ជា​នាយករដ្ឋមន្ត្រី​តេជោ​សែន​ធាក់​ស៊ីក្លូ​បង្ហាញកម្លាំង​រឹងមាំ​!

​ភ្នំពេញ ៖ សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែល​បង្ហាញ​ពី​សុខភាព​រឹងមាំ​តរា​មរយៈ​នៃ​ការឡើង​ធាក់​ស៊ីក្លូ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​មករា​ដែល​ត្រូវ​និង​ខូប​ទី​៣៣​ឆ្នាំ​ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ “​សមាគម​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​) ។ មូលនិធិ​នេះ គឺ​ចាប់ផ្តើម​ពី​ថវិកា​សប្បុរស ៥០០ លាន​រៀល ដែល​បាន​ទទួល​ពី​សប្បុរសជន​នានា​និង​ពាណិជ្ជករ​នៅក្នុង​ប្រទេស​។ បងប្អូន​អ្នកធាក់ស៊ីក្លូ គឺ​អាច​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​សមា​គ​បាន ដោយ​មិន​តម្រូវអោយ​បង់ប្រាក់​សមាជិក​ឡើយ​។ សមាជិក​ទាំងអស់​នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​មួយចំនួន​ដូចជាៈ​១)​ប្រាក់​ជួល​ស៊ីក្លូ​ប្រចាំថ្ងៃ ២,០០០៛២) ប្រាក់​អាហារ ៥,000៛
៣) សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ដោយ​ឥត​គិ​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ដែល​ផ្តល់​ដោយ​មូលនិធិ​សមធ​ម៍​។​

​ក្រៅ​ពី​ផលប្រយោជន៍​ខាងលើ គឺ​សមាគម​នឹង​ពិចារណា​ក្នុង​ការផ្តល់​ការឧ​ប​ត្ត​ម្ភ​បន្ថែម​ជូន​បងប្អូន​អ្នកធាក់ស៊ីក្លូ ដូចជា​ក្នុង​រដូវ​បុណ្យទាន (​ចូលឆ្នាំ និង​ភ្ជុំបិណ្ឌ មរណៈភាព​…​ជាដើម​)​។ សម្តេច​តេជោ ហ៊ុន សែន ត្រូវបានជ្រើតាំង​ជា ប្រធានកិត្តិយស​របស់ “​សមាគម​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​)”​។ នៅ​ថ្ងៃ​នេះ​បងប្អូន​សមាជិក​អ្នកធាក់ស៊ីក្លូ​ទាំង​៣០៨​នាក់ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ៥៧​ម៉ឺន​រៀល (៥០,០០០៛ ជា​អំណោយ ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត និង ៧០,០០០៛ ប្រាក់​ពី​មូលនិធិ​) ព្រមទាំង ភួយ​, អាវ​រងារ​, កន្សែង​,​ក្រមា អាវ​ភ្លៀង មុង និង​អង្រឹង​ជ្រលក់​ថ្នាំ​ការពារ​មូស​។ មូលនិធិ​ទាំងនេះ គឺ​ដាក់​នៅក្នុង​កាត Wing ដែល​បងប្អូន​ងាយស្រួល​អាច​បើ​កនៅ Wing នៅ​គ្រប់​ទីកន្លែង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​សប្បុរជន​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​ដល់​មូលនិធិ​ស៊ីក្លូ​ថ្ងៃនេះ និង​បន្ត​ឧបត្ថម្ភ​ប្រចាំឆ្នាំ​។ នៅថ្ងៃនេះ មូលនិធិ​សរុប​ដែល​ទទួល​បាន​ជាប​ថម​គឺមាន ប្រាក់​វិភាគទាន​សម្តេច​តេជោ និង​សម្តេច​កិ​ត្តិ ២៤០,០០0​ដុល្លារ និង​ប្រាក់​សប្បុរជន​ជាង ២០០,០០០ ដុល្លារ​ថែម​ទៀត​។​សូម​ក្រុមហ៊ុន​ទេសចរណ៍​ជួយ​ទាក់ទាញ​ទេសចរ​បរទេស​អោយ​ចូលរួម​ប្រើប្រាស់​ស៊ីក្លូ​។ យើង​ចូលរួម​ជិះ​ស៊ីក្លូ​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​បងប្អូន​ស៊ីក្លូ​។ ស៊ីក្លូ គឺ​កាត់​បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុង​។​

d180113a4

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...