Don't Miss

​ខណៈ​នេះ​សភា​កំពុង​ប្រជុំ​ដើម្បី​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​១៦​រូប

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មាន​កូរ៉ុម​ចូលរួម​ចំនួន​១០២​រូប មកពី​គណបក្ស​ចំនួន​៤ ដើម្បី​ប្រកាស​សុពលភាព​របស់​តំណាងរាស្ត្រ​ថ្មី​១៦​រូប​ រួម​ទាំង​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ អនុប្រធាន​-​សមាជិក​ថ្មី​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ៣​រូប ដែល​ជំនួស​អ្នក​ដែល​បាន​លាលែង​ផងដែរ​។​

​សូមបញ្ជាក់​ថា តំណាងរាស្ត្រ​ថ្មី​១៦​រូប ដែល​ត្រូវ​ប្រកាស​សុពលភាព​នេះ​រួមមាន​១១​រូប មកពី CPP ដែល​ទទួលបាន​ការបែងចែក​អាសនៈ​ដោយ គ​.​ជ​.​ប​, ៤​រូប មកពី CPP ដែល​ជំនួស​សមាជិក​សភា​៤​រូប​របស់ CPP ដែល​លាលែង​ដើម្បី​ទៅ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា និង​១​រូប​ទៀត មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​ជំនួស លោក នុត សុខុម ដែល​លាលែង​ពី​សមាជិក​រដ្ឋសភា ទៅ​ឈរ​ជា​អនុប្រធាន​របស់ គ​.​ជ​.​ប​។ ដោយឡែក បេក្ខជន​អនុប្រធាន​-​សមាជិក គ​.​ជ​.​ប ថ្មី​៣​រូប ដែល​ត្រូវ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​នោះ រួមមាន ១៖ លោក នុត សុខុម មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ២៖ លោក ហ៊ែ​ល សារ៉ាត់ មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​ទី​៣៖ លោក ឌឹ​ម សុ​វណ្ណា​រុំ មក​ពី​សាលាក្តី​ខ្មែរក្រហម​៕

 

d171207e1 d171207e2

Source link

x

Check Also

​បញ្ជូន​យោធា​ម្នាក់​ប្រើប្រាស់​រថយន្ត​ព័ណ៌​ត្រីអ៊ី និង​ក្លែង​ស្លាក​លេខ​ទៅ​តុលាការ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ...

បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​គួរ​ឲ្យ​ភ័យខ្លាច​

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​កំពុង​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​ដែល​កើតចេញពី​បទល្មើស​គ្រឿងញៀន បើទោះបី​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​កំពុង​អនុវត្តន៍​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាងណាក៏ដោយ​។ រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​រាប់ពាន់​ករណី​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​រាប់ម៉ឺន​នាក់​និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​បាន​យ៉ាងច្រើន​ផងដែរ​។ ទោះជា​យ៉ាងណា​មកដល់​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ...