​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​កែច្នៃ និង​ម៉ូតូ​ ​ស្លាប់​ម្នាក់​នៅនឹងកន្លែង

​ក្រចេះ ៖ រថយន្ត​កែច្នៃ​និង​ម៉ូតូ​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្ដង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧(​ក្រចេះ​-​ស្នួល​)​ស្ថិត​ ​នៅ​ចំនុច​ភូមិ​ខ្សារ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​។​

​ប្រភព​ព័ត៌មាន​ពី​លោក ចាន់ ធី នាយ​ផ្នែក​ចរាចរណ៍​ស្រុក​ចិត្រ​បុរី​បានឱ្យដឹងថា​ ​ជនរងគ្រោះ​ឈ្មោះ ថា  ភេទ​ប្រុស អាយុ​29​ឆ្នាំ​ជា​អ្នកបើកបរ​ម៉ូតូ​មាន​ទីលំនៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ​ខេត្ត​ក្រចេះ​(​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​) ​ចំណែក​អ្នកបើកបរ​រថយន្ត​កែច្នៃ​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។

​លោក​បាន​បន្តទៀតថាៈ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​កែច្នៃ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ដោយ​ជិះ បញ្ជ្រាសទិស​គ្នា  បណ្តាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ ។ បច្ចុប្បន្ន​ ចំពោះ​សព​ជនរង់គ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំនែក​វត្ថុតាង​ទាំង​2​គ្រឿង​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល់​ស្រុក​ចិត្រ​បុរី​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ៕

 

img20170715a2-(3) img20170715a2-(2) img20170715a2-(1)

Source link

x

Check Also

អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន ...

លោក សម​ រង្ស៊ី បញ្ជាក់ថាពលរដ្ឋនៅបឹងទំពុន ក្នុងខណ្ឌមានជ័យ កំពុងព្រួយបារម្ភពីបញ្ហាជីវភាពពួកគាត់     

ក្នុងពេលដែលដំណើរការបូមខ្សាច់លុបបឹងទំពុន កំពុងតែប្រព្រឹត្តទៅច្រើនឆ្នាំមកនេះលោក សម​ រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ...