​គេ​សង្ស័យថា ប្រឡាយ​អា​ចាង ជីក​ចូល​ព្រៃ​លិច​ទឹក​តំបន់ (3) ដែល​ច្បាប់​ហាមឃាត់ 150m ជាង និង​មាន​ជនខិលខូច​លួច​កាប់​ព្រៃ​លិច​ទឹក​និង​ឈួសឆាយ​តំបន់​(3)​ដែល​ច្បាប់​ហាមឃាត់ សរុប​ជិត​50​ហិតា ?

កំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ បាន​ប្រាប់ថា ប្រឡាយ​អា​ចាង ធ្វើ​កាត់​ផ្លូវ​លេខ​52  ស្ថិតនៅ​ភូមិ​ពោធិ៍​ម្រះ ឃុំ​ចក ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង ជីក​ចូល​ព្រៃ​លិច​ទឹក​តំបន់​(3) ដែល​ច្បាប់​ហាមឃាត់ ស្ថិត​នៅ​ចំនុច​បឹង​វែង​150m ជាង ភូមិ​ពោធិ៍​ម្រះ ឃុំ​ចក​ស្រុក បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង គេ​ពំ​ុ​ទាន់​ឃើញ​មន្ត្រី​ឬ​ជំនាញ​ពាក់ព័ន្ធ​ណាមួយ ធ្វើការ​ហាម​ឡើយ​។​

​សេចក្តីរាយការណ៍​បាន​បន្ត​ទៀត ដោយសា​ប្រឡាយ​ចាង​ធ្វើ​ទំនប់​ចូល​តំបន់​(3)​ដែល​ច្បាប់​ហាមឃាត់ ពី​ខែប្រាំង​មាន​អា​បុល​លួច​ឈួសឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់​បី​នៅ​ពេលយប់ ប្រភព​បាន​បន្តទៀតថា ថ្មីៗ​នេះ​មាន​ការកាប់​ព្រៃ​នៅ​ចំនុច​ខាងលើ​នេះ​ដែល​គេ​ស្គាល់ឈ្មោះ (1 )​ឡុង សុខុម ជំ​ទុក​ទី​1 ឃុំ​ឆ្នុកទ្រូ (2) សុខ សៀម (3) យ៉េម ស៊ីថា ហាវ ញី អ្នកម៉ៅការ​ផាស៊ី ឃុំ​ឆ្នុកទ្រូ ។​

​បើ​តាម​សំដី សូ លីម ស្រី អាយុ ប្រហែល​35​ឆ្នាំ ជាង​រស់នៅ​ភូមិ​ត្រពាំង​ចាន់​ស្រុក បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង ដែលជា​អ្នក រក​កម្មក​បាន​ប្រាប់ថា លោក ឡុង សុខុម ជំទប់​ទី​មួយ ឃុំ​ឆ្នុកទ្រូ​អោយ​រក​កម្មក​កាប់​ព្រៃ​ក្នុង​មួយ​ថ្ងៃ​20000​រៀល ។​

​ប្រភពពី លោក ពូ លីវ រស់នៅ ភូមិ​ដង្ខៅ​ម៉ៅ ស្រុក​បរិបូណ៍ បាន​ប្របាប់ថា ទិញ​ដី​ព្រៃ​លិច​ទឹក​ដែល​ច្បាប់​ហាមឃាត់ ពី​ពូ​ឡេង នៅ​ផ្សារ​បរិបូណ៍ គាត់​ទិញ​មួយ ហិតា​500$ លក់​ទៅ​វិញ​មួយ​ហិតា​1700$ មានខិលិត​កាន់កាប់​ត្រឹមត្រូវ​ទទួ​ល​ស្គាល់ ពី​មេ​ភូមិ និង​មេឃុំ ទើប​ហាន​ទិញ​ពី​ឆ្នាំ​ហើយ​។​

​បើ​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ដី​តំបន់​៣ ដែល​ច្បាប់​ហាមឃាត់ ជា​ដី ព្រៃរនាម​សុទ្ធសាធ​ន៍ សម្រាប់​ត្រី​ពង​កូន​តាំងពី​មុន​ឆ្នាំ​១៩៧៩ មក​ម្លេះ មិនមែន​ជា​ដី​ធ្វើ​ស្រែប្រាំង​នោះទេ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក យូ គឹម​លី នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល ឃុំ ឆ្នុក​ទ្រូ ស្រុក​បរិបូណ៍ ទើប​និង​ឡើង​ថ្មី លោក តាត សីហា​ក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង លោក ប្រាក់ លៀង​ហួរ រង ខ័ណ្ឌ រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សោម ភារុណ នាយខ័​ណ្ឌ រដ្ឋបាល​ជលផល​ខេត្ត កំពង់ឆ្នាំង លោក ឡុង សុខ​ខំ ជំ​ទុក​ទី​1 ឃុំ ឆ្នុក​ទ្រូ លោក យ៉េម ស៊ីថា ហាវ​ញី​ា អ្នកម៉ៅការ​ផាស៊ី​ឆ្នុក​ទ្រូ ដោយ​ទូរស័ព្ទ ទំនាក់ទំនង​មិន​បាន​ទេ​នៅ​ថ្ងៃ​ពេលនេះ ។​

​លោក ឆាយ ចន្ថា មេឃុំ​ចក​បាន​ប្រាប់ថា ទំនប់​ប្រឡាយ​ចូល​ព្រៃ​លិច​ទឹក​តំបន់​ពី និង​មាន​ជនខិលខូច​លូច​កាប់​ព្រៃ​លិច​ទឹក​តំបន់​បី​ជិត​15​ហិត​តា បច្ចុប្បន្ន​ពិតជា​បាន​ចេញ​លិខិត​កាន់កាប់​ដីធ្លី​បណ្តោះ​អា​សន្ត ដើម្បី​អោយ​ប្រជាពលរដ្ឋ​ងាយ​ស្រូល​ខ្ចី​លុយ​អង្កា ។​

​លោក  ឃួន សៅ រុំ  អភិបាលស្រុក  បរិបូណ៌ បាន​ប្រាប់ថា ចាំ​មើល​ផែនទី​សិន និង​ចុះ​ទៅ​មើល​ផ្ទាល់ ។​

​លោក ងិន ហ៊ុន  ប្រធាន ប្រធាន​ម​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាណ​និង​នេសាទ ខេត្ត កំពង់ឆ្នាំង  បើសិន​ជា​ក្រុមប្រឹក្សា​ឃុំ ពឹត​ជា​កាប់​ព្រៃ​លិច​ទឹក​តំបន់​(3)​ដែល​ច្បាប់​ហាមឃាត់​មែន មិន​ខ្លាច​ជាប់គុក​ទេ  បាំ​អោយគេ ទៅ​មើល ។​

​លោក ចេង ញ៉ាន់ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់ យើង​តាម​ទូ​ស័ព្ទ​កាល ពី​ថ្ងៃ​ទី​8 ខែ សីហា ឆ្នាំ​2017  សួរ​លោក អភិបាលស្រុក ជាប់​ប្រជុំ ។​

​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ដី​ព្រៃ​លិច​ទឹក​នេះ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ត្រួតពិនិត្យ​ជាបន្ទាន់ ដើម្បី​ការពារ​ព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង​កូន​នៅ​រដូវវស្សា ៕
​ដោយ រី ភា​រិទ្ធិ​

 

img20170812pv5-(1) img20170812pv5-(4) img20170812pv5-(2) img20170812pv5-(3)

Source link

x

Check Also

រឿង​កំប្លែង ! បង្ក្រាប​សង្វៀន​បញ្ជល់មាន់​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ដែល​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ ដូច​បំបាក់មុខ​សមត្ថកិច្ច​មូលដ្ឋាន​

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ...

ព្រះ​សង្ឃរាជ​ទេព វង្ស​ ​ប្រាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខនៃ​ប្រទេស​កម្ពុជា​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ទូទាំង​ប្រទេស​កម្ពុជាបោះឆ្នោតឱ្យ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ ​ហ៊ុន ...