​តារា​សម្តែង​មេម៉ាយ​សុខ​សុ​ម៉ា​វត្តី​និង​កីឡា​បាល់ទាត់​វ៉ា​ហេ​ទ​ជិត​លេង​មែនទែន​ហើយ​!

​ភ្នំពេញ ៖ អ្នក​មេម៉ាយ​កូន​មួយ​សុខ សោ​ម៉ា​វត្តី បាន​សម្រេចចិត្ត​ជ្រើស​ស្នេហ៍​ថ្មី​ជា​តារា​បាល់ទាត់​លោក​លី វ៉ា​ហេ​ទ ខ្សែការពារ​ក្លឹប​បឹងកេត ជា​ដៃគូ​ជីវិត​ជំនួស​អតីត​ប្តី​ជស​មន្ត្រីប៉ូលីស​បើ​តាម​វាចារ​ស្នេហ៍​ផ្អែមល្ហែម​របស់​ពួគេ​។​ជា​ញឹកញាប់ សុខ សោ​ម៉ា​វត្តី និង លី វ៉ា​ហេ​ទ បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ខ្លាំង​ទាំង​ការ​បណ្តើរគ្នា និង​បង្ហាញ​ភាពស្និទ្ធស្នាល​លើសពី​មិត្តភ័ក្ក័​បង្អូត​គេឯង​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ។ លី វ៉ា​ហេ​ទ បាន​បង្ហោះ​សារ​បញ្ជាក់​ពី​អារម្មណ៍​ស្នេហ៍​របស់​ខ្លួន​ចំពោះ​អ្នកនាង សុខ សោ​ម៉ា​វត្តី ថា «​មិនមែន​ជា​អ្វី​នឹង​គ្នា តែ​ជា​មនុស្ស​ម្នាក់​ដែល​មិន​អាច​ខ្វះ​បាន​» ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​រំភើបចិត្ត​និង​គាំទ្រ​ចំពោះ​សេចក្ដីស្នេហា​របស់​អ្នក​ទាំង​ពីរ​។​

​ឯ​អ្នក​មេម៉ាយ​សុខ សោ​ម៉ា​វត្តី បាន​បង្ហោះ​សារ​ស្នេហា​បើកចំហ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន ដោយ​បាន​ភ្ជាប់​រូបភាព​កៀក​កោយ​ជាមួយ​បុរស​កំពូល​ស្នេហ៍​លោក លី វ៉ា​ហេ​ទ ថា «​គាត់ (​លី វ៉ា​ហេ​ទ​) តែងតែ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​គ្រប់យ៉ាង​ដែល​ខ្ញុំ​ចង់​ធ្វើ លើកលែង​តែ​រឿង​មួយ​គត់​ដែល​គាត់​មិន​ព្រម​ឲ្យ​ខ្ញុំ​ធ្វើ គឺ​មិន​ឲ្យ​ខ្ញុំ​យំ​ជាដាច់ខាត​»​។​

​អ្នកនាង​ក៏​បាន​បញ្ជាក់បន្ថែម​ដែរ​ថា បើ​ទោះបី​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងណា​ក៏​លោក លី វ៉ា​ហេ​ទ តែងតែ​បង្ហាញ​ពី​ក្ដីបារម្ភ​និង​ការយកចិត្តទុកដាក់​ចំពោះ​អ្នកនាង​ពី​ចំងាយ​ដោយ​មិន​ឲ្យ​អ្នក​នាងខ្វះ​ភាពកក់ក្ដៅ​នោះឡើយ​។​គួរ​បញ្ជាក់ដែរថា សុខ សោ​ម៉ា​វត្តី​ធ្លាប់បាន​រៀប​មង្គលការ​ជា​មួយលោ​ក​ទូច ដា​ណា​រ៉ា ហៅ ពេជ្រ កូនប្រុស​របស់​លោក ឧត្តមសេនីយ៍ទូច ណារ៉ុថ អតីត​ស្នងការ​រាជធានី​ភ្នំពេញ បាន​កូនស្រី​ម្នាក់​។​

​ក្រោយ​បែក​ស្នេហ៍​ចាស់​ភ្លាម នាង​បាន​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​លោក លី វ៉ា​ហេ​ទ ពិសេស​ក្រោយ​ពេល​ពួកគេ​បាន​សម្តែង​រួមគ្នា​ក្នុង​ភាពយន្ត​មួយ​កាលពី​ឆ្នាំមុន ។ ចំណូ​ច​គួរ​កត់សម្គាល់​គឺ​ចាស់ទុំ​ទាំង​សងខាង​បានដឹង​ឮ​ហើយ​រឿង​ពួកគេ !៕

 

d180214c1 (3) d180214c1 (1) d180214c1 (2)

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...