​គម្រោង​ដាក់លូ​រំដោះ​ទឹកជំនន់​កុំឱ្យ​លិច​ផ្លូវ​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​

កំពង់ឆ្នាំង ៖ ឯកឧត្តម កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹង នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ថា ការដ្ឋាន​សាងសង់​លូ​បណ្តោយ​ផ្លូវ​ក្នុង​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ប្រវែង​៣៦០​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​លិច​ផ្លូវ និង​ផ្ទះ ដែល​ជា​ថវិកា​របស់​ក្រសួង​អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ការសហការ និង​អបអរសាទរ​ពី​ប្រជាពលរដ្ឋ​ធ្វើឱ្យ​ការអនុវត្ត​ទៅ​ដោយ​រលូន​។​

​លោក កែវ ពៅ បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយសារ​ទឹកភ្លៀង​មូលហេតុ​ដោយសារ​កន្លង​មក​ផ្លូវ​នេះ​គ្មាន​លូ និង​ការចាក់ដី​លើ​ចំណីផ្លូវ នាំឱ្យ​មាន​ការស្ទះ​ទឹក​គ្មាន​កន្លែង​ហូរ​បណ្តាលឱ្យ​ជន់​លិច​ផ្លូវ និង​ផ្ទះ​របស់​ពួកគាត់​ស្ទើតែ​ខូចខាត​ទាំងស្រុង​។ លោក ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ទីលំនៅ​សងខាង​ផ្លូវ​សូម​មាន​ការយោគយល់​ផលប៉ះពាល់​មួយចំនួន​នៅពេល​ជីកដី​ដាក់​លូ​បង្ហូរ​រំដោះ​ទឹក​ចេញ​ពី​លើ​ផ្លូវជាតិ​។​

​តំណាង​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ត្រពាំង​បី   បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេជោ ហ៊ុន សែន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឯកឧត្តម ឈួ​រ ច័ន​ឌឿ​ន អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ឯកឧត្តម កែវ ពៅ ដែល​បាន​គិតគូរ និង​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​របស់​ពួកគាត់​បាន​ទាន់ពេលវេលា និង​សូម​គោរព​ជូន​ពរ​សម្ដេច​តេជោ និង​បណ្ដា​ថ្នាក់ដឹកនាំ​មាន​សុខភាព​ល្អ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឱ្យ​កាន់តែ​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ថែម​ទៀត ៕
​រី ភា​រិទ្ធិ​

 

h180213a10 h180213a11 h180213a9 h180213a8

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...