​ជាប់​ខ្នោះ​ទៀតហើយ មេ​ឈ្មួញ​ឈើ​គ្រញូង ឈ្មោះ ឃ្វៀ​ង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ សមត្ថកិច្ច ចាប់ខ្លួន​តាម ដីកា តុលាការ​ខេត្ត​ឧត្តរមានជ័​យ​

​ឧត្តរមានជ័យ ៖ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត បាន​ដឹកនាំ​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន រួមមាន​៖ រដ្ឋបាល​ព្រៃឈើ កំលាំង​អ​វុ​ធ​ហត្ថ​ស្រុក អន្លង់វែង កំលាំង​នគរបាល ស្រុក ខេត្ត ចុះ​អនុត្ត​ដីកា លេខ​០៥៥ ចុះ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៧ ហត្ថលេខា ដោយ​លោក ទ្រី សុ​ភ័ត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ចុះ​ចាប់ ខ្លួន​មេ​ឈ្មួញ​ឈើ​គ្រញូង ឈ្មោះ ង្វៀង​ធី ហៅ​យាយ ម៉ា​យ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិ អភិវឌ្ឍន៍​ឃុំ​-​ស្រុក អន្លង់វែង ពី​បទ​ប្រមូល និង​សន្និធិ​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ព្រមទាំង​ឆែកឆេរ រកឃើញ​វត្ថុតាង​នៅ​ចំណុច  ភូមិ​១០៥ ឃុំ ផ្អៅ ស្រុក​ត្រពាំង​ប្រាសាទ​រួម​មាន​រថយន្ត ហៃ​ឡិន​ដឺ ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ០១​គ្រឿង ! រថយន្ត​បា​ឡែន​ពណ៌ ទឹកប្រាក់​គ្មាន​ស្លាក​លេខ​០១ គ្រឿង​! រថយន្ត​កាំ​មា​រី​ឆ្លាម​ពណ៌​ស ០១ គ្រឿង ពាក់​ស្លាក​លេខ 2E.8776 ភព  ព្រមទាំង​ឈើ​គ្រញួង​មួយចំនួន កាលពី​វេលា​ម៉ោង ១២ និង​៣៥ នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា ថ្ងៃមិញ​នេះ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បញ្ជួន​ទៅ​សាលា​ដំបូងខេ​ត្ត ដោយឡែក វត្ថុតាង​បញ្ជូន​ទៅ​រក្សាទុក នៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

 

i171118p1-(1) l171118p1-(1) l171118p1-(2) i171118p1-(4) i171118p1-(3) i171118p1-(2)

Source link

x

Check Also

នារី​បម្រើ​ការងារ​នៅ KTV ម្នាក់​ត្រូវ​ជនមិនស្គាល់មុខ​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ខណៈ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ...

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា ...