​ដង​ផ្លូវជាតិ​លេខ​5​នៅ​ក្រុង​ប៉ោយប៉ែ​ត​នៅ​តែ​គ្មាន​សណ្តាប់ធ្នាប់​ដដែល​

បន្ទាយ​មានជ័យ ៖ បញ្ហា​សណ្តាប់ធ្នាប់​លើ​ដងផ្លូវ​ជាតិ​លេខ 5 នៅ​ក្រុង​ប៉ោយ​ប៉ែត វា​ជា​រឿង​ដដែលៗ ធ្វើ​ឲ្យ​អ្នកដំណើ​ររិៈ​គន់​ស្ទើរ​រាល់ថ្ងៃ ព្រោះ​ដងផ្លូវ​មួយ​នេះ ក្លាយជា​ចំណតរថយន្ត​តូចធំ ហើយ​អាជីវករ​ឈប់​ចត​រទេះ​លក់ដូរ​នំចំណី​ផ្លែឈើ​យ៉ាង​អនាធិបតេយ្យ ។ រថយន្ត​តូច​ធំ ចត​គ្មាន​សណ្តាប់ធ្នាប់​ទាំង​សងខាង​ផ្លូវ មើល​ទៅ​ពិតជា​ពិបាក​ភ្នែក​មើល​ណាស់ មិន​ត្រឹមតែ​ពេល​ថ្ងៃ ពេលយប់​ក៍មាន​ដែរ មិនតែប៉ុណ្ណោះ រទេះ​លក់​នំ​ចំណី​និង​ផ្លែឈើ​ក៍​ចត​ត្រៀបត្រា​យ៉ាង​អនាធិបតេយ្យ​ទៀតផង ។​

​អ្នកដំណើរ​សំដែង​កា​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ខណៈ​ដងផ្លូវ​ក្នុង​ក្រុង​មួយ​នេះ ហាក់ដូច​គ្មាន​សមត្ថកិច្ច​ធ្វើការ ឬ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យបាន​ញឹកញាប់ គឺ​យូរៗ ទើប​មាន​វិធានការ​ម្តង ។ ប្រៀប​បាន​និង​វិធានការ​វែក​ចក​កណ្តាល​សមុទ្រ​។ កន្លែង​ខ្លះ​ព្រូ​រថយន្ត​ដេញចាប់​ប្រទាញប្រទង់​ម៉ូយ​ពីលើ​ម៉ូតូ​ដែល​កំពុង​បើកបរ ឯ​កន្លែង​ខ្លះ​រថយន្តក្រុង​មិន​ត្រឹម​ចត​ដឹក​ម៉ូយ​តាម​មុខ​សាខា​លក់​សំបុត្រ​រថយន្តក្រុង​ទេ ថែម​ទាំង​ចត​លើកដាក់​បន្លែ​ផ្លែឈើ​យ៉ាង​អនាធិបតេយ្យ​ផងដែរ ។

​ពុំ​ដឹង​ថា​ពេល​ណា​ទើប​សមត្ថកិច្ច​ចាត់វិធានការ​លើ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​ការរិៈគន់​ពី​អ្នកដំណើរ​នោះ​? ។​

​បើទោះជា​កន្លងមក​ទូរទស្សន៍​និង​កាសែត​ក្នុងស្រុក​ធ្លាប់​លើកយក​ករណី​នេះ ធ្វើកា​ផ្សព្វផ្សាយ​ជា​ញឹកញាប់​ក្តី ប៉ុន្តែ​ជា​លទ្ធផល​គឺ​នៅតែ​ដដែល ។ ក្រៅ​ពី​រថយន្ត​តូច​ធំ​និង​រទេះ​លក់ដូរ​នំ​ចំណី​និង​ផ្លែឈើ​ក៍មាន​ហ្វូងគោ​ដេក​ដើរ​តាម​ផ្លូវ​បេតុង និង​ផ្លូវជាតិ​ក្នុង​ក្រុង​មួយ​នេះ​បង្កក្តី​បា​ររ​ម្ភ​អំពី​សុ​វត្ថ​ភាព​ចរាចរណ៍​ដល់​អ្នកដំណើ​រទាំង​ពេលយប់ និង​ពេល​ថ្ងៃ​ថែមទៀត​ផង​ដែរ ៕
​ដោយ ឆាយ ដា​

 

img20170812pv1 (1) img20170812pv1 (2) img20170812pv1 (3)

Source link

x

Check Also

រឿង​កំប្លែង ! បង្ក្រាប​សង្វៀន​បញ្ជល់មាន់​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ដែល​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ ដូច​បំបាក់មុខ​សមត្ថកិច្ច​មូលដ្ឋាន​

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ...

ព្រះ​សង្ឃរាជ​ទេព វង្ស​ ​ប្រាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខនៃ​ប្រទេស​កម្ពុជា​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ទូទាំង​ប្រទេស​កម្ពុជាបោះឆ្នោតឱ្យ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ ​ហ៊ុន ...