​កំលាំង​ប៉ុស្តិ៍​និមិត្ត​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរគ្រឿងញៀន

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​13 ខែវិច្ឆិកា ឆ្នាំ​2017 នៅវេលា​ម៉ោង​20 និង​00​នាទី​យប់ កំលាំង​ប៉ុស្តិ៍​និមិត្ត​បាន​ល្បាត​តាម​ដងផ្លូវ​ភូមិ​ដុង​អារញ្ញ មក​ដល់​ខាងលិច​សាលារៀន​ដុង​អារញ្ញ​ប្រហែល​200​ម៉ែត្រ បាន​ចូល​ទៅ​ផ្លូវលំ​ខាងជើង បានឃើញ​ខ្ទម​មួយ​នៅ​ក្បែរ​មាត់​ស្រះ បាន​ឃើញ​ជនសង្ស័យ​នៅ​ក្នុង​ខ្ទម​នោះ​ស្រី ប្រុស ចំនួន 2 នាក់ ក៏​សង្ស័យ រួច​បាន​ចូល​ទៅ​មើល ពេល​នោះ​ជនសង្ស័យ​ក៏​បាន​រត់​ចេញពី​ខ្ទម​ទាំង​2​នាក់ ដោយ​មាន​ការសង្ស័យ សមត្ថកិច្ច​ប៉ុស្តិ៍​និមិត្ត បាន​ហៅ​មក​សាកសួរ ពេលនោះ ជនសង្ស័យ​បាន​ឆ្លើយថា ខ្លួន​បាន​លាក់​ថ្នាំ​ម្សៅ ស​ថ្លា​ចំនួន​5​កញ្ចប់ មាន​1​កញ្ចប់​ធំ និង​4​កញ្ចប់​តូច នៅរ​បា​រោង ។

​ជនសង្ស័យ​មាន​ថា​ឈ្មោះ សុង សារាយ ភេទ​ប្រុស អាយុ20​ឆ្នាំ រស់នៅ​ភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោយ​ពី​កម្លាំង​ប៉ុស្តិ៍​និមិត្ត​បាន​បញ្ជួន​ជនសង្ស​យ័មកដ​ល់​អធិការន​គរបាល​ក្រុង​ប៉ោយប៉ែត​កំលាំង​ជំនាញ​គ្រឿងញៀន​បាន​បន្ត​ធ្វើ​ការសាកសួរ​ជនសង្ស័យ ហើយ​បាន​បន្ត​ឃាត់ខ្លួន​ជន​សង្សយ័​ជួញដូរ​ថ្នាំញៀន​ម្នាក់ទៀត នៅ​ចំណុច​ទល់​មុខវុយ​សេង លក់​ទូរស័ព្ទ ស្ថិតក្នុង​ភូមិ​ប៉ា​លិលេ​យ្យ​1​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅវេលា​ម៉ោង​12.45​នាទី យប់​ថ្ងៃ​ទី​14 ខែវិច្ឆិកា ឆ្នាំ​2017​។​

​ជន​សង្សយ័​មាន​ឈ្មោះ​ស៊ឹម ឌី​ណា ភេទ​ស្រី អាយុ​28​ឆ្នាំ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុងនោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន 1 កូន​ថង់​តូច (​កិប​មាត់​)​ទូរ​សព្ទ័​ដៃ​អ៊ិន​ចុច​ពិល ចំនួន​2​គ្រឿង​ទៀត​ផង​ដែល ។

​ជន​សង្សយ័​កំពុងសាក​បន្តនៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ផងដែរ ៕

 

i171114p1a i171114p1d i171114p1c

Source link

x

Check Also

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...

ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា គ្រាន់តែ​ទាស់សម្តី​គ្នា​ពេល​ផឹកស្រា​

បាត់ដំបង ៖ កាលពី​នៅ​ថ្ងៃទី 15 វិច្ឆិកា ...